ចាប់តាំងពីសម័យដ៏សាហាវយង់ឃ្លងប៉ុលពតដួលរលំរលើងមក កម្ពុជាក៏ចាប់ផ្តើមមានសុខសន្តិភាពឡើងវិញ ប្រជាជនក៏ចាប់ផ្តើមមានសិទ្ធិដើរហើរសារជាថ្មី ជាសក្ខីភាពមួយដែលជម្រុញឱ្យប្រជាពលរដ្ឋទទួលបានការអប់រំ និងត្រិះរិះពិចារណា ព្រមទាំងមានគំនិតថ្មីៗសម្រាប់កសាងមាតុភូមិដ៏កំសត់មួយនេះ ឱ្យចេញពីនរកអវជ័យ។ រហូតដល់សម័យហ្វេសប៊ុកនេះ ក្មេងៗជំនាន់ក្រោយហាក់មានឱកាសបានក្រេបជញ្ជក់ចំណេះវិជ្ជាគ្រប់ទីស្ថានមិនថានៅសាលារៀន ផ្ទះសម្បែង និងសង្គមនោះឡើយ។ បណ្តាញសារព័ត៍មានកាន់តែទូលំទូលាយ ប្រជាជនកាន់តែទទួលដំណឹងបានយ៉ាងឆាប់រហ័ស ជាកាតាលីករដែលជំរុញឱ្យពលរដ្ឋទូទៅកាន់តែមានការពិចារណាបានយ៉ាងល្អិតល្អន់។ ជាមួយគ្នានេះដែរ ការរិះគន់គ្នាទៅវិញទៅមកទាំងល្អ និងអាក្រក់ ក៏បានចាប់បដិសណ្ឋិចេញពីផ្នត់គំនិតមនុស្សម្នាក់ៗទៅតាមការយល់ឃើញរបស់ពួកគេ រួចក៏បញ្ជេញវាក្នុងលក្ខណៈចូលរួមជួយបញ្ចេញ និងបន្ថែមមតិ នៅក្នុងបណ្តាញសង្គមនានា តួយ៉ាងដូចជាបណ្តាញសង្គមហ្វេសប៊ុកនេះជាដើម។ នៅក្នុងសម័យខ្មៅងងឹតប៉ុលពត គេលុបបំបាត់ចោលនូវពួកវណ្ណៈនាយទុន បើអ្នកណាហ៊ានប្រឆាំងនឹងអង្គការ គេចោទថាអ្នកនោះនៅមានគំនិតសួនទស្សន៏ និងប្រឆាំងនឹងអង្គការបដិវត្តន៍កម្ពុជា រួចត្រូវបានគេយកទៅអប់រំ ពោលគឺសម្លាប់ចោល។ គ្