Skip to main content

Posts

Showing posts from November 20, 2016

ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?

          ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?            សកម្មភាព​ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​គង់​ឆាន់​កាហ្វេ និង​លេង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​ទំនើប។ រូបថត ហ្វេសប៊ុក ក្នុងបរិបទសង្គមខ្មែរបច្ចុប្នន្បដែលជាសង្គមស៊ីវីល័យនិងជាសង្គមប្រជាធិបតេយ្យ មិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃឡើយ គឺសុទ្ធតែមានសិទ្ធដើរហើរគ្រប់ទីកន្លែង។ ពីប្រទេសដែលមានចំនូលកំរិតទាបក្លាយជាមានចំនូលមធ្យមទាបអាចនិយាយបានថា ប្រជាជនមានជីវភាពធូរធារ រីឯព្រះសង្ឃក៏អាចមានបច្ច័យច្រើនជាងមុនដែរ។ ហាងកាហ្វេទំនើបៗ ( Brand) ក៏ចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារកម្ពុជា។ ដោយសារតែការរចនាហាងធ្វើឲ្យអតិថិជនមានផាសុកភាពរួមទាំងសេវាល្អទៀតនោះ ទើបធ្វើឲ្យប្រជាជនកម្ពុជាសម័យស៊ីវីល័យមួយនេះ ជ្រើសរើសយកហាងកាហ្វេទំនើបនេះធ្វើជាកន្លែងជួបជុំ ដើម្បីពិភាក្សាគ្នាពីមុខជំនួញ និងធ្វើការងារសាលារជាដើមថ្វីត្បិតវាមានតម្លៃថ្លៃបន្តិចមែន។ ជាមួយនឹងភាពទាន់សម័យរបស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ព្រះសង្ឃដែល គេគោរពនិងជាតំណាងព្រះពុទ្ធសាសនា ក៏មានប្រជាប្រិយ៏ជាមួយនឹងហាងកាហ្វេទំនើបនេះផងដែរ។ ជារឿយៗនៅទីក្រុងភ្នំពេញ គេតែងតែសង្កេតឃើញមានព្រះសង្ឃមួយចំនួនអង្គ បា