Skip to main content

Posts

Showing posts from September 26, 2016

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ?

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ? រ៉ឺម៉ក​កង់បី​ក្នុង​ពេល​កំពុង​វ៉ា​គ្នា​ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​គ្នា​ស្ទើរតែ​គេច​មិន​ផុត។ រូបថត កែវ សុង នៅក្នុង​រាជធានី​ភ្នំពេញ​មាន​រ៉ឺម៉ក​​កង់បី​មិន​តិច​ជាង​​ ៣ ​ម៉ឺន​គ្រឿង​ទេ​​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​ និង​​ចត​ចោល​នៅ​តាម​ដង​ផ្លូវ​សព្វ​ថ្ងៃ​នេះ​នៅ​​មិន​ទាន់​គិត​ពី​ចំនួន​ទាំងអស់​នៅ​​ទូទាំង​ប្រទេស​ផង​។ ជា​ទូទៅ​រ៉ឺម៉ក​កង់បី​ ឬ​ម៉ូតូ​កង់បី និង​ហៅ​បែប​សាមញ្ញ​ថា​កង់បី ឬ​ទុក​ទុក​ (TukTuk) ​នោះ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​​ភ្ញៀវ​អន្តរជាតិ​កំពុង​តែ​និយម​ជ្រើសរើស​យក​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ និង​ដឹក​អីវ៉ាន់​ជាដើម​។ ដោយសារ​វា​អាច​​ផ្ទុក​មនុស្ស​បាន​ច្រើន​ជាង​ម៉ូតូ​ឌុប​ និង​មាន​តម្លៃ​ថោក​ជាង​ឡាន​តាក់ស៊ី​ទៀត​នោះ​ទើប​ធ្វើឲ្យ​ពលរដ្ឋ​ទូទៅ​ និង​ភ្ញៀវទេសចរ​និយម​ពឹង​ផ្អែក​ជា​យានជំនិះ​​សម្រាប់​ដឹក​ពួកគេ​ហើយ​វា​ស្ទើរ​តែ​ក្លាយ​ជា​​អត្តសញ្ញាណ​ជាតិ​មួយ​ទៅ​ហើយ​។ បើ​ទោះបី​ជា​យ៉ាង​​ណា​ក៏ដោយ​សម្រាប់​អ្នក​បើកបរ​រថយន្ត​វិញ​ហាក់​ដូចជា​មិន​សូវ​សប្បាយ​ និង​មិន​ចូលចិត្ត​អ្នក​រត់​កង់បី​ទាំង​នោះ​ទេ។ ​ពួកគេ​មើល​ឃើញ​ថា​អ្នក​រត់​កង់បី​មួយ