Skip to main content

ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?


         ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?

           សកម្មភាព​ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​គង់​ឆាន់​កាហ្វេ និង​លេង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​ទំនើប។ រូបថត ហ្វេសប៊ុក
ក្នុងបរិបទសង្គមខ្មែរបច្ចុប្នន្បដែលជាសង្គមស៊ីវីល័យនិងជាសង្គមប្រជាធិបតេយ្យ មិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃឡើយ គឺសុទ្ធតែមានសិទ្ធដើរហើរគ្រប់ទីកន្លែង។ ពីប្រទេសដែលមានចំនូលកំរិតទាបក្លាយជាមានចំនូលមធ្យមទាបអាចនិយាយបានថា ប្រជាជនមានជីវភាពធូរធារ រីឯព្រះសង្ឃក៏អាចមានបច្ច័យច្រើនជាងមុនដែរ។ ហាងកាហ្វេទំនើបៗ (Brand) ក៏ចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារកម្ពុជា។ ដោយសារតែការរចនាហាងធ្វើឲ្យអតិថិជនមានផាសុកភាពរួមទាំងសេវាល្អទៀតនោះ ទើបធ្វើឲ្យប្រជាជនកម្ពុជាសម័យស៊ីវីល័យមួយនេះ ជ្រើសរើសយកហាងកាហ្វេទំនើបនេះធ្វើជាកន្លែងជួបជុំ ដើម្បីពិភាក្សាគ្នាពីមុខជំនួញ និងធ្វើការងារសាលារជាដើមថ្វីត្បិតវាមានតម្លៃថ្លៃបន្តិចមែន។
ជាមួយនឹងភាពទាន់សម័យរបស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ព្រះសង្ឃដែល គេគោរពនិងជាតំណាងព្រះពុទ្ធសាសនា ក៏មានប្រជាប្រិយ៏ជាមួយនឹងហាងកាហ្វេទំនើបនេះផងដែរ។ ជារឿយៗនៅទីក្រុងភ្នំពេញ គេតែងតែសង្កេតឃើញមានព្រះសង្ឃមួយចំនួនអង្គ បាននិមន្តមកហាងកាហ្វេទំនើបទាំងនោះ មិនមែននិមន្តបិណ្ឌបាត្យទេ តែនិមន្តមកទិញកាហ្វេឆាន់។ គ្រាន់តែនិមន្តមកទិញកាហ្វេមិនមានអ្វីចំលែកទេ ប៉ុន្តែមានអង្គខ្លះនិមន្តមកគង់លេងរាប់ម៉ោង ដូចប្រជារាស្ត្រសាមញ្ញដែរ។
មែនទែនទៅ នៅក្នុងព្រះពុទ្ធសាសនា ទីកន្លែងដែលបុព្វជិតឬព្រះសង្ឃពុំគួរទៅ (អគោចរដ្ឋាន) គឺមានប្រាំំមួយកន្លែងរួមមាន៖ លំនៅដ្ឋានស្រីពេស្យា, លំនៅរបស់ស្ត្រីមេម៉ាយ, លំនៅស្រ្តីចាស់ឬក្រមុំ,លំនៅភិក្ខុនី, លំនៅបណ្ឌក(លំនៅរបស់មនុស្សខ្ទើយ) និងទីប្រជុំផឹកស្រា ឬរោងលក់ស្រា។
នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏យើងមិនឃើញមានមាត្រាណាមួយ ហាមឃាត់មិនឲ្យព្រះសង្ឃនិមន្តគង់នៅហាងកាហ្វេនោះដែរ។ បើនិយាយទៅតាមទស្សនៈលិទ្ធិប្រជាធិបតេយ្យ ដែលគេគោរពសិទ្ធិមនុស្សជាធំវិញ ព្រះសង្ឃមួយអង្គក៏ជាប្រជាជនមួយរូបដែរ រឿងអីដែលប្រជាជនសាមញ្ញធ្វើបាន ឯព្រះសង្ឃធ្វើមិនបាននោះ ប្រាកដណាស់បុព្វជិតក៏មានសិទ្ធិដើរហើរដូចរាស្រ្តសាមញ្ញដែរ។វត្តមានរបស់ព្រះសង្ឃខ្មែរក្នុងហាងកាហ្វេទំនើប ក៏បានបង្ហាញឲ្យភ្ញៀវបរទេសបានដឹងថា ប្រទេសកម្ពុជា ជាប្រទេសមានសិទ្ធិសេរីភាពពេញលេញផងដែរ។
សិទ្ធិសេរីភាពរបស់លោកជារឿងមួយ ប៉ុន្តែក៏មានដែរមតិមហាជនមួយចំនួនថា ព្រះសង្ឃមិនគួរណាចូលហាងកាហ្វេទំនើបទាំងនោះទេព្រោះវាខុសក្រមសីលធ៌មរបស់លោក។​ ជាក់ស្តែងយើងឃើញមានមតិមួយចំនួនដែលត្រូវបានគេចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលាយជាមួយរូបថតកន្លងមកថា ព្រះអង្ឃបាននិមន្តរកសាឡុងគង់លេងក្នុងហាងកាហ្វេទំនើបនោះ មិនសមទាល់តែសោះ ព្រោះនៅទីនោះសំបូរទៅដោយនារីៗដែលស្លៀកសម្លៀកបំពាក់ មិនសមរម្យ ខើចលើ ខើចក្រោមច្រើនណាស់ ជាពិសេសគឺនៅថ្ងៃចុងសប្តាហ៏តែម្តង។
មានសំនួរមួយសួរថា តើព្រះសង្ឃនិមន្តគង់ធ្វើអ្វីរាប់ម៉ោងនៅហាងកាហ្វេនោះ? មានមតិមួយចំនួនបានប្រាប់ថាលោកនិមន្តទៅលេងអ៊ីនធើណែត ព្រោះនៅទីនោះមានសេវាអ៊ីនធើណែតលេងដោយឥតគិតថ្លៃ (Free Wifi)។​មានអ្នកខ្លះថាលោកទៅដើម្បីចង់សាករសជាតិកាហ្វេ និងសេវាកម្មដូចពលរដ្ឋទូទៅដែរ។ ហើយក៏មាននិស្សិតខ្លះថា លោកនិមន្តមកប្រជុំក្រុមធ្វើកិច្ចការសាលារជាដើម។
ថ្វីត្បិតតែយើងមិនឃើញថាមានហាងកាហ្វេទំនើបនៅក្នុងទីកន្លែងទាំងប្រាំមួយដែលបុព្វជិតមិនគួរទៅ (អគោចរដ្ឋាន)ក៏ដោយ ប៉ុន្តែអាចទេ ប្រសិនបើនិយាយថាវាជាកន្លែងប្រមូលផ្តុំក្រុមប្រភេទមនុស្សដែលបានរៀបរាប់ពីខាងដើមនោះ ព្រោះហាងនោះបានបើកជាសាធារណៈដោយមិនប្រកាន់ពូជសាសន៏ ព៍ណសម្បុរ  វណ្ណៈ ឬ ភេទឡើយ។
ចាប់តាំងពីសម័យព្រះបាទជ័យវរន្ម័ទី៧បានប្រកាន់យកសាសនាព្រះពុទ្ធជាសាសនាជាតិមក ប្រជាជនកម្ពុជាបានឲ្យតម្លៃខ្ពស់ទៅលើព្រះសង្ឃជាទីបំផុត ព្រោះបុគ្គលណាដែលបានសាងផ្នូសជាព្រះសង្ឃគឺជាបុគ្គលដែលស្អាតស្អំបំផុត និងជាបុគ្គលដែលមិនជាប់ពាក់ពន្ធ័ជាមួយនឹងស្រី ស្រា ល្បែង រួមទាំងអំពើរអបាយមុខផ្សេងៗនោះឡើយ។
តួរនាទីរបស់ព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា គឺអប់រំមនុស្សទូទៅឲ្យប្រព្រឹត្តអំពើរល្អ ឲ្យស្គាល់ភាពកត្តញ្ញូ ដឹងគុណគ្នា និងបង្រៀនមនុស្សតាមរបៀបចិត្តសាស្ត្រ ដែលព្រះសម្មាសម្ពុទ្ធនៃយើងបានបន្សុលទុកឲ្យ រហូតធ្វើឲ្យវត្តអារាម្តក្លាយជាសាលារៀនសម្រាប់មនុស្សប្រុសថែមទៀតផង។
ព្រះសង្ឃគឺជាបុគ្គលដែលឧបាសក ឧបាសិការ ឬអ្នកកាន់ពុទ្ធសាសនាចាត់ទុកថាជាអ្នកដែលមានចំនេះដឹងខ្ពង់ខ្ពស់ និងជាបុគ្គលដែលគេគោរពសក្ការៈបំផុត ចុះបើមួយថ្ងៃៗព្រះសង្ឃរវល់តែគង់តែនៅហាងកាហ្វេទំនើប ដូចនេះមានពេលឯណាទៅអប់រំមនុស្សទូទៅបាន។
ក្នុងនាមជាអ្នកតំណាងឲ្យភាពថ្លៃថ្នូរ ស្អាតស្អំ​និងបរិសុទ្ធរបស់ព្រះពុទ្ធសាសនា ព្រះសង្ឃពុំគួរណាចំណាយពេលវេលាមកគង់លេងនៅទីកន្លែងដែលប្រមូលផ្តុំទៅដោយចំហាយគ្រប់ប្រភេទនោះឡើយ។ម្យ៉ាងវាជាកន្លែងរបស់អាណាចក្រ មិនមែនជាទីស្ថានពុទ្ធិចក្រសម្រាប់ព្រះសង្ឃនោះឡើយ។ មិនខុសគ្នាអ្វីដែលខ្លួនជាអ្នកដឹកនាំឬជាមេក្រុមការងារមួយរូប និងជាបុគ្គលដែលសមាជិកក្រុមរបស់ខ្លួនថាជាគំរូដ៏ល្អនិងគោរពតាម តែបែរជាប្រព្រឹត្តរឿងមិនគាប់គួរ ក្នុងរឿងអាស្រូវផ្លូវភេទទៅវិញ។
នៅក្នុងរឿង ទុំទាវអ្នកនិពន្ធបានឲ្យទុំសឹក ដើម្បីបន្តដំណើររឿងទៅមុខទៀត ព្រោះមិនចង់ឲ្យសាច់រឿងជាប់ប្រឡាក់ប្រឡូកជាមួយនឹងពុទ្ធសាសនាស្អាតស្អំ និងខ្លាចអ្នកអានរិះគន់និងឈប់ជឿរលើសាសនាតទៅទៀត។ ផ្ទុយមកវិញ ព្រះសង្ឃមួយចំនួនក្នុងសម័យអ៊ីនធើណែតនេះ បែជាធ្វើឲ្យខូចឈ្មោះសាសនា និងរងការរិះគន់ ហើយថែមទាំងប្រកួតប្រជែងជាមួយនឹងរាស្រ្តសាមញ្ញទៅវិញ។ ព្រះសង្ឃគួរណាស់តែលាចាកសិក្ខាបទសិន សឹមប្រឡូកខ្លួនជាមួយនឹងសង្គមរាស្រ្តសាមញ្ញ ដូចដែរអ្នកនិពន្ធបានឲ្យទុំសឹកដូច្នោះដែរ។
បើក្រលេកទៅមើលប្រទេសដែលកាន់ព្រះពុទ្ធសាសនានិកាយហិនយានដូចយើងវិញ យើងមើលឃើញថាព្រះសង្ឃមានការប្រយ័ត្នប្រយែងជាទីបំផុតរាល់ទង្វើរ របស់ខ្លួននៅទីសាធារណៈ។ បើតាមពលករម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសថៃ អស់រយៈពេលបួនឆ្នាំកន្លងមកបានប្រាប់ថា ព្រះសង្ឃនៅថៃមានវិន័យតឹងរឹងណាស់ មិនងាយធ្វើផ្តេសផ្តាសនោះទេពាក់ពន្ធ័នឹងសំនួរថាធ្លាប់ឃើញព្រះសង្ឃនិមន្តគង់ក្នុងហាងកាហ្វេទំនើបដែរឬទេ? យុវជនវ័យម្ភៃប្រាំឆ្នាំដែលធ្លាប់ធ្វើការនៅទីក្រុងបាងកករូបនេះបានប្រាប់ថា គាត់ធ្លាប់តែឃើញលោកចូលទៅទិញកាហ្វេឆាន់ដែរ តែមិនដែលឃើញលោកនិមន្តគង់លេងនោះទេ តែបើមានមែនក៏គង់មិនយូរដែរ យូរបំផុតពីដប់ទៅដប់ប្រាំនាទីនោះទេ ព្រោះលោកខ្លាចខុសវិន័យ និងខ្លាចមហាជនរិះគន់និងមានកាលវិភាគច្បាស់លាស់ជាដើម។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃគឺជាប្រទេសកាន់ព្រះពុទ្ធសាសនានិកាយហិនយានធំជាងគេនៅលើពិភពលោក។ បើយោងតាមគេហទំព័រ buddhanet.net បានបង្ហាញថាប្រជាជនថៃកៅសិបប្រាំភាគរយកាន់ព្រះពុទ្ធសាសនា ក្នុងនោះមានព្រះសង្ឃប្រមាណម្ភៃម៉ឺនអង្គនៅប៉ុន្នានឆ្នាំចុងក្រោយនេះ ខណៈដែលកម្ពុជាមានប្រជាជន កៅសិបភាគរយជាអ្នកពុទ្ធសាសនា និងមានព្រះសង្ឃមិនតិចជាងបីម៉ឺនអង្គឡើយនៅទូទាំងប្រទេស។
បីទោះបីជាមានមតិរិះគន់តាមបណ្តាញសង្គមយ៉ាងណាក្តី ក៏យើងឃើញមានព្រះសង្ឃមួយចំនួនអង្គក៏បានប្រកាន់ភ្ជាប់នឹងក្រមសីលធ៌មជាសង្ឃផងដែរ។ និស្សិតសង្ឃខ្លះគ្រាន់តែទៅប្រជុំធ្វើកាងារសាលារជាមួយនឹងក្រុមការងារតែប៉ុណ្ណោះ ព្រោះជាការយល់ស្របគ្នាក្នុងការជ្រើសរើសទីតាំង។ សរុបមក ព្រះសង្ឃចូលហាងកាហ្វេទំនើបមិនខុសច្បាប់ និងវិន័យទាំងពុទ្ធិចក្រ និងអាណាចក្រនោះទេ តែអាចខុសក្រមសីលធ៌មជាសង្ឃព្រោះនិមន្តគង់នៅកន្លែងមិនសមគួរ។
ដើម្បីដោះស្រាយបញ្ហា និងបញ្ចប់នូវមតិរិះគន់ដែលកំពុងតែកើតមាននេះ ព្រះសង្ឃអង្គផ្ទាល់គួរតែធ្វើជាគំរូដ៏ល្អសម្រាប់សង្គមខ្មែរបច្ចុប្បន្ន មិនត្រូវល្មើសវិន័យនិងក្រមសីលធ៌មខ្លួនក្នុងនាមជាសង្ឃឡើយ។ ក៏ដូចគ្នានេះដែរ អណុគុណនិងព្រះចៅអធិការវត្ត គួរតែមានវិធានការណ៏ ដើម្បីរក្សាគុណតម្លៃ និងកិត្តិយសព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋមួយនេះ ឲ្យមានគុណសម្បត្តិសម្រាប់ឧបាសក ឧបាសិការទូទៅ។ ពលរដ្ឋទៀតសោត ក៏គួរតែបើកចិត្តឲ្យទូលាយ ដើម្បីផ្តល់សិទ្ធិក្នុងការរស់រានមានជីវិតឲ្យព្រះសង្ឃដូចប្រជារាស្រ្តសាមញ្ញផងដែរ។
ដូចនេះ ប្រសិនបើព្រះសង្ឃគោរពតួរនាទី និងឥរិយាបទរបស់ព្រះអង្គជាសង្ឃ គួបផ្សំនឹងប្រជារាស្រ្តចេះបើកចិត្តឲ្យទូលាយនិងយោគយល់អធ្យាស្រ័យគ្នា ថែមទាំងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក នោះយើងទាំងអស់គ្នានឹងរស់នៅក្នុងសង្គមស៊ីវិល័យមួយនេះដោយសុខដុមរម្យនា ហើយក្រមសីលធ៌មក្នុងសង្គមយើងក៏ត្រូវលើកតម្កើង ទៅតាមទង្វើរដែលយើងចេះគោរពគ្នាទៅវិញទៅមកជាក់ជាមិនខាន៕

រៀបរៀងដោយ កែវ សុង
Like My Facebook Page

Comments

Post a Comment

Popular posts from this blog

កម្ពុជា ក្រោយឆ្នាំ១៩៧៩

កម្ពុជាក្រោយឆ្នាំ ១៩៧៩ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង  អារម្មណ៍កថា ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើត

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ