Skip to main content

Posts

អគារដែលគេមើលរំលង

អគារដែលគេមើលរំលង      នៅ​ពី​មុខ​អគារ​មួយ​ដ៏​ខ្ពស់​ស្កឹមស្កៃ ​មាន​មនុស្ស​ពីរ​ក្រុម​បាន​និង​កំពុង​ឈរ ​សម្លឹង​មើល​ឡើង​ទៅ​លើ​សឹង​តែ​បាក់​ក​ទៅ​ហើយ។ មាន​មនុស្ស​មួយ​ក្រុម​បាន​និយាយ​ថា ​ខ្ពស់​ណាស់ៗ។ អ្នក​ខ្លះ​ថា​ ប្រសិន​បើ​ខ្ពស់​ម្លឹងៗ​ទម្រាំ​តែ​ឡើង​ដល់​ក៏​ហត់​ដែរ​ ខ្លះ​ថា​ខ្ពស់​ពេក​មិន​ហ៊ាន​ឡើង​ទេ​ព្រោះ​ខ្លាច​ធ្លាក់​ ចំណែក​ឯ​ខ្លះ​ទៀត​ថា​មិន​ដឹង​ជា​ឡើង​ទៅ​ដើម្បី​អ្វី​ទៅ​វិញ។ ក៏ប៉ុន្តែ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​មិន​បាន​គិត​ដូច្នេះ​ឡើយ​កាល​ដែល​បាន​សម្លឹង​ងើយ​មើល​ទៅ​លើ​អគារ​ហើយ​ ក៏​កើត​ចិត្ត​សង្ស័យ ​ចង់ដឹង ​ចង់​ស្គាល់​និង​ចង់​ស្វែង​យល់​បរិវេណ​មួយ​ជាន់ៗ​ក្នុង​អគារ​ដ៏​ខ្ពស់​ច្រលឹម​នោះ។មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​ថា ​ប្រសិន​បើ​ឡើង​ទៅ​ដល់​កំពូល​អគារ​មិន​ដឹង​ជា​ទេសភាព​ល្អ​យ៉ាង​ណា ​ហើយ​ម្នាក់​ទៀត​បែរ​ជា​ចង់​ដឹង​ថា​នៅ​ក្នុង​អគារ​នោះ​មាន​អ្វីខ្លះ? ម្នាក់​ទៀត​ថា ​នៅ​ពេល​ដែល​យើង​ឡើង​ទៅ​កាន់​តែ​ខ្ពស់​ កាន់​តែ​ល្អ។ គិត​ហើយ​មិន​បង្អង់​យូរ ​ពួក​គេ​ក៏​សម្រេច​ចិត្ត​សាក​ចូល​ក្នុង​អគារ​នោះ​រួច​ស្វែង​រក​មាគ៌ា​មួយ​ដើម្បី​ឡើង​ឆ្ពោះ​ទៅ​ជាន់​ខាង​លើ។ ពេល​ចូល​ក្នុង​អគារ​កាលណា ​ពួក​គេ...

ទុកទុកដែលសង្គមគោរពស្រលាញ់

ទុកទុកដែលសង្គមគោរពស្រលាញ់                ទុកទុកឬរ៉ឺម៉ក់កង់បីបានចូលរួមអភិវឌ្ឍន៏សង្គមកម្ពុជាបានមួយចំនែក និងអាចជួយជីវភាពប្រជាពលរដ្ឋក្រីក្របានមួយភាគផងដែរ។ ដោយសារតែទុកទុកគឺជាមធ្យោបាយធ្វើដំណើរទីមួយដែលភ្ញៀវទេសចរណ៏និយមជិះលេងនិងទស្សនានូវទេសភាពតាមដងផ្លូវនៅតំបន់ទេសចរណ៏នានានិងទីក្រុង។ មិនថាភ្ញៀវទេសចរណ៏បរទេសនោះទេ សូម្បីតែប្រជាជនកម្ពុជាក៏បានជ្រើសរើសទុកទុកជាមធ្យោបាយធ្វើដំណើរទៅផ្សារឬទៅកន្លែងផ្សេងៗ និងជាសេវាដឹកជញ្ជូនឥវ៉ាន់ដែរមានតម្លៃថោកជាងឡានជាដើម។ អាចនិយាយបានថាទុកទុកក៏បានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិបានដែរ។ បើទោះបីជាយ៉ាងនេះក្តី ទុកទុកក៏ជាទុក្ខកង្វល់របស់អ្នកបើកបរតាមផ្លូវជាពិសេសគឺជាឆ្អឹងទទឹងកររបស់អ្នកបើករថយន្តមួយចំនួនធំដោយសារតែអាកប្បកិរិយាបើកបរមិនសមរម្យរបស់ម្ចាស់ទុកទុក  នេះតែម្តង។​  (រ៉ឺម៉ក​កង់បី​ជា​ឆ្អឹង​ទទឹង​ក​របស់​អ្នក​បើក​រថយន្ត​ឬ?) ជានិច្ចកាលគេឃើញមានការប៉ះទង្គិចគ្នាជារ៉ើយៗដោយសារតែទុកទុកទាំងនោះជិះកៀរឡានរហូតដល់មានពេលខ្លះធ្វើឲ្យឆ្កូតថ្នាំឡានគេនិងកំប៉ិតជាដើម។ តួរយ៉ាងដូចករណីរបស់ឧកញ្ញា ដួងឆាយ ដែលត្រូវបានទុកទុកជិះកៀរខូចថ្នាំឡាន រហូតដល់ទៅពីរ...

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង កោះរ៉ុង គឺជាតំបន់ទេសចរណ៏ដែលកំពុងតែពេញនិយមនិងបង្អួតសម្រស់នៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា។ កោះរ៉ុងដ៏ល្អឯកបានហែកបេះដូងភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ឲ្យទៅគយគន់សម្រស់ឆ្នេរខ្សាច់ដ៏សរខ្ចី និងទឹកសមុទ្រដ៏ខៀវស្រងាត់របស់ខ្លួនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ នៅពេលគេបានទៅលេងកំពង់សោម គេមិនដែលភ្លេចឡើយវត្ថុទិព្វនៅទីនោះគឺកោះរ៉ុងនេះឯង ហើយវាមិនខុសអ្វីដែលនៅសៀមរាបមានប្រាសាទអង្គរវត្តនោះទេ។  ស្ថិតក្នុងខេត្តព្រះសីហនុ យើងត្រូវធ្វើដំនើរដោយទូកប្រមាណ ៣៤គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ កោះដ៏ល្បីឈ្មោះមួយនេះមានផ្ទៃក្រឡា ៧៨គីឡូម៉ែត្រការ៉េ។ គេមិនបានដឹងឡើយថាកោះនេះមានមនុស្សរស់នៅតាំងពីពេលណាទេ តែរហូតមកដល់សព្វថ្ងៃនេះមានប្រជាជនកំពុងរស់នៅជាអចិន្រ្តៃយ៏ សរុបប្រមាណជិត២ពាន់នាក់ ដែលកំពុងប្រកបមុខរបររកស៊ីលក់ដូរ, នេសាទ,​ រត់ទូក និងបម្រើសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៏ ផងដែរ។ កោះរ៉ុងមានសង្កាត់មួយ ហៅថាសង្កាត់កោះរ៉ុង ដែលក្នុងនោះមាន ៥ភូមិ រួមមាន៖ ភូមិកោះរ៉ុង, ភូមិដើមថ្កូវ, ភូមិព្រែកស្វាយ, ភូមិកោះតូច និង ភូមិសុខសាន្ត។ បើទោះបីកោះនេះមើលទៅដូចជាអស្ចារ្យក៏ពិតមែន  ប៉ុន្តែប្រវត្តិនៃកោះនេះក៏មិនធម...

ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?

          ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?            សកម្មភាព​ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​គង់​ឆាន់​កាហ្វេ និង​លេង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​ទំនើប។ រូបថត ហ្វេសប៊ុក ក្នុងបរិបទសង្គមខ្មែរបច្ចុប្នន្បដែលជាសង្គមស៊ីវីល័យនិងជាសង្គមប្រជាធិបតេយ្យ មិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃឡើយ គឺសុទ្ធតែមានសិទ្ធដើរហើរគ្រប់ទីកន្លែង។ ពីប្រទេសដែលមានចំនូលកំរិតទាបក្លាយជាមានចំនូលមធ្យមទាបអាចនិយាយបានថា ប្រជាជនមានជីវភាពធូរធារ រីឯព្រះសង្ឃក៏អាចមានបច្ច័យច្រើនជាងមុនដែរ។ ហាងកាហ្វេទំនើបៗ ( Brand) ក៏ចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារកម្ពុជា។ ដោយសារតែការរចនាហាងធ្វើឲ្យអតិថិជនមានផាសុកភាពរួមទាំងសេវាល្អទៀតនោះ ទើបធ្វើឲ្យប្រជាជនកម្ពុជាសម័យស៊ីវីល័យមួយនេះ ជ្រើសរើសយកហាងកាហ្វេទំនើបនេះធ្វើជាកន្លែងជួបជុំ ដើម្បីពិភាក្សាគ្នាពីមុខជំនួញ និងធ្វើការងារសាលារជាដើមថ្វីត្បិតវាមានតម្លៃថ្លៃបន្តិចមែន។ ជាមួយនឹងភាពទាន់សម័យរបស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ព្រះសង្ឃដែល គេគោរពនិងជាតំណាងព្រះពុទ្ធសាសនា ក៏មានប្រជាប្រិយ៏ជាមួយនឹងហាងកាហ្វេទំនើបនេះផងដែរ។ ជារឿយៗនៅទីក...

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ?

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ? រ៉ឺម៉ក​កង់បី​ក្នុង​ពេល​កំពុង​វ៉ា​គ្នា​ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​គ្នា​ស្ទើរតែ​គេច​មិន​ផុត។ រូបថត កែវ សុង នៅក្នុង​រាជធានី​ភ្នំពេញ​មាន​រ៉ឺម៉ក​​កង់បី​មិន​តិច​ជាង​​ ៣ ​ម៉ឺន​គ្រឿង​ទេ​​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​ និង​​ចត​ចោល​នៅ​តាម​ដង​ផ្លូវ​សព្វ​ថ្ងៃ​នេះ​នៅ​​មិន​ទាន់​គិត​ពី​ចំនួន​ទាំងអស់​នៅ​​ទូទាំង​ប្រទេស​ផង​។ ជា​ទូទៅ​រ៉ឺម៉ក​កង់បី​ ឬ​ម៉ូតូ​កង់បី និង​ហៅ​បែប​សាមញ្ញ​ថា​កង់បី ឬ​ទុក​ទុក​ (TukTuk) ​នោះ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​​ភ្ញៀវ​អន្តរជាតិ​កំពុង​តែ​និយម​ជ្រើសរើស​យក​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ និង​ដឹក​អីវ៉ាន់​ជាដើម​។ ដោយសារ​វា​អាច​​ផ្ទុក​មនុស្ស​បាន​ច្រើន​ជាង​ម៉ូតូ​ឌុប​ និង​មាន​តម្លៃ​ថោក​ជាង​ឡាន​តាក់ស៊ី​ទៀត​នោះ​ទើប​ធ្វើឲ្យ​ពលរដ្ឋ​ទូទៅ​ និង​ភ្ញៀវទេសចរ​និយម​ពឹង​ផ្អែក​ជា​យានជំនិះ​​សម្រាប់​ដឹក​ពួកគេ​ហើយ​វា​ស្ទើរ​តែ​ក្លាយ​ជា​​អត្តសញ្ញាណ​ជាតិ​មួយ​ទៅ​ហើយ​។ បើ​ទោះបី​ជា​យ៉ាង​​ណា​ក៏ដោយ​សម្រាប់​អ្នក​បើកបរ​រថយន្ត​វិញ​ហាក់​ដូចជា​មិន​សូវ​សប្បាយ​ និង​មិន​ចូលចិត្ត​អ្នក​រត់​កង់បី​ទាំង​នោះ​ទេ។ ​ពួកគេ​មើល​ឃើញ​ថា​អ្នក​រត់​កង់បី​មួយ...

ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត

ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត រូបភាពតំណាង ក្នុងបរិបទសង្គមខ្មែរ​ ដែលមានរវប្បធម៌ខុសគ្នាដាច់ស្រលះអំពីវប្បធម៌បស្ចឹមប្រទេសដែល និយមយន្តការ សេរីនោះ ការរៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារត្រូវបានចាត់ទុកថាជារឿងសំខាន់មួយ ពោលគឺវាគឺជាកត្តាយ៉ាង សំខាន់មួយដែលកំណត់នូវជោគវាសនា ក៏ដូចជាអនាគតកូនចៅរបស់ពួកគេ។ ម៉្យាងវិញទៀត វាគឺជាកាតព្វកិច្ច របស់ឳពុក   ម្តាយ ដែលជាអាណាព្យាបាលក្នុងការជ្រើសរើស ក៏ដូច​ជារៀបចំគ្រួសារដល់កូនចៅរបស់ខ្លួន។ ជាក់ស្តែង ក្នុងនាមជាឳពុក ម្តាយ ពួកគេតែងតែគិតគូរយ៉ាងល្អិតល្អន់ ថាតើគួរជ្រើសរើសបុគ្គលណា ម្នាក់ដែលសាកសម នឹងកូន ចៅរបស់គេ ក៏ដូចជាការបែងចែកទ្រព្យមួយចំនួនសម្រាប់ពួកគេក្រោយពេលរៀបការ ព្រមទាំងការជួយជ្រោមជ្រែង ក្នុងការជ្រើសរើសមុខរបរក្រោយពេលមានគ្រួសារ ជាពិសេសសម្រាប់ភាគីខាងប្រុស ដែលនឹងក្លាយជាមេគ្រួសារ ហើយត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការចិញ្ជឹមប្រពន្ធ និងកូនក្នុងបន្ទុកក្រោយពេលមានគ្រួសាររួច។ យ៉ាងណាមិញ ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាននានាត្រូវបានបង្ហាញយ៉ាងទូលំទូលាយ ដែលបណ្តាលឲ្យយុវជននា សម័យអ៊ីនធើណែតមួយនេះទទួលបាននូវការយល់ដឹង ក៏ដូចជាមានគំនិតថ្មីៗចេះគិតគូរអំពីអនាគត...

យុវជន និងឥរិយាបថនៃការចោលសម្រាម

ក្រុមយុវជ​នគំរូ ដែលបាននាំគ្នារើសសម្រាមនៅមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេ - រូបភាពដោយ ត្រាន់តិចសេង។ Click here to read in Phnom Penh Post “ កម្ពុជាចាប់ផ្តើមពីចំនុចសូន្យ រហូតក្លាយជាប្រទេសអភិវឌ្ឍន៏ស្ទើរគ្រប់វិស័យ ហើយល្បីល្បាញលើ ឆាកអន្តរជាតិ ” នេះបើតាមពាក្យសម្តីរបស់ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ធ្លាប់មានប្រសាសន៏កន្លងមក។ នេះសរបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះជាយ៉ាងណាក៏ដោយប្រទេសកំពុងអភិវឌ្ឍន៏ក្នុងតំបន់អាស៊ីអាគ្នេយ៏មួយនេះ នៅតែជួបបញ្ហាសម្រាមដ៏ដែល។នៅក្នុងទីក្រុងភ្នំពេញគេឃើញមានសម្រាមពាសវាសពាសកាល ជាពិសេសនៅតាមសួនច្បារ និងកន្លែង  លំហែរកាយសាធារណៈជាច្រើនផង ដែលជាហេតុធ្វើឲ្យខូចសោភ័ណភាពទីក្រុងដោយសារតែសម្រាមទាំងនោះ។ យុវជនគឺជាកំលាំងមួយដ៏រឹងមាំរបស់ជាតិ ក៏ដូចជាចលនាដ៏សម្ខាន់មួយក្នុងសង្គមទាំងមូលផងដែរ។ ពេលជាមួយគ្នានឹងការអភិវឌ្ឍន៏ប្រទេសរបស់រាជរដ្ឋាភិបាល យុវជនកម្ពុជា មួយចំនួនហាក់ដូចជាមានការយល់ដឹងឬភ្ញាក់រលឹក និងបានបង្កើតសកម្មភាព ក្នុងសង្គមខ្មែរដើម្បីដោះស្រាយនូវបញ្ហាសម្រាមនៅតាមទីសាធារណៈនេះ។         កាលពីមុន សួនច្...