Skip to main content

Posts

Showing posts from May 18, 2017

ទុកទុកដែលសង្គមគោរពស្រលាញ់

ទុកទុកដែលសង្គមគោរពស្រលាញ់                ទុកទុកឬរ៉ឺម៉ក់កង់បីបានចូលរួមអភិវឌ្ឍន៏សង្គមកម្ពុជាបានមួយចំនែក និងអាចជួយជីវភាពប្រជាពលរដ្ឋក្រីក្របានមួយភាគផងដែរ។ ដោយសារតែទុកទុកគឺជាមធ្យោបាយធ្វើដំណើរទីមួយដែលភ្ញៀវទេសចរណ៏និយមជិះលេងនិងទស្សនានូវទេសភាពតាមដងផ្លូវនៅតំបន់ទេសចរណ៏នានានិងទីក្រុង។ មិនថាភ្ញៀវទេសចរណ៏បរទេសនោះទេ សូម្បីតែប្រជាជនកម្ពុជាក៏បានជ្រើសរើសទុកទុកជាមធ្យោបាយធ្វើដំណើរទៅផ្សារឬទៅកន្លែងផ្សេងៗ និងជាសេវាដឹកជញ្ជូនឥវ៉ាន់ដែរមានតម្លៃថោកជាងឡានជាដើម។ អាចនិយាយបានថាទុកទុកក៏បានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិបានដែរ។ បើទោះបីជាយ៉ាងនេះក្តី ទុកទុកក៏ជាទុក្ខកង្វល់របស់អ្នកបើកបរតាមផ្លូវជាពិសេសគឺជាឆ្អឹងទទឹងកររបស់អ្នកបើករថយន្តមួយចំនួនធំដោយសារតែអាកប្បកិរិយាបើកបរមិនសមរម្យរបស់ម្ចាស់ទុកទុក  នេះតែម្តង។​  (រ៉ឺម៉ក​កង់បី​ជា​ឆ្អឹង​ទទឹង​ក​របស់​អ្នក​បើក​រថយន្ត​ឬ?) ជានិច្ចកាលគេឃើញមានការប៉ះទង្គិចគ្នាជារ៉ើយៗដោយសារតែទុកទុកទាំងនោះជិះកៀរឡានរហូតដល់មានពេលខ្លះធ្វើឲ្យឆ្កូតថ្នាំឡានគេនិងកំប៉ិតជាដើម។ តួរយ៉ាងដូចករណីរបស់ឧកញ្ញា ដួងឆាយ ដែលត្រូវបានទុកទុកជិះកៀរខូចថ្នាំឡាន រហូតដល់ទៅពីរលើក​ ដោយលើកទីមួយ រ៉ឺម៉ក់កង់បី មួយបានបើកបញ្ច្រាស់ផ