Skip to main content

អារម្មណ៍ហោះហើរលើអាកាស



ទីក្រុង​ដែល​ផុស​ឡើង​នៅ​កណ្តាល​ជ្រលងភ្នំ​ដ៏​គួរឲ្យ​អស្ចារ្យ​និង​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​អព្ទ័​ដ៏​សែន​ត្រជាក់​ដូច​ទឹកកក​ ​;Sapa​ ​;ពិតជា​បាន​អន្ទងចិត្ត​ខ្ញុំ​ឲ្យ​នៅ​ទីនោះ​រយៈពេល​បី​ថ្ងៃ​និង​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​បែប​ធម្មជាតិ​ លាយឡំ​ជាមួយនឹង​អាកាសធាតុ​ប្រមាណ​ជា​ ១៥អង្សា​រសេ​តែប៉ុណ្ណោះ​សម្រាប់​ខែឧសភា​នេះ​ ។ ដំណើរ​កំសាន្ត​ដ៏​ពិសេស​នេះ​យើង​បាន​ជ្រើសរើស​ការ​ធ្វើដំណើរ​ដោយ​ដេក​យប់​នៅ​លើ​រថភ្លើង​របស់​រដ្ឋ​ដែល​ចេញពី​ទីក្រុង​ហាណូយ​នា​វេលា​ម៉ោង​ ១០យប់​ និង​មកដល់​ស្ថានីយ​ ​;Lao​ Cai​ ​;នៅ​ម៉ោង​ ៦ព្រឹក​ ហើយ​នេះ​ពិតជា​បទពិសោធន៍​ដ៏​រំភើប​មួយ​ដែល​យើង​មិនដែល​ធ្លាប់​បាន​ជួប​ឡើយ​កាលពី​ពេល​កន្លងមក​។ ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការ​ធ្វើដំណើរ​តាម​រថភ្លើង​ ដូច្នេះ​លោកអ្នក​អាច​ទៅ​ទិញ​សំបុត្រ​នៅ​ឯស្ថានីយ​រថភ្លើង​ហាណូយ​ (Ga​ Hanoi​)។ គួរ​បញ្ជាក់​ផង​ដែរ​ថា​រថភ្លើង​នេះ​មាន​ពីរ​ប្រភេទ​ដោយ​មួយ​ជា​របស់​ឯកជន​ដែល​មានតម្លៃ​សំបុត្រ​ប្រមាណ​ជាង​ ៣៥ដុល្លារ​ និង​រថភ្លើង​របស់​រដ្ឋ​ដែល​មានតម្លៃ​ថោកជាង​ហ្នឹង​។ ពួក​យើង​បានសម្រេច​ចិត្ត​ជ្រើសរើស​រថភ្លើង​របស់​រដ្ឋ​ដែល​យើង​បាន​ទិញ​សំបុត្រ​ក្នុង​ស្ថាន័​យរថភ្លើង​នេះ​ផ្ទាល់​តែម្តង​ដោយ​កន្លែង​លក់​សំបុត្រ​របស់​រដ្ឋ​នៅ​ខាងស្តាំ​ដៃ​ ខណៈ​ដែល​ក្រុមហ៊ុន​ឯកជន​នៅ​ខាង​ធ្វេង​ដៃ​។ សំបុត្រ​រថភ្លើង​រដ្ឋ​មានតម្លៃ​ 435,000​ VND​ ( $19​) បូករួម​ថ្លៃ​ឡាន​ពី​ស្ថានីយ​រថភ្លើង​ Lao​ Cai​ ទៅដល់​ទីក្រុង​ Sapa​។ យើង​បាន​មកដល់​ស្ថានីយ​រថភ្លើង​ហាណូយ​នៅ​ប្រមាណ​ជា​ម៉ោង​ ៥ល្ងាច​ ក៏ប៉ុន្តែ​រថភ្លើង​ចាប់ផ្តើម​រំកិល​កង់​ធ្វើដំណើរ​នៅ​ម៉ោង​ ១០យប់​ឯណោះ​។ ចន្លោះ​ប៉ុ​ន្នា​នម៉ោង​ដែល​ទំនេរ​ ពួក​យើង​បាន​ដើរទៅ​លេង​ផ្សារ​រាត្រី​ចុង​សប្តាហ៍​ក្រុង​ហាណូយ​ ( Hanoi​ Weekend​ Market​) ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ថានីយ៍​រថភ្លើង​។ សំណាងល្អ​នៅ​ស្ថានីយ​រថភ្លើង​នេះ​ គេ​មាន​កន្លែង​សម្រាប់​ផ្ញើរ​ឥវ៉ាន់​ ដែល​អាច​ឲ្យ​ពួក​យើង​ជួល​ដាក់​កាបូប​ខោអាវ​នៅ​ទីនោះ​ក្នុង​តម្លៃ​សរុប៥ដុល្លារ​ ក្នុង​ចំនួន៥កាបូប​ ។



















រថភ្លើង​បាន​មកដល់​ស្ថានីយ៍​ “Lao​ Cai​” នៅ​ម៉ោង៦ព្រឹក​ ក៏ប៉ុន្តែ​នេះ​មិនមែន​មានន័យថា​យើង​បាន​ដល់​គោលដៅ​ដែល​យើង​បាន​រំពឹង​ទុក​នោះ​ឡើយ​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ទៀត​នោះ​គឺ​ត្រូវ​ដើររក​រថយន្ត​ ១២កៅអី​ដែល​នៅ​រង់ចាំ​យើង​ខាងមុខ​រ៉ា​។ បន្តដំណើរ​ដោយ​ឡាន​តាម​ជើងភ្នំ​និង​ជ្រលងភ្នំ​នា​ព្រឹកព្រហាម​យើង​បានឃើញ​ទិដ្ឋភាព​តាម​ដងផ្លូវ​និង​សកម្មភាព​ប្រជាជន​នៅ​ទីនោះ​ដែល​ភាគច្រើន​បាន​ដាំពោត​តាម​ជ្រលងភ្នំ​ បាន​បង្កើត​ចំណី​ចក្ខុ​មួយ​ដែល​គយគន់​មិន​ចេះ​ជិនណាយ​។ រយៈពេល​ប្រមាណ​ ៣០នាទី​លើ​រថយន្ត​នៅទីបំផុត​យើង​បាន​មកដល់​ទីក្រុង​ Sapa​ ហើយ​តៅ​កុង​ឡាន​ក៏បាន​សួរនាំ​យើង​ពី​កន្លែង​ស្នាក់នៅ​ដើម្បី​ជូនដំណើរ​ឲ្យ​ដល់​គោលដៅ​តែម្តង​។ « ​;Sapa​ Capsule​ Hotel​ ​;» នេះ​គឺជា​ឈ្មោះ​ទីកន្លែង​ដែល​ពួក​យើង​ត្រូវ​ស្នាក់នៅ​ សម្រាប់​រាត្រី​ថ្ងៃទី​មួយ​នេះ​។ ថ្វី​ដ្បិតតែ​វា​មិនមែន​ជា​ផ្ទះសំណាក់​ ឬសណ្ឋាគារ​ទំនើប​ក៏​ពិតមែន​ ក៏ប៉ុន្តែ​ ​;Sapa​ Capsule​ គឺជា​ ​;Hostel​ ​;មួយ​ដែល​បំពាក់​ទៅ​ដោយ​ ​;Dorm​ ​;ដ៏​ទំនើប​ ជាមួយនឹង​ភ្លើងពណ៌​ដ៏​គួរឲ្យ​ទាក់ទាញ​ដែល​ធ្វើឲ្យ​ពួក​យើង​ហាក់​មាន​អារម្មណ៍​ថា​បាន​សម្រាក​នៅក្នុង​យាន្ត​អាវ​កាស​ដ៏​តូច​មួយ​ដូច្នេះ​ដែល​។ ​;Rosy​ ​;នារី​ទទួលភ្ញៀវ​ដ៏​ស្រស់​ស្អាត​បាន​ទទួលស្វាគមន៍​យើង​យ៉ាង​កក់ក្តៅ​ជាមួយនឹង​ភាសាអង់គ្លេស​យ៉ាង​រលូន​បាន​ជួយ​ជួល​ម៉ូតូ​ដែល​មានតម្លៃ​ ៥ដុល្លារ​ក្នុង​មួយថ្ងៃ​សម្រាប់​យើង​ធ្វើដំណើរ​ផ្សងព្រេង​រុករក​នូវ​ទីកន្លែង​ពិ​សេស​ៗជាច្រើន​ទៀតផង​។

 ​;



ដំណើរ​កំសាន្ត​របស់​យើង​ក៏​ចាប់ផ្តើម​ឡើងជា​មួយ​នឹង​ម៉ូតូ​ដែល​ជូន​យើង​ទៅ​ទស្សនា​ សហគមន៍​ទេសចរ​ភូមិ​ចំនួន​ប្រាំ​រួមមាន​៖ ​;; ​;Y Linh​, Ta​ Van​, Lao​ Cai​ ​;និង​ភូមិ​ដទៃទៀត​តាម​ជ្រលងភ្នំ​ ​;Maong​ Hao​ ​;ជាដើម​។ មកដល់​ស្រុក​គេ​ជាលើកដំបូង​ យើង​ពិតជា​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ ម្យ៉ាង​ក្នុងចំណោម​គ្នាយើង​ប្រាំ​នាក់​នេះ​ពុំ​មាន​នរណា​ម្នាក់​ចេះ​ភាសា​វៀតណាម​ឡើយ​ ដូច្នេះ​ហើយ​អ្វី​ៗគ្រប់យ៉ាង​ត្រូវ​ពឹងផ្អែក​លើ​ Google​ Map​ទាំងស្រុង​ មិនថា​ស្វែងរក​កន្លែង​ចាក់សាំង​ ឬកន្លែង​ដើរលេង​នោះ​ឡើយ​។ មកដល់​ច្រកចូល​សហគមន៍​ទេសចរ​ភូមិ​ប្រាំ​ដែល​នៅ​ជាប់​ៗគ្នា​នេះ​យើង​បាន​ប្រទះ​នូវ​ការ​ដា​ក់​ប៉ា​រ៉ា​ស់​ដើម្បី​យក​លុយ​ពី​សំ​ណា​ក់​ប៉ូលី​សមូល​ដ្ឋាន​ ដែល​តម្រូវឲ្យ​យើង​ត្រូវ​បង់ប្រាក់​ដោយ​ក្នុង​ម្នាក់​ ៣ដុល្លារ​ (តែ​ប្រសិនបើ​អ្នក​ពិតជា​បាន​ទៅលេង​នៅ​ទីនោះ​ យកល្អ​គួរតែ​ជិះ​ឲ្យ​លឿន​នៅ​កន្លែង​ប៉ា​រ៉ា​ស់​នោះ​ទៅ​ប្រសិនបើ​មិន​ចង់​អស់​លុយ​)។ ពិតជា​បាន​ធ្វើឲ្យ​ពួក​យើង​ភ្ញាក់ផ្អើល​និង​មិន​សរសើរ​មិនបាន​ឡើយ​នូវ​ភាព​ប៉ិនប្រសប់​នៃ​ការ​ធ្វើស្រែ​តាម​ជ្រលងភ្នំ​ ដែល​យើង​ក្រ​លេ​កទៅ​កន្លែងណា​ក៏​ឃើញ​មាន​ របស់​ក្រុម​ជនជាតិភាគតិច​ Hmong​ និង​ Dao​ ដែល​មាន​កម្ពស់​មិនសូវ​ខ្ពស់​នេះ​ណាស់​ ។ ទិដ្ឋភាព​បែបនេះ​បាន​បង្កើត​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​និង​ជា​ចំណុច​ពិសេស​មួយ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ក្រុង​ ​;Sapa​ ​;នេះ​ផង​ដែរ​។ ព្រោះ​រវល់​តែ​សប្បាយរីករាយ​ក្នុង​ការ​ផ្តិត​រូប​ជាមួយនឹង​ទេសភាព​បែបនេះ​ហើយ​ ទើប​ធ្វើឲ្យ​ពួក​យើង​ពន្យារពេល​ស្រុស​ស្រូប​អាហារ​ថ្ងៃត្រង់​រហូតដល់​ម៉ោង​ ២។




 ​
 ​;ថ្ងៃ​ក៏​កាន់តែ​ជ្រេ​ ពួក​យើង​ក៏បាន​ស្រូតរូត​ដើម្បី​បន្តដំណើរ​កំសាន្ត​មួយ​កន្លែង​ទៀត​នា​ ​;Cat​ Cat​ Village​។ ទីនោះ​ហើយដែល​មាន​ទឹកជ្រោះ​ដ៏​ខ្ពស់​ដែល​បាន​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​គ្រប់​ៗគ្នា​។ មិន​ខុសពី​សហ​គមណ៍​ទេសចរ​ភូមិ​ទាំង​ប្រាំ​នោះ​ទេ​ ច្រកចូល​ទៅ​ Cat​ Cat​ Village​ ក៏​មា​នប៉ា​រ៉ា​សស​ម្រាប់​ឃាត់​ភ្ញៀវ​បរទេស​យក​លុយ​ដែរ​ ដោយ​ក្នុង​ម្នាក់​ចំនួន​បី​ដុល្លារ​ (នៅពេល​ដែល​អ្នក​ទៅដល់​ច្រកចូល​ Cat​ Cat​ Village​ អ្នក​នឹង​ឃើញ​មានផ្លូវ​មួយ​នៅ​ខាង​ធ្វេង​ដៃ​ ផ្លូវ​នោះ​ហើយ​សម្រាប់​ម៉ូតូ​ជិះ​ចូល​ទៅ​ Cat​ Cat​ Village​)។ ហើយ​នេះ​គឺជា​ការ​បិទ​បញ្ចប់​ដំណើរ​កំសាន្ត​ថ្ងៃទី​មួយ​របស់​យើង​៕









Comments

Popular posts from this blog

កម្ពុជា ក្រោយឆ្នាំ១៩៧៩

កម្ពុជាក្រោយឆ្នាំ ១៩៧៩ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង  អារម្មណ៍កថា ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើត

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ