Skip to main content

Posts

Showing posts from July 6, 2018

​ដំណើរ​កំសាន្ត​តាម​រថ​ភ្លើង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ទៅ​កាន់​ខេត្ត​កាញចាណាបូរី (Kanchanaburi)

  ​នេះ​ប្រហែល​ជា​ដំណើរ​កំសាន្ត​ដ៏​ពេញ​និយម​មួយ​របស់​ប្រជាជន​ថៃ​មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍​ឬ​ថ្ងៃ​ធម្មតា​ឡើយ ដែល​នរណាៗ​ក៏​តែង​តែ​ចង់​ជិះ​រថ​ភ្លើង​មួយ​ខ្សែនេះ​ដើម្បី​បាន​ទស្សនា​នូវ​ទិដ្ឋភាព​តាម​ដង​ផ្លូវ​ និង​ចង់​ឃើញ​ដោយ​ផ្ទាល់នៃ​ចុង​បញ្ចប់​របស់​ខ្សែ​រថ​ភ្លើង​មួយ​នេះ​ដែល​ជា​រមណីយដ្ឋាន​កែច្នៃ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង។ ក្រោយ​ពី​បាន​ទទួល​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ដ៏​មាន​ន័យ​មួយ​នេះ​មក​ពិត​ជា​បាន​ទាក់​អារម្មណ៍​ខ្ញុំ​ឲ្យ​រៀបរាប់​ពី​ដំណើរ​ចរ​តាម​រថ​ភ្លើង​ពី​ទី​ក្រុង​បាងកក សម្តៅឆ្ពោះ​ទៅ​កាន់​ខេត្ត​មួយ​ដែល​មាន​ទេសភាព​ព្រៃ​ភ្នំ​និង​សម្រស់​ធម្ម​ជាតិ​គួរ​ឲ្យ​ចង់​គយគន់​ជាទី​បំផុត។ ផ្លូវ​ឆ្ងាយ​មែន​ពិត​ក៏​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថាធុញថប់​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ​ឡើយ តែវា​បាន​ផ្តល់​មក​វិញ​នូវ​អារម្មណ៍​ដ៏​សប្បាយ​រីក​រាយ​ក្នុង​ការជជែកសន្ទនាជា​មួយ​នឹង​ប្រជាជន​ថៃ​ដែល​មាន​ភាពរួសរាយរាក់​ទាក់​ប្រកប​ដោយ​ស្នាម​ញញឹម​ពព្រាយ​ជា​មួយ​នឹង​ភ្ញៀវ​ទេសចរ​ជានិច្ច។ ......... Read more