Skip to main content

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

`

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015)

សមាជិកក្រុម ទី៣០រួមមាន៖
  1. លោក កែវ សុង (ប្រធានក្រុម)
  2. លោក ម៉ៅសុវិទ្យា (ជំនួយការ)
  3. កញ្ញា លៀន ស្រីនិច
  4. លោក សំសាន់ស្តារ
  5. លោក ខនចាន់ផានិត
  6. លោក សនពិសិដ្ធ
  7. កញ្ញា ប៉ោងគុយឆេង
  8. លោក ពេជ្យ បញ្ញា

 មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។
អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា។ 
ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន  អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើតឡើងហើយ មិនបានមើលឃើញទោសក្នុងបច្ចុប្បន្ន និងអនាគត​ ហើយខំប្រព្រិត្ត អាក្រក់គ្រប់បែបយ៉ាងព្រោះតែតណ្ហា។​
ដោយហេតុនេះហើយទើបក្រុមយើងខ្ញុំទាំងអស់គ្នាបាន សម្រេចចិត្តជ្រើសរើសយក ប្រធានបទ សត្ថវណិជ្ជា ហាមជួញដូរគ្រឿងសាស្រ្តាវុធ ដែលជាជំនួញមួយក្នុងជំនួញ ៥​ ប្រការដែល ពុទ្ធបរិស័ទគ្រប់រូបមិនគួរប្រព្រិត្តក្នុងរបររកស៊ី មកធ្វើការស្រាវជ្រាវ និង​ បកស្រាយ។ គោលបំណងក្នុងកាចងក្រងប្រធានបទនេះគឺដើម្បីដាស់តឿនក្រើនរំលឹក​ និង ទុកចែករំលែកដល់សារធារណជន ឲ្យចៀសវាងពីការបង្កចលាច័លនៅក្នុងសង្គម​​ ដោយសារការប្រព្រឹត្តអំពើប្រាសចាកសីលធម៍ដែលនាំអោយ​​​ មានការប្រព្រឹត្តអំពើបាបកម្ម​ និង អបាយមុខផ្សេងៗ។
អវសាន​ ថ្វីត្បិតយើងខ្ញុំខិតខំប្រឹងប្រែង ចងក្រងឯកសារនេះយ៉ាងណាក៏ដោយ ក៏វាមាននៅខ្វះចន្លោះប្រហោងនៅឡើយ។​​ យើងខ្ញុំសូមអធ្យាស្រ័យពីសំណាក់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និង សាធារណជនទាំងអស់គ្នា ចំពោះនូវរាល់កំហុសឆ្គងទាំងឡាយណាដែលកើតមានឡើងដោយចេតនាក្តី អចេតនាក្តី​​​ ដោយពាក្យពេចន៍មិនលេចសេចក្តីយ៉ាងណាក្តី ទាំងអក្ខរាវិរុទ្ធក្តី សូមប្រណីដោយអនុគ្រោះ។ ហើយយើងខ្ញុំសួមទទូលនូវការរិះគន់ដើម្បីស្ថាបនា ពីសំណាក់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ និង​ មិត្រអ្នកអាន​ទាំងអស់ដោយសេចក្តីសោមនស្សរីករាយ។

សូមព្រះមេត្តា និង មេត្តាទទួលនូវការគារវៈ និង រាប់អានអំពីយើងខ្ញុំព្រះករុណា យើងខ្ញុំដោយសេចក្តីអនុគ្រោះ………

ភ្នំពេញថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
រៀបរៀងដោយក្រុម ទី ៣០



ជាបឋម យើងខ្ញុំសូមផ្តល់សេចក្តីថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់ អ្នកមានគុណ​ទាំងពីរដែលបានខិតខំទាំងកំលាំងកាយចិត្ត ក្នុងការផ្គត់ផ្គង់ការសិក្សាដល់យើងខ្ញុំជាកូនៗ ដើម្បីអោយយើងទទួលបាននៅចំណេះដឹងទូលំទូលាយក្នុងសង្គម។
យើងខ្ញុំក៏សូមថ្លែងនៅអំណរអរគុណដល់អ្នកមានសប្បុរសធម៌មួយចំនូនដូចខាងក្រោមនេះ ៖
          យើងខ្ញុំសូមលើកអញ្ជលី​ លំអោនកាយវាចាចិត្តគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះលោកឪពុកអ្នកម្តាយ ដែលមានគុណដែលបានផ្តល់កំណើតឲ្យយើងខ្ញុំ និង ខិតខំបីបាច់ថែរក្សា ផ្តល់នូវសេចក្តីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៏​និង​ បានអប់រំទូន្មានប្រៀនប្រដៅពួកយើងខ្ញុំឲ្យបានសិក្សារៀនសូត្រត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា។
          យើងខ្ញុំសូមលើកអញ្ជលី​ លំអោនកាយវាចាចិត្តគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ​ ព្រះគុណម្ចាស់​ ព្រះអង្គគ្រូ និង​ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលបានបង្ហាត់បង្រៀនយើងខ្ញុំខាងផ្លូវលោកក្តី ផ្លូវធម៌ក្តី ដោយយកចិត្តទុកដាក់បំផុត។
បន្ទាប់មកទៀត យើងខ្ញុំសូមលើកអញ្ជលី​ លំអោនកាយវាចាចិត្តគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោកតាបណ្ឌិត កុល ផេង ដែលជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ និង ជាបុគ្គលមានចិត្តសប្បុរសធម៌ ដែលបានផ្តល់ទ្រឹស្តីល្អៗក្នុងការអប់រំ ចរិយាធម៌ តាមរយះ​ កាយ វាចា ចិត្ត ដល់ពូកយើងខ្ញុំ ក្នុងការរស់នៅនិង​ ការរៀនសូត្រ។
យើងខ្ញុំសូមលើកអញ្ជលី​ លំអោនកាយវាចាចិត្តគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជំនួយការ ទីប្រឹក្សា និង សហការីទាំងអស់ដែលបានជួយណែនាំ បង្ហាត់បង្ហាញដល់ពួកយើងខ្ញុំ ដោយយកចិត្តទុកដាក់។
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចែករំលែកនូវបទពិសោធន៍ និង តែងតែផ្តល់កម្លាំងចិត្តទាំងក្នុងការងា​រ​ និង​ ការសិក្សា ក្នុងថ្នាក់Personal Growth and Developmentដែលធ្វើអោយយើងខ្ញុំមានការសិក្សា យ៉ាងល្អប្រសើរ។         
          ជាអវសាន យើងខ្ញុំព្រះករុណា​ យើងខ្ញុំ សូមប្រមូលនូវបុណ្យកុសលដែលបានសម្រេចពីការធ្វើការស្រាវជ្រាវអំពីសត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធគ្រប់ប្រភេទ)  ជូនចំពោះលោកអ្នកមានគុណទាំងពីរ​​ និង លោកអ្នកមានគុណទាំងអស់ ព្រមទាំងមិត្តនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា​ សូមទទួលបាននូវបញ្ញា និង ជួបប្រទះនូវធម៌ដ៏ប្រសើរគឺ៖ អាយុ វណ្ណៈ​ សុខៈ  ពលៈ និង បានដល់ត្រើយ បរមសុខប្រសើរ គឺព្រះនិព្វាននាពេលអនាគតកុំបីឃ្លៀងឃ្លាតឡើយ។




នៅលើពិភពលោកនេះមានរឿងជាច្រើនដែលពួកយើងសឹងតែនឹងមិនអាចរំពឹងទុកថាមានព្រឹត្តិការណ៏ ជាច្រើនដែលយើងមិនអាចជឿរថាមិនកើតមានបាន។ មនុស្សលោកគឺជាសភាវមួយប្រភេទ ដែលសតិសម្បជញៈខ្ពស់ ជាងសភាវៈដ៏ទៃទៀតហើយ និងមានការគិតយ៉ាងល្អិតល្អន់ ក្នុងការសម្រេចធ្វើអ្វីមួយ។ ដោយសារតែសតិសម្បជញៈ ដ៏អស្ចារ្យមួយនេះ បានកែប្រែមនុស្សឲ្យក្លាយ ជាអ្នកគ្រប់គ្រងផែនដី ទាំងមូល។ ជាមួយគ្នានោះដែរ ការគិតនេះបាន ជំរុញឲ្យមនុស្សហ៊ានប្រព្រឹត្តអ្វីៗគ្រប់បែបយ៉ាង។ សេចក្តីស្រលាញ់, ការឈ្នានិស, ភាពលោភលន់​​ និងតណ្ហានៅក្នុងចិត្ត ក៏បានចាប់ផ្តើមកើតមានឡើង ស្រប់ពេលដែលមនុស្សមានការវិវត្តចិត្តគំនិតរបស់ខ្លួន។
ដោយហេតុតែតម្រូវការជីវភាពរស់នៅ មនុស្សលោកក៏មិនខុសពីសត្វឬ សភាវៈដ៏ទៃដែរ គឺស្វែងរកចំណីដើម្បី មានជីវិត ប៉ុន្តែដោយសារវិចារណញ្ញាណ បានជំរុញឲ្យពួកយើង បង្កើតគំនិតជាច្រើនដើម្បីចិញ្ជឹមជីវិតនេះ ឲ្យមានសេចក្តីសុខជាដ៏រាប។ កត្តានេះហើយ ក៏បានកែក្លាយពួកយើងឲ្យមានការប្រកួតប្រជែងរវាង មនុស្សនិងមនុស្ស ក្រោមរូបភាព ការជួញដូរ និងវិនិយោគ។
មនុស្សបានរៀនពីបទពិសោធន៏និងការយល់ឃើញតាម ទស្សនៈរបស់ពួកគេនូវអ្វីដែលពួកគេគិតពួកគេអាចធ្វើបាន។ ដូច្នេះ ពួកគេក៏បានចែករំលែកការរស់នៅរបស់ខ្លួនតាមរយៈការធ្វើអាជីវកម្ម ដើម្បីផ្តល់នូវតម្រូវការខ្លួន និងជីវភាពរស់ នៅប្រចាំថ្ងៃ។ ដោយឡែក អ្វីដែលពួកគេប្រព្រឹត្តិក្នុងជីវភាពរស់នៅបង្ករឲ្យមានគុណសម្បត្តិ និងគុណវិបត្តិ។ យ៉ាងណាមិញ ការជួញដូររបស់ពួកគេបាន ធ្វើឲ្យមានវិនាសកម្មមនុស្សសាស្ត្រទៅវិញ ដូចជាការជួញដូរសាស្ត្រាវុធជា ដើម។
ជាការពិតណាស់ គ្រឿងសាស្ត្រាវុធគឺជាប្រភេទអាវុធ ដែលអាចប្រហារជីវិតបាន ដូច្នេះមនុស្សបាន ប្រើប្រាស់វា ដើម្បីប្រហារសត្វ យកសាច់ជាអាហារនិងសម្រួលដល់ស្ថានភាពរស់នៅរបស់ខ្លួន។ ផ្ទុយទៅវិញពួកគេ ក៏បានប្រើប្រាស់ គ្រឿងសាស្ត្រាវុធ ទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ផងដែរ។ ម្ល៉ោះហើយទើប ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់ហាម មិនគួរ មានការជួញដូរគ្រឿងសាស្ត្រាវុធនេះឡើយ។ យ៉ាងណាមិញ គ្រឿងសព្វាវុធ ដែលជាផ្នែកមួយនៃគ្រឿងសាស្ត្រាវុធ ក៏មាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។



ជាទូទៅ គ្រឿងសាស្ត្រាវុធ សត្ថវណិជ្ជា(ជាភាសាបាលីសំស្រ្កឹតគឺជាគ្រឿងសម្រាប់ ប្រហារជីវិតមនុស្សនិង សត្វជាលក្ខណៈទ្រង់ទ្រាយតូច ធំ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ដើម្បី ឲ្យកាន់តែយល់ច្បាស់ យើងនឹង បកស្រាយ អត្ថន័យនិមួយៗ តាមលំដាប់លំដោយដូចតទៅ
សត្ថវណិជ្ជា មនុស្សមិនត្រូវប្រកបអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើតឡើងហើយ មិនបានមើលឃើញទោសក្នុងបច្ចុប្បន្ន និងអនាគត​ហើយខំប្រព្រិត្តអាក្រក់គ្រប់បែបយ៉ាងព្រោះតែតណ្ហា។
ជួញដូរ៖ លក់ដូរសារពើទំនិញយកចំណេញ លក់ដូររបស់ផ្សេងៗប្រែប្រួលផ្លាស់ប្តូរលៃលកតាមដំណើរស្រួល។
សាស្រ្ត៖  (ជាពាក្យសំស្រ្កិតនិងបាលីលាយបញ្ចូលគ្នា) ពាក្យក្លាយមកពី សស្រ្ត ប្រើចំពោះតែមុខសាស្រ្ត មុខរបួសដែលមុតដោយគ្រឿងសាស្រ្តា។
សាស្រ្តា រឺសស្ត្រា៖ (ជាពាក្យសំស្រ្កិតក្លាយ)​ ប្រែក្លាយទៅទៀតជាពាក្យ សាត្រា មានន័យថាគម្ពី ក្បួន រឺ   ច្បាប់។
                    ឧទាហរណ៏៖ សាត្រាទេសន៏ សាត្រាសម្រាយពាក្យរាយនិយាយពីធម៏វិន័យ។
                                     សាត្រាល្បែង សាត្រាសម្រាប់មើលលេង,​ សាស្ត្រាប្រុលោមលោក។​
                                (ប្រើពាក្យសាស្រ្តាត្រូវជាងសាត្រា ដូចជាសាស្រ្តាច្បាប់ សាស្រ្តាវុធ)
វុធ រឺ អាវុធ៖ ជាគ្រឿងប្រហារ រឺគ្រឿងចម្បាំងផេ្សងៗដែលទីទៃពីសស្ត្រាមានដូចជា ធ្នូរ, ស្នា, កាំភ្លើង,​​ ដាវ​, លំពែង, ផ្គាក់...--
សពា្វវុធ៖ (ជាពាក្យបាលីបូកបញ្ចូលគ្នា សព្វ + អាវុធ) អាវុធគ្រប់បែបយ៉ាង និង គ្រឿងចម្បាំងគ្រប់យ៉ាង។
 សរុបមក គ្រឿងសាស្ត្រាវុធ  ឬ សត្ថវណិជ្ជា សំដៅលើឧបករណ៏ទាំងឡាយណាដែលនឹង អាចផ្តាច់ជីវិត  ភាវៈរស់ទូទៅ  ហើយមានសណ្ឋាន មុតស្រួច មានដូចជា៖ កាំបិត ដាវ ឈើអូស គ្រឿងសព្វាវុធ និងគ្រឿងដ៏ទៃទៀតផង។ 




ជំពូកទី ១ ប្រភេទនៃគ្រឿងសាស្រ្តាវុធ

បើយោងទៅតាមនិយមន័យ គ្រឿងសាស្ត្រាវុធសម្តៅទៅលើគ្រឿងដែលអាចប្រហារជីវិត ភាវៈរស់ទូទៅ រួមមាន: កាំបិត, ពូថៅ, គ្រឿងមុតស្រួច, និងគ្រឿងសព្វាវុធជាដើម។ គ្រឿងសាស្ត្រាវុធ មានច្រើនប្រភេទនិងច្រើនសណ្ឋាន ដែលអ្នកប្រើប្រាស់​​តាមកាលៈទេសៈ របស់វា។ ហេតុដូច្នេះ យើងបានសម្រេចបែងចែក គ្រឿងសាស្ត្រា    វុធ ជាបីប្រភេទ ធំៗរួមមាន ប្រភេទស្រាល ប្រភេទមធ្យម និងប្រភេទធ្ងន់។



    Ø  គ្រឿងសង្ហារឹម  (តុ កៅអី គ្រែ ទូ...​)
    Ø  សំភារៈបរិក្ខារ
    Ø  សម្ភារៈសិក្សា (ប៊ិច ខ្មៅដៃ បន្ទាត់ ...)
    Ø  កញ្ចក់





គ្រឿងទាំងអស់នេះ មានវត្តមាននោះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយគេប្រើប្រាស់ដើម្បីសម្រួល និងមធ្យោបាយ ដើម្បីឲ្យជីវភាពរស់នៅមានភាពល្អប្រសើរ។ប៉ុន្តែគេក៏អាចប្រើប្រាស់វាដើម្បី ប្រព្រឹត្តបទឧក្រិដ្ធ និងសម្លាប់សត្វសម្រាប់ជា អាហារ ទៅតាមស្ថានភាពដោះទាល់ ផងដែរ។
គ្រឿងសាស្ត្រាវុធប្រភេទនេះ អាចធ្វើចរាចរណ៏ទីផ្សារដោយស្របច្បាប់ ពីព្រោះវាមានគុណសម្បត្តិច្រើន ជាងគុណវិបត្តិ ផលល្អច្រើនជាងផលអាក្រក់។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលណា ដែលប្រើប្រាស់ផ្ទុយពីរបៀប ប្រើប្រាស់ និងបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃ បុគ្គលនោះនិងត្រូវផ្តន្ទាទោសតាមច្បាប់។

)   ប្រភេទមធ្យម



ប្រភេទមធ្យមសំដៅទៅលើ គ្រឿងសាស្ត្រាវុធណាដែលមានសណ្ឋានមុតស្រួច ហើយអាចបង្ករគ្រោះថ្នាក់ដល់ អាយុជីវិត ភ្លាមៗដល់អ្នកដែលទទួលរងពីវា។ គ្រឿងទាំងអស់នោះមានដូចតទៅ
    v  កាំបិត
    v  ពូថៅ
    v  លំពែង
    v  ដាវ
    v  និងសម្ភារៈសឹក
គេអាចរករបស់ទាំងនេះបាននៅក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់មនុស្សនិងសម្រួលដល់ការរស់នៅរបស់ មនុស្សដូច ប្រភេទស្រាលផងដែរ។ ក៏ប៉ុន្តែ ប្រភេទមធ្យមនេះមានកំរិតធ្ងន់ជាងប្រភេទស្រាល ពីព្រោះគ្រឿង សាស្ត្រាវុធប្រភេទនេះ មានហនិភ័យខ្ពស់ជាងប្រភេទស្រាល គឺអាចបណ្តាលឲ្យភាគីម្ខាងទៀតស្លាប់ភ្លាមៗតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ គ្រឿងសាស្ត្រាវុធកំរិតមធ្យមក៏អាច ធ្វើចរាចរណ៏ទីផ្សារបាន ជុំវិញពិភពលោក (លើកឡើង ដាវនិង លំពែងសម្រាប់ប្រទេសមួយចំនួន ព្រោះវាជាសម្ភារៈសឹកសង្គ្រាម)


)   ប្រភេទធ្ងន់
  គ្រឿងសព្វាវុធ និងគ្រឿងយុទ្ធភណ្ឌ័ ត្រូវបានបញ្ចូលក្នុង គ្រឿងសាស្ត្រាវុធប្រភេទធ្ងន់​ព្រោះវាបានបង្ករគ្រោះថ្នាក់ដោយ​ផ្ទាល់ និងធ្វើឲ្យមនុស្សអាចស្លាប់បានភ្លាមៗ។​ គ្រឿងសព្វាវុធ ឬ អាវុធជាតិផ្ទុះ ជាគ្រឿងសាស្ត្រាវុធដែលមានកំរិត​ ធ្ងន់ធ្ងរជាងគេបំផុត។ បើយោងតាមអគ្គបញ្ជាការដ្ធានសាលានាយទាហានបាន បញ្ជាក់ថា អាវុធមាន​បីប្រភេទដូចជាអាវុធថ្មើរជើង កាំភ្លើង និងអាវុធកាពារអាកាស។


សព្វាវុធគឺជាឧបករណ៍របស់កងទ័ពសំរាប់យុទ្ធជនជាមួយខ្មាំងសត្រូវ ចំពោះមុខក្នុងគោលបំណងការពារជាតិមាតុភូមិរបស់យើង ។ រាល់សព្វាវុធនិមួយៗគឺបានប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន សំរាប់បំពាក់អោយឯកត្តជន ពួក ក្រុម ប្រើបា្រស់ក្នុងការប្រយុទ្ធ នឹងបំរើការងារហ្វឹកហ្វឺនអោយមុខវិជ្ជាបាញ់កាំភ្លើងថ្មើរជើង។ ដោយឡែក គេក៏បានរកឃើញ មានប្រជាជនសមញ្ញ មួយចំនួនតូចប្រើប្រាស់ផងដែរ ដូចជាប្រភេទ អាកា (AK)  ប្រើប្រាស់សម្រាប់ការពារ ខ្លួន និងប្រព្រឹត្តបទល្មើស។

នៅក្នុងអត្ថបទនេះពួកយើងបានលើកតែគ្រឿងអាវុធជាតិផ្ទុះ ឬអាវុធថ្មើរជើង ព្រោះវាជាគ្រឿងអាវុធដែលសម្លាប់មនុស្សជាច្រើននាក់។ អាវុធថ្មើរជើងត្រូវបានបែងចែកជា បី ប្រភេទ : ប្រភេទកាំភ្លើងខ្លី, ប្រភេទកាំភ្លើងវែង និង ប្រភេទកាំភ្លើងគាំទ្រ។


ប្រភេទគ្រឿងសាស្រ្តាវុធប្រភេទនេះពុំមាននៅក្នុងចរាចរណ៏ទីផ្សារកម្ពុជានោះទេ ព្រោះនៅក្នុងមាត្រាទី ៤ នៃច្បាប់  គ្រប់គ្រង ការផ្គត់ផ្គង់ ការដឹកជញ្ជូន  អាវុធជាតិផ្ទុះ និងគ្រាប់រំសេវបានចែងថា ត្រូវហាមឃាត់ ការបំពាក់ ការកាន់កាប់ ការយកខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការឲ្យខ្ចី ការផ្ទេរ​ ការចែកចាយ ការជួល ការផលិត ការកែច្នៃ តម្លើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញ ការស្តុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទ ចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែមានប្រទេសប្រជាធិបតេយ្យមួយចំនួនដូចជាសហរដ្ឋអាមេរិចបានអនុញាត្តិអោយមានការផលិត និងជួញដូរគ្រឿងសព្វាវុធប្រភេទស្រាលដោយស្ថិតក្រោមច្បាប់គ្រប់គ្រង។

.)   អាវុធនុយក្លេអ៊ែរ

បន្ថែមពីនេះទៅទៀត អាវុធនុយក្លែអ៊ែរ, គ្រាប់បែក, គ្រាប់ប៉ារ៉ាម៉ាន់ណូ ក៏ត្រូវចាត់ទុកជាអាវុធ ប្រហារជីវិតមនុស្សផងដែរ។ អាវុធទាំងអស់នេះ គេច្រើនប្រើនៅក្នុង សង្គ្រាម ក្នុងនោះសង្គ្រាមលោកលើកទីមួយ (១៩១៤-១៩១៨) សង្គ្រាមលោកលើកទីពីរ (១៩៣៩-១៩៤៥) ត្រូវបានគេរកឃើញថា បានប្រើប្រាស់អាវុធទាំងអស់នេះច្រើនជាងគេ ហើយបានសម្លាប់មនុស្សអស់ជាច្រើនម៉ឺននាក់។
អាវុធនុយក្លេអ៊ែរឬ គ្រាប់ប៉ារ៉ាម៉ាន់ណូ ត្រូវបានបង្កើតឡើងដោយសហរដ្ធអាមេរិក នៅឆ្នាំ១៩៤៥ ហើយត្រូវបានសាកល្បងបំផ្ទុះ លើកដំបូង នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៤៥នៅប្រទេសម៉ិចស៊ិចកូ។
ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ប្រទេសអាល្លឺម៉ង់បានបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ដែលមានឥទ្ធិពលខ្លាំងអស្ចារ្យមានឈ្មោះថា អាតូមិក(Atomic)” ។ដោយសារចាញ់ឥទ្ធិពល សង្រ្គាម អាល្លឺម៉ង់ត្រូវបានចែកជាពីរផ្នែក។គ្រានោះដែរ ប្រទេសអាមេរិក និងរាជាណាចក្រអង់គ្លេស បានដណ្តើមគ្នាយក អាតូមិក(Atomic) ពីអាល្លឺម៉ង់ ដោយអាមេរិក មានប្រៀបជាងអង់គ្លេស ដូច្នេះក៏ដណ្តើមអាវុធនុយក្លេអ៊ែរ ពីអាល្លឺម៉ង់ ហើយបានទំលាក់ Atomic នៅជប៉ុន ថ្ងៃទី៦ សីហា ឆ្នាំ ១៩៤៥ នៅ ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ហើយបានសម្លាប់ ប្រជាជន ជិត 130,000 នាក់់។បីថ្ងៃក្រោយមក អាមេរិកក៏បានទម្លាក់ មួយគ្រាប់ទៀតនៅ  ណាកាសាគី ប្រទេសជប៉ុន ពេលនោះក៏បានសម្លាប់មនុស្សអស់ ៧៥,០០០ និងរងរបួសធ្ងន់ ៧៥,០០០ នាក់។ ភ្លាមៗនោះ ជប៉ុនក៏ប្រកាសសុំចុះចាញ់ ហើយបានបញ្ចប់ សង្គ្រាមលោក លើកទី នៅថ្ងៃទី 14 កក្កដា ឆ្នាំ១៩៤៥ បន្ទាប់មក សហរដ្ធអាមេរិកក៏ក្លាយជាមហាអំណាច ពិភពលោក។
ប៉ុន្មានឆ្នាំបន្ទាប់មកសហរដ្ធអាមេរិក, សហភាពសូវៀតនិង ចក្រភពអង់គ្លេស ក៏បានព្រឹត្តិការណ៏ ធ្វើការសាកល្បងអាវុធ នុយក្លេអ៊ែរ ជាបន្តបន្ទាប់។ នៅឆ្នាំ១៩៥៤ ប្រធាធិបតី ប្រទេសឥណ្ឌា  Jawaharlal Nehru បានធ្វើការហាម ឲ្យបញ្ឃប់ការសាកល្បង អាវុធណុយក្លេអ៊ែរ។  នេះជាការផ្តួចផ្តើមគំនិត ជាលក្ខណះទ្រង់ទ្រាយធំជាលើកដំបូង ដើម្បីហាមឃាត់ ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ប្រល័យលោក។
នៅឆ្នាំ ១៩៥៨ អ្នកវិទ្យាសាស្ត្រប្រមាណ 10,000 នាក់ បានដាក់ញាតិទៅ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក Dag Hammarskjold  ថា៖ ពួកយើង យល់ឃើញថា វាជាការចាំបាច់ណាស់ដែរមានកិច្ចព្រមព្រៀងអន្តរជាតិជាបន្ទាន់ ក្នុងការធ្វើ តេស្ត អាវុធនុយក្លេអ៊ែរទាំងអស់  នៅថ្ងៃទី 12 ខែឆ្នូ ឆ្នាំ1995  ដោយមានចក្ខុវិស័យ ថាពិភពលោកហាក់ដូចជាមានសេរីភាពក្នុងការប្រើប្រាស់អាវុធ នុយក្លេអ៊ែរពេក ដូច្នេះ អង្គការ សហប្រជាជាតិបានចេញក្រឹតមួយ ដោយហាមឃាត់ ការធ្វើតេស្តនុយក្លេអ៊ែរ ជាបន្ទាន់។
ប៉ុន្មានខែក្រោយមក បណ្តារប្រទេសទាំងដប់ នៃប្រទេស អាស៊ីអាគ្នេយ៏បានចុះហត្ថលេ ខា លើសន្ធិសញ្ញាទីក្រុង បាងកក បង្កើតតំបន់គ្មាន អាវុធនុយក្លេអ៊ែរ អាស៊ីអាគ្នេយ៏។ នៅនិទាឃរដូវ ឆ្នាំ១៩៩៦ ប្រទេសចំនួន ៤៣នៅអាហ្រ្វិក បានចុះហត្ថលេខា លើសន្ធិសញ្ញា ទីក្រុង Pelindaba បង្កើតតំបន់គ្មាន អាវុធនុយក្លេអ៊ែរ អាហ្រិ្វក។
នៅឆ្នាំ ២០០២ ប្រធានាធិបតី សហរដ្ធអាមេរិក Goege W.Bush បានហៅ ប្រទេសអ៊ីរ៉ាក់, អ៊ីរ៉ង់ និងកូរ៉េខាងជើង ថាជាបិសាចអាក្រក់ ព្រោះសហរដ្ធអាមេរិក បានដាក់ការ សង្ស័យថា ប្រទេសទាំងនោះមាន អាវុធប្រល័យលោក។ មួយឆ្នាំក្រោយមក មានរបាយការន៏មិនផ្លួវការមួយថាកូរ៉េខាងជើងទទួលស្គាល់ថា ខ្លួនពិតជាមានអាវុធ នុយក្លេអ៊ែរហើយ របាយការណ៏ស៊ើបការណ៏ ក៏បានបញ្ជាក់ដែរថា ប្រទេសដែរមាន អំណាច ផ្តាចើការមួយនេះ ពិតជាមានសមត្ថភាពគ្រប់គ្រាន់បង្កើតអាវុធ នុយក្លេអ៊ែរ ប្រាំឬប្រាំមួយគ្រាប់ នៅខែឧសភា ឆ្នាំ​2003
នៅថ្ងៃទី ខែតុលា ឆ្នាំ២០០៦ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរ ដែលមានកម្លាំង ប្រហាក់ប្រហែលនឹង ការផ្ទុះនៅ ហ៊ីរ៉ូស៊ីម៉ាដែរ។ កូរ៉េខាងជើងបានប្រកាស ថា ខ្លួនបានក្លាយជារដ្ធ ទីប្រាំបីដែរមានអាវុធនុយក្លេអ៊ែរ។មីស៊ីលដែរខ្លួនបង្កើត គោលដៅគឺវាយប្រហារ ប្រទេសកូរ៉េខាងត្បូង និង ជប៉ុន ក៏ដូចជាសហរដ្ធអាមេរិក ដែរជាសត្រូវរបស់ខ្លួន។




យើងដឹងស្រាប់ហើយថាគ្រឿងអាវុធគឺជាប្រភេទគ្រឿង ដែលមានគ្រោះថ្នាក់បំផុតហើយអាចសម្លាប់ជីវិតមនុស្ស ភ្លាមៗ ក្នុងរយៈមួយក៏ខ្លី។ទាំងអស់នេះ បានបង្កើតឡើងដោយមនុស្ស និងជាគំនិតរបស់មនុស្សខ្លួនឯងផ្ទាល់ ទោះបីពួកគេមានហានិភ័យ ខ្ពស់ក្នុងការប្រើប្រាស់វាក៏ដោយ។ តើកត្តាអ្វីដែលធ្វើឲ្យមនុស្ស ហ៊ានប្រើប្រាស់អាវុធ ទាំងកំរោលបែបនេះ?

)   កត្តាសង្គម

          សង្គម គឺជាបេះដូងនៃប្រទេស បើប្រទេសមួយធ្វើអោយមានវឹកវរក្នុងសង្គម ប្រទេសនោះនិងធ្លាក់ចុះ ទៅក្នុងភ្លើងសង្រ្គាម ហើយអាចឈានទៅដល់ការប្រើអំពើហិង្សា ឬ ក៏ឈានទៅដល់ការចែក បក្សពួកនិងការប្រកាន់បក្សពួកនិយម នេះហើយដែលជាកត្តាអោយមានការជួញដួរអាវុធ។
Ø  កត្តាគ្រឿងញៀន  អ្នកជួញដូរគ្រឿងញៀន ពួកគេប្រព្រឹត្តិបទឧក្រិដ្ឋតាមរយៈការ   បង្កើតអំពើហិង្សានិងសកម្មភាពខុសច្បាប់ផ្សេងទៀត ក្នុងនោះក៏មានការជួញដូរអាវុធខុសច្បាប់ ផងដែរ។ ទាំងអស់នេះបង្ករឲ្យមានផលប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង រួមទាំងធ្វើអោយមាន អសន្តិសុខក្នុងតំបន់ និងនៅក្នុងប្រទេស
កត្តាជនអន្ធពាល៖         ជនអន្ធពាលគឺជាក្រុមមនុស្សដែលយើងហៅថា បងធំ បងតូច។  ជនទាំងនោះធ្វើអោយ សង្គមអសន្តិសុខ ហើយធ្វើសកម្មភាពដូចជាលួច ឆក់ ប្លន់ រំលោភ។ ក្នុងនោះពួកគេបានប្រើឧបករណ៍ដូចជា៖               កាំបិត ពូថៅ កាំភ្លើង ហើយនិងវត្ថុដែលអាចធ្វើ   អោយរបួសស្នាម ឬក៏អាចធ្វើគ្រោះថ្នាក់ដល់ជីវិត ដើម្បីផ្តល់ភាពងាយស្រួលក្នងការធ្វើសកម្មភាពនេះ ដូចច្នេះ ពួកគេបានទិញ នូវគ្រឿងឧបករណ៏ទាំងនោះ។ នេះហើយជាកត្តាដែលធ្វើអោយមានការជួយដូរអាវុធ ហើយនិងធ្វើអោយសង្គមវឹកវរ។
       
) កត្តាសង្គ្រាម

សង្គ្រាមគឺជាកត្តា មួយក្នុងចំណោមកត្តាធំៗ ជាច្រើនដែលជាកត្តាក្នុងការផ្តល់ឳកាសទៅដល់ ការជួញដូរ អាវុធ និង សព្វាវុធផ្សេងៗ ទៀត។ ប្រទេសមួយចំនួនដែលកំពុងតែរងការប៉ះពាល់ដោយសង្គ្រាម ដែលបណ្តាល មកពីការបែកបាក់ សាមគ្គីភាពនោះ គឺជាទីកន្លែង មួយដែលជាទិសដៅក្នុងការជួញដូរនៅអាវុធ និង សព្វាវុធរបស់ប្រទេសមហាអំណាចមួយចំនួន ដែលបានបង្កើតសព្វាវុធទំនើបសំរាប់ការពារខ្លួននិងការជួញដូរ ទៅ ឲ្យបរទេស។ ប្រទេសដែលមានសង្គ្រាម គឺជា ប្រភពដ៏សំខាន់មួយសំរាប់ការជួញដូរអាវុធ ព្រោះតែមាននាពេល បច្ចុប្បន្ននេះ ប្រសិនបើប្រទេសណា ធ្វើសង្គ្រាម មិនប្រើប្រាស់នូវអាវុធនោះទេមុខជាត្រូវ វិនាសដោយសារ ប្រទេសដទៃ ឬភាគីនៃជំលោះជាមិនខាន។  តម្រូវការ អាវុធនេះ ដែលជាចលករមួយសំខាន់សំរាប់ការជួញដូរអាវុធ ដោយសារប្រទេសទាំងនោះត្រូវការអាវុធដើម្បីធ្វើចម្បាំជាដាច់ខាដើម្បីទទួលយកជោគជ័យ ក្នុងសរភូមិរបស់ខ្លូន
  




ការជួញដូរសាស្រ្តាវុធ មិនត្រឹមតែប៉ះពាល់ដល់ផ្នែកអាណាចក្រនោះទេ សូម្បី តែផ្នែកពុទ្ធចក្រ​ (ព្រះពុទ្ធសាសនា) ក៍មានការហាមឃាត់ផងដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្តែងទៅដល់ភិក្ខុទាំងឡាយថា បញ្ចិមា ភក្ខុវេចណិជ្ជា ឧបាសកេន អករណីយា ម្នាលភិក្ខុទំាងឡាយ ការជួញដូរនូវជំនួញប្រាំប្រការនេះ ឧបាសកមិនគួរគប្បីធ្វើនោះទេ មានដូចជា សត្ថវណិជ្ជ (ការជួញដូរគ្រឿងសាស្រ្តាវុធ សម្រាប់ប្រហារ) សត្តវណិជ្ជ (ការជួញដូរមនុស្ស) មំសវណិជ្ជ (ការជួញសាច់សត្វ ចិញ្ចឹម) មជ្ជរណិជ្ជា (ការជួញដូរទឹកស្រវឹង) និង វិសវណិជ្ជ (ការជួញដូរថ្នាំពិស)

)   ទោសក្នុងពេលបច្ចុប្បន្នជាតិ
ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង ទ្រង់បានសំដែងថា ការជួញដូរអាវុធនេះ ធ្វើអោយអ្នកប្រព្រឹត្តនោះមានបាបកម្មរស់នៅដោយភាពឯកា ស្រងេះស្រងោច កំព្រីកំព្រានៅក្នុងពេលបច្ចុប្បន្នជាតិ ព្រោះវាជាជំនួញមិនត្រឹមត្រូវ បើលក់ដូរអាវុធ វាហាក់បីដូចជា ការជំរុញទឹកចិត្តដល់ការសម្លាប់សត្វ រឺមនុស្សជាដើម ហើយការ សម្លាប់ជីវិតអ្នកដ៏ទៃពិតជាមានកម្មពារពិតមែន អ្នកដែលសម្លាប់ជិវិតគេនឹងទទួល កម្មពារដោយរស់នៅមិនសូវចុះសម្រុងនឹងគេ រឺក៍មិនសូវមានញាតិរាប់អាន ដោយ ធ្វើអោយខ្លួនឯងមានភាពឯការ កំព្រា គ្មានទីពឹងពុំនាក់នៅក្នុងជាតិនេះ។
ម្យ៉ាងវិញទៀត ក៍មានភាពអសន្តិសុខនៅក្នុងគ្រួសារដែរ ព្រោះថាកាលណាបើ សមាជិកម្នាក់របស់គ្រួសារមួយធ្វើជំនួញជួញដូរអាវុធវានឹងធ្វើអោយក្រុមគ្រួសារ នោះ មានភាពភ័យខ្លាច ព្រួយបារម្ភចំពោះសុវត្ថិភាពរបស់គ្រួសារខ្លួន ព្រោះមនុស្ស ដែលប្រព្រឹត្តខុសតែងតែរអៀសខ្លួន ដោយខ្លាចមានការចាប់ដាក់គុកច្រវាក់ អំពី សំណាក់អាជ្ញាធរ ព្រោះវាជាជំនួញខុសច្បាប់។លើសពីនេះទៅទៀត បើជនអ្នក ប្រព្រឹត្តនោះត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ នឹងនាំអោយមានការប្រមាទមើលងាយពីសំណាក់អ្នកជិតខាង ដូចជាការប្រើសម្តីអសុរោះ មកលើ គ្រួសារខ្លួនជាដើម ហើយក៍អាចធ្វើអោយគ្រួសារបាត់បង់ទ្រព្យសម្បត្តិ ដែលរកបានដោយជំនួញខុសច្បាប់ ព្រមទាំងអាប់ឱនកេរ្ត៍ឈ្មោះគ្រួសារផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាក៍អាចធ្វើអោយមានភាពប៉ះពាល់ដល់សង្គមជាតិផងដែរ ដោយសារតែការជួញដូរអាវុធនេះ ធ្វើអោយមានការសម្លាប់ជីវិតអ្នកដ៍ទៃ ដែលជាហេតុបណ្តាលអោយមានភាពអសន្តិសុខទៅដល់សង្គមជាតិ ពីព្រោះមនុស្សមានតំលៃមិនអាចកាត់ថ្លៃបាន បើការសម្លាប់នេះរីករាលដាលធំទៅៗ សង្គមជាតិនឹងជួបប្រទះបញ្ហាជាច្រើន។

)   ទោសក្នុងពេលអនាគតជាតិ
រឿងបុណ្យនិងបាបប្រៀបដូចជា ទឹក និង ប្រេង រឺ មេឃ និង ដី ពីព្រោះថា អំពើបុណ្យ និង អំពើបាប មិនអាចយកមកកាត់កងគ្នាបានឡើយ។ កាលណាបើអ្នកបាន ប្រព្រឹត្តអំពើបាបហើយ អ្នកនឹងទទួលនូវផលនោះជាមិនខានគ្រាន់តែមិនដឹងថាវា នឹងអោយផលនូវពេលណា បច្ចុប្បន្នជាតិ រឺក៏អនាគតជាតិ។ នៅក្នុងព្រះពុទ្ធសាសនា អ្នកដែលប្រព្រឹត្តអំពើបាប អ្នកនោះនឹងទទួលផលអាក្រក់នោះជាមិនខាន ដោយគ្មានអ្នកណាអាចរងទុកជំនួសបានទេ ទោះបីជាសមាជិកគ្រួសារក៏ដោយ។ អ្នកដែលជួញដូរអាវុធ នឹងអ្នកដែលប្រើប្រាស់អាវុធ ខុសច្បាប់ ដើម្បីសម្លាប់ជីវិតអ្នកដ៍ទៃ អ្នកនោះនឹងទទួល   នូវកម្មពារដែលខ្លួនបានសាងនូវពេលជាតិក្រោយៗ ដោយរស់នៅដោយភាពឯកោរម្នាក់ឯង ដោយមិនមានសមាជិកគ្រួសារ ឬអាណាព្យាបាលមើលថែទាំឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកនោះនឹងត្រូវកើតជាប្រេត តិរច្ឆាន ឬក៍មនុស្សមិនប្រក្រតី អាស្រ័យទៅលើកម្មពារដែលពួកគេសាងឡើង។ កម្មនិងផលទាក់ទងគ្នាជាដ៍រាប លើកលែងតែ កម្មម្យ៉ាងប៉ុណ្ណោះ គឺអហោសិកម្ម គឺ កុសលកម្ម រឺ អកុសលកម្ម ដែលមិនអាចអោយ ផលរឺហួសកាលដែលត្រូវអោយផល។ ដូច្នេះ ទ្រីស្តីកម្មផលរបស់ព្រះពុទ្ធសាសនា គឺ ផ្តោតសំខាន់ទៅលើហេតុនិងផល ដោយហេតុតូច ផលតូច ហេតុធំ ផលធំ ហេតុល្អ ផលល្អ ហេតុអាក្រក់ ផលអាក្រក់។ ហេតុនេះ ក្នុងនាមយើងជាមនុស្សម្នាក់ រស់នៅ ក្នុងសង្គមជាតិមួយ យើងត្រូវធ្វើអ្វីដែលមានប្រយោជន៏និងត្រឹមត្រូវ ដែលជាប្រយោជន៏ដល់ខ្លួនឯង អ្នកដ៏ទៃ និងសង្គមជាតិ ដោយការប្រកបរបរត្រឹមត្រូវ ពីព្រោះ សុខកើតឡើងពីការមានទ្រព្យសម្បត្តិ ដោយជៀសវៀងជំនួយប្រាំប្រការ​​ មានការ ជួញដូរអាវុធជាដើម

ជំពូកទី៤ ច្បាប់ដែលទាក់ទង និង ការគ្រប់គ្រងគ្រឿងសស្ត្រាវុធ

ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គេបានប្បញ្ញត្តិយ៉ាងច្បាស់ចំពោះគ្រឿងសាស្រ្តាវុធមួយចំនួនដែលស្ថិតក្រោមវិសាលភាព និង ការគ្រប់គ្រងរបស់ច្បាប់នេះ។
គោលបំណងរបស់ច្បាប់នេះ ដើម្បីធ្វើការគ្រប់គ្រងចំពោះអាវុធគ្រប់ គ្រឿងផ្ទុះ និង គ្រាប់រំសេវ គ្រប់ប្រភេទដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វិសាលភាពរបស់ច្បាប់នេះគឺគ្រប់គ្រងដល់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការឲ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃតម្លើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញ ការស្តុកអាវុធ និង គ្រាប់រំសេវ គ្រប់ប្រភេទ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

)   ប្រភេទអាវុធដែលច្បាប់ហាមឃាត់
ដោយយោងតាម មាត្រា ៣ នៃ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ បានឲ្យនិយមន័យទៅលើពាក្យអាវុធ ដែលមានន័យថា៖
1>         អាវុធសំដៅដល់កាំភ្លើងគ្រប់ប្រភេទ ដែលផលិត កែឆ្នៃតម្លើង ដែលសំរាប់ប្រើប្រាស់ សម្លាប់ ធ្វើឲ្យរបួស ធ្វើឲ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ របសអ្នកដទៃ។
2>         គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ សំដៅដល់ឧបករណ៏ សម្ភារៈ  ដែលគេផលិត ឬកែឆ្នៃ តម្លើង ដែលអាចប្រើប្រាស់ សម្លាប់ ធ្វើឲ្យរបួស ធ្វើឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ។
3>       អាវុធគីមី អាវុធជីវសាស្រ្ត គ្រាប់ដទៃទៀត ដែលផ្ទុកជាតិគីមី ផ្ទុកជីវសាស្រ្ត សំដៅដល់ សារធាតុដែលគេផលិត កែឆ្នៃតម្លើងអាចបង្កគ្រោះថ្នាក់ដល់ សុខភាព អាយុជិវិត ទ្រព្យសម្បត្តិ និង បរិស្ថាន។

)   ប្រភេទអាវុធដែលច្បាប់មិនហាមឃាត់
ដោយយោងតាម មាត្រា ៥ នៃច្បាប់នេះបានកំណត់នៅគ្រឿងអាវុធមួយចំនួន ដែលច្បាប់ស្តីពីការគ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ មិនមានវិសាលភាពលើដូចជា៖
1>         កាំភ្លើង និង គ្រាប់បាញ់កំណត់សញ្ញា
2>         កាំភ្លើង និង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា
3>       កាំភ្លើងដែលបាញ់ មិនមានបញ្ជូលក្បាល គ្រាប់ គ្រាប់ប្រាយ។ កាំភ្លើងបាញ់បញ្ជូលកាំជ្រួចលំអ កាំភ្លើងផ្ទុះស្នួរគ្មានក្បាលគ្រាប់សំរាប់សំដែង សិល្បៈ
4>           គ្រឿងផ្ទុះ សម្រាប់បម្រើសេវាសាធារណៈ និង វិស្វកម្មស៊ីវិល។

)   ទោសប្បញ្ញត្តិ
          ដោយយោងតាម មាត្រា ២០ នៃ ច្បាប់ស្តីពី ការគ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បានប្បញ្ញត្តិថា៖ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មាន ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី (ប្រាំមួយ) ខែ ដល់ (ពីរ) ឆ្នាំ និង ត្រូវផ្តន្ទាទោស ជាប្រាក់ពិន័យជាប្រាក់ពី ៥០០.០០០ (ហាសិបម៉ឺន)រៀល ដល់ .០០០.០០០ (ពីរលាន)រៀល ដោយពុំគិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
          ដោយយោងតាម មាត្រា ២១ នៃច្បាប់នេះបានប្បញ្ញត្តិថា៖ ជនណាដែលធ្វេសប្រហែស ឲ្យជនដទៃយក អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដែលខ្លួនបានកាន់កាប់ទៅប្រើប្រាស់ ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី (មួយ)ឆ្នាំ ដល់ (ពីរ) ឆ្នាំ និង ត្រូវផ្តន្ទាទោស ពិន័យជា ប្រាក់ពី ៧០០.០០០ (ជិតសិបម៉ឺន) រៀល ដល់ .០០០.០០០ (ពីរលាន)រៀល។
ដោយយោងតាមមាត្រា ២៣ នៃច្បាប់នេះ បានប្បញ្ញត្តិថា៖ ជនណាដែលផលិត ធ្វើ ពាណិជ្ជកម្មនាំ ឆ្លងកាត់ នាំចេញ នាំចូល ស្តុកនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ។




យើងដឹងហើយថាការជួញដូរអាវុធពិតជាធ្វើ អោយមានផលវិបាកនិងផលប៉ះពាល់យ៉ាងខ្លាំងយ៉ាងខ្លាំងចំពោះខ្លួនឯងផ្ទាល់ គ្រួសារ​ និងសង្គមជាតិទាំងមូលផងដែរ។


) ផលប៉ះពាល់លើខ្លួនឯង
-        ធ្វើអោយបាត់បង់ការសិក្សា
អាវុធអាចធ្វើឲ្យប៉ះពាល់ជាខ្លាំងចំពោះបុគ្គលខ្លួនឯងផ្ទាល់នៅពេលដែល ជននោះបានធ្លាក់ចូលទៅ ក្នុងការ ប្រើប្រាស់អាវុធទាំងនោះ។ នៅពេលដែលជនណាម្នាក់ប្រើប្រាស់អាវុធដោយខុសច្បាប់នោះ ជនណនោះ និងត្រូវទទួល ទណ្ឌកម្មពីសំណាក់ រដ្ឋអំណាច ដែលអាចធ្វើឲ្យយើងប៉ះពាល់ដល់ ការសិក្យារបស់ជននោះដែលជាមូលហេតុ អាចធ្វើ ឲ្យជននោះឈានដល់ការបោះបង់ ឬបាត់បង់ការសិក្យានៅ ពេលដែលគេទទួលទណ្ឌកម្មពីសំណាក់ច្បាប់ចំពោះ អំពើដែលគេបានប្រព្រឹត្តទាក់ទង និងការប្រើប្រាស់អាវុធខុសច្បាប់ នេះផងដែរ។ យ៉ាងទៀតនៅពេលដែលអ្នករាប់អានមិត្តមិនល្អ មិត្តមិនត្រឹមត្រូវក៏ជាមូលហេតុដែលអាចនាំយើងអោយដើរផ្លូវអាក្រក់ នាំអោយលេងកាំភ្លើង សាកបាញ់បោះលេងតាមទីសាធារណះ ឬកន្លែងណាមួយដែលធ្វើឲ្យអ្នកប្រព្រឹត្តខុសច្បាប់បាន។
-        ធ្វើអោយបាត់បង់មិត្តភ័ក្តល្អៗ
ពេលដែលយើងដើរលើផ្លូវអាក្រក់ហើយ យើងនឹងបាត់​បង់មិត្តភ័ក្តល្អៗ ដែលធ្លាប់តែទៅរៀនជាមួយគ្នា អង្គុយរៀនជិតគ្នា ញ៉ាំបាយជាមួយគ្នា​ ជជែកលេងជាមួយគ្នា ដែលធ្លាប់តែធ្វើអ្វីល្អៗ ជាមួយគ្នា អ្នកទាំងនោះនឹងលែងមានទៀតហើយ ហើយប្តូរមកជាមិត្តដែលនាំអោយយើងដើរផ្លូវអាក្រក់ សេពគប់មនុស្សទុច្ចរិតទៅវិញ។ ព្រោះមិត្តភ័ក្តិល្អៗ ទាំងនោះគេមិន ហ៊ានមក សេពគប់ជាមួយដោយសារតែឃើញការប្រើប្រាស់អាវុធ ឬក៏ ការកាន់កាប់អាវុធរបស់យើង ជាប់ខ្លួនជានិច្ច ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់អាយុជិវិត និង អាចបង្កឲ្យមានបទល្មើសណាមួយជាយថាហេតុ។
-        អាចបណ្តាលអោយមានមនុស្សស្លាប់
អ្នកខ្លះគិតថាការមានអាវុធជាប់ខ្លួន មើលទៅសង្ហា អស្ចារ្យ​គេកោតខ្លាច ប៉ុន្តែតាមពិតវាមិនមែនងាយស្រួលដូចគេគិតទេ។​ នៅពេលដែលមានអាវុធជាប់ខ្លួន យើងត្រូវប្រុងប្រយ័ត្នខ្ពស់ណាស់ ប្រសិនបើធ្វេសប្រហែសតែបន្តិច អាច   បណ្តាលអោយមានមនុស្សស្លាប់ដោយអចេតនាក៏ថាបាន។​ ឧទាហរណ៍ដូចជា អ្នកដាក់កាំភ្លើងនៅលើតុចោល ហើយនៅក្នុងផ្ទះមានក្មេងតូចៗ​ ក្មេងៗតែងតែរពឹស ពួកគេអាចយកកាំភ្លើងនោះមកលេង ហើយក៏អាចបាញ់លេងដែរ។ ដូច្នេះហើយអាវុធអាចបណ្តាលអោយមានមនុស្សស្លាប់ដោយចេតនា​រឺ​​  អចេតនា។
-        អាចបណ្តាលអោយមានឧក្រិដ្ឋកម្ម
ប្រសិនជាជនណាម្នាក់ជួញដូរអាវុធទៅអោយជនទុច្ចរិត​ ពួកគេអាចយកអាវុធនោះទៅគំរាមឆក់ ប្លន់​​ ហើយពេលខ្លះអាចឈានទៅដល់ការសម្លាប់ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ព្រោះថាអាវុធទាំងនោះគឺ ជា មធ្យោបាយដល់ងាយស្រួលបំផុតរបស់ ក្រុមជនទុច្ចរិតក្នុងការបង្កឲ្យមានភាពអសន្តិសុខ និង បង្កឲ្យមានបទឧក្រិដ្ឋ ជាច្រើនកើតឡើង។
-        អាចបណ្តាលអោយជាប់ពន្ធធនាគារ
ដោយសារតែអាវុធ ជាឧបករណ៏មួយដែលច្បាប់ចាត់ទុកថាជាឧបករណ៏មានគ្រោះថ្នាក់បំផុតដែល វិសាលភាព នៃផលប៉ះពាល់ វាមានទំហំធំ ដែលហួសពីការស្មានដូចនេះហើយទើបរដ្ឋបានបង្កើតច្បាប់សំរាប់គ្រប់គ្រងវា និង ដាក់ទណ្ឌកម្មជាខ្លាំងចំពោះអ្នកដែលបានប្រើប្រាស់ ឬ ជួញដូរអាវុធខុសច្បាប់។ បើសិនជាយើងប្រើប្រាស់ រឺ ជួញដូរអាវុធខុសច្បាប់ យើងអាចនឹងប្រឈមមុខនឹងច្បាប់ហើយអាចនឹងជាប់ពន្ធធនាគារ​​ផងដែរ។
ផលប៉ះពាល់របស់គ្រឿងសាស្រ្តាវុធនេះពិតជាជះឥទ្ធិពលជាខ្លាំងចំពោះខ្លួនឯង មាន​ករណីជាច្រើនដែលបានកើតឡើងនៅក្នុងសង្គមជាតិ របស់យើងដែលកើតឡើងដោយការប្រើប្រាស់និងជួញដូរនៅគ្រឿងសាស្រ្តាវុធនេះ។ មានករណីមួយដែលធ្វើឲ្យកក្រើកទីក្រុងភ្នំពេញនាប៉ុនា្មនខែចុងក្រោយនេះ គឺការបាញ់សម្លាប់លោកឧកញ្ញាម្នាក់ដោយ​កាំភ្លើងជាច្រើនគ្រាប់ ដោយក្រោយពី ការស៊ើបអង្កេត របស់កងកម្លាំងមានសមត្ថកិច្ចរួចមក គេក៏បានកំណត់មុខសញ្ញាចំពោះជនសង្ស័យមួយរូបដែលជាឧកញ្ញាដូចគ្នានោះដែរ។ ក្រោយពីការកំណត់មុខសញ្ញាច្បាស់លាស់រួចហើយ សមត្ថកិច្ចបានឈានទៅដល់ការឆែកឆេរផ្ទះ របស់ជនសង្ស័យក្នុងករណីបាញ់សម្លាប់នោះ ។ សមត្ថកិច្ចបានរកឃើញនៅអាវុធជាច្រើនដើមដែលបានលាក់ទុកក្នុងផ្ទះរបស់ជនសង្ស័យ។ ក្រោយពីបានចាប់ខ្លួនជនសង្ស័យបញ្ជូលទៅតុលាការដើម្បីអនុនីតិវិធីចោទប្រកាន់រួចមក ជនសង្ស័យដែលជាឧកញ្ញាម្នាក់នោះ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយះពេល ២ឆ្នាំ ៦ខែ ពីបទលាក់អាវុធខុសច្បាប់។ ដូចនេះយើងឃើញហើយថាការដែល ប្រើប្រាស់ លាក់ ឬក៏ ជួញដូរអាវុធទាំងនោះ និងធ្វើឲ្យមានផលប៉ពាល់ជាខ្លាំងចំពោះខ្លួនឯង ដោយសារត្រូវច្បាប់ផ្តន្ទាទោស។


) ផលប៉ះពាល់ដល់គ្រួសារ
កាលណាបើមានសមាជិកនៅក្នុងគ្រួសារជាអ្នកជួញដូរអាវុធ ឬ ជាអ្នកប្រើប្រាស់អាវុធខុសច្បាប់វាតែងនាំមកនូវបញ្ហានៅក្នុងគ្រួសារជានិច្ចហើយក៏នាំមកនូវភាពព្រួយបារម្ភចំពោះសុវត្ថិភាពរបស់បុគ្គលនិងសមាជិកគ្រួសារដទៃទៀត។ លើសពីនេះទៅទៀតបើជនទាំងនោះត្រូវផ្តន្ទាទោសតាមច្បាប់នឹងនាំធ្វើមានអ្នកផងប្រើពាក្យសម្តីអសុរោះ និងអំពើហិង្សាមកលើគ្រួសារខ្លួន។ ការបាត់បង់កេរ្តី៍ឈ្មោះគ្រួសារព្រមទាំងបាត់បង់ទ្រព្យសម្បត្តិដែលរកមកដោយខុសច្បាប់ត្រូវធ្វើអោយក្រុមគ្រួសារអាប់អោនទៀតផង។
·         កេរ្តី៍ឈ្មោះ : គ្មានអ្នកចង់រាប់អាន និយាយរក ព្រោះវាជាអំពើខុសច្បាប់ និងមានគ្រោះថ្នាក់ដល់ខ្លួនគេ។
·         គ្រួសារជួបការភ័យក្លាច : គ្រួសារតែងតែគិតពីសុវត្តិភាពខ្លួននាក់ ក្លាចប៉ូលីសចាប់​និងគ្រោះថ្នាក់ដល់អ្នក​ព្រោះជាការជួញដូរអាវុធ ពេលខ្លះក៏អាចអោយអាវុធដែលនាក់ជួញដូរសំលាប់អ្នកខ្លួនផងដែល។ គ្រោះថ្នាក់ទៅដល់គ្រួសារ : នៅពេលបរាជ័យក្នុងការជួញដូរ វាអាចជះឥទ្ទិពលដល់គ្រួសារអ្នក។​ ឧទាហរណ៍  នៅពេលដែលនាក់ជួញដូរអាវុធនៅកន្លែងមួយ តែត្រូវបរាជ័យដោយក្រុមប៉ូលីស អ្នកខាត់បង់ប្រាក់ជាច្រើនរូចហើយអ្នករត់គេច នាក់ជួញដូរអាវុធ រឺនាក់ទារប្រាក់និងទៅរកអ្នកដល់ផ្ទះ។
·         ធ្វើអោយគ្រួសារពិបាកចិត្ត : នេះជាអំពើខុសច្បាប់ហើយមាននាក់ស្អប់ខ្ពើមជាច្រើន នៅក្នុងសង្គម ហើយនៅពេលនាក់ត្រូវប៉ូលីសចាប់តើក្រុមគ្រួសារអ្នកគិតយ៉ាងមិច ?តើគ្រួសារអ្នកបានលុយពីរណាមកបង់ដើម្បីដោះលែងអ្នក?
ការជួញដូរសាស្រ្តាវុធ គឺមិនត្រឹមតែធ្វើអោយខ្លួនឯងទទួលរងនូវវិបត្តិប៉ុណ្តោះទេសូម្បីតែគ្រួសាររបស់ខ្លួនក៏ទទួលនូវវិបត្តិនេះផងដែរ ដូចជា ធ្វើអោយប៉ះពាល់ដល់កត្តិយសកេរ្តិ៍ឈ្មោះរបស់ក្រុមគ្រួសារ ដែលអាចជះឥទ្ធិពលដល់អនាគតដូចចៅ សាច់ញ្ញាតិ ​បងប្អូនដែលនឹងត្រូវទទួលការម៉ាក់ងាយពីសំណាក់សង្គម ដូចជា មិត្តភ័ក្ក និងអ្នកជិតខាងជាដើម។
ផលប៉ះពាល់នៃការអាវុធនេះ មិនត្រឹមតែជះឥទ្ធិពលដល់ខ្លួនឯងនោះទេតែក៏បានជះឥទ្ធិពល ជាខ្លាំងផងដែរ ចំពោះគ្រួសារ ដូចក្នុងករណីដែលលោកឧកញ្ញាម្នាក់បានលាក់អាវុធជាច្រើនដើមក្នុងផ្ទះរបស់ខ្លួន មិនត្រឹមតែធ្វើឲ្យខ្លួនឯង ជាប់ទោសទណ្ឌនោះទេ តែក៏បានធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារ ព្រាត់ប្រាស់គ្នា មិនបានជួបគ្នា លែងបាននៅទីសុខសាន្តជាមួយគ្នា ដោយសារ តែខ្លួនបានជាប់ ពន្ធនាគារ ក្នុងករណីនេះ មិនតែប៉ុណ្ណោះ ក៏បាននាំឲ្យឪពុកម្តាយ របស់គេ ទទួលនៅការចោទប្រកាន់ពីសំណាក់ច្បាប់ក្នុងការលាក់បំពូនអាវុធទាំងនោះផងដែរ ដោយឪពុកម្តាយរបស់ លោកឧកញ្ញាម្នាក់នោះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន ២ឆ្នាំម្នាក់ផងដែរ។

)   ផលប៉ះពាល់ទៅដល់សង្គមជាតិ
អ្នកទាំងអស់គ្នាធ្លាប់ដឹងមកហើយថា ការប្រើប្រាស់គ្រឿងអាវុធ បានផ្តល់ផលអាក្រក់ដល់ ខ្លួនឯង គ្រួសារ ហើយផលប៉ះពាល់ អាចបណ្តាលអោយបាត់បងអាយុជីវិតរបស់យើង និង​មនុស្សជុំវិញខ្លួនយើងព្រមទាំងទ្រព្យសម្បត្តិផងដែរ។ផលប៉ះពាល់នេះរបស់វា មិនមែនត្រឹមតែខ្លួនឯង នោះទេតែវិសាលភាពរបស់នៃផលប៉ះពាល់ជាមានទំហំធំជាងនេះ ទៅទៀតសំរាប់សង្គមជាតិដូចជា៖
-        ផ្តល់ភាពអសន្តិសុខដល់សង្គមជាតិ
ជាធម្មតាការរាល់សង្គមនានានៅពេលបច្ជុប្បន្នតែងតែចង់​បាន សណ្តាប់ធ្នាប់សង្គមល្អនិងគ្មានការ​បាញ់បោះ​និងមាន​សនិ្តសុខល្អប្រសិនជាគា្មនសណ្តាប់ធ្នាប់សង្គមមិនល្អ និងគ្មានការ​បាញ់បោះបណា្ដលមានផលប៉ះពាល់យ៉ាងខំា្លងនិងបាត់ស្ថេរភាពសង្គម​​​ ។
-        គំរាមកំហែងស្ថេរភាពសង្គម
ជាការពិតណាស់ការគំរាមកំហែងសេ្ថរភាពសង្គម គឺបណា្ដលឱ្យមានភាព​រញេរ​ញែនិងផ្ដល់មកនូវភាព​ភ័យខា្លយដ៏ប្រជាពលរដ្ផដូចគ្នា។ ផលប៉ពាល់អាចរីករាលដាលធំជាងនេះទៅទៀត ដែលអាចបណ្តាលឲ្យមានសង្គ្រាមផ្ទៃក្នុងជាដើម។
-        ងាយស្រួលមានឧក្រិដ្ឋកម្ម
នៅពេលដែលមានអាវុធធ្វើចរាចរណ៏ នៅក្នុងសង្គមមួយច្រើននោះវា និងផ្តល់ជាភាពងាយស្រួលបំផុតសំរាប់ ជាមធ្យោបាយដល់ក្រុមទុច្ចរិត ក្នុងការប្រព្រឹត្តអំពើល្មើសច្បាប់នានា ដូចជាការ ឆក់ ប្លន់ ការចាប់ជំរិតជាដើម ដោយសារ ក្រុមទុច្ចរិត ទាំងនោះបានប្រើប្រាស់មធ្យោបាយ ដ៏ ងាយស្រួល នោះគឺ អាវុធ។
ផលប៉ពាល់នៃអាវុធបានជះឥទ្ធិពលជាខ្លាំងដល់សង្គមផងដែរ។ ដូចជាករណីជាក់ស្តែងនៅ ថ្ងៃទី ៥ និងទី ៦ ខែ កក្កដា ឆ្នាំ ១៩៩៧ ដែលមាន ព្រឹត្តិការណ៏ ដ៏កក្រើកមួយកើតឡើងដោយ មានការធ្វើរដ្ឋប្រហារ ការណ៏ដែលធ្វើឲ្យក្រុមមួយ អាចឈានទៅដល់ការធ្វើរដ្ឋប្រហារនោះដោយសារ តែក្រុមនោះមាន គ្រឿងសព្វាវុធ គ្រាប់គ្រាន់ក្នុងការធ្វើចម្បាំង ដែលហេតុការណ៏បានធ្វើប៉ះពាល់ជាខ្លាំងចំពោះសន្តិសុខរបស់ប្រទេស។ ដូចនេះនៅពេលដែល មានការជូញដូរ និងប្រើប្រាស់អាវុធកាន់តែច្រើនឡើងនោះ សន្តិសុខសណ្តាប់ធ្នាប់របស់សង្គម និងទទួលនៅហានិភ័យកាន់តែខ្លាំងឡើង។
  




ជំពូកទី ៦ ដំណោះស្រាយនៃការជួញដូរគ្រឿងសាស្រ្តាវុធ

យោងតាមការបកស្រាយខាងលើ យើងអាចដឹងបានថាគ្រឿងសាស្ត្រាវុធគឺជាប្រភេទអាវុធ ដែលបង្ករគ្រោះថ្នាក់ ដល់ខ្លួនយើង និងសង្គមជាតិ ទាំងមូល។ ដូចដែលយើងបានដឹងស្រាប់ហើយថា គ្រឿងសាស្ត្រាវុធ មានផលប៉ះពាល់យ៉ាងខ្លាំង ហើយជះឥទ្ធិពលចំពោះ សន្តិសុខ និងស្ថេរភាពសង្គម ប្រសិនបើយើងមិនមាន វិធានការ ក្នុងការ កាពារនិងទប់ស្កាត់ ​“គ្រឿងសាស្ត្រាវុធនោះទេ នោះវានឹងធ្វើឲ្យសង្គមយើងមានភាព ចលាចល អាណាធិបតេយ្យ និងគ្មានច្បាប់ទំលាប់។ ដូច្នេះ យើងបានលើកយកដំណោះស្រាយមួយចំនួនដូចតទៅ៖
1>         រាជរដ្ឋាភិបាលក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើគំរោងពាក់ព័ន្ធជាមួយនិងអាវុធ គួរគប្បីចូលរួមសហការគ្នាបង្កើតនូវយុទ្ធនាការមួយដែលនិយាយ អំពីផលប៉ះពាល់ទាក់ទង ទៅនឹង ការជួញដូរអាវុធមកលើសង្គមជាតិ ប្រជាជន កុមារជាដើម។យុទ្ធនាការនោះមានដូចជាការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា វិទ្យុ ទូរទស្សន៏, ខិតប័ណ្ឌ, ការធ្វើសិក្ខាសិលាជាសារណៈ, ហើយម្យ៉ាងវិញទៀតក្រសួងអប់រំ យុវជន និងកីឡា គួរបង្កើតអោយមានការសិក្សា ទាក់ទងទៅនឹងបញ្ហា នេះអោយបានច្រើនបើទោះបីជាវាមិនមែនជាបញ្ហាចោទខ្លាំងយ៉ាងក្តី,តាមគ្រិះស្ថានសិក្សាក៏គួរតែលើកយកនៅប្រធានបទនេះមកអោយនិស្សិតធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើវេទិការប្រកួតប្រជែងជរជែកដេញដោល អោយបានច្រើនដើម្បីអោយ ពួកគេមានកាសស្វែងយល់កាន់ តែច្បាស់បន្ថែម ទៀតពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។

2>         ពង្រីកនិងពិនិត្យប្រព័ន្ធផ្ទៃក្នុង៖
យើងត្រូវរឹតបន្តឹងនូវប្រព័ន្ធច្បាប់ក្នុងស្រុកអោយបានរឺងពឹងដូចជា
-          ផ្តន្ទាទោសជនល្មើសដែលប្រើបាស់អាវុធខុសច្បាប់
-          ផ្តន្ទាទោសនាក់ជួញដូរអាវុធខុសច្បាប់
-          បង្កើតអង្គការស្រាវជ្រាវរកការជួញដូវអាវុធនៅក្នុងផ្លូវងងឹត
-          បងើ្កនការស្វែងយកពីផលពិបាកនៃអាវុធនៅក្នុងកម្មវិធីសិក្សា
3>       ការ​ទប់ស្កាត់​អំពើ​មនុស្សឃាត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​:
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាមានអំពើមនុស្សឃាតច្រើនណាស់នៅក្នុងគ្រួសារ ដូចជាការ​សំលាប់ម្តាយ, ប្រពន្ធ, កូន និង​ប្តី អំពើទាំងនេះភាគច្រើនកើតឡើងដោយអាវុធ។ ដូចនេះយើងត្រូវស្វែងយកពីបញ្ហានៅក្នុងគ្រួសារអោយបានច្បាស់ និងមានការអប់រំពីបញ្ហាហិង្សាក្នុងគ្រួសារ​ដោយមិនចំាបាច់ប្រើប្រាស់អាវុធមកដោះស្រាយ។
4>           វិនិយោគ​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​មតិ​នេះ & ផល​ប៉ះពាល់​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សាដោយប្រើអាវុធ​។
5>           កាត់បន្ថយជំនួញប្រាំប្រការ : ដូចដែលយើងបានដឹងរួចរមកហើយថា ជំនួញប្រាំប្រការនេះ វាមានភាពប៉ះ ពាល់យ៉ាងក្លាំងក្លាបំផុតទៅដល់មនុស្សទាំងឡាយព្រោះថាបើការជួញដូរជំនួញ ទាំងប្រាំប្រការនេះនៅតែកើន ឡើងជាលំដាប់នោះបុគ្គលម្នាក់ៗគ្មានមេត្តាធម៌គ្មានសណ្តាប់ធ្នាប់គ្មានអធ្យាស្រ័យ និងគ្មានការ សន្តោសប្រោសប្រណី ឲ្យគ្នាទៅវិញ ទៅមកនោះ ទេ ហើយម្យ៉ាងវិញនោះ ប្រទេសជាតិ ក៏ដូចជាសង្គមជាតិទាំងមូលនិងជួបប្រទះនូវភាពអសន្តិសុខនិងគ្មានស្ថេរភាព  ទាំងនោះដោយសារតែ ប្រព្រឹត្តអំពើ ដូចជាការកាប់សម្លាប់ និងលក់ដូរមនុស្ស និងសត្វជាដើម។ ដូច្នេះ ដើម្បីកាត់បន្ថយនៅជំនួញប្រាំប្រការនេះត្រូវតែស្គាល់អំពីសេចក្តីសុខ ក៏ដូចជាសុភមង្គលពិតប្រាកដរបស់មនុស្ស ដោយការជៀសវាងជំនួញទាំងឡាយ ប្រាំប្រការ មានការជួញដូរមនុស្ស និងសត្វ ការជួញដូរគ្រឿងសាស្រ្តាវុធ ការជួញដូរ ថ្នាំពុល និងការជួញដូរគ្រឿងស្រវឹងជាដើម ប្រសិនបើជនណាមួយជៀសវាងពី ជំនួញប្រាំប្រការនេះ នោះឈ្មោះថាអ្នកនោះ បាន ស្វែងរកឃើញនូវ សុភមង្គល ក៏ដូច ជាសេចក្តីសុខដ៏ពិតប្រាកដ ទោះបីគាត់មាន ឥតទ្រព្យសម្បត្តិយ៉ាងណាក្តី
6>          បំបាត់សង្រ្គាមស៊ីវិល និងជម្លោះជាមួយ ប្រទេសជិតខាង: ធ្វើឲ្យសង្គមមានស្ថេរភាព ព្រមទាំង រឹបអូសអាវុធ ដែលនៅសល់ពីសម័យសង្រ្គាម យកមកកំទេចចោល និងលើកទឹកចិត្ត ដល់ពលរដ្ធដែល ស្មគ្រ័ចិត្តប្រគល់អាវុធ ជូនសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ និង គោរពច្បាប់ដែលរដ្ធសភាបានអនុម័ត។
7>         ត្រួតពិនិត្យ ការនាំចូលអាវុធ: ត្រូវមានវិធានការទៅលើ ឈ្មួញដែលនាំអាវុធចូល និងត្រូវចុះបញ្ជីរាល់អាវុធដែលបាននាំចូល។
8>          លុបបំបាត់អំពើពុករលួយ : អំពើពុករលួយ បង្ករឲ្យមានភាព អយុត្តិធម៌ក្នុងសង្គម ដែលជាហេតុបង្ករឲ្យមានគំនុំ គុំគួនរវាង បុគ្គលនិងបុគ្កល និងស្ថាប័នមួយចំនួន នឹងឈានដល់ការធ្វើឃាតកម្ម និងប្រព្រឹត្តបទល្មើសផ្សេងៗ។


តាមការសិក្សាស្រាវជ្រាវលើប្រធានបទ «សត្ថវណិជ្ជា ហាមជួញដូរគ្រឿងសាស្ត្រាវុធគ្រប់ប្រភេទ» កន្លងមកនេះយើងខ្ញុំបានសិក្សានិងស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់ដោយសារការជួញដូរគ្រឿងសាស្ត្រាវុធនេះ។ តាមព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថា សត្ថវណិជ្ជា គឺជាជំនួញមួយក្នុងចំណោមជំនួញទាំង​ ៥ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត ហើយការត្រាស់ដឹងរបស់ទ្រង់ក៏សមស្របទៅនិងបញ្ហាបច្ចុប្បន្ននៅក្នុងសង្គមខ្មែរយើង ដែលតំរូវអោយសិស្សានុសិស្ស ក៏ដូចជាប្រជាជនទូទៅត្រូវមាន ការយល់ដឹងអោយបានច្រើន អំពីការប្រកបជំនួញនេះ។ តាមការសិក្សាស្រាវជ្រាវនេះដែរក្រុមរបស់យើងខ្ញុំក៏បានរកឃើញនូវផលប៉ះពាល់ជាច្រើន មកលើសង្គមជាតិក៏ដូចជាបុគ្គលខ្លួនឯងដែរ ដូចដែលក្រុមយើងខ្ញុំបានលើកនៅព្រិត្តការណ៏ជាក់ស្តែង ពាក់ព័ន្ធនិងករណីជួញដូរអាវុធនេះ។ ដូចនេះហើយក្នុងការប្រកបរបររកស៊ីចិញ្ចិមជិវិត យើងត្រូវធ្វើឡើងសុច្ចរិត ដោយមិនត្រូវអោយមានផលប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួនយើងឡើយ។ ការប្រកបនៅជំនួញមួយដោយត្រឹមត្រូវដែលមិនបណ្តាលអោយមាន ផលប៉ះពាល់ដល់សង្គមជាតិ និងនាំមកនូវសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តមកលើខ្លួនវិញដូច្នោះដែរ។
ជាចុងក្រោយនេះដែរ ក្នុងនាមយើងខ្ញុំជាសមាជិកក្រុមទី ៣០​ សូមធ្វើការថ្លែងអំណរគុណសារជាថ្មីចំពោះ ព្រះអង្គគ្រូ លោកគ្រូសាស្រ្តាចារ្យនិងបិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក៏ដូចជាក្រុមការងារនៃថ្នាក់ Personal Growth and Development ដែលបាន ផ្តល់ឧកាសអោយយើងខ្ញុំបានធ្វើការស្រាវជ្រាវលើប្រធានបទនេះ ដែលពួកយើងយល់ឃើញថាវាជាប្រធានបទមួយដ៏សំខាន់ សំរាប់ពួកយើងដែលជា សិស្សានុសិស្សក្នុងស្វែងយល់ ក៏ដូចជាជួយពន្យល់ដល់មនុស្សផ្សេងៗទៀតអំពីអ្វីដែលយើងបានយល់ដឹងតាមរយៈការស្រាវជ្រាវមួយនេះផងដែរ។ យើងខ្ញុំសូមអភ័យទោសនូវរាល់កំហុសឆ្គងនានា ទាក់ទងនិងអក្ខរាវិរុទ្ធ ពាក្យពេជ្រខ្លឹមហុសឆ្គងនានា ដែលសារ ក៏ដូចជាមតិយោបល់ផ្សេងៗកើតមានឡើងដោយអចេតនាក្នុងការស្រាវជ្រាវនេះ្នកជំនាន់ដ្រោយក្នុងការអង្គគ្រូ្តមកលើខ្លួនវិញដដែលកើតមានឡើងដោយអចេតនាក្នុងការស្រាវជ្រាវនេះ  ហើយយើងខ្ញុំ សង្ឃឹមថាអត្ថបទស្រាវជ្រាវនេះ និងផ្តល់នូវ ​​​ សារៈប្រយោជន៏ដល់អ្នកជំនាន់ក្នុងការសិក្សាស្រាវជ្រាវបន្ត។

-ចប់ដោយបរិបូរណ៏


ឯកសារយោង 
  • វចនានុក្រម សម្តេចជួន ណាត”. 
  • ឯកសារ “ សាលានាយទាហានសកម្ម”  
  • ភិក្ខុ ធម្មបាល (ខៀវ ជុំពុទ្ធវិទ្យា រឿងបុណ្យ បាប (ដកស្រង់ពី បិដកភាគ៤៥)  
  • ព្រតេជគុណ យ៉ាន យាន ធម៌នមស្សការ អក្សរបាលី និងសម្រាយសង្ខេប . ២០០៩ 
  • ច្បាប់ស្តីពី ការគ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ 




ជាចុងក្រោយពួកយើងសូមអរគុណ លោកអ្នកទាំងអស់ដែលបានអានអត្ថបទមួយនេះ តាំងពីដើមរហូតដល់ចប់។ ពួកយើងជឿរជាក់ថា លោកអ្នកប្រាកដជាទទួលបានចំណេះដឹងជាច្រើន ពីអត្ថបទមួយនេះ ដូចពាក្យចាស់លោកពោលថា អានច្រើន កើនចំណេះ។ ជាអវសានតាំងនាមពួកយើងតំណាងឲ្យនិស្សិតថ្នាក់បណ្តុះគុណធ៌មទាំងអស់ សូមជូនពរលោកអ្នកសូមទទួលបាននូវបញ្ញា និងជួប ប្រទះនូវធ៌មដ៏ ប្រសើរគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបានដល់ត្រើយបរមសុខ គឺព្រះនិព្វាននាពេលអនាគតកុំបីឃ្លៀងឃ្លាតឡើយ។

សូមអរព្រះគុណ និង សូមអរគុណ៕

Comments

  1. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete

Post a Comment

Popular posts from this blog

កម្ពុជា ក្រោយឆ្នាំ១៩៧៩

កម្ពុជាក្រោយឆ្នាំ ១៩៧៩ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង  អារម្មណ៍កថា ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ