Skip to main content

Posts

Showing posts from June 6, 2019

អារម្មណ៍ហោះហើរលើអាកាស

ទីក្រុង​ដែល​ផុស​ឡើង​នៅ​កណ្តាល​ជ្រលងភ្នំ​ដ៏​គួរឲ្យ​អស្ចារ្យ​និង​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​អព្ទ័​ដ៏​សែន​ត្រជាក់​ដូច​ទឹកកក​  ​;Sapa​ ​; ពិតជា​បាន​អន្ទងចិត្ត​ខ្ញុំ​ឲ្យ​នៅ​ទីនោះ​រយៈពេល​បី​ថ្ងៃ​និង​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​បែប​ធម្មជាតិ​ លាយឡំ​ជាមួយនឹង​អាកាសធាតុ​ប្រមាណ​ជា​ ១៥អង្សា​រសេ​តែប៉ុណ្ណោះ​សម្រាប់​ខែឧសភា​នេះ​ ។ ដំណើរ​កំសាន្ត​ដ៏​ពិសេស​នេះ​យើង​បាន​ជ្រើសរើស​ការ​ធ្វើដំណើរ​ដោយ​ដេក​យប់​នៅ​លើ​រថភ្លើង​របស់​រដ្ឋ​ដែល​ចេញពី​ទីក្រុង​ហាណូយ​នា​វេលា​ម៉ោង​ ១០យប់​ និង​មកដល់​ស្ថានីយ​  ​;Lao​ Cai​ ​; នៅ​ម៉ោង​ ៦ព្រឹក​ ហើយ​នេះ​ពិតជា​បទពិសោធន៍​ដ៏​រំភើប​មួយ​ដែល​យើង​មិនដែល​ធ្លាប់​បាន​ជួប​ឡើយ​កាលពី​ពេល​កន្លងមក​។ ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការ​ធ្វើដំណើរ​តាម​រថភ្លើង​ ដូច្នេះ​លោកអ្នក​អាច​ទៅ​ទិញ​សំបុត្រ​នៅ​ឯស្ថានីយ​រថភ្លើង​ហាណូយ​ ( Ga​ Hanoi​) ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​រថភ្លើង​នេះ​មាន​ពីរ​ប្រភេទ​ដោយ​មួយ​ជា​របស់​ឯកជន​ដែល​មានតម្លៃ​សំបុត្រ​ប្រមាណ​ជាង​ ៣៥ដុល្លារ​ និង​រថភ្លើង​របស់​រដ្ឋ​ដែល​មានតម្លៃ​ថោកជាង​ហ្នឹង​។ ពួក​យើង​បានសម្រេច​ចិត្ត​ជ្រើសរើស​រថភ្លើង​របស់​រដ្ឋ​ដែល​យើង​បាន​ទិញ​សំបុត្រ​ក្នុង​ស្ថាន័​យរថភ្ល