ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត រូបភាពតំណាង ក្នុងបរិបទសង្គមខ្មែរ ដែលមានរវប្បធម៌ខុសគ្នាដាច់ស្រលះអំពីវប្បធម៌បស្ចឹមប្រទេសដែល និយមយន្តការ សេរីនោះ ការរៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារត្រូវបានចាត់ទុកថាជារឿងសំខាន់មួយ ពោលគឺវាគឺជាកត្តាយ៉ាង សំខាន់មួយដែលកំណត់នូវជោគវាសនា ក៏ដូចជាអនាគតកូនចៅរបស់ពួកគេ។ ម៉្យាងវិញទៀត វាគឺជាកាតព្វកិច្ច របស់ឳពុក ម្តាយ ដែលជាអាណាព្យាបាលក្នុងការជ្រើសរើស ក៏ដូចជារៀបចំគ្រួសារដល់កូនចៅរបស់ខ្លួន។ ជាក់ស្តែង ក្នុងនាមជាឳពុក ម្តាយ ពួកគេតែងតែគិតគូរយ៉ាងល្អិតល្អន់ ថាតើគួរជ្រើសរើសបុគ្គលណា ម្នាក់ដែលសាកសម នឹងកូន ចៅរបស់គេ ក៏ដូចជាការបែងចែកទ្រព្យមួយចំនួនសម្រាប់ពួកគេក្រោយពេលរៀបការ ព្រមទាំងការជួយជ្រោមជ្រែង ក្នុងការជ្រើសរើសមុខរបរក្រោយពេលមានគ្រួសារ ជាពិសេសសម្រាប់ភាគីខាងប្រុស ដែលនឹងក្លាយជាមេគ្រួសារ ហើយត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការចិញ្ជឹមប្រពន្ធ និងកូនក្នុងបន្ទុកក្រោយពេលមានគ្រួសាររួច។ យ៉ាងណាមិញ ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាននានាត្រូវបានបង្ហាញយ៉ាងទូលំទូលាយ ដែលបណ្តាលឲ្យយុវជននា សម័យអ៊ីនធើណែតមួយនេះទទួលបាននូវការយល់ដឹង ក៏ដូចជាមានគំនិតថ្មីៗចេះគិតគូរអំពីអនាគតខ្លួនឯង ដ