Skip to main content

Posts

ទុកទុកដែលសង្គមគោរពស្រលាញ់

ទុកទុកដែលសង្គមគោរពស្រលាញ់                ទុកទុកឬរ៉ឺម៉ក់កង់បីបានចូលរួមអភិវឌ្ឍន៏សង្គមកម្ពុជាបានមួយចំនែក និងអាចជួយជីវភាពប្រជាពលរដ្ឋក្រីក្របានមួយភាគផងដែរ។ ដោយសារតែទុកទុកគឺជាមធ្យោបាយធ្វើដំណើរទីមួយដែលភ្ញៀវទេសចរណ៏និយមជិះលេងនិងទស្សនានូវទេសភាពតាមដងផ្លូវនៅតំបន់ទេសចរណ៏នានានិងទីក្រុង។ មិនថាភ្ញៀវទេសចរណ៏បរទេសនោះទេ សូម្បីតែប្រជាជនកម្ពុជាក៏បានជ្រើសរើសទុកទុកជាមធ្យោបាយធ្វើដំណើរទៅផ្សារឬទៅកន្លែងផ្សេងៗ និងជាសេវាដឹកជញ្ជូនឥវ៉ាន់ដែរមានតម្លៃថោកជាងឡានជាដើម។ អាចនិយាយបានថាទុកទុកក៏បានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិបានដែរ។ បើទោះបីជាយ៉ាងនេះក្តី ទុកទុកក៏ជាទុក្ខកង្វល់របស់អ្នកបើកបរតាមផ្លូវជាពិសេសគឺជាឆ្អឹងទទឹងកររបស់អ្នកបើករថយន្តមួយចំនួនធំដោយសារតែអាកប្បកិរិយាបើកបរមិនសមរម្យរបស់ម្ចាស់ទុកទុក  នេះតែម្តង។​  (រ៉ឺម៉ក​កង់បី​ជា​ឆ្អឹង​ទទឹង​ក​របស់​អ្នក​បើក​រថយន្ត​ឬ?) ជានិច្ចកាលគេឃើញមានការប៉ះទង្គិចគ្នាជារ៉ើយៗដោយសារតែទុកទុកទាំងនោះជិះកៀរឡានរហូតដល់មានពេលខ្លះធ្វើឲ្យឆ្កូតថ្នាំឡានគេនិងកំប៉ិតជាដើម។ តួរយ៉ាងដូចករណីរបស់ឧកញ្ញា ដួងឆាយ ដែលត្រូវបានទុកទុកជិះកៀរខូចថ្នាំឡាន រហូតដល់ទៅពីរ...

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង

រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង កោះរ៉ុង គឺជាតំបន់ទេសចរណ៏ដែលកំពុងតែពេញនិយមនិងបង្អួតសម្រស់នៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា។ កោះរ៉ុងដ៏ល្អឯកបានហែកបេះដូងភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ឲ្យទៅគយគន់សម្រស់ឆ្នេរខ្សាច់ដ៏សរខ្ចី និងទឹកសមុទ្រដ៏ខៀវស្រងាត់របស់ខ្លួនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ នៅពេលគេបានទៅលេងកំពង់សោម គេមិនដែលភ្លេចឡើយវត្ថុទិព្វនៅទីនោះគឺកោះរ៉ុងនេះឯង ហើយវាមិនខុសអ្វីដែលនៅសៀមរាបមានប្រាសាទអង្គរវត្តនោះទេ។  ស្ថិតក្នុងខេត្តព្រះសីហនុ យើងត្រូវធ្វើដំនើរដោយទូកប្រមាណ ៣៤គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ កោះដ៏ល្បីឈ្មោះមួយនេះមានផ្ទៃក្រឡា ៧៨គីឡូម៉ែត្រការ៉េ។ គេមិនបានដឹងឡើយថាកោះនេះមានមនុស្សរស់នៅតាំងពីពេលណាទេ តែរហូតមកដល់សព្វថ្ងៃនេះមានប្រជាជនកំពុងរស់នៅជាអចិន្រ្តៃយ៏ សរុបប្រមាណជិត២ពាន់នាក់ ដែលកំពុងប្រកបមុខរបររកស៊ីលក់ដូរ, នេសាទ,​ រត់ទូក និងបម្រើសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៏ ផងដែរ។ កោះរ៉ុងមានសង្កាត់មួយ ហៅថាសង្កាត់កោះរ៉ុង ដែលក្នុងនោះមាន ៥ភូមិ រួមមាន៖ ភូមិកោះរ៉ុង, ភូមិដើមថ្កូវ, ភូមិព្រែកស្វាយ, ភូមិកោះតូច និង ភូមិសុខសាន្ត។ បើទោះបីកោះនេះមើលទៅដូចជាអស្ចារ្យក៏ពិតមែន  ប៉ុន្តែប្រវត្តិនៃកោះនេះក៏មិនធម...

ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?

          ព្រះសង្ឃ​ចូល​ហាង​កាហ្វេ​ទំនើប​ខុស​ដែរ​ឬ?            សកម្មភាព​ព្រះសង្ឃ​មួយ​ក្រុម​និមន្ត​គង់​ឆាន់​កាហ្វេ និង​លេង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​ទំនើប។ រូបថត ហ្វេសប៊ុក ក្នុងបរិបទសង្គមខ្មែរបច្ចុប្នន្បដែលជាសង្គមស៊ីវីល័យនិងជាសង្គមប្រជាធិបតេយ្យ មិនថាប្រជាពលរដ្ឋទូទៅឬព្រះសង្ឃឡើយ គឺសុទ្ធតែមានសិទ្ធដើរហើរគ្រប់ទីកន្លែង។ ពីប្រទេសដែលមានចំនូលកំរិតទាបក្លាយជាមានចំនូលមធ្យមទាបអាចនិយាយបានថា ប្រជាជនមានជីវភាពធូរធារ រីឯព្រះសង្ឃក៏អាចមានបច្ច័យច្រើនជាងមុនដែរ។ ហាងកាហ្វេទំនើបៗ ( Brand) ក៏ចាប់ផ្តើមមានវត្តមានកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារកម្ពុជា។ ដោយសារតែការរចនាហាងធ្វើឲ្យអតិថិជនមានផាសុកភាពរួមទាំងសេវាល្អទៀតនោះ ទើបធ្វើឲ្យប្រជាជនកម្ពុជាសម័យស៊ីវីល័យមួយនេះ ជ្រើសរើសយកហាងកាហ្វេទំនើបនេះធ្វើជាកន្លែងជួបជុំ ដើម្បីពិភាក្សាគ្នាពីមុខជំនួញ និងធ្វើការងារសាលារជាដើមថ្វីត្បិតវាមានតម្លៃថ្លៃបន្តិចមែន។ ជាមួយនឹងភាពទាន់សម័យរបស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ព្រះសង្ឃដែល គេគោរពនិងជាតំណាងព្រះពុទ្ធសាសនា ក៏មានប្រជាប្រិយ៏ជាមួយនឹងហាងកាហ្វេទំនើបនេះផងដែរ។ ជារឿយៗនៅទីក...

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ?

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ? រ៉ឺម៉ក​កង់បី​ក្នុង​ពេល​កំពុង​វ៉ា​គ្នា​ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​គ្នា​ស្ទើរតែ​គេច​មិន​ផុត។ រូបថត កែវ សុង នៅក្នុង​រាជធានី​ភ្នំពេញ​មាន​រ៉ឺម៉ក​​កង់បី​មិន​តិច​ជាង​​ ៣ ​ម៉ឺន​គ្រឿង​ទេ​​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​ និង​​ចត​ចោល​នៅ​តាម​ដង​ផ្លូវ​សព្វ​ថ្ងៃ​នេះ​នៅ​​មិន​ទាន់​គិត​ពី​ចំនួន​ទាំងអស់​នៅ​​ទូទាំង​ប្រទេស​ផង​។ ជា​ទូទៅ​រ៉ឺម៉ក​កង់បី​ ឬ​ម៉ូតូ​កង់បី និង​ហៅ​បែប​សាមញ្ញ​ថា​កង់បី ឬ​ទុក​ទុក​ (TukTuk) ​នោះ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​​ភ្ញៀវ​អន្តរជាតិ​កំពុង​តែ​និយម​ជ្រើសរើស​យក​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ និង​ដឹក​អីវ៉ាន់​ជាដើម​។ ដោយសារ​វា​អាច​​ផ្ទុក​មនុស្ស​បាន​ច្រើន​ជាង​ម៉ូតូ​ឌុប​ និង​មាន​តម្លៃ​ថោក​ជាង​ឡាន​តាក់ស៊ី​ទៀត​នោះ​ទើប​ធ្វើឲ្យ​ពលរដ្ឋ​ទូទៅ​ និង​ភ្ញៀវទេសចរ​និយម​ពឹង​ផ្អែក​ជា​យានជំនិះ​​សម្រាប់​ដឹក​ពួកគេ​ហើយ​វា​ស្ទើរ​តែ​ក្លាយ​ជា​​អត្តសញ្ញាណ​ជាតិ​មួយ​ទៅ​ហើយ​។ បើ​ទោះបី​ជា​យ៉ាង​​ណា​ក៏ដោយ​សម្រាប់​អ្នក​បើកបរ​រថយន្ត​វិញ​ហាក់​ដូចជា​មិន​សូវ​សប្បាយ​ និង​មិន​ចូលចិត្ត​អ្នក​រត់​កង់បី​ទាំង​នោះ​ទេ។ ​ពួកគេ​មើល​ឃើញ​ថា​អ្នក​រត់​កង់បី​មួយ...

ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត

ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត រូបភាពតំណាង ក្នុងបរិបទសង្គមខ្មែរ​ ដែលមានរវប្បធម៌ខុសគ្នាដាច់ស្រលះអំពីវប្បធម៌បស្ចឹមប្រទេសដែល និយមយន្តការ សេរីនោះ ការរៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារត្រូវបានចាត់ទុកថាជារឿងសំខាន់មួយ ពោលគឺវាគឺជាកត្តាយ៉ាង សំខាន់មួយដែលកំណត់នូវជោគវាសនា ក៏ដូចជាអនាគតកូនចៅរបស់ពួកគេ។ ម៉្យាងវិញទៀត វាគឺជាកាតព្វកិច្ច របស់ឳពុក   ម្តាយ ដែលជាអាណាព្យាបាលក្នុងការជ្រើសរើស ក៏ដូច​ជារៀបចំគ្រួសារដល់កូនចៅរបស់ខ្លួន។ ជាក់ស្តែង ក្នុងនាមជាឳពុក ម្តាយ ពួកគេតែងតែគិតគូរយ៉ាងល្អិតល្អន់ ថាតើគួរជ្រើសរើសបុគ្គលណា ម្នាក់ដែលសាកសម នឹងកូន ចៅរបស់គេ ក៏ដូចជាការបែងចែកទ្រព្យមួយចំនួនសម្រាប់ពួកគេក្រោយពេលរៀបការ ព្រមទាំងការជួយជ្រោមជ្រែង ក្នុងការជ្រើសរើសមុខរបរក្រោយពេលមានគ្រួសារ ជាពិសេសសម្រាប់ភាគីខាងប្រុស ដែលនឹងក្លាយជាមេគ្រួសារ ហើយត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការចិញ្ជឹមប្រពន្ធ និងកូនក្នុងបន្ទុកក្រោយពេលមានគ្រួសាររួច។ យ៉ាងណាមិញ ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាននានាត្រូវបានបង្ហាញយ៉ាងទូលំទូលាយ ដែលបណ្តាលឲ្យយុវជននា សម័យអ៊ីនធើណែតមួយនេះទទួលបាននូវការយល់ដឹង ក៏ដូចជាមានគំនិតថ្មីៗចេះគិតគូរអំពីអនាគត...

យុវជន និងឥរិយាបថនៃការចោលសម្រាម

ក្រុមយុវជ​នគំរូ ដែលបាននាំគ្នារើសសម្រាមនៅមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេ - រូបភាពដោយ ត្រាន់តិចសេង។ Click here to read in Phnom Penh Post “ កម្ពុជាចាប់ផ្តើមពីចំនុចសូន្យ រហូតក្លាយជាប្រទេសអភិវឌ្ឍន៏ស្ទើរគ្រប់វិស័យ ហើយល្បីល្បាញលើ ឆាកអន្តរជាតិ ” នេះបើតាមពាក្យសម្តីរបស់ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ធ្លាប់មានប្រសាសន៏កន្លងមក។ នេះសរបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះជាយ៉ាងណាក៏ដោយប្រទេសកំពុងអភិវឌ្ឍន៏ក្នុងតំបន់អាស៊ីអាគ្នេយ៏មួយនេះ នៅតែជួបបញ្ហាសម្រាមដ៏ដែល។នៅក្នុងទីក្រុងភ្នំពេញគេឃើញមានសម្រាមពាសវាសពាសកាល ជាពិសេសនៅតាមសួនច្បារ និងកន្លែង  លំហែរកាយសាធារណៈជាច្រើនផង ដែលជាហេតុធ្វើឲ្យខូចសោភ័ណភាពទីក្រុងដោយសារតែសម្រាមទាំងនោះ។ យុវជនគឺជាកំលាំងមួយដ៏រឹងមាំរបស់ជាតិ ក៏ដូចជាចលនាដ៏សម្ខាន់មួយក្នុងសង្គមទាំងមូលផងដែរ។ ពេលជាមួយគ្នានឹងការអភិវឌ្ឍន៏ប្រទេសរបស់រាជរដ្ឋាភិបាល យុវជនកម្ពុជា មួយចំនួនហាក់ដូចជាមានការយល់ដឹងឬភ្ញាក់រលឹក និងបានបង្កើតសកម្មភាព ក្នុងសង្គមខ្មែរដើម្បីដោះស្រាយនូវបញ្ហាសម្រាមនៅតាមទីសាធារណៈនេះ។         កាលពីមុន សួនច្...

សំនួរ ចម្លើយ ពីសៀវភៅ អំណាចនិងរាជបល្លង្គ័នៃព្រះមហាក្សត្រខ្មែរសែ អង្គដួង នរោត្តម ស៊ីសុវត្ថិ

សំនួរ ចម្លើយ ពីសៀវភៅ  អំណាចនិងរាជបល្ល័ង្គនៃព្រះមហាក្សត្រខ្មែរសែ អង្គដួង នរោត្តម ស៊ីសុវត្ថិ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង