Skip to main content

Posts

Showing posts from August 12, 2017

ពុករលួយ និង ក្រពះ

ពុករលួយ និង ក្រពះ  តាមធម្មតា នៅពេលគេលឺរឿងអំពើពុករលួយ មិនថានៅកម្ពុជាឬប្រទេសដទៃឡើយ គឺសុទ្ធតែចាត់ទុកជាអំពើដែលសង្គមស្អប់ខ្ពើមជាទីបំផុត រហូតដល់រដ្ឋាភិបាលចិនស្ថិតក្រោមការគ្រប់គ្រងប្រធានាធិបតី ស៊ីជីងពីង ដាក់ជា គោលនយោបាយចំបងត្រូវតែកំចាត់ឲ្យបាននូវមន្ត្រីណាដែលប្រព្រឹត្តិអំពើពុករលួយ ហើយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ក៏ដូចជាលួចសសើរពីអន្តរជាតិ បើទោះបីជាប្រទេសនេះជាប្លុកកុម្មុយនីសបំបិទសិទ្ធិសេរីភាពខ្លះក៏ដោយ។បើក្រលេកមកមើលកម្ពុជាវិញ អំពើពុករលួយនេះហាក់បានកំពុងតែស៊ីដល់គ្រឿងក្នុងប្រទេសទៅហើយ មិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានឡើយ ដោយជាទូទៅគេមើលឃើញភាគច្រើនគឺមកពីស្ថាប័នរដ្ឋតែម្តង។           មានកត្តាជាច្រើនដែលបណ្តាលឲ្យមនុស្សហ៊ានប្រព្រឹត្តិអំពើពុករលួយ ទាំងដែលអ្នកខ្លះដឹងថាខុសហើយតែនៅតែប្រព្រឹត្តិ។​ បញ្ហាក្រពះជារឿងធំដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោម បានលះបង់មនសិការរបស់ខ្លួនព្រោះតែក្រពះ។ តួរយ៉ាងដូចជាប៉ូលីសចរាចរណ៏នៅតាមដងផ្លូវដូច្នោះដែរ។ ហើយនេះជាបទពិសោធន៏ដែលខ្ញុំបាទជួបផ្ទាល់កាលពីប៉ុន្នានថ្ងៃមុននេះដោយខ្ញុំបានបើកបរម៉ូតូនៅតាមផ្លូវមួយខ្សែនៅខាងក្រោយព្រះបរមរាជវាំង។ ភ្លាមៗនោះក៏ស្រាប់តែមានប៉ូលីស ពីរនាក់បានហក់ម