ចាប់តាំងពីមនុស្សចេះប្រើភ្លើងចម្អិនអារហារ រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងកាយនិងកេរ្តិ៏ខ្មាស់របស់ខ្លួនមក ពិភពលោកហាក់បាន ប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស។ រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនះជាមធ្យោបាយធ្វើដំណើរជាសក្ខីកម្មដែលសរបញ្ជាក់ថា បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន ហ្វេ្រនគ្លីន ( Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកប្រើផលិតជាពន្លឺពីអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅជំនាន់ដោយការបង្រៀន និងការរៀនពីវប្បធ៌មចែករំលែកចំណេះដឹង និងការយល់ដឹងទៅឱ្យគ្នាទៅវិញទៅមក និងបង្កើតគំនិតថ្មីៗពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ មនុស្សចេះបង្កើតវប្បធ៌ម អរិយ្យធ៌ម និងក្បួនច្បាប់ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចេះដឹងចេះយល់ និងស្វែងរកអ្វីដែលថ្មីថ្មោង។ នេះហើយជាចំណុចដែលធ្វើឱ្យមនុស្សខុសគ្នាពីសត្វ ព្រោះសត្វជំនាន់មុនៗមិនបានបង្រៀន ឬក្បួនច្បាប់ឱ្យសត្វជំនាន់ក្រោយនោះឡើយ។ វាត្រូវចាប់ផ្តើមពីចំណុចសូន្យឡើងមកវិញទាំងអស់នៅពេលដែលវាចាប់ផ្តើមឃើញពន្លឺព្រះសូរិយាដំបូង ហើយអ្វីៗត្រូវរៀននិងស្វែងរកដោយខ្លួនឯងនិងប្រព្រឹត្តិទៅតាមធម្មជាតិដោយសម្ម