ក្រុមយុវជនគំរូ ដែលបាននាំគ្នារើសសម្រាមនៅមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេ - រូបភាពដោយ ត្រាន់តិចសេង។ Click here to read in Phnom Penh Post “ កម្ពុជាចាប់ផ្តើមពីចំនុចសូន្យ រហូតក្លាយជាប្រទេសអភិវឌ្ឍន៏ស្ទើរគ្រប់វិស័យ ហើយល្បីល្បាញលើ ឆាកអន្តរជាតិ ” នេះបើតាមពាក្យសម្តីរបស់ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ធ្លាប់មានប្រសាសន៏កន្លងមក។ នេះសរបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះជាយ៉ាងណាក៏ដោយប្រទេសកំពុងអភិវឌ្ឍន៏ក្នុងតំបន់អាស៊ីអាគ្នេយ៏មួយនេះ នៅតែជួបបញ្ហាសម្រាមដ៏ដែល។នៅក្នុងទីក្រុងភ្នំពេញគេឃើញមានសម្រាមពាសវាសពាសកាល ជាពិសេសនៅតាមសួនច្បារ និងកន្លែង លំហែរកាយសាធារណៈជាច្រើនផង ដែលជាហេតុធ្វើឲ្យខូចសោភ័ណភាពទីក្រុងដោយសារតែសម្រាមទាំងនោះ។ យុវជនគឺជាកំលាំងមួយដ៏រឹងមាំរបស់ជាតិ ក៏ដូចជាចលនាដ៏សម្ខាន់មួយក្នុងសង្គមទាំងមូលផងដែរ។ ពេលជាមួយគ្នានឹងការអភិវឌ្ឍន៏ប្រទេសរបស់រាជរដ្ឋាភិបាល យុវជនកម្ពុជា មួយចំនួនហាក់ដូចជាមានការយល់ដឹងឬភ្ញាក់រលឹក និងបានបង្កើតសកម្មភាព ក្នុងសង្គមខ្មែរដើម្បីដោះស្រាយនូវបញ្ហាសម្រាមនៅតាមទីសាធារណៈនេះ។ កាលពីមុន សួនច្បារស្ទើរតែទាំងអស់នៅក្នុងទីក្រុងភ្នំពេញប