Skip to main content

Posts

Showing posts from May 15, 2017

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង កោះរ៉ុង គឺជាតំបន់ទេសចរណ៏ដែលកំពុងតែពេញនិយមនិងបង្អួតសម្រស់នៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា។ កោះរ៉ុងដ៏ល្អឯកបានហែកបេះដូងភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ឲ្យទៅគយគន់សម្រស់ឆ្នេរខ្សាច់ដ៏សរខ្ចី និងទឹកសមុទ្រដ៏ខៀវស្រងាត់របស់ខ្លួនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ នៅពេលគេបានទៅលេងកំពង់សោម គេមិនដែលភ្លេចឡើយវត្ថុទិព្វនៅទីនោះគឺកោះរ៉ុងនេះឯង ហើយវាមិនខុសអ្វីដែលនៅសៀមរាបមានប្រាសាទអង្គរវត្តនោះទេ។  ស្ថិតក្នុងខេត្តព្រះសីហនុ យើងត្រូវធ្វើដំនើរដោយទូកប្រមាណ ៣៤គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ កោះដ៏ល្បីឈ្មោះមួយនេះមានផ្ទៃក្រឡា ៧៨គីឡូម៉ែត្រការ៉េ។ គេមិនបានដឹងឡើយថាកោះនេះមានមនុស្សរស់នៅតាំងពីពេលណាទេ តែរហូតមកដល់សព្វថ្ងៃនេះមានប្រជាជនកំពុងរស់នៅជាអចិន្រ្តៃយ៏ សរុបប្រមាណជិត២ពាន់នាក់ ដែលកំពុងប្រកបមុខរបររកស៊ីលក់ដូរ, នេសាទ,​ រត់ទូក និងបម្រើសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៏ ផងដែរ។ កោះរ៉ុងមានសង្កាត់មួយ ហៅថាសង្កាត់កោះរ៉ុង ដែលក្នុងនោះមាន ៥ភូមិ រួមមាន៖ ភូមិកោះរ៉ុង, ភូមិដើមថ្កូវ, ភូមិព្រែកស្វាយ, ភូមិកោះតូច និង ភូមិសុខសាន្ត។ បើទោះបីកោះនេះមើលទៅដូចជាអស្ចារ្យក៏ពិតមែន  ប៉ុន្តែប្រវត្តិនៃកោះនេះក៏មិនធម្មតានោះដែ