Skip to main content

កម្ពុជា ក្រោយឆ្នាំ១៩៧៩


កម្ពុជាក្រោយឆ្នាំ ១៩៧៩

រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015)
សមាជិកក្រុមទី ១០ រួមមាន
  1. លោក ត្រាន់តិចសេង (ប្រធានក្រុម)
  2. លោក កែវ សុង (ជំនួយការ)
  3. ភិក្ខុ យេនសុភក្តី
  4. លោក វង្សសម្បត្តិ
  5. កញ្ញា ថៃស្រីឡែន
  6. លោក សនពិសិដ្ធ
  7. កញ្ញា សេកសុគន្ធារី
  8. លោក ពេជ្យបញ្ញា
  9. កញ្ញា ប៉ោងគុយឆេង
  10. លោក ម៉ិញសុខហេង 
អារម្មណ៍កថា

ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប្រវត្តិសាស្រ្ត បានលើកឡើង​នៅក្នុងសំណេរ ឬឯកសារ​របស់ពួកគេ។ ពោលគឺ អ្នកសិក្សាម្នាក់ៗ​មិនត្រូវចេះតែជឿលើអ្វីដែលពួកគេ​បាន​កត់​ត្រា​ទុក​នោះ​ទេ តែត្រុវធ្វើការ​ត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ​ទៅលើ​ហេតុ និង​ផល ឫសគល់ និងមែកធាង បរិយាកាស និងបរិបទ ក្នុង និងក្រៅតំបន់ តាម​ដំណាក់​កាលនី​មួយៗ។ ម្យ៉ាងវិញទៀត ការសិក្សាប្រវត្តិសាស្រ្តក៏នាំយើងឱ្យអាចស្វែង​យល់ការពិតនៃមូលហេតុនៃការធ្លាក់ចុះ និងរីកចម្រើន ភាពរុងរឿង និងដុន​ដាប ជម្លោះ និងការផ្សះផ្សារ មិត្តភាព និងសត្រូវ ជាដើម។ល។ ដែលទាំងអស់នេះ បានញាំងឱ្យ​សង្គមខ្មែរ​ក្រឡាប់​ចាក់ និងផ្លាស់ប្តូរស្ទើរគ្រប់រសជាតិ។ បន្ថែមពីលើនេះ ការសិក្សា​អំពីប្រវត្តិសាស្រ្តជាតិ គឺជាកត្តាព្វកិច្ចដ៏ចំបាច់សម្រាប់ពល​រដ្ឋ​គ្រប់រូប ដើម្បីឱ្យបាន​ដឹង​ថា ខ្លួនឯងបានមកពីណា ពីមុនធ្លាប់ធ្វើអ្វី បច្ចុប្បន្នកំពុងធ្វើអ្វី ហើយតើថ្ងៃអនាគតនឹង​ក្លាយ​ទៅជា​អ្វី?។ល។ដោយយល់ពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តខ្មែរ និងទទួលបានការបណ្តុះ​បណ្តាល​ពីសាស្រ្តាចារ្យថ្នាក់ប្រវត្តិសាស្រ្ត លោកគ្រូ សំបូរ មាណ្ណារ៉ា ក្រុមរបស់​យើងខ្ញុំ ដែល​មានសមាជិកចំនួន ១០ នាក់ បានសម្រេចធ្វើការសិក្សា ស្រាវ​ជ្រាវ និងចងក្រង ជាសៀវភៅករណីកិច្ចសិក្សាប្រវត្តិសាស្រ្តខ្មែរក្រោយឆ្នាំ ១៩៧៩ នេះ​ឡើង ដើម្បី​ទុក​ឱ្យ​អ្នកសិក្សាជំនាក់ក្រោយៗធ្វើការស្វែងយល់ និងពិចារណាបន្ថែម។​

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំជាសមណនិស្សិត និងនិស្សិតក្រុមទី ១០ នៃថ្នាក់សិក្សាប្រវត្តិសាស្រ្តកម្ពុជា​វេន​ល្ងាច មានកិត្តិយសសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់អ្នក​ដែល​មានឧបការៈ មួយចំនួនដូចខាងក្រោមនេះ៖
  • *        សូមថ្លែងអំណរគុណដល់លោកអ្នកមានគុណទាំងពីរ គឺលោកឪពុក និងអ្នក ម្តាយដែលលោកបានចិញ្ចឹមបីបាច់ថែរក្សា តាំងពីតូចរហូរដល់ធំ ដោយទំនុក​បម្រុងនូវសម្ភារគ្រប់បែបយ៉ាង តាំងពីសំលៀកបំពាក់ គ្រឿងបរិភោគជាដើម មិនដែលឱ្យកូនលំបាកសោះឡើយ។ លើសពីនេះទៅទៀត លោកបាន​ឧបត្ថម្ភ​ការសិក្សារបស់កូនតាំងពីថ្នាក់ដំបូងរហូតដល់ថ្នាក់បរិញ្ញាបត្រក៏នៅតែបន្តការឧបត្ថម្ភនេះ មិនដែលត្អូញត្អែឡើយ។
  • *        សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ដែលជាគ្រឹះ​ស្ថានអប់រំមួយប្រកបដោយបទដ្ឋានអន្តរជាតិ និងមានគុណភាពខ្ពស់ ដែលបាន​បណ្តុះបណ្តាលដល់កូនខ្មែរ រួមទាំងយើងខ្ញុំផង ឲ្យមានជំនាញមូយច្បាស់​លាស់​អាចយកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុចរិតបាន។
  • *        សូមថ្លែងអំណរគុណដល់លោកតាបណ្ឌិត កុល ផេង ជាបិតាស្ថាបនិក និងជា​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលជានិច្ចជាកាល​លោក​តែងតែលះបង់នូវកម្លាំងកាយ និងចិត្ត ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងគោលបំណងតែមួយគត់គឺចង់ឲ្យកូនខ្មែរទាំងអស់ មានចំណេះដឹង មាន​ជំនាញ​​ពិតប្រាកដ មិនចាំបាច់ខ្ញុំគេនាពេលអនាគត។
  • *        សូមថ្លែងអំណរគុណដល់លោកគ្រួសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលបានអប់រំ ណែនាំ និងបណ្តុះបណ្តាលខ្ញុំព្រះករុណាយើងខ្ញុំ មិនត្រឹមតែលើមុខវិជ្ជា​ប្រវត្តិសាស្រ្តកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានចង្អុលបង្ហាញផ្លូវឆ្ពោះទៅរក​ពិសោធន៏នៃជីវិតជាអ្នកដឹកនាំប្រកបដោយសីលធម៌ សុជីវធម៌ និងសាមគ្គីធម៌។
  • *        និងសូមថ្លែងអំណរគុណដល់មិត្តរួមថ្នាក់ទាំងអស់ ដែលបានជួយផ្តល់យោបល់​កែ​តម្រូវ និងគំនិតមានប្រយោជន៏ជាច្រើន សម្រាប់កែលម្អសៀវភៅ​ករណី​កិច្ច​សិក្សាប្រវត្តិសាស្រ្តកម្ពុជាចាប់ពីឆ្នាំ ១៩៧៩ នេះឱ្យកាន់តែល្អប្រសើរ។

យើងខ្ញុំមិនមានអ្វីតបស្នងសងគុណដល់លោកអ្នកមានឧបការៈ​ដ៏​ជ្រាល​ជ្រៅខាងលើនេះទេ គឺមានតែលើកម្រាមដៃដប់លើកឡើងបួងសួងដល់​វត្ថុ​សក្តិ​​សិទ្ធិ​ក្នុងលោកទាំងអស់ សូមឱ្យជួយតាមថែរក្សាអ្នកទាំងអស់​បានជួបតែសុខ​ចម្រើន​​រហូត
ជាអវសាន យើងខ្ញុំព្រះករុណាយើងខ្ញុំ សូមប្រមូលផលបុណ្យកុសលដែលបាន សម្រេចពីការស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជាអំពី កម្ពុជាក្រោយឆ្នាំ១៩៧៩ នេះ ជូន ចំពោះ លោកអ្នកមានគុណទាំងពីរនិងលោកអ្នកមានគុណទាំងអស់ព្រម ទាំងមិត្ត និស្សិត នៃ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សូមទទួលបាននូវបញ្ញា និងជួប ប្រទះនូវធ៌មដ៏ ប្រសើរគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបានដល់ត្រើយបរមសុខ គឺព្រះនិព្វាននាពេលអនាគតកុំបីឃ្លៀងឃ្លាតឡើយ។

ភ្នំពេញ, ថ្ងៃទី ២៦ ខែ វិច្ឆិការ ឆ្នាំ ២០១៥
រៀបរៀងដោយ និស្សិតក្រុមទី១០នៃថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច






ជំពូក ១

ធាតុពិតនៃអន្តរាគមន៍កងទ័ពវៀតណាមចូលទឹកដីកម្ពុជាឆ្នាំ ១៩៧៩
សេចក្តីផ្តើម
ថ្ងៃទី ០៧ ​ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ចម្រូងចម្រាស់​​មួយ​ក្នុងចំណោមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាច្រើនផ្សេងទៀត​ដែលបាន​កើត​​​​​​​មានឡើង​នៅ​ក្នុងប្រទេសកម្ពុជា។ ជាព្រឹត្តិការណ៍ដែលបានទាញវាសនា​នៃ​ប្រទេស​ដែលឋិត​ក្នុង​តំបន់អាស៊ីអាគ្នេយ៍មួយនេះ ឱ្យងាកទៅកាន់បរិបទថ្មីមួយទៀតដែលគ្មាននរ​ណា​ម្នាក់អាចនឹកស្មានដល់ ហើយវាក៏បានទាញពិភពលោក តួអង្គអ្នកនយោបាយ និង​អ្នក​តស៊ូខ្មែរសំខាន់ៗ អ្នកកត់ត្រាប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិ ឱ្យផ្តោតការ​យក​ចិត្ត​ទុកដាក់តាមដានយ៉ាងខ្លាំងចំពោះដំណើរនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សនេះ។ ការវាយលុកពីសំណាក់កងទ័ពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ រួមជា​មួយ​កង​ទ័ពរណសេសង្គ្រោះជាតិកម្ពុជា យ៉ាងគំហុក និងយ៉ាងទាន់ហន់​បំផុតដូច​ទឹក​បាក់​ទំនុប បានរុលមកដល់ទីក្រុងភ្នំពេញ និងបានបណ្តេញ​កងទ័ពកម្ពុជា​ប្រជាធិប​តេយ្យ ឬហៅថាកងទ័ពខ្មែរក្រហម ឱ្យរត់ខ្ចាត់ខ្ចាយ និងដកថយទៅកាន់ព្រំដែន​ភាគ​ខាងជើងនៃប្រទេសអស់ ហើយប្រជាពលរដ្ឋខ្មែរក៏បានរួចផុតពីរបបគ្រប់គ្រង​ដ៏​ប្រល័យ​មួយនេះនៅថ្ងៃនោះដែរ។
ព្រឹត្តិការណ៍នៃជ័យជំនះក្នុងសមរភូមិសង្គ្រាម​មួយឆាវអាចផ្តួលរំលំរបបកម្ពុជាប្រជា ធិបតេយ្យដឹកនាំដោយ «ប៉ុល ពត» «នួន ជា» និង «ខៀវ សំផន» ពីសំណាក់កងទ័ព​វៀត​ណាម​នេះ ដើមឡើយត្រូវបានប្រជាជនខ្មែរជាទូទៅសម្តែងក្តីអំណរស្វាគមន៍​យ៉ាង​ក្រៃលែង ហើយចាត់ទុកថា វាជាថ្ងៃដែលវៀតណាមបានមកជួយ​រំដោះពួក​គាត់​ឱ្យ​រួចផុតពីការកាប់សម្លាប់ និងអត់ឃ្លានរយៈពេល បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ហើយ រដ្ឋាភិបាលទីក្រុងភ្នំពេញដឹកនាំដោយបក្ស បដិវត្តន៍ប្រជាជនកម្ពុជា (គណ​បក្ស​​ប្រជាជនកម្ពុជាបច្ចុប្បន្ន) និងរដ្ឋាភិបាលវៀតណាម ក៏ដូចជាពលរដ្ឋ​របស់​ប្រទេស កុម្មុយនីយ មួយនេះកត់ត្រាទុកជាថ្ងៃចងចាំ​នូវគុណបំណាច់​របស់វៀត​ណាម​ចំពោះកម្ពុជាដោយមិនអាចកាត់ថ្លៃ និងបំភ្លេចបានឡើយ។ ទន្ទឹមគ្នានេះ ព្រឹត្តិ​ការណ៍​ដែលនាំឱ្យមានវត្តមានកងទ័ពនៃប្រទេសជិតខាងគូសត្រូវជា​ច្រើនសត​វត្សរ៍​នេះ ត្រូវបានអន្តរជាតិ ប្រវត្តិវិទូជាតិ និងអន្តរជាតិ អ្នកនយោបាយខ្មែរសំខាន់ៗ រួម​ទាំង​សម្តេចព្រះបាទនរោត្តមសីហនុផងនោះ ចាត់ទុកថាជាថ្ងៃនៃការឈានពាន​ទឹក​ដី​នៃប្រទេស កម្ពុជាសារជាថ្មីម្តងទៀតរបស់វៀតណាមបន្ទាប់ពីសតវត្សរ៍ទី ១៩ ទៅ​វិញ (ដាវីដ ឆានឡឺរប្រវត្តិសាស្រ្តកម្ពុជាទំ.២២៩)
          ក្នុងនាមខ្ញុំបាទជាអ្នកសិក្សាប្រវត្តិសាស្រ្តខ្មែរមួយរូបដែលបានសិក្សា ស្រាវ​ជ្រាវ និងតាមដានទៅលើបុព្វការណ៍ហេតុការណ៍ និងព្រឹត្តិការណ៍ជាប់ពាក់ព័ន្ធ​ផ្សេង​​ៗ​ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងនៅអន្តរជាតិ មានកិត្តិយស​សូមធ្វើការលាតត្រដាងអំពីមូលហេតុពិតប្រាកដនៃការចូលធ្វើអន្តរាគមន៍របស់កងទ័ពរបស់​បរទេស​​ដ៏ច្រើនសន្ធឹកសន្ធាប់មកក្នុងទឹកដីខ្មែរនាសម័យកាលនោះ ដោយ​ផ្អែក​លើទឡ្ហីករសំខាន់ៗ ៣ ដែលបានកើតឡើងមុខ និងក្រោយថ្ងៃ ៧ មករា ១៩៧៩ មកធ្វើការបកស្រាយជូនដល់មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ដើម្បី​ទុកជាការពិចារណា និងស្វែងយល់។ 

I- ជម្លោះរវាងបក្សកុម្មុយនីសកម្ពុជា និងវៀតណាមមុនថ្ងៃ ៧ មករា ១៩៧៩
ជម្លោះរវាងកងទ័ពខ្មែរក្រហមដឹកនាំដោយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និង​កងទ័ពវៀតណាមដែលបានកើតឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ១៩៧៥ គឺជាដើម​ហេតុ​ដ៏សំខាន់មួយដែលនាំឱ្យកើតមានថ្ងៃ ៧ មករា (ខៀវ សំផន «ប្រវត្តិសាស្រ្ត​កម្ពុជា» ទំ. ១៩៧)។ មុននឹងឈានដល់ការលើកឡើងពីមូលហេតុ​នៃជម្លោះ​ទាំង​នោះ ខ្ញុំសូមលើកឡើងពីដើមកំណើតនៃបក្សកុម្មុយនីយសកម្ពុជាជាមុនសិន។ តាម​ពិត​ទៅ បក្សកុម្មុយនីសកម្ពុជាដែលមានសមត្ថភាពធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​របស់លោកសេនាប្រមុខ លន់​ នុល នៅថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ នោះ គឺត្រូវ​បាន​ផ្តួច​ផ្តើមបង្កើតឡើងដោយមានការជួយជ្រោមជ្រែង និងចូលរួមពីសំណាក់កងទ័ព​នៃ​ប្រទេស​វៀតណាមតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្លេះ (ខៀវ សំផន ប្រវត្តិ​សាស្រ្ត​កម្ពុជា ទំ. ១១៨)។ ប៉ុន្តែ ក្រោយមកក្រោមការដឹកនាំរបស់ សាឡុតស ឬ ប៉ុល ពត បានព្យាយាមរំដោះខ្លួនចេញពីឥទ្ធិពលរបស់ បក្សកុម្មុយនីសវៀតណាម ដែល​តែង​ប្រើប្រាស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងល្បិចកិច្ចកលកេង​ចំណេញ​ផងប្រយោជន៍ឯកតោភាគី និងតែងបង្គាប់បញ្ជាឱ្យមេដឹកនាំបក្សកុម្មុយ​នីស​កម្ពុជាដើរតាមនយោបាយរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកសម្ព័ន្ធមិត្តរវាង​ក្រុម​កុម្មុយនីសទាំងពីរក៏ត្រូវបែកបាក់ ហើយជម្លោះនៅតាមព្រំដែនរវាងប្រទេស កម្ពុជា និងវៀតណាម ក៏បានក្លាយជាទឡ្ហីកម្មដ៏ចម្បងបំផុតដែលនាំឱ្យមានកិច្ចការ​ចរចារជាច្រើនលើកច្រើនសាររវាងមេដឹកនាំទាំងសងខាង (ខៀវ សំផន ប្រវត្តិ​សាស្រ្ត​កម្ពុជា ទំ.១៩៣)។ ក្នុងនោះភាគីវៀតណាមតែងទាមទារឱ្យមានការកែប្រែ​ព្រំដែន​ទឹកជាមួយកម្ពុជា ដោយប្រើខ្សែបន្ទាត់ថ្មីគូសកាត់ខ្សែទឹកចន្លោះកោះត្រល់ និងខេត្តកែប។ ប៉ុន្តែ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែងច្រាន់ចោលជានិច្ច។ ក្នុង​ពេល​ដំណាលគ្នានោះ ការប៉ះទង្គិចគ្នាដោយយោធានៅតាមបណ្តោយព្រំដែនដី​គោក​រ​វាង​កម្លាំងខ្មែរក្រហម និងវៀតណាមក៏ចេះតែកើតឡើងឥតឈប់ឈរផងដែរ​។ លុះដល់ខែតុលា និងវិច្ឆិកា ១៩៧៥កងទ័ពខ្មែរក្រហមបានវាយបណ្តេញកង​ទ័ព​វៀតណាមចេញផុតពីទឹកដី   ខ្មែរ។ តែទោះយ៉ាងណា​ កងទ័ពវៀតណាមតែង​តែ​រំលោភ​ចូលមកក្នុងបូរណភាពទឹកដីខ្មែរជារឿយៗ ហើយបង្ខំដោយដាក់ឱសាន​វាទ​ឱ្យមេដឹកនាំខ្មែរក្រហមយល់ព្រមកែប្រែខ្សែបន្ទាត់ផែនទីតាមការគូសវាសជាឯកត្តោភាគីរបស់ខ្លួនម្តងហើយម្តងទៀត។ 
ក្រោយមកពោល​គឺ ពីខែ មេសា ១៩៧៦ ភាពរង្គោះរង្គើផ្ទៃក្នុងបក្សកុម្មុយនីស​កម្ពុជា​ក៏ចេះតែរីកធំឡើង បន្ទាប់ពីមេដឹកនាំបក្ស ធ្វើការបោសសម្អាតពួកយៀកមិញ និង​សីហនុ​និយម ដែលឋិតក្នុងជួរកម្មាភិបាលបក្សរបស់ខ្លួន ហើយនយោបាយនេះ បាន​បង្កឱ្យមានការបែកបាក់ផ្ទៃក្នុង និងការកាប់សម្លាប់គ្នាទៅវិញទៅមកយ៉ាង​ខ្លាំង​ក្លា​ក្នុងជួរនៃសមាជិកបក្ស (ខៀវ សំផន ប្រវត្តិសាស្រ្តកម្ពុជា ទំ. ២០៩)។ គួររំឭក​ផងដែរថា បក្សកុម្មុយនីសកម្ពុជា ផ្តួចផ្តើមបង្កើតឡើងដោយពួកអ្នកដែលនិយម​ខាង​យៀកមិញ និងសីហនុ ដូច្នេះ ដោយខ្លាចពួកនេះ ធ្វើជារនុកក្នុងឱ្យ វៀតណាម ប៉ុល ពត ក៏ចាប់ផ្តើមប្រើនយោបាយបោសសម្អាតផ្ទៃក្នុងបក្ស ដោយកម្ទេចរាល់ជន​ណា​ដែល​ជាប់​សង្ស័យ​ថាក្បត់ចោលតែម្តង។
លុះដល់ឆ្នាំ ១៩៧៧ វៀតណាម ក៏បន្តរកលេសបង្កជម្លោះជាមួយរដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។គេមិនត្រឹមតែដាក់ឱសានវាទឱ្យមេដឹកនាំខ្មែរ​​ក្រហម​​យល់ព្រមទទួលស្គាល់ផែនទីថ្មីរបស់គេប៉ុណ្ណោះទេ ប៉ុន្តែ នៅថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ១៩៧៧ វៀតណាមបានប្រកាសតំបត់សេដ្ឋកិច្ចផ្តាច់មុខប្រវែង ២០០ ម៉ៃ នៅ​តាមឆ្នេរសមុទ្ររបស់គេទៀតផង។ ត្រង់ចំណុចនេះហើយដែលនាំឱ្យកងទ័ពខ្មែរ​ក្រហម​ខឹងសម្បារ រួចបើកការវាយលុកចូលទឹកដីវៀតណាម និងបានសម្លាប់​ប្រជា​ជន​វៀតណាម និងកម្ទេចភូមិរបស់គេយ៉ាងជះដៃ។ ប៉ុន្តែ ពេលនោះត្រូវពួក​វៀត​ណាម​ហៅអ្នកសារព័ត៌មានអន្តរជាតិមកមើល និងធ្វើជាសាក្សីដល់កន្លែង ដើម្បីឱ្យ​ឃើញ​ជាក់ថាខ្មែរបានឈ្លានពានចូលទឹកដីរបស់ខ្លួន (ខៀវ សំផន ប្រវត្តិសាស្រ្ត​ កម្ពុជា​ទំ. ២០១)។ ចាប់ពីពេលនោះមក កងទ័ពរបស់ពួកយៀកមិញ​ក៏ចាប់​ផ្តើម​មាន​លេស ហើយធ្វើការវាយលុកមកលើកងទ័ពខែក្រហម នៅតាមព្រំដែនកម្ពុជា​យ៉ាងខ្លាំងក្លា។ គួរបញ្ជាក់ផងដែរថារាល់ការប៉ះទង្គិច ជាមួយកងទ័ពវៀតណាម   ម្តង​ៗ មេដឹកនាំខ្មែរក្រហមតែស្វះស្វែងរកមធ្យោបាយចរចារបញ្ឈប់ជម្លោះគ្រប់ពេល​ព្រោះ​គេដឹងច្បាស់ថា កម្លាំងទ័ព និងកម្លាំងសព្វាវុធរបស់ពួកគេ មិនអាច​ប្រៀប​ប្រដូចនឹង​ប្រទេស​វៀតណាមបានឡើយ។ទោះយ៉ាងណា ខាងភាគីវៀតណាម​តែង​បង្ហាញ​​ភាព​ដាច់ខាតមិនយល់ព្រមលើសំណើររបស់ភាគីខ្មែរក្រហមឡើយ ហើយ​ថែម​​ទាំង​​ដា​ក់​ឱសានវាទឱ្យមេដឹកនាំកម្ពុជាប្រជាធិបតេយ្យធ្វើការសម្រេចចិត្ត​​​​​​តាម​ខ្លួន​រហូត។

II- ការអនុវត្តផែនការឈ្លានពានក្រោមរូបភាពនៃការជួយរំដោះ
នៅក្នុងសម័យកាលនៃរបបកម្ពុជាប្រជាធិតេយ្យ កម្ពុជាក៏ឋិតជារដ្ឋឯករាជ្យ មាន​ដែន​អធិបតេយ្យភាព និងបូរភាពទឹកដី ព្រមទាំងមានអសនៈ​ប្រចាំនៅ​អង្គ​ការ​សហ​ប្រជាជាតិផងដែរ។ ដូច្នេះ រាល់សកម្មភាពរបស់បរទេសណាក៏ដោយ ជា​ពិសេស សកម្មភាព​យោធា ដែលចូលមកក្នុងទឹកដីកម្ពុជា គឺត្រូវចាត់ទុកជាសកម្ម​​​ ភា​ពឈ្លានពានរំលោភលើច្បាប់អន្តរជាតិជាធរមាន។ ពោលគឺ គ្មានបរទេសណា​មាន​​សិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាឡើយ (មាត្រា ១ នៃរដ្ឋធម្ម​នុញ្ញ​កម្ពុជាប្រជាធិបតេយ្យ ប្រកាសផ្លូវការណ៍នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៦)។ ទោះ​យ៉ាងណា ការធ្វើអន្តរាគមន៍ផ្នែកយោធារបស់កងទ័ពវៀតណាមមកក្នុងទឹកដី កម្ពុជា ក៏មានការរួមសហប្រតិបត្តិការគ្នាជាមួយចលនារណសេសង្គ្រោះជាតិកម្ពុជា ដឹក​នាំដោយក្រុមអ្នកតស៊ូខ្មែរមួយចំនួនដែលរស់នៅ និងបានរត់គេចខ្លួនទៅកាន់​ប្រទេស ​វៀតណាម ដើម្បីស្វែងរកជំនួយពីប្រទេសនេះ មកជួយរំដោះប្រជាជន​ខ្មែរ​ដែលកំពុងរងទុក្ខវេទនាក្រោមរបបកម្ពុជាប្រជាធិបតេយ្យនោះដែរ។ ចំណុចនេះ ការ​ឈាន​ជើង​ចូលដែនអតិបតេយ្យកម្ពុជា អាចនិយាយបានថា តបតាម​សំណើរសុំពី​ភាគី​ខ្មែរដែលដឹកនាំចលនាតស៊ូ។ តើវៀតណាមពិតជាមានសណ្តានចិត្តជួយ​រំដោះ​ប្រទេស​កម្ពុជាពិតមែនដែរឬយ៉ាងណា? ចម្លើយគឺមានតែឋិតនៅលើកិច្ចព្រមព្រៀង​រវាង​មេដឹកនាំរណសេ និងវៀតណាមតែប៉ុណ្ណោះ។ ប៉ុន្តែ បើទោះបីជាយើងមិនអាច​ដឹងពីកិច្ចព្រមព្រៀងសម្ងាត់នោះក្តី ក៏យើងអាចបែងចែកឱ្យបានដឹងច្បាស់ថា តើ​នោះ​​ជា​ការ​ឈ្លានពាន ឬជាការរំដោះបាន ដោយធ្វើការពិចារណាទៅលើព្រឹត្តិ​ការណ៍​ផ្សេងៗ​ដែលកើតឡើងក្រោយថ្ងៃ ៧​ មករា ១៩៧៩។
          ខ្ញុំបានសិក្សាឃើញព្រឹត្តិការណ៍ធំៗ ៣ ដែលអាចប្រើជាទឡ្ហីករកំណត់ថា អន្តរាគមន៍​យោធារបស់កងទ័ពវៀតណាមដ៏ខ្លាំងក្លានោះ គឺជាការឈ្លានពាន​ជាជាង​ការ​រំដោះ។
         
-វត្តមានកងទ័ពវៀតណាដ៏ច្រើនលើសលុបតាំងនៅលើទឹកដីកម្ពុជា
បន្ទាប់ពីបានទទួលជ័យជំនះលើកងទ័ពខ្មែរក្រហម និងបានផ្តួលរំលំរបប​កម្ពុជា​ប្រជាធិបតេយ្យបានទាំងស្រុងហើយ វៀតណាមមិនបានដកកងទ័ព​របស់ខ្លួន​ដែល​មានចំនួនរហូតដល់ជាង ២០ ម៉ឺននាក់ចេញពីប្រទេសកម្ពុជាឡើយ លុះរហូត​ដល់មុនកិច្ចព្រមព្រៀងទីក្រុងបារីសថ្ងៃ ២៨ កញ្ញា ១៩៩១។ ពោលគឺ ប្រទេស​នេះ​បន្ត​នៅគ្រប់គ្រងប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ (David Chandler, History of Cambodia, P.231)។ ដោយឡែកតាមរយៈសកម្មភាពនេះ វៀតណាមក៏ត្រូវរងការ​ផ្តល់មេរៀនយ៉ាងជះដៃពីប្រទេសចិនដោយសារតែគេហ៊ានចូលឈ្លានពានមកលើទឹកដីកម្ពុជា ហើយកៅអីរបស់កម្ពុជា ឋិតនៅអង្គការសហប្រជាជាតិ​ក៏ត្រូវបានភ្ជូ​រ​ក្នុង​អំឡុង​ពេលនោះផងដែរ។

- ស្ថានភាពប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ
ក្រោយថ្ងៃរំដោះ វៀតណាមមិនបានរៀបចំសណ្តាប់ធ្នាប់សង្គម និងរបៀប​រាប​រយក្នុងប្រទេសកម្ពុជានោះទេ។ ផ្ទុយទៅវិញគេបានកែនធនធានរបស់ខ្មែរដែល​បន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ រួមទាំងធនធានស្បៀងផងដែរ​ពីប្រជាជន​កម្ពុជា ដើម្បីផ្គត់ផ្គង់ និងបញ្ជូនទៅស្រុករបស់ខ្លួនយ៉ាងគគ្រឹក​គគ្រេងដោយ​ទុកឱ្យ​ប្រជាជនខ្មែរជាច្រើនជួបគ្រោះអត់ឃ្លាន ជំងឺ និងទូរភិក។ ម្យ៉ាងទៀត វៀតណាម​បាន​ប្រើនយោបាយកែនយុវជនខ្មែរឱ្យទៅដោះមីន កាប់ព្រៃ និងរារាំងរាល់ការរុល​ចូលនានានៅតាមព្រំដែនថៃមកកម្ពុជាដែលធ្វើឱ្យយុវជនខ្មែររាប់សែននាក់បាត់បង់ជីវិត​បន្ថែមទៀត ដោយជំងឺ និងគ្រាប់មីនក្នុងអំឡុងពេលធ្វើការ(David Chandler, History of Cambodia, P.235)

-សន្ធិសញ្ញាកាត់បន្ថយព្រំដែនខ្មែរ
បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ និងជំនួសមកវិញ​ដោយ​រ​​បប​​សា​​​ធា​រណ​រដ្ឋ​ប្រជាមានិតកម្ពុជាវិញនោះ គេឃើញមានសន្ធិសញ្ញារវាង​រដ្ឋាភិ​បាល​ខ្មែរ​សម័យនោះដែលដឹកនាំដោយលោក ហ៊ុន សែន និងរដ្ឋាភិបាល​សាធា​រណ​​រដ្ឋសង្គមនិយមវៀតណាម ព្រមព្រៀងគ្នាលើបញ្ហាព្រំដែន និងការយោគ​យល់​គ្នា​រវាងប្រទេសទាំងពីរ (ហ៊ិន ស៊ីថាន នរណាជាឃាតករទំ.ឈ)។ ក្នុងនោះ មាន​ដូចជា៖
«សន្ធិសញ្ញាចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៨២» កាត់បន្ថយដែនសមុទ្រខ្មែរ​នៅតំបន់កោះសេះដែលសម្បូរទៅដោយប្រេងកាតប្រគល់ទៅឱ្យយួន។
          «សន្ធិសញ្ញាចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៨៣» ស្តីពីការកាត់បន្ថយព្រំដែន​ខ្មែរ​ប្រគល់ទៅឱ្យវៀតណាមជាថ្មីទៀត។
          «សន្ធិសញ្ញាចុះនៅខែធ្នូ ឆ្នាំ ១៩៨៥» កាត់បន្ថយព្រំដែនដីខ្មែរជាថ្មីទៀត និង​ការយល់ព្រមឱ្យនិគមយួនចូលមកតាំងទីលំនៅលើដីខ្មែរ ហើយឱ្យខ្មែរជួយផ្គត់ផ្គង់​សព្វ​យ៉ាងដល់ពួកគេទាំងនោះ ដោយមានទាំងការយកផ្ទះខ្មែរទៅឱ្យយួនផងដែរ។
          «សន្ធិសញ្ញាចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៨៨» ស្តីពីការរកដំណោះ​ស្រាយ​វិវាទព្រំប្រទល់រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជា​មានិត​ កម្ពុជា លើលក្ខន្តិកៈថ្មីនៃប្រទេសទាំងពីរ។
          តាមរយៈសន្ធិសញ្ញាខាងលើនេះ យើងអាចនិយាយបានថា ការប៉ុនប៉ងក្នុង​ការដាក់គំនាបឱ្យមេដឹកនាំខ្មែរក្រហមឱ្យព្រមទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រ និង​ព្រំដែនដីគោគគូសដោយភាគីវៀតណាមពីមុនមកនោះ ទីបំផុតទទួលបាន​ជោគ​ជ័យ។

III-ការបន្តនយោបាយយួនូបនីយកម្មទសវត្សរ៍ឆ្នាំ ១៨៣០
បន្ទាប់ពីបានកាន់កាប់លើទឹកដីខ្មែរបានមួយភាគធំហើយនោះ (មួយភាគ​តូច​នៅភាគខាងជើងឋិតនៅក្រោមការត្រួតត្រារបស់កងទ័ពខ្មែរក្រហមដែលនៅសេសសល់​) រូបភាពនៃដានប្រវត្តិសាស្រ្តខ្មែរកាលពីសម័យអធិរាជស្តេចយួន ម៉ីង ម៉ាង ដែល​បានប្រើនយោបាយយូនូបនីយកម្ម កែខ្មែរឱ្យប្រែជាយួននោះ បានវិលត្រឡប់​មក​សារជាថ្មីម្តងទៀត ដោយយើងអាចធ្វើការប្រៀបប្រដូច និងកត់សម្គាល់បាន​តាម​រយៈបុព្វការណ៍សំខាន់ៗមួយចំនួនដូចជា៖ 

- ការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលខ្មែរ 
ក្រោយពីបានផ្តួលរំលំរបបខ្មែរក្រហមហើយ វៀតណាម​បានប្រែឈ្មោះរណ​សេ​សង្រ្គោះជាតិកម្ពុជា មកជាបក្សប្រជាជនបដិវត្តកម្ពុជា និងបានរៀបចំ​ហេដ្ឋ​រចនាសម្ព័ន្ធដឹកនាំបក្ស និងប្រទេសកម្ពុជា។ ជាដំបូង វៀតណាមបាន​ជ្រើសតាំង​លោក ប៉ែន សុវណ្ណ ដែលបានអះអាងថាខ្លួនជាបិតា ៧ មករា និងជាអ្នកបង្កើត​រដ្ឋាភិ​បាល​ឆ្នាំ ១៩៧៩ ដោយបានតែងតាំងលោក ហេង សំរិន ជាប្រធានក្រុមប្រឹក្សា​ប្រជាជនបដិវត្តន៍កម្ពុជា និងលោក ជា ស៊ីម ឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនោះ ឱ្យធ្វើជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិកកម្ពុជា នៅថ្ងៃទី ២៧ មិថុនា ១៩៨១​។ ប៉ុន្តែ ក្រោយមក ដោយសារតែការប្រឆាំងជាមួយវៀត​ណាម​ដែលចង់​ឱ្យកម្ពុជាទទួលយកជនអន្តោប្រវេសន៍របស់ពួកគេចូលមកតាំងទីលំនៅនិងគម្រោងផែនការផ្សេងៗទៀតលោកត្រូវបានរដ្ឋាភិបាលនៃប្រទេសកុម្មុយនីយមួយនេះ ចាប់​ខ្លួន​បញ្ជូនទៅដាក់គុកនៅទីក្រុងហាណូយ អស់រយៈពេល ១០ ឆ្នាំ គិតចាប់ពីយប់ថ្ងៃទី ២ ធ្នូ ១៩៨១ (មាស សុខជា ភ្នំពេញប៉ុស្តិ៍២៧ កក្កដា ២០១០)។ ក្រោយមកទៀត វៀតណាមក៏បានតែងតាំងលោក ហ៊ុន សែន ដែលជា​អនុ​ប្រធានបក្សបដិវត្តន៍ប្រជាជន កម្ពុជា នៅកាលឆ្នាំណោះ ឱ្យកាន់ការ​ជានាយក​រដ្ឋ​មន្រ្តី​វិញ​ម្តង។ 

- គ្រប់គ្រងលើវិស័យសំខាន់ៗរបស់កម្ពុជា
នៅក្នុងរបបកម្ពុជាប្រជាមានិត វៀតណាមបានគ្រប់គ្រង និងចាត់ចែងកិច្ចការ​ផ្ទៃក្នុង និងវិស័យ​សំខាន់ៗរបស់ខ្មែរជាច្រើនដូចជា៖ ប៉ូលីស យោធា និងកិច្ច​ការ​បរទេស ហើយបានរក្សានូវចំនួនកងទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជាប្រមាណជាង ២ សែន នាក់ រហូតដល់ឆ្នាំ ១៩៨៩ មុនកិច្ចព្រមព្រៀងទីក្រុង​បារីសបាន​ព្រមព្រៀង​គ្នា​បង្កើតឱ្យមានឡើងនៅថ្ងៃទី ២៨ តុលា ១៩៩១ (David Chandler, History of Cambodia, P.233)

- ការចាក់បញ្ចូននិគមជនវៀតណាមមកតាំងទីលំនៅលើទឹកដីខ្មែរ
ក្រោយឆ្នាំ ១៩៧៩ ប្រមាណ ២ ឆ្នាំ ពោលគឺពីឆ្នាំ ១៩៨២ នៅក្នុងទឹកដី​នៃ​ប្រទេស​កម្ពុជា គេឃើញមានលំហូរចូលនៃនិគមជនវៀតណាមយ៉ាងគំហុក ទាំង​នៅ​តាមទីក្រុង ទីប្រជុំជន និងនៅតាមបណ្តោយព្រំដែន។ ចរន្តជន​អន្តោ​ប្រវេសន៍​នេះ អាចកើតចេញពីលទ្ធផលនៃសន្ធិសញ្ញារវាងរដ្ឋាភិបាលប្រជាមានិតកម្ពុជា និង​វៀត​ណាម ដែលលោក ប៉ែន សុវណ្ណ បានថ្លែងអះអាងថា ជាដើមហេតុ​នៃការ​ជាប់​គុក​ងងឹតរបស់លោកអស់រយៈពេល ១០ ឆ្នាំនៅប្រទេសវៀតណាម ដោយសារការ​ជំទា​ស់រឿងនេះ។ ដោយឡែក តាមសៀវភៅប្រវត្តិសាស្រ្តរបស់លោក ហ៊ិន ស៊ីថាន ដែល​មានចំណងជើងថា «នរណាជាឃាតករ» បានសរសេរថា មេដឹកនាំ វៀត​ណាម ​បានប្រកាសថា ប្រជាជនវៀតណាមអាចចូលមករស់នៅស្រប​ច្បាប់លើដែន​ដីខ្មែរ ដោយមានចំនួនរហូតដល់ជិត ២ លាននាក់ ក្រោមសន្ធិសញ្ញាឆ្នាំ ១៩៨៥ និង ១៩៨៨។ 

-ការរឹតត្បិតលើសេរីភាពសាសនា ភាសា និងសិក្សាធិការ
ក្រោយថ្ងៃរំដោះ រហូតដល់ថ្ងៃដែលកងទ័ពវៀតណាមដកចេញ​ពីទឹកដីកម្ពុជា​ក្នុងឆ្នាំ ១៩៨៩ ប្រជាជនកម្ពុជាពុំមានសេរីភាពខាងសាសនា ការជ្រើសរើសភាសា​ដើម្បីរៀន និងការទទួលបានការសិក្សាតាមចិត្តចង់របស់ខ្លួនពេញលេញនោះទេ។ ក្នុង​នោះ ប្រជាជនខ្មែរដែលមានអាយុក្រោម ៥០ ឆ្នាំ មិនត្រូវបានអនុញ្ញាត​ឱ្យបួស​ឡើយ ព្រោះត្រូវទុកកម្លាំងសម្រាប់បម្រើកងទ័ព។ ការសិក្សាភាសាទៀតសោត គឺ​គេ​អនុញ្ញាតឱ្យរៀនតែភាសាវៀតណាម និងសូវៀត ហើយជនណាជំទាស់ នឹងត្រូវ​រង​ការផាកពិន័យ។ ដោយឡែក កម្មវិធីសិក្សាថ្នាក់ចំណេះដឹងទូទៅក៏ត្រូវរៀប​រាង​ឡើង​ដោយវៀតណាមផងដែរ។ ពោលគឺកូនខ្មែរជំនាន់នោះ ត្រូវរៀនតាមកម្មវិធី​សិក្សា​ដែលបានតាក់តែងឡើងដោយទីក្រុងហាណូយទាំងអស់។
      
 ៥-និមិត្តសញ្ញាជាតិខ្មែរ និងវៀតណាមមួយចំនួនស្រដៀងគ្នា
        រាល់និមិត្តសញ្ញារបស់ជាតិសំខាន់ៗ រាប់បញ្ចូលទាំងរូបទង់ជាតិ លិខិត​ឆ្លង​ដែន និងរូបតាំងរបស់ក្រសួងផ្សេងៗ គឺមានរចនាបទស្រដៀងគ្នាទៅ​នឹងនិមិត្ត​សញ្ញា​របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានពណ៌ក្រហមឆ្អៅ និង​លឿង​​ជា​សម្គាល់។

ទង់ជាតិកម្ពុជា (១៩៧៩-១៩៨៩) / ទង់ជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម
សន្និដ្ឋាន
        នៅក្នុងព្រឹត្តិការណ៍នៃប្រវត្តិសាស្រ្តខ្មែរចាប់តាំងពីសតវទ្សរ៍ទី ១៥ មក កម្ពុជា​តែង​តែមានការជ្រៀតជ្រែក និងឈ្លានពានពីសំណាក់ប្រទេសជិតខាងទាំងពីរ គឺ​សៀម និងយួន ឥតស្រាកស្រាន។ ជានិច្ចកាល សកម្មភាពទាំងនោះ ច្រើនកើត​ឡើង​ក្នុងរូបភាពកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងភាគីខ្មែរ និងភាគីនៃប្រទេស​ទាំង​ពីរក្នុងគោលបំណងអ្វីមួយ។ ម្លោះហើយ ថ្ងៃទី0៧ ខែមករា ឆ្នាំ ១៩៧៩ គឺ​ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចុងក្រោយបង្អស់មួយដែលបង្ហាញពីការជ្រៀតជ្រែកចូល​ក្នុង​កិច្ចការផ្ទៃក្នុង និងរំលោភមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់​ពួកបរទេស​ផងដែរ។ទោះបីជាវាបានបន្សល់ទុកនូវស្មារតីនៃការចងចាំពីរដាច់ដោយឡែកពីគ្នា ដោយមួយចាត់ទុកជាថ្ងៃរំដោះឯមួយទៀតចាត់ទុកជាថ្ងៃឈ្លានពានសារជាថ្មីពី  សំណា​ក់​កងទ័ពវៀតណាមចូលមកកាន់កាប់ប្រទេសកម្ពុជា ក៏ដោយ ក្នុងនាមជា​អ្នកសិក្សាគួរត្រូវព្យាយាមសិក្សាស្វែងយល់ និងរកឱ្យឃើញអំពីមូលហេតុពិតប្រាក ដដែល​​​​នាំឱ្យព្រឹត្តិការណ៍នីមួយៗ។ ដូចជាពាក្យចាស់លោកពោលថា «មានហេតុ​ទើប​មានផល» យើងត្រូវសិក្សាពីហេតុ និងផលឱ្យបានច្បាស់ ជៀសវាង​ការភ័ន​ច្រឡំដែលនាំឱ្យការជ្រើសរើសសត្រូវធ្វើជាមិត្ត ហើយបែរជាជ្រើសយកមិត្តធ្វើ​ជា​សត្រូវ​ទៅវិញ។
          សរុបមកវិញ ដោយផ្អែកលើទឡ្ហីករសំខាន់ៗទាំង ៣ ដែលខ្ញុំបាទបានធ្វើការ​បកស្រាយជាហូរហែមកអាចសន្និដ្ឋានបានយ៉ាងពិតប្រាកដថា​ អន្តរាគមន៍យោធា​របស់​កង​ទ័ពវៀតណាមដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយបក្ស​កុម្មុយ​នីសកម្ពុជា គឺបង្កប់នូវល្បិចកលឈ្លានពានដែលប្រទេសមួយនេះ តែងធ្វើមក​លើ​ប្រទេស​កម្ពុជាតាំងពីយូរយារណាស់មកហើយ។ ដូច្នេះ យ៉ាងណា​ក៏​ដោយ ការ​លើក​យកពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយមកលាតត្រដាងឱ្យដឹងពីការពិត មិនមែន​មានបំណងឱ្យអ្នកសិក្សា ជាពិសេសប្រជាជនខ្មែរកើតចិត្តស្អប់ និងស្រឡាញ់​នោះ​ទេ ប៉ុន្តែ គឺចង់ឱ្យអ្នកជំនាន់ក្រោយដឹងពីដើមហេតុនៃប្រវត្តិសាស្រ្ត​ពិតរបស់​ប្រទេស​ជាតិខ្លួន បំណងដើម្បីបញ្ជៀសមិនឱ្យវាកើតឡើងសារជាថ្មីម្តងហើយម្តងទៀត​ក្នុង​ពេល​បច្ចុប្បន្ននិងទៅថ្ងៃអនាគត៕




ជំពូក ២
ហេតុផលនៃការកើតឡើងចលនាប្រឆាំងនឹងរបប​សាធារណរដ្ឋប្រជាមានិតកម្ពុជា

ប្រទេសកម្ពុជាបានឆ្លងផុតពីរបបដ៏ខ្មៅងងឹតអស់រយះកាល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ គឺចាប់ ពីថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩។ នៅពេនោះហើយ ដែលរបបសាធារណ រដ្ឋប្រជាមានិតកម្ពុជាបានបង្កើតឡើងនាថ្ងៃទី៧ មករា១៩៧៩ដោយមានការជួយឧបត្ថម្ភពីកងកម្លាំងវៀតណាមហើបានប្តូរឈ្មោះ ពីកម្ពុជាប្រជាធិបតេយ្យទៅជាសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីមានតស៊ូបះបោរប្រឆាំង និងរបប ប៉ុល ពត នៅឆ្នាំ ១៩៧៦ របស់ប្រជាជននៅ ចម្ការហ្លួង សៀមរាប និងនៅឆ្នាំ១៩៧៧ របស់ប្រជាជននៅភាគខាងជើង ខេត្តសៀមរាប និង ប្រជាជននៅខេត្តបាត់ដំបងហើយនៅឆ្នាំ១៩៧៧ ខែមេសា ក៏មានតវ៉ារបស់ប្រជាជននូវកំពង់ធំ មណ្ឌលគីរី  និង កំពង់ឆ្នាំង។ ថៃ្ង២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គី សង្គ្រោះជាតិត្រូវបានបង្កើតឡើង នៅ  ស្រុកស្នួល ខេត្តក្រចេះ ដែលជាមហាសន្និបាតតំណាងកំលាំងរំដោះទូទាំងប្រទេស។ នៅ ពេលនោះមហាសន្និបាតបានសម្រេចបោះឆ្នោតជ្រើសតាំងគណះកម្មាធិការមជ្ឈិមរណសិរ្ស ដែល មានសមាជិក១៤រូប ដែលមានលោក ហេង សំរិន ជាប្រធាន។ ពេលនោះមហាសន្និបាតបាន អនុម័ត ដាក់ចេញនូវកម្មវិធីនយោបាយរបស់រណសិរ្សដែលជាមាគ៏ាភារកិច្ចនិងគោលការណ៏ សង្គ្រោះជាតិ គឺគោរពឆន្ទះ និងគោលបំណងរបស់ប្រជាជនផ្តួលរំលំពួកប្រតិកិរិយា ប៉ុល ពត ដែលជាឃាតករ និងកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យា ក្រឹត្យ និងសម្បូររុងរឿង។
          ដោយមានការបែកបាក់ផ្ទៃក្នុង និងមានការកាប់សម្លាប់ប្រជាជន ហើយដោយមានការជួយ ពីកងទ័ពវៀតណាម និងកងកម្លាំងប្រដាប់អាវុធ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើ អោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ដោយបានធ្វើការ រំដោះ ចាប់ពីចុងខែធ្នូ ឆ្នាំ១៩៧៨ ដល់ ថ្ងៃទី ខែមករា ឆ្នាំ១៩៧៩ ទើបប្រទេសកម្ពុជា រំដោះ ផុតទាំង ស្រុងពី របបប៉ុល ពត។ ពេលនោះប្រទេសបានរួចផុតពីស្បៃងងឹត ហើយប្រជាជនបានវិល មកកាន់ស្រុកកំណើតវិញ រីឯអ្នកខ្លះទៀតបានទៅដល់ប្រទេសផ្សេងៗ តាមរយះអង្គការសហ ប្រជាជាតិសម្រាប់ជនភៀសខ្លួន។ ពេលមកដល់ស្រុកកំណើតវិញ អ្នកខ្លះបានជួបបងប្អូន និងអ្នកខ្លះមិនបានជួប ពីព្រោះតែពួកគេបានស្លាប់អស់ទៅហើយ ប៉ុន្តែអ្នកមកដល់គឺសុទ្ធតែ ស្រី្ត មេម៉ាយ កុមារកំព្រា និងមនុស្សចាស់ជរា។ ពួកគេបានធ្វើការប្រវាស់ដៃគ្នា ពីព្រោះពួកគេគ្មាន ឧបករណ៏បង្កបង្កើនផល។ ហើយនូវតាមភូមិនីមួយៗ គេបែងចែកជាក្រុម ដែល១ក្រុមៗ មាន ប្រហែល១០គ្រួសារ និងមានគោ ក្របី ជាកំលាំងអូសទាញដែលសល់ពីរបប ប៉ុល ពត។ តាមគោលការណ៏របស់សាធារណរដ្ឋកម្ពុជាបានប្តូរពីក្រុមមកជារបបកម្មសិទ្ធិ ឯកជនវិញ។
          បន្ទាប់ពីបានបង្កើតបានរបបថ្មីមួយ ហៅថាសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានផ្តួល រលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅកាត់ថារបបប៉ុលពតនោះ មានការកើតឡើងចលនា ប្រឆាំងនឹងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។​ តើមានហេតុផលអ្វីខ្លះដែលនាំមានការកើតឡើង ចលនាប្រឆាំងនឹងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា?
          សាធារណរដ្ឋប្រជាមានិតកម្ពុជា មិនអាចធ្វើឲ្យមនុស្សដែលរួចផុតពីការស្លាប់ក្នុងចំណោម ក្រុមវីរជន ដែលមានចំណេះដឹងខ្ពស់ មានទំនុកចិត្តបានឡើយ។ ក្រោយពីការមានការរន្ធត់ក្នុង របបកម្ពុជាប្រជាធិបតេយ្យ មនុស្សទាំងនេះភាគច្រើន មិនបានត្រៀមខ្លួន ដើម្បីប្រគល់ប្រទេស កម្ពុជាទៅឲ្យជនបរទេសថែរក្សា ឫដើម្បីទ្រាំទ្រនឺងលទ្ធិសង្គមនិយមទៀតឡើយ។ លើសពីនេះ ទៅទៀត ប្រជាជនខ្មែរបានឆ្លងកាត់នូវរបបជាច្រើន ដែលធ្វើឲ្យពួកគេមានការភ័យខ្លាច ចំពោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលអាចធ្វើឲ្យមានសង្គ្រាម ការកាប់សម្លាប់រវាងខ្មែរ និងខ្មែរ សារជាថ្មីម្តងទៀត។ ម៉្យាងវិញទៀតសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជារបបដែលដឹកនាំដោយ អតីតកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលធ្វើឲ្យមានការមិនទុកចិត្តចំពោះវីរជន ឫក៏ក្រុមមនុស្សដែលរស់រានមានជីវិត រួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម នៅចន្លោះ ឆ្នាំ១៩៧៥ ដល់១៩៧៩។ មិនតែប៉ុណ្ណោះនៅចុងឆ្នាំ១៩៧៩ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មិនទាន់មានការបញ្ចប់សង្រ្គាមទាំងស្រុង រវាងកងទ័ពវៀតណាម និងកងទ័ពកម្ពុជាប្រជាធិប តេយ្យខ្មែរក្រហម ដែលធ្វើឲ្យមានការសេសសល់នៅតំបន់ខ្លះ។
          សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយកម្លាំងឈ្លានពានរបស់បរទេស ជាពិសេស កងទ័ពវៀតណាមដ៏ច្រើនលើសលប់ ដែលបានវាយប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម ដោយបន្តស្ថិតនៅកម្ពុជារហូតដល់រយៈពេលជាយូរដែលគេអាចថាចង់លេបត្របាក់យក ទឹកដីខ្មែរ។ លើសពីនេះទៅទៀតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅពេលទទួលបានជ័យជំនះ លើកងទ័ពកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុង ពេលនោះវៀតណាមមិនបានដកកងទ័ពរបស់ ខ្លួនដែលមានចំនួនរហូត ដល់ជាង ២០ ម៉ឺននាក់ចេញពីប្រទេសកម្ពុជាឡើយ លុះរហូតដល់មុន កិច្ចព្រមព្រៀងទីក្រុងបារីសថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ១៩៩១។ ពោលគឺវៀតណាមបាននៅគ្រប់គ្រង ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ បន្ទាប់ពីខ្លួនបានវាយយកឈ្នះលើកងទ័ពខ្មែរក្រហម​មក។ ម៉្យាង វិញទៀត នៅពេលដែលវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា វៀតណាមមិនបានរៀបចំ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងប្រទេសកម្ពុជានោះទេ ផ្ទុយទៅវិញ គេបានប្រមូលធនធាន របស់ខ្មែរ  រួមទាំងធនធានស្បៀងផងដែរពីប្រជាជនកម្ពុជា ដើម្បីផ្គត់ផ្គង់ និងបញ្ជូនទៅស្រុករបស់ ខ្លួន ទុកឱ្យ ប្រជាជនខ្មែរជាច្រើន ជួបគ្រោះ អត់ឃ្លាន ជំងឺ និងទូភិក្ស។ ម្យ៉ាងទៀតវៀតណាម បានប្រើនយោបាយគែនយុវជន ខ្មែរទៅដោះមីននៅតាមព្រំដែន ដែលធ្វើឱ្យប្រជាជនខ្មែររាប់ សែននាក់ បាត់បង់ជីវិតដោយសារជំងឺ និងគ្រាប់មីន។ ម៉្យាងវិញទៀត សាធារណរដ្ឋប្រជាមានិត កម្ពុជាជារដ្ឋអាយ៉ង់សូវៀតដែលបានដឹកនាំដោយបក្សបដិវត្តប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ១៩៥១ និងបានដឹកនាំដោយពួកខ្មែរក្រហមដែលគេ បានរត់ចេញពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្មដោយប៉ុល ពត និងតាម៉ុកត្រូវបានគេបង្កើត ឡើង។ រដ្ឋនេះត្រូវបានគេសង្កេតមើលទាំងស្រុងដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និង ក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់រដ្ឋត្រូវបានមកពីវៀត ណាម និងសហភាពសូវៀត។ នៅខែមិថុនា ឆ្នាំ១៩៨១ សាធារណរដ្ឋប្រជាមានិតកម្ពុជាបានបង្កើត នៅធម្មនុញ្ញមួយដែលយកគំរូភាគច្រើនតាមរដ្ឋធម្មនុញ្ញវៀតណាម។ ធម្មនុញ្ញមួយនេះ បានបែង ចែកអំពីការគោរពសិទ្ធិមនុស្ស ប៉ុន្តែក៏តម្រូវឲ្យប្រជាជនកម្ពុជាអនុវត្តនូវមាគ៌ានយោបាយរបស់រដ្ឋ ដដែល។ លើសេពីនេះទៅទៀត គោលនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវរ៉ូវ នឹងគោលនយោបាយរបស់វៀតណាម ដែលគេអាចនិយាយថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ជាអាយ៉ងរបស់វៀតណាម។
          សាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជារដ្ឋមិនទាន់មានសិទ្ធិស្មើមុខស្មើមាត់ ជាមួយបណ្តា ប្រទេសលើពិភពលោកនោះទេ។  សាធារណរដ្ឋប្រជាមានិតកម្ពុជាគ្មានគេបានទទួលស្គាល់ឡើយ នាំឲ្យទីភ្នាក់ងារអភិវឌ្ឍនៃអង្គការសហប្រជាជាតិ មិនបានការអនុញ្ញាតឲ្យប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជាឡើយ។  លើសពីនេះទៅទៀតក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មិនទាន់ជា រដ្ឋឯករាជ្យនៅឡើយទេ ដែលមិនទាន់មានដែនអធិបតេយ្យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមិន មានការទទួលស្គាល់ ឬមានអាសននៅអង្គការសហប្រជាជាតិឡើយស្ថិតក្នុងបរិបទបែបនេះ តាមច្បាប់អន្តរជាតិគ្មានបរទេសណា មានសិទ្ធិចូល មកលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ ប្រទេសកម្ពុជានោះទេ ជាពិសេស ការផ្តល់ជំនួយយកមកអភិវឌ្ឍប្រទេសនេះតែម្តង។ ម៉្យាងវិញ ទៀត សាធារណរដ្ឋប្រជាមានិតកម្ពុជាបានរៀបចំបង្កើតស្ថាប័នអំណាច ដោយយកតាមគំរូ ប្រទេសមួយចំនួន ដែលមានរបបនយោបាយដូចដេលគេបានដឹងរួចមកហើយ គឺសង្គមដែលដើរ លើផ្លូវនៃលទ្ធិសង្គមនិយម គឺកំណត់យកមធ្យោបាយដឹកនាំដោយការគ្រប់គ្រងផ្តាច់ការពីសំណាក់ អ្នកដឹកនាំ ជាពិសេសបក្សកុម្មុយនីស្ត ដែលគេហៅថាបក្សឈានមុខ រីឯស្ថាប័នអំណាច រដ្ឋត្រូវ បានគេរៀបចំឡើងគ្រាន់តែជាគ្រឿងលំអសំបកក្រៅ ហើយដែលបានកំណត់ជាមុនរួចជាស្រេចនូវ នាទីគោរពដាច់ខាត ដោយឥតលក្ខខណ្ឌចំពោះគោលនយោបាយបក្សដឹកនាំ។ ទោះបីគេបាន ទទួលជ័យជំនះ នៅក្នុងដំណាក់មួយមានការចូលរួមពីសំណាក់ការបះបោរក្នុងជួរប្រជាជនក៏ ដោយ ក៏មានក្រុមប្រឆាំងមួយចំនួនតូចមិនពេញចិត្តនឹងសកម្មភាណដឹកនាំរបស់របប សាធារណ រដ្ឋប្រជាមានិតកម្ពុជា ដោយពួកគេយល់ឃើញថាកម្មវិធីដេលបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមដែលបម្រើឲ្យផលប្រយោជន៍ ដលសមូហភាពទាំងអស់នៅក្នុងរចនាសម្ព័ន្ធ ពុំបានឆ្លើយតប ទៅនឹងផលប្រយោជន៍របស់មហាជនក្នុងសង្កមនោះទេ។
          នៅពេលដែល របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដឹកនាំដោយកងទ័ពវៀតណាម បាន ផ្តួល រលំរបបកម្ពុជាប្រជាធិបតេយ្យហៅកាត់ថា ប៉ុល ពត មក ពួកប៉ុលពតបាន ប្រើគ្រប់យុទ្ធ សាស្រ្ត រហូតដល់នៅដើមទសវត្សឆ្នាំ ១៩៩០ កងកម្លាំងកម្ពុជាប្រជាធិបតេយ្យបានគំរាមកំហែងដ៏ ធ្ងន់ធ្ងរមួយដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដើម្បីវាយយកអំណាចមកវិញ។ កត្តា នេះហើយធ្វើឲ្យពួកប៉ុល ពត ដឹកនាំ ដោយលោក អៀង សារី ខៀវ សំផន បានស្វះស្វែង ទៅ ចរចាជាមួយដៃគូនានា នៅឯបរទេស ដើម្បីសហការ វាយបកក៏ដូច ជាប្រើគ្រប់យុទ្ធសាស្រ្ត និងនៅតែបន្តក្តីសង្ឈឹមរបស់ពួកគេក្នុងការវិលត្រលប់យក អំណាចមកវិញ ដើម្បីយកប្រទេសមក គ្រប់គ្រងឡើងវិញ។ នៅពេលនោះផងដែរមានការជំនួបកំពូលជាច្រើន ដែលដឹកនាំដោយ ពួក ប៉ុលពតជាមួយនឹងថ្នាក់ដឹកនាំចិន ព្រោះពួកគេគិតថាការ វាយលុករបស់ចិន មកលើវៀតណាម នោះនឹងបង្ខំឲ្យរដ្ឋាភិបាលវៀតណាមដកកងទ័ពរបស់ខ្លួន ទាំង១៥០ពាន់នាក់ ចេញពីប្រទេស កម្ពុជា នៅពេលនោះពួកខ្មែរក្រហមអាចវិលត្រលប់ចូលរដ្ឋ ធានីភ្នំពេញវិញក្នុង នាមជាអ្នកឈ្នះ។ នៅពេលនោះពួកប៉ុល ពតគិតថាចិននឹងមិនបោះបង់ចោល ខ្លួនឡើយហើយ នឹងឧបត្ថម្ភដល់ ពួកខ្មែរក្រហមនៅអាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់ ដើម្បីធ្វើការតស៊ូ ប្រឆាំងនឹងរបប សាធារណរដ្ឋ ប្រជាមានិតកម្ពុជាទៅមុខទៀត។ នៅក្នុងខណៈនោះពួកប្រឆាំង មានបំណងចង់ឲ្យចលនាតស៊ូ របស់ប្រជាជនប្រឆាំងនឹងពួកគេចុះទន់ខ្សោយ និងបំបែកបំបាក់ ឯកភាពរវាងប្រជាជន និងកងទ័ព កងទ័ពជាមួយស្ថាប័នអំណាចប្រជាជនបដិវត្តន៍។ បើយោងទៅលើសៀវភៅ សាធារណរដ្ឋប្រជា មានិតកម្ពុជាៈសង្រ្គាម នយោបាយ សេដ្ឋកិច្ចសង្គម (1979-1989) ទំព័រទី១៣០ បាននិយាយថា ជាពិសេស ពួកគេត្រូវបានប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីបំបែកបំបាក់សាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។ បន្ទាប់មកមានការប្រយុទ្ធសារជាថ្មី បានចាប់ផ្តើនៅចុងឆ្នាំ ១៩៨៧ ដោយសារ ទាក់ទងនឹងការដក កងទ័ពវៀតណាមចេញពីប្រទេស កម្ពុជា ដែលជាកម្លាំងដ៏សំខាន់ ក្នុងការវាយ បង្រ្កាបទៅលើកងទ័ពរដ្ឋាភិបាលត្រីភាគី។ ពេលនេះប្រតិបត្តិការសឹកត្រូវបានផ្តេរនាទីមកឲ្យកង ទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាជាអ្នកតបតរនឹងក្រុមប្រឆាំងវិញ ដោយសារតែក្រុមប្រឆាំង បានគិតថា កម្លាំងទ័ពរបស់សាធារណរដ្ឋប្រជាមានិត កម្ពុជាមានលទ្ធភាព និងសមត្ថភាពប្រយុទ្ធ ទាបជាងកម្លាំងទ័ពវៀតណាម ដែលកំពុងដកចេញ ហើយនោះពួកត្រីភាគី ជាពិសេសពួកខ្មែរ ក្រហម ដែលជាក្រុមប្រឆាំងសង្ឈឹមថា និងដណ្តើមអំណាច ពីរដ្ឋាភិបាលដឹកនាំដោយរបប សាធារណរដ្ឋប្រជាមានិតកម្ពុជាវិញ ដោយអាវុធ។ នៅឆ្នាំ ១៩៩០ កងទ័ពរបស់កម្ពុជាប្រជាធិប តេយ្យ បានកាន់កាប់តំបន់ព្រៃភ្នំដែលមានប្រជាជនតិច ក្នុង ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេស កម្ពុជា ហើយបានគំរាមកំហែងទៅលើកំពង់ផែកំពង់សោម ទីរួមខេត្តកំពត និងទីរួមខេត្ត បាត់ដំបង ដែលជាទីប្រជុំធំទីរបស់ប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខ្សែបន្ទាត់ការពារតាមព្រំដែនត្រូវបាន យកធ្វើជាសមរភូមិជាច្រើនកន្លែង ហើយក្រុមខ្មែរប្រឆាំង បានចូលកាន់កាប់ភូមិរបស់ប្រជាជន ខ្មែរជាច្រើនកន្លែង ជាពិសេសនៅតាមតំបន់ជុំវិញបឹងទន្លេសាប និងខេត្តបាត់ដំបងមានការ ប្រយុទ្ធតទល់នឹងកងទ័ពរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា បានផ្ទុះឡើងនឹងក្នុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ជាដើម។ បើយោង ទៅលើសៀវភៅសាធារណរដ្ឋប្រជាមានិតកម្ពុជា សង្រ្គាម នយោបាយ សេដ្ឋកិច្ចសង្គម (1979-1989) ទំព័រទី១៦០ បាននិយាយថា នៅពេលនោះកងទ័ព ត្រីភាគីបានបង្រួបបង្រួម កម្លាំងប្រមាណ៥៤ពាន់នាក់ ដែលនៅក្នុងនោះមាន២១ពាន់នាក់ បានធ្វើសកម្មភាពនៅលើទឹកដី កម្ពុជា។ នៅក្នុងកងទ័ពខ្មែរប្រឆាំងទាំងអស់មានប្រមាណ ៣៩ ពាន់ណាស់ដែលស្ថិតនៅជួរ កងទ័ពសម្រាប់ការវាយលុកជាប្រចាំ។ រីឯភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅពេលនោះ បានបង្កើតកងទ័ពចំនួន ១០០ ពាន់នាក់នៅក្នុងជួរកងទ័ពជាតិដែលមានទីតាំង នៅក្នុងមូលដ្ឋាន នៅតាមភូមិភាគ និងនៅតាមខេត្តរួមជាមួយ និងកម្លាំងកងស្វ័យ ត្រាណចំនួន១២០ ពាន់នាក់ បន្ថែមទៀត ដែលជាកម្លាំងការពារភូមិស្រុករបស់ប្រជាជននាសម័យ កាលនោះ។ បន្តបន្ទាប់ មកទៀត ក្រុមកម្ពុជាប្រជាធិបតេយ្យដែលជាក្រុម ប្រឆាំងបានតែង ប្រើប្រាស់គ្រប់វិធីសាស្រ្ត រូម ទាំងការប្រើអាវុធសម្លាប់ខ្មែរគ្នាឯង និងប្រើល្បិចកល ប្រឆាំង នឹងរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជាដើម្បីបានអំណាចមកវិញក្នុងការគ្រប់គ្រងប្រទេស ឲ្យទៅជាប្រទេសមិន អាយ៉ង់យួន តែដឹកនាំប្រទេសសម្លាប់ខ្មែរគ្នាឯង បង្អត់អាហារប្រជាជន ឲ្យប្រជាជន ធ្វើការធ្ងន់ និងគ្មានវណ្ណៈអ្នកមាន អ្នកក្រឡើយ។ ពួកក្រុមប្រឆាំងតែងតែចង់ចិញ្ចឹមចិត្តចង់បានរបបកម្ពុជា ប្រជាធិបតេយ្យមកវិញដោយឥតលក្ខខណ្ឌ និងឥតព្រំដែន។ ពួកគេចង់ឃើញប្រជាជនរបស់ខ្លួន ធ្វើជាទាសករ និងការកាប់សម្លាប់ខ្មែរនឹងខ្មែរគ្នាឯង។
          
             សរុបសេចក្តីមក តាមរយៈហេតុផលទាំងនេះហើយ ទើបគេសន្និដ្ឋានថា ដែលនាំមាន ការកើតឡើងចលនាប្រឆាំងនឹងសាធារណៈរដ្ឋប្រជាមានិតកម្ពុជានាសម័យកាលនោះ។ មានហេតុ ផលពីរសំខាន់ដែលនាំឲ្យក្រុមប្រឆាំង ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺ ការគ្រប់គ្រង របស់កងទ័ពវៀតណាមដ៏ច្រើនលើសលប់មកលើកម្ពុជានិងការចង់បានអំណាចមកវិញរបស់កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដែលហៅកាត់ថារបបប៉ុលពត។



ជំពួក ៣
«ការបាត់បង់ធនធានមនុស្សក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ធ្វើអោយការអភិវឌ្ឈ ចាប់ពីឆ្នាំ១៩៧៩ មានការលំបាកយ៉ាងខ្លាំង»

សេចក្ដីផ្ដើមៈ
        របបកម្ពុជាប្រជាធិបតេយ្យដែលបានដឹកនាំដោយលោក សាឡុត ស «ប៉ុល ពត» ដែលចាប់ផ្ដើមពីឆ្នាំ ១៩៧៥ ដល់ខែ មករា ១៩៧៩ គឺជាសម័យការដែលពោរពេញទៅដោយក្ដីរន្ធត់សំរាប់ប្រជាជនខ្មែរដែលជាអ្នករងគ្រោះនៅសម័យកាលនោះ ។យើងបានដឹងរួចមកហើយថា ដោយសារមូលហេតុមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាក្រុមនៃគណបក្សកុម្មនិស្តកម្ពុជា បានចាត់ទុកខ្លួនឯងថា គឺជា«អង្គការបដិវត្ត»។​បន្ទាប់មកពួកមេដឹកនាំទាំងនោះបានព្យាយាមផ្លាស់ប្ដូរប្រទេសកម្ពុជាដោយលុបបំបាត់អ្វីៗ ដោយខ្លួនគិតថា បង្កើតយុត្តិធម៌ក្នុងសង្គម ដោយយកមនោគមវិជ្ជាបដិវត្តមកជំនួសជាថាមពលក្នុង គោលបំណងលុបបំបាត់     វណ្ណៈ អ្នកមាន នឹងអ្នកក្រ ដែលប្រជាជនទាំងអស់គឺជាម្ចាស់រួមនៃប្រទេសជាតិ ។ក៏ប៉ុន្តែការបដិវត្តនេះ គឺមានភាពឃោរឃៅព្រៃផ្សៃដែលបានបក់បោកប្រទេសកម្ពុជា ដូចភ្លើងឆេះឆាបព្រៃដ៏សន្ធោសន្ធៅ ដែលអាចឈានដល់ដំណាក់កាលមួយដែលបង្ហាញថា រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្ត្រខ្មែរ គឺត្រូវបានបញ្ចប់ ។ដោយមានព្រឹត្តិការណ៍សង្ខេបដូចជា កាលុបបំបាត់ ប្រាក់កាស ព្រះពុទ្ធសាសនា សៀវភៅ ការអប់រំផ្លូវកាយជាផ្លូវការ ការផ្សព្វផ្សាយចំណេះដឹង​ ការអប់រំផ្លូវចិត្ត ទ្រព្យសម្បត្តិឯកជន ការស្លៀកពាក់ សេរីភាពក្នុងការដើរហើរ ប្រពៃណី និងវប្បធម៌ តាំងពីសម័យកាលមក ។បើគិតក្នុងភាពគុណធម៌ និងយុត្តិធម៌គឺគ្មានទេ មានតែភាពព្រៃផ្សៃ ឃោរឃៅក្នុងនយោបាយ ដែលដើរផ្លូវខុស​ទម្រង់ នឹងប្រទេសកម្ពុជារាប់ពាន់ឆ្នាំ ហើយបានសំលាប់ប្រជាជនខ្មែររាប់ម៉ឺននាក់ដែលសំបូរទៅដោយធនធានមនុស្ស ដែលមានចំណេះដឹងខ្ពង់ខ្ពស់       ​ហើយបានបន្សល់ទុកស្ត្រីមេម៉ាយជាង៦០% ។ហេតុដូចនេះហើយបានធ្វើឲ្យការចាប់ផ្ដើមសារជាថ្មីនៃប្រទេសកម្ពុជា ពីឆ្នាំ១៩៧៩ មានការលំបាករអាក់រអួល ផ្នែកនយោធា  ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចអភិវឌ្ឈប្រទេសជាតិ។នេះហើយបានបង្ហាញថាការបាត់បង់អ្នកចេះដឹង ឬអ្នកប្រាជ្ញជាមូលហេតុដ៏ធំសំរាប់ការអភិវឌ្ឈប្រទេសអោយមានការរីកចំរើន ។ដោយសារតែមានការបាត់បង់ធនធានមនុស្សបន្ទាប់ពីការផ្ដូលរំលំរបបកម្ពុជាប្រជាធិបតេ-យ្យ ទើបមានបញ្ហាលំបាកធំៗ ដែលរាំងស្ទះក្នុងការអភិវឌ្ឈប្រទេស ។បញ្ហាធំៗមានដូចជា បញ្ហាការបអប់រំ និងចំណេះដឹង  បញ្ហាសាសនា និងវប្បធម៌ បញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយ ។
      I.       
           ការអប់រំ និងចំណេះដឹង
នៅពេលរបបកម្ពុជាប្រជាធិបតេយ្យ កាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ ប្រជាជនខ្មែរជាង២លាននាលក់ត្រូវបានបង្ខំជម្លៀសចេញពីទីក្រុងទៅកាន់តំបន់ជនបទ ដោយពុំបានដឹងថាតើវាសនារបស់ខ្លួននឹងទៅជាយ៉ាងណានោះទេ ។ បញ្ជាដ៏ព្រៃផ្សែងនេះបានសំលាប់ជីវិតប្រជាជនខ្មែររាប់ពាន់នាក់ ហើយមានប្រជាជនជាច្រើនដែលមិនធ្លាប់ធ្វើពលកម្មបាន បាត់បង់ជីវិតយ៉ាងឆាប់រហ័ស ដោយសារកង្វះ អាហាររូបត្ថម និងការងារហូសកំលាំ ​ហើយថែមទាំងមានបុរសនិងស្រ្តីរាប់ម៉ឹនត្រូវបានធ្វើទារុណកម្មនិងសំលាប់ចោល ។ការបាត់បង់ជីវិតប្រជាជនខ្មែរទាំងនោះគឺសំបូរទៅដោយធនធានមនុស្ស និងអ្នកប្រាជ្ញ ចំនែកឯប្រជាជនខ្មែរដែលមានចំណេះវិជ្ជារឺអ្នកប្រាជ្ញគឺ ត្រូវបានយកទៅសំលាប់ចោល ដោយត្រូវបានចោទថា ពួកគេបានចូលរួមបម្រើ«សេ.អ៊ី.អា» ដែលមានន័យថាសកម្មភាពប្រឆាំងបដិវត្ត ។លើសពីនេះទៅទៀតទីកន្លែងដែលសំរាប់បណ្ដុះបណ្កាលចំណេះដឹងដូចជាវត្តអារាម គឹត្រូវបានបំផ្លាញចោលទាំងស្រុង រីឯធនធានមនុស្សដែលជាអ្នកបណ្ដុះបណ្ដាល ដូចជា លោកគ្រូ ឬសាស្រា្តចារ្យគឺត្រូវបានសំលាប់ភ្លាមៗ ។ហេតុដូចនេះ ការចាប់ផ្ដើមសារជាថ្មីនៃប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៩ ការអប់រំនឹងចំណេះដឹងគឺ  ​មានភាពក្រខ្សត់យ៉ាងខ្លាំង    ​ដោយមិនសំបូរធនធានមនុស្ស រឺអ្នកប្រាជ្ញ សំរាប់បណ្ដុះបណ្ដាល ឬអប់រំទៅកាន់អ្នកជំនាន់ក្រោយនោះទេ ។អំឡុងពេលសម័យនោះយើងបានឃើញមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេស ដែលមានភាពចលាចលនិងគ្មានសណ្ដាប់ធ្នាប់យ៉ាងខ្លាំងនៅក្នុងសង្គម ដោយសារតែប្រជាជនខ្មែរយើងមួយចំនួនធំ គ្មានការអប់រំ និងចំណេះដឹង ។ សូម្បីតែគុណធម៌ យុតិធម៌គ្មានភាពសមាមាត្រនោះទេ ក៏ព្រោះតែប្រជាជនខ្មែរយើងមិនយល់ពីតំលៃ និងយកចិត្តទុកដាក់ទៅលើការអប់រំ ហេតុនេះជាមូលហេតុធ្វើអោយប្រទេសកម្ពុជាយើងមានភាពរញ៉េរញ៉ៃ ដែលតែងតែបង្ករអោយកើតឡើងអំពើពុករលួយក្នុងសង្គម។ ជាក់ស្ដែងណាស់ការកង្វះខាតការអប់រំ និងចំណេះដឹងគឺជាផលលំបាកដ៏ខ្លាំងមួយដល់ការអភិវឌ្ឈ ហើយក៏ជាការជះឥទ្ធពលដ៏អាក្រក់មួយផងដែរ។​ដោយក្នុងសង្គមខ្មែរបន្ទាប់ពីឆ្នាំ១៩៧៩ គឺមានបញ្ហាកើតឡើងជាច្រើន ដែលបណ្ដាលមកពីកង្វះខាតធនធានមនុស្សសំរាប់ការអប់រំបណ្ដុះបណ្ដាលចំណេះដឹង ដូចនេះហើយបើសិនជានៅក្នុងសម័យនោះ សំបូរទៅដោយធនធានមនុស្សសំរាប់ការអប់រំ បណ្ដុះបណ្ដាលចំណេះដឹង ទៅកាន់យុវជនសម័យក្រោយៗ នោះប្រាកដជាច្បាស់ថា ប្រទេសកម្ពុជាយើងមានការរីកចំរើនទ្វេរដងជាងសព្វថ្ងៃ។ ឧទាហរណ៍ ចាប់​តាំងពីឆ្នាំ១៩៩០ គឺមានការកើនឡើងធនធានមនុស្ស នៃប្រជាជនខ្មែរយើង បន្ទាប់មក​រវាងឆ្នាំ១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន គឺមានការ​រីកចំរើនយ៉ាងខ្លាំង នេះ​ហើយ​បញ្ជាក់ថាដោយសារតែមានការកើនឡើងធនធានមនុស្ស ទើបធ្វើអោយប្រទេសមានការ​រីកចំរើន​យ៉ាង​រហ័ស​។ ខ្ញុំ​ហ៊ានអះអាងថា បើការចាប់ផ្ដើមពីឆ្នាំ១៩៧៩នៃប្រទេសកម្ពុជា សំបូរ​ដោយធនធានមនុស្សក្នុងការអប់រំ និងផ្ដល់ចំណេះដឹងទៅកាន់មនុស្សសម័យក្រោយៗ នោះប្រទេសកម្ពុជា នឹងមាន​ការរីកចំរើនយ៉ាងឆាប់រហ័ស ។​  
    II.       
            សាសនា និងវប្បធម៌
ការបដិវត្តនៅក្នុងប្រទេសកម្ពុជាបានពុះពារឡើងនៅខែវិច្ឆិកាឆ្នាំ១៩៦៥ដែលដឹកនាំដោយលោកសាឡុត ស «ប៉ុល ពត» ។បន្ទាប់មកនៅឆ្នាំ១៩៧២ ប្រជាជនខ្មែរទាំងអស់ត្រូវបានហាមឃាត់មិនអោយស្លៀកសារុងពណ៌ ឬសំលៀកបំពាក់ពណ៌ផ្សេងនោះទេ គឺអាចស្លៀកពាក់បានតែខោអាវខ្មៅ ដែលធម្មតាគឺជាខោអាវដែលប្រជាកសិករស្លៀកនៅពេលធ្វើការ ។​លើសពីនេះទៅទៀត ប្រពៃណី សាសនា និងវប្បធម៌ ដែលប្រជាជនខ្មែរយើងបានប្រារព្ធអស់រយពេលរាប់ពាន់ឆ្នាំ គឺត្រូវបានបំផ្លាញចោលនៅក្នុងសម័យការនោះ យ៉ាងហ៊ិនហោចដែលស្ទើរស្មើនឹងសូន្យ។     ចំនែកឯកទីវត្តអារាមដែលជាទីកន្លែងដែរស្ងប់ស្ងាត់និងបង្កើតធនធានមនុស្ស គឺត្រូវបានបំផ្លាញ ដែលក្លាយជាទីកន្លែងដែលកាចសាហាវ សំរាប់សំលាប់មនុស្ស និងតម្កល់ទុកសាកសព ។ដូច្នេះហើយបន្ទាប់ពីឆ្នាំ១៩៧៩គឺមានការលំបាកយ៉ាងខ្លាំងសំរាប់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃសាសនា និងវប្បធម៌ ប្រពៃណី ដោយមិនមានធនធានមនុស្សច្រើនសំរាប់ក្នុងការរៀបចំ។ជាក់ស្ដែងណាស់ដោយមិនសំបូរធនធានមនុស្សក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនោះគឺបានធ្វើអោយ សាសនា និងវប្បធម៌ ប្រពៃណី នៅក្នុងប្រទេសកម្ពុជាមិនមានភាពរីកចំរើនក្នុងការអភិវឌ្ឈខ្លាំងខ្លានោះទេ។ ដោយសារតែមូលហេតុនៃការបាត់បង់ធនធានមនុស្សជាច្រើន នៃសាសនា និងវប្បធម៌ គឺបានធ្វើអោយសាសនាមានការបំពានឈ្នាសនីសយ៉ាងខ្លាំងពីបុគ្គលដែលមិនយល់ពីរតម្លៃនៃសាសនា ចំនែកឯវប្បធម៌គឺមិនត្រូវបានអោយតម្លៃខ្លាំងនោះទេ ដែលបុគ្គលមួយចំនួនបែរជាអោយតម្លៃវប្បធម៌នបរទេសដែលបាននាំចូល ។ទោះបីយ៉ាណាក៏ដោយនៅក្នុងប្រទេសកម្ពុជាយើង បើសិនសំបូរទៅដោយធនធានមនុស្សបន្ទាប់ពីឆ្នាំ១៩៧៩គឺថា សាសនា និងវប្បធម៌របស់ខ្មែរ ច្បាស់ជាមានការរីកចំរើនយ៉ាងខ្លាំង ។
   III.      
                          សេដ្ឋកិច្ច
          ការបាត់បង់អ្នកចេះដឹង ឬអ្នកប្រាជ្ញ គឺមានផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រទេសជាតិ​យ៉ាង​ខ្លាំង។ ឧទាហរណ៍ បើសិនជាអភិវឌ្ឍន៍ប្រទេស ដែលមិនសំបូរទៅដោយអ្នកចេះដឹង ឬអ្នកប្រាជ្ញ គឺប្រៀប​ដូចជាការកសាងអគារធំៗ ដែលគ្មានវិស្វករជំនាញច្បាស់លាស់ ។ ដោយយើងបានដឹងរួចមកហើយថាជនជាតិខ្មែររាប់សែននាក់ត្រូវបានសំលាប់ និងផ្លាស់ប្ដូរទីលំនៅទៅរស់នៅបណ្ដាប្រទេសផ្សេងៗ ជា​ពិសេសបុរសភាគច្រើនត្រូវបានសម្លាប់ ហើយបានបន្សល់ទុកស្រ្ដីមេម៉ាយជាង៦០ភាគរយ បន្ទាប់ពី​ដួល​រលំ​របបកម្ពុជាប្រជាធិបតេយ្យ ។ជាក់ស្ដែងណាស់បុរសភាគច្រើន ​ដែលត្រូវ​បានសម្លាប់​គឺសំបូរទៅដោយ​ធនធានមនុស្ស ដែលមាន​ចំណេះដឹង ​និងជំនាញច្បាស់លាស់ ចំណែកឯស្ត្រីខ្លួនបាត់បង់​មនុស្សដែលជា​ទី​ពឹង​ហើយ​បានក្លាយជាមេគ្រួសារ ​ដែលត្រូវ​រ៉ាប់រង​គ្រប់បញ្ហា ដែលកើតមានឡើង​ក្នុងរង្វង់គ្រួសារ។ដូច្នេះ​បើ​សមិទ្ធផល​ ដែលប្រទេសទទួលបានគឺមានកម្រិត​ទាបបំផុតក្នុងរយៈពេល​ដែលទើបតែនឹង​ចាប់ផ្ដើមពី​ឆ្នាំ១៩៧៩។ បន្ទាប់មកការចាប់ផ្ដើមរយៈពេលនោះ ដំណើរការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជា គឺ​ចាប់ផ្ដើម​ពី​កម្រិតទាប​បំផុត​ដែលស្ទើស្មើនឹងសូន្យផងដែរនោះ អំឡុងពេលការអភិវឌ្ឍន៍ គឺប្រទេសកម្ពុជា​មិនសំបូរ​ទៅ​ដោយធនធានមនុស្សនោះទេគឺមានការខ្វះខាត់យ៉ាងខ្លាំងអំពីតម្រូវការ​ធនធានមនុស្ស ដូច្នេះវាគឺជាដើម​ហេតុ​ដ៏ធំ ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ខ្សោយយ៉ាងខ្លាំង។ ចំពោះការវិនិយោគទុន ពី​បណ្ដាប្រទេស​កំពុងរីកចំរើន គឺគ្មានភាគរយនោះទេសម្រាប់ប្រទេសកម្ពុជា ដោយសារតែប្រទេសទាំងនោះ​គឺ ត្រូវការ ធនធានមនុស្សសម្រាប់ធ្វើការ ហេតុដូច្នេះបានធ្វើអោយ​ប្រជាជនកម្ពុជាប្រឈម នឹង​បញ្ហាការងារ​។
  IV.      
                          នយោបាយៈ
          ដោយសារតែប្រទេសកម្ពុជាមិនសំបូរធនធានមនុស្ស និងស្ត្រីដែលមានសមត្ថភាព ហេតុដូច្នេះ​ធ្វើ​អោយប្រទេសកម្ពុជា មាននយោបាយមិនជាក់លាក់ ដែលមានទំនាក់ទំនងជាមួយនឹង​នយោបាយ​បរទេស ។​ ជាក់ស្ដែង​ណាស់ ​ពីការប្រកាស​រដ្ឋាភិបាល​របស់ខ្លួន មិនទាន់បានមួយខែផង បន្ទាប់ពីផ្ដួលរលំរបប​កម្ពុជា​ប្រជាធិបតេយ្យ ស្រាប់តែសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានចុះហត្ថលេខា​ លើសន្ធិសញ្ញាមិត្តភាព​  និង​សហប្រតិបត្តិការជាមួយវៀតណាម។  យើងក៏អាចដឹងដែរថា ទង្វើនេះគឺជាការគួបផ្សំជាមួយនឹងការ​គ្រប់​គ្រងរបស់វៀតណាម ហើយវានឹង​អាច​បង្កើត​ទុក្ខលំបាក​ដ៏​ធ្ងន់ធ្ងរដែលជាឥទ្ធិពលអាក្រក់​មកលើ​ប្រជាជនខ្មែរ។ នេះបង្ហាញថា​ដោយសារតែ ប្រទេសកម្ពុជា ខ្វះធនធានមនុស្ស ដែលមានចំណេះដឹង​និង​សមត្ថភាព សម្រាប់ធ្វើការក្នុង​នយោបាយ វាបានធ្វើអោយប្រទេសកម្ពុជា មាននយោបាយ​ដែលពឹងផ្អែក​ទៅ​លើបរទេស ហើយស្ថិត​នៅក្រោមការគ្រប់គ្រងនយោបាយបរទេស។ ហើយ​ភ្លាមៗនោះដែរ ប្រជាជនខ្មែរមួយចំនួនបានចាកចោលស្រុកកំណើត ដោយខ្លួនគិតថា ពួកវៀតណាមមានផែនការឈ្លានពាន និង​លេប​យកប្រទេសកម្ពុជា ហើយពួកគេក៏បានពួនក្នុងជំរុំជនភៀសខ្លួន ដែលមានចលនាតស៊ូប្រឆាំងនឹងវៀត​ណាមដូច្នេះបានធ្វើនយោបាយប្រទេសកម្ពុជាគ្មានដែនកំណត់ ។



   V.         សេចក្ដីបញ្ចប់
យើងបានដឹងរូចមកហើយថា របបកម្ពុជាប្រជាធិបតេយ្យ គឺជារបបបដិវត្តន៍ដែលប្រៀបបានដូចជា ការរញ្ជួយផែនដី ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅដួចព្យុះសង្ឃរាដែលសាហាវ ដ៏រន្ធត់ សំរាប់ប្រជាជនខ្មែរ ដែលជាអ្នករងគ្រោះនៅសម័យនោះ ។ បន្ទាប់ពីការផ្ដួលរំលំរបបផ្ដាច់ការនោះ ប្រជាជនខ្មែរយើងដែលសំបូរទៅដោយធនធានមនុស្សរាប់ម៉ឺននាក់ គឺត្រូវបាត់បង់ជីវិតដោយពីការសំលាប់ រឺ ធ្វើទារុណកម្ម ដ៏ ឃោរឃៅព្រៃផ្សៃ ដូច្នេះហើយវាបានធ្វើការចាប់ផ្ដើមសារជាថ្មីនៃប្រទេសកម្ពុជា ពីឆ្នាំ១៩៧៩ ប្រឈមមុខនិងការរាំងស្ទះចំពោះបញ្ហាជាច្រើន​ ដែលកើតមានឡើងក្នុងការអភិវឌ្ឍន៍ប្រទេសលឲ្យមានភាពរីកចំរើន ។ បញ្ហាធំៗដែលកើតមានឡើងក្នុងចំណោមបញ្ហាជាច្រើន មានដូចជា បញ្ហាការអប់រំ និង ចំនេះដឹង បញ្ហាសាសនា និងវប្បធម៌ បញ្ហាសេដ្ឋិកិច្ច និងបញ្ហានយោបាយ។​ បញ្ហាការអប់រំ និងចំណេះដឹងធ្វើឲ្យប្រទេសកម្ពុជាខ្វះការបណ្ដុះបណ្ដាលចំនេះទៅកាន់អ្នកជំនាន់ក្រោយ ធ្វើឲ្យសង្គមគ្មានគុណធម៌ សច្ចធម៌ និងគ្មានសណ្ដាប់ធ្នាប់ ជាពិសេសជះឥទ្ធិពលក្នុងការអភិវឌ្ឍន៍ឲ្យមានការរីកចំរើនឆាប់រហ័ស ។ បញ្ហាសាសនា និង វប្បធម៌ ទទួលរងការប្រមាថ នៃកេរ្តិ៏ដំណែលសាសនា និងវប្បធម៌ប្រពៃណី មិនត្រូវបានឲ្យតម្លៃខ្ពស់ និងមិនធ្វើសាសនា និង វប្បធម៌ មានការរីកចំរើនខ្លាំង ។ បញ្ហាសេដ្ឋកិច្ចធ្វើឲ្យសមទ្ធិផល ក្នុងការអភិវឌ្ឍន៍ប្រទេសមានកំរិតទាបការអភិវឌ្ឍន៍គ្មានការរីកចំរើនដែលស្ថិតក្នុងចំនុច ខ្សោយ និងធ្វើឲ្យប៉ះពាល់ការវិនិយោគ ។ ចំនែឯបញ្ហានយោបាយធ្វើឲ្យទំនាក់ទំនងនយោបាយបរទេសធ្វើឲ្យប្រជាជនចាកចេញពីប្រទេសទៅរស់នៅក្នុងប្រទេសដ៏ទៃ ហើយនិងធ្វើឲ្យនយោបាយគ្មានដែនកំណត់ ៕



ជំពួក ៤

គោលបំណងការទូតនៃប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៩-១៩៩០

កម្ពុជាជាប្រទេសមួយដែលជួបប្រទះនូវសង្គ្រាមស្ទើតែងើបខ្លួនមិនរួច គឺបើមិនមានសង្គ្រាមជាមួយប្រទេសជិតខាងដោយការឈ្លានពានដណ្តើមទឹកដីពីប្រទេសជិតខាង ក៏បង្កើតជា សង្រ្គាមផ្ទៃក្នុងក្នុងដោយការចង់បានអំណាចរៀងៗ   ខ្លួន។ ដោយសារតែកត្តាទាំងពីរនេះហើយ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែល្បីល្បាញ មានទឹកដីធំល្វឹងល្វើយ ធ្លាប់ជា មហានគរ បែរជាធ្លាក់ខ្លួនដុនដាប បាត់បង់ទឹកដីស្ទើតែអស់គ្មានសល់។ ជាក់ស្តែងនៅសម័យ កម្ពុជាប្រជាធិបតេ-យ្យ (ប៉ុល ពត) បានសម្លាប់ប្រជាជនខ្មែរអស់ជាង២លាននាក់ ដោយសារតែចង់ឲ្យអំណាច និងរបបរបស់ខ្លួនអាចស្ថិតថេរនៅបានយូរអង្វែង ដោយគិតថាបញ្ញវ័ន្តទាំងឡាយជាខ្មាំង ព្រមទាំងកើតនូវជម្ងឺមិនទុកចិត្តខ្មែរនិងខ្មែរគ្នាឯង។ ដោយសារតែអំពើសាហាវ ឃោរឃៅ យង់ឃ្នង ទៅលើប្រជាជនខ្លួនឯងយ៉ាងនេះហើយទើបរបបនេះមិនអាចស្ថិតនៅបានយូរ ហើយចង់ឬមិនចង់ពួកគេត្រូវតែដួលរលំ ហើយប្តូរទៅរបបថ្មីមួយផ្សេងទៀត ព្រមជាមួយនឹងអ្នកដឹកនាំថ្មីផងដែរ។ សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩) គឺជារបបថ្មីដែល ត្រូវចូលមកជំនួសរបបកម្ពុជាប្រជាធិបតេយ្យ ហើយរបបនេះត្រូវបានគាំទ្រទាំងស្រុងពីប្រទេសវៀតណាម។ ថ្វីត្បិតតែរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅក៏ពិតមែន តែមិនទាន់បានដួលទាំងស្រុងនោះទេព្រោះបានទទួលការគាំទ្រពីចិន និងថៃ។ លើសពីនេះទៅទៀត គេបែរជាឃើញមានរបបពីទៀតបានកើតឡើងដែរ គឺមួយកើតចេញពីអ្នកដែលមានភក្តីភាពចំពោះ សម្តេចព្រះនរោត្តម សីហនុ និងមួយទៀតគឺ អ្នកដែលមានភក្តីភាពចំពោះអតីតនាយករដ្ឋមន្ត្រី លោក សឺន សាន។ មេដឹកនាំនៃចលនាតស៊ូនីមួយៗ មានការគាំទ្រពីបរទេសផ្សេងៗគ្នា ជាហេតុធ្វើឲ្យពួកគេមានចំណុចខ្លាំងរៀងៗខ្លួន ហើយពិបាកក្នុងការបង្រួបបង្រួមគ្នាឲ្យទៅជាធ្លុងមួយបាន ព្រមទាំងចំណាយពេលយ៉ាងយូរក្នុងការចរចារកចំណុចកណ្តាល ដើម្បីសាមគ្គីគ្នា ស្តារប្រទេសឡើងវិញ។
          សង្ខេបព្រឹត្តការណ៍នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រឹមប៉ុណ្ណឹងចុះ យើងងាក មកមើលទំនាក់ទំនងផ្នែកការទូតនៃរបបនេះវិញ ថាតើទំនាក់ទំនងការបរទេសនៅក្នុងរបបនេះ មានឧបសគ្គអ្វីខ្លះ? មានគោលបំណងបែបណា? និងមានយុទ្ធសាស្ត្របែបណាក្នុងការធ្វើឲ្យប្រ ទេសកម្ពុជាដែលទើបតែងើបពីភ្នក់ភ្លើងសង្រ្គាម អាចមានមុខមាត់ឈរលើឆាកអន្តរជាតិបាន?
          មុននឹងឈានចូលទៅដល់ការបកស្រាយអំពីសំនួរ និងប្រធានបទខាងលើ យើងចាំបាច់ ត្រូវដឹងសិនថាពាក្យការទូត ឬទំនាក់ទំនងការបរទេសមានន័យដូចម្តេចជាមុនសិន។ យោងទៅ តាមសៀវភៅ ទំនាក់ទំនងអន្តរជាតិ និងច្បាប់ការទូត ដែលរៀបរៀងឡើងដោយលោកសាស្ត្រា ចារ្យ វ៉ាន់ ច័ន្ទតារា (២០០៩) បានសរសេរថា ទំនាក់ទំនងការទូត ឬទំនាក់ទំនងអន្តរជាតិ ត្រូវ បានបង្កើតឡើង និងមានវត្តមាននៅក្នុងរដ្ឋ សមាគម និងបុគ្គល។ ការកកើតជាតិ ការបង្កើតព្រំ ដែនអន្តរជាតិ ការបង្កើត និងការផ្លាស់ប្តូររបបនយោបាយ បង្កើតវិទ្យាសាស្រ្តសង្គមនានា ភាព សម្បូរបែបនៃវប្បធម៍ ការរីកចម្រើនសីល្បៈវិទ្យាសាស្ត្រ និងការរីកចម្រើនបច្ចេកវិទ្យា ការរីក ចម្រើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដែលមានទំនាក់ទំនងទៅនឹងការផ្លាស់ប្តូរវប្បធម៍ ហិរញ្ញវត្ថុ ពាណិជ្ជកម្មរវាងរដ្ឋ ការធ្វើទំនាក់ទំនងការទូត  និងការផ្លាស់អ្នកការទូតរវាងគ្នាទៅវិញទៅមក។ ការធ្វើទំនាក់ទំនងរវាងរដ្ឋជាសហភាព និងរដ្ឋជាសហភាព ឬរដ្ឋសម្ព័ន្ធ មិត្តទៅលើផ្នែកទំនាក់ទំនងអន្តរជាតិ ឬភាពប្រទូសរាយលើផ្នែកយោធាត្រូវបានគេហៅថាការ ធ្វើទំនាក់ទំនងអន្តរជាតិជាមួយគ្នា។ ដូនេះពាក្យថាទំនាក់ទំនងការទូត ឬទំនាក់ទំនងអន្តរជាតិនេះពិតជាមានន័យទូលំទូលាយខ្លាំងណាស់ ប៉ុន្តែបើយើងនិយាយឲ្យខ្លីមកគឺការធ្វើ ទំនាក់ទំនងជាមួយនឹងបរទេស ឬប្រទេសដទៃផ្សេងទៀតនៅលើពិភពលោក ក្នុងគោលបំណងអភិវឌ្ឍប្រទេស ព្រមទាំងមានមុខមាត់នៅលើឆាកអន្តរជាតិផងដែរ។ ជាការពិតណាស់ប្រទេស មួយមិនអាចនៅតែឯងឯកា ដោយមិនមានទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងសាកលលោកបានឡើយ គឺចាំបាច់ណាស់ត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីបានផលប្រយោជន៍មកលើប្រទេសរៀងៗខ្លួន ប្រៀបដូចជាមនុស្សយើងគ្រប់រូបដូច្នោះដែរ គឺមិនអាច រស់នៅតែឯងដោយមិនមាន ទំនាក់ទំនងជាមួយសង្គមមនុស្សខាងក្រៅ និងនៅជុំវិញខ្លួនបានឡើយ ព្រោះយើងត្រូវប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនសេចក្តី ស្រលាញ់ សាមគ្គីភាព។ បើយើងមិនមានទំនាក់ទំនងគ្នាទេ ប្រាកដណាស់ថាយើងជា មនុស្សអាត្មានិយមចិត្តចង្អៀត ជាពិសេសទៅទៀតនោះ គឺយើងនឹងមិនមានភាព រីកចម្រើន      ឡើយ។ យ៉ាងណាម៉ិញក្នុងការដឹកនាំប្រទេសក៏ដូចគ្នា កត្តាចាំបាច់ដែលមិនអាចខ្វះបាននៃ ការធ្វើឲ្យប្រទេសស៊ីវីល័យ និងអភិវឌ្ឍនោះគឺត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយប្រទេសគ្រប់ទាំងអស់ទូទាំងសាកលលោក។
          ការរៀបរាប់ខាងលើបានបង្ហាញថា រាល់ទំនាក់ទំនងការទូតទាំងអស់គឺសុទ្ធតែមាន គោលបំណង និងផលប្រយោជន៍ ចុះតើទំនាក់ទំនងការទូតនៃប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៧៩-១៩៩០ វិញតើមានគោបំណងបែបណាដែរ? យោងទៅតាមសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ របស់លោក ដេវិឌឆាណ្ឌល័រ ទំព័រទី២៦៨ (សៀវភៅជាភាសាខ្មែរ) បានសរសេរថា ទំនាក់ទំនងការបរទេសរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៧៩-១៩៩០ មានគោលបំណង៣យ៉ាងសំខាន់ៗគឺ៖
        . ព្យាយាមដើម្បីស្វែងរកដំណោះស្រាយការទូត
        .ដើម្បីបង្កើតរដ្ឋាភិបាលដែលធ្វើឡើងដោយការព្រមព្រៀងគ្នានិងស្របច្បាប់នៅភ្នំពេញ
        . ដើម្បីបញ្ចប់ភាពឯកោរបស់ប្រទេសកម្ពុជានៅលើពិភពលោក
គោលបំណងទាំង៣នេះហើយដែលលោក ដេវិឌឆាណ្ឌល័រ បាននិយាយថាជាកត្តាសំខាន់ ដែលរដ្ឋាភិបាលសម័យនោះបានធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយឲ្យខានតែបាន។ តើមូល ហេតុអ្វីទើបរដ្ឋាភិបាលសម័យនោះចង់ដោះស្រាយបញ្ហាទាំងនេះ? តើពួកគេអាចដោះស្រាយ បានសម្រេចដែរឬទេ? ដូចនេះខ្ញុំនឹងធ្វើការអធិប្បាយម្តងមួយៗ ដែលមានសេចក្តីដូចខាង ក្រោមនេះ៖
        ដូចដែលយើងបានដឹងហើយថានៅក្នុងឆ្នាំ១៩៧៩ គឺជាពេលដែលរបបកម្ពុជាប្រជាធិបតេយ្យទើបតែត្រូវបានផ្តួលរំលំ។ ងាកមកក្រោយបន្តិច របបកម្ពុជាប្រជាធិ-បតេយ្យនេះថ្វីត្បិតតែ ជារបបដ៏សាហាវឃោរឃៅក៏ពិតមែន ហើយថែមទាំងបានសម្លាប់ប្រជាជនខ្មែរអស់យ៉ាច្រើន ទៀតផង តែសូមកុំភ្លេចថារដ្ឋាភិបាលនេះមានការទទួស្គាល់ពីបរទេស ជាពិសេសទៅទៀតនោះ គឺថែមទាំងមានកៅអីនៅក្នុងអង្គការសហប្រជាជាតិ (...) ទៀតផង។ នេះសបញ្ជាក់ឲ្យ ឃើញថា រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានមុខមាត់នៅលើឆាកអន្តរជាតិដូចប្រទេសនានា ដទៃទៀតនៅលើសាកលលោក។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបនេះត្រូវបានផ្តួលរំលំ ដោយពួកកម្មាភិបាលចាស់ៗរបស់ខ្មែរក្រហម ដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាម ហើយ ក៏បានកែនទ័ពនៅទីនោះធ្វើការវាយប្រហារមកទីក្រុងភ្នំពេញ ការវាយប្រហារនេះមានការគាំទ្រ ទាំងស្រុងពីប្រទេសវៀតណាម ឬយើងអាចនិយាយបានថា ការទទួលបានជ័យជំនះនេះគឺ ដោយសារតែវៀតណាមទាំងស្រុង។ តែសូមកុំភ្លេចថាប្រទេសវៀតណាមនៅសម័យនោះ ជាប្រ ទេសគុម្មុយនីស្ត ដែលទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីសហភាពសូរៀត ដែលជាប្រ ទេសគុម្មុយនីស្តដូចគ្នា ដែលជាហេតុធ្វើឲ្យប្រទេសមហាអំណាចធំៗមិនសប្បាយចិត្តជាខ្លាំង មានដូចជា សហរដ្ឋអាមេរិក និងចិនជាដើម។ ក្រោយពីការដួលរលំរបស់របបកម្ពុជាប្រជាប្រធិបតេយ្យ រដ្ឋាភិបាលថ្មីក៏បានចាប់កំណើតឡើងដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិត កម្ពុជា ដែលវៀតណាមបានដាក់ឈ្មោះឲ្យ ហើយអ្វីដែលគួឲ្យកត់សម្គាល់ទៀតនោះគឺអ្នកកាន់ ការងាធំៗមួយចំនួនគឺជាជនជាតិវៀតណាម មុននឹងសម្រេចផែនការអ្វីមួយត្រូវទៅសុំការអនុញ្ញាតពីមេដឹកនាំរបស់វៀតណាម សិន។ ដោយសារតែមូលហេតុដូចដែលបានលើកមកនេះ ទើបអន្តរជាតិមិនពេញចិត្ត មានដូចជាប្រទេសចិន ថៃ សហរដ្ឋអាមេរិកជាដើម។ ព្រមទាំងមិន អនុញ្ញាតឲ្យមានការទទួលស្គាល់កៅអីពីអង្គការសហប្រជាជាតិទៀតផង។ ការធ្វើបែបនេះគឺ ដើម្បីគាបសង្កត់ដល់ប្រទេសវៀតណាមឲ្យឈប់មានទំនាក់ទំនងជាមួយសហភាពសូវៀត ព្រម ទាំងឈប់យកប្រទេសកម្ពុជាធ្វើជាអាយ៉ងរបស់ខ្លួនតទៅទៀត។ ប្រទេសវៀតណមដោយ ឃើញការមិនពេញចិត្តពីសំណាក់អន្តរជាតិដូចនេះ ក៏បានសម្រេចចិត្តដកកងទ័ពចេញពីប្រ ទេសកម្ពុជានិងប្រគល់ការងារសំខាន់ៗមួយចំនួនទៅឲ្យកម្ពុជាជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញ។ ការដែលវៀតណាមបានធ្វើយ៉ាងនេះ បានធ្វើឲ្យចំណងការទូតនៃប្រទេសកម្ពុជាបានធូស្បើយ ឡើងវិញ ព្រមទាំងអាចមានទំនាក់ទំនងល្អនៅលើឆាកអន្តរជាតិផងដែរ ជាពិសេសទៅទៀត នោះគឺជាជំហ៊ានឈានទៅរកការបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ មិនត្រឹមតែ ប៉ុណ្ណោះព្រមទាំងបានទទួលនូវជំនួយដើម្បីអភិវឌ្ឍប្រទេសទៀតផង ហើយអ្វីដែលយើងមិន អាចភ្លេចបាននោះគឺការជួយរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ពីសំ ណាក់អ៊ុនតាក់ (UNTAC)
        ចំណុចទី២ដែលជាកត្តាសំខាន់ផងដែរនោះ គឺការព្រមព្រៀងគ្នាដើម្បីបង្កើតរដ្ឋាភិបាលថ្មី មួយនៅភ្នំពេញដោយស្របច្បាប់។ សូមបញ្ជាក់ថា រដ្ឋាភិបាលដែលបង្កើតឡើងដោយវៀត ណាមនោះគឺមិនមានភាពស្របច្បាប់នោះទេព្រោះមិនមានការគាំទ្រពីខាងណាមួយឡើយ ទាំង ខាងក្នុងប្រទេស និងក្រៅប្រទេស។ លើសពីនេះទៅទៀត ចលនាតស៊ូទាំង៣ផ្សេងទៀត ដូចដែលបានលើកឡើងខាងលើ គឺនៅមានការគាំទ្រទាំងប្រជាជនខ្មែរមួយចំនួន និងបរទេស ផងដែរ។ ចលនាទាំង៤នេះនៅតែមិនត្រូវគ្នា ហើយបន្តឲ្យមានសង្គ្រាមស៊ីវីលនៅក្នុងប្រទេស រហូតដល់ឆ្នាំ១៩៩១ ខែតុលា ទើបមានសេចក្តីសម្រេចចិត្តធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិស្តី ពីកម្ពុជានៅទីក្រុងប៉ារីសដែលគេឲ្យឈ្មោះថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គូតែដឹង ផងដែរថានៅមុននេះបន្តិចចលនាទាំង៣មាន ក្រុមខ្មែរក្រហម ក្រុមលោក សឺនសាន និងក្រុម សម្តេចនរោត្តម សីហនុ បានព្យាយាមរួបរួមគ្នាច្រើនលើកច្រើនសារមកហើយ តែការធ្វើនេះ បានត្រឹមតែសំបកក្រៅប៉ុណ្ណោះ ព្រោះកត្តាដែលសំខាន់នោះគឺពួកគេមិនទុកចិត្តគ្នា ដែលជា ហេតុធ្វើឲ្យការចរចារបស់ពួកគេមិនសូវជាបានទទួលលទ្ធផលជាដុំកំភួនឡើយ។ រហូតមកដល់ ខែតុលាឆ្នាំ១៩៩១ ទើបមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនេះឯង។ យើងសង្កេតឃើញថាការ បើមិនមានការចូលរួមពីបរទេសនោះទេ ប្រាកដណាស់ថាប្រទេសកម្ពុជានិងមិនងាយបានរួបរួម គ្នាឡើយ។ ក្រោយពីមានកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសរួចហើយ អង្គការសហប្រជាជាតិបាន ឲ្យបុគ្គលិករបស់ខ្លួនដែលមកពីប្រទេសផ្សេងៗ ចូលមកធ្វើការក្នុងប្រទេសកម្ពុជាក្នុងគោលបំ ណងដើម្បីរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលស្របច្បាប់នៅក្នុងភ្នំពេញ។ ដោយការខិតខំ ប្រឹងប្រែងរបស់ អ... មិនយូរប៉ុន្មានការបោះឆ្នោតក៏បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងឆ្នាំ ១៩៩៣ ហើយប្រទេសកម្ពុជាក៏មានឈ្មោះថា ព្រះរាជាណាចក្រកម្ពុជាតាំងពីពេលនោះមកផង ដែរ។ លទ្ធផលទាំងអស់យើងក៏មិនអាចបំភ្លេចបានផងដែរ ពីការខិតខំប្រឹងប្រែងរបស់ចលនា តស៊ូទាំង៤ដែលបានស្រុះស្រួលរួបរួមគ្នាធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញ ជាពិសេស ជាងគេនោះគឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកដូរមកជារដ្ឋកម្ពុជា ដែលតាមធាតុពិតនៃការគ្រប់គ្រងគឺស្ទើតែទាំងមូលទៅហើយនៃទឹកដីកម្ពុជា។ តែដោយមិនចង់ ឲ្យមានសង្គ្រាមស៊ីវីលអូលបន្លាយពេលយូរពេកនោះ ទើបពួកគេស្វែងរកសន្តិភាពតាមរយៈឲ្យ មានការរៀបចំឡើងពីអ៊ុនតាក់ដូច្នេះ។ ការបានធ្វើកិច្ចសន្តិភាពទីក្រុងប៉ារីស រហូតឈានទៅ ដល់ការបោះឆ្នោតនេះ ជាលទ្ធផលនៃការមានទំនាក់ទំនងការទូតល្អរបស់រដ្ឋាភិបាលនៅពេល នោះ ដែលខំប្រឹងប្រែងឲ្យមានរដ្ឋាភិបាលស្របច្បាប់នេះឯង។
        គោលបំណងចុងក្រោយគេនៃការធ្វើទំនាក់ទំនងការទូតនៅកំឡុងឆ្នាំ១៩៧៩-១៩៩០នោះគឺដើម្បីបញ្ចប់ភាពឯកោរបស់ប្រទេសកម្ពុជានៅលើពិភពលោក។ ជាការពិតណាស់ប្រទេស កម្ពុជាចាប់តាំងពីរបបកម្ពុជាប្រជាធិបតេយ្យបានដូលរលំទៅ ហាក់បីដូចជាមានភាពឯកោខ្លាំង ណាស់។ ភាពឯកោទាំងអស់នោះកើតឡើងដោយការមិនពេញចិត្តពីសំណាក់ការលូកដៃរបស់ វៀតណាម មកលើប្រទេសកម្ពុជា។ ដូចនេះដើម្បីជាការដាក់គំនាបមកលើវៀតណាម និងកម្ពុជានោះមានតែការមិនទទួលស្គាល់ការទូតនេះឯង ព្រមទាំងផ្តាច់ជំនួយអភិវឌ្ឍផ្សេងៗទៀតផង ដែរ។ ដោយការមើលឃើញពីកត្តាលំបាកទាំងអស់នេះហើយទើបវៀតណាមសម្រេចចិត្តផ្តល់ ឲ្យប្រទេសកម្ពុជាមានឯករាជ្យភាពលើខ្លួនឯងវិញ ហើយកម្ពុជាខ្លួនឯងផ្ទាល់ក៏ខំប្រឹប្រែងបង្ហាញ ឲ្យអន្តរជាតិឃើញថាខ្លួនមានឯករាជ្យគ្រប់គ្រប់ហើយ និងមិនចង់ឲ្យមានការព្រងើយកន្តើយពី សំណាក់បរទេសឡើយ។ សូមបញ្ជាក់ផងដែរថា នៅរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា វៀត ណាមជាអ្នកចាត់ចែងកាន់ក្បាលម៉ាស៊ីន ដឹកនាំប្រទេសកម្ពុជា។ អ្វីដែលគួឲ្យចាប់អារម្មណ៍ ទៀតនោះគឺ រាល់ជំនួយផ្សេងៗដែលបរទេសផ្តល់ឲ្យដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ត្រូវឆ្លងកាត់ ការត្រួតពិនិត្យពីវៀតណាមសិន ហើយរបស់របរដែលសំខាន់ៗវៀតណាមយកទៅធ្វើជារបស់ ផ្ទាល់ខ្លួន ឬទុកដាក់នៅក្នុងប្រទេសខ្លួនសិន សេសសល់ប៉ុន្មានទើបមកដល់ប្រទេសកម្ពុជា។ ប្រទេសដែលជាម្ចាស់ជំនួយឃើញភាពមិនប្រក្រតី ទើបបញ្ឈប់ជំនួយភ្លាមមួយរំពេច ព្រមទាំង ធ្វើការគាបសង្កត់ដោយអាការៈដទៃទៀត ដូចជាមិនទទួលស្គាល់ការទូតជាដើម។ ការមិនពេញ ចិត្តនេះហើយទើបធ្វើឲ្យប្រទេសកម្ពុជាទៅជាឯកោនៅលើឆាកអន្តរជាតិ ដែលជាហេតុធ្វើឲ្យ កម្ពុជាប្រឹងប្រែងឡើងវិញនូវការកែតម្រូវមួយចំនួន ដើម្បីទាមទារយកចំណាប់អារម្មណ៍ពីសំ ណាក់បរទេសទាំងនោះ។ ការខិតខំព្យាយាមរមែងសម្រេច មិនយូរកម្ពុជាក៏ត្រូវបានទទួល ស្គាល់ពីអន្តរជាតិ បំបាត់នូវភាពឯកោបាន មានតាមរយៈការងារការទូតជាដើម។ ការបញ្ចប់ ភាពឯកោ របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលបានរៀបរាប់មកខាងលើ បានធ្វើ ឲ្យកម្ពុជាមានបទពិសោធន៍នៃភាពឯកោនៅលើសាកលលោក ហើយនៅពេលខាងមុខតទៅ ទៀតកម្ពុជាប្រហែលជាមិនដើរតាមស្នាមជើងចាស់ឡើយ។ គូជ្រាបផងដែរថា ការមានភាព ឯកោនេះគឺមិនមែនជាគោលបំណងរបស់កម្ពុជាផ្ទាល់ឡើយ តែមិនអាចធ្វើអ្វីកើតព្រោះដូច ដែលយើងដឹងហើយថាស្ថិតនៅក្នុងអាណានិគមរបស់វៀតណាម។ ការរីកចម្រើនរបស់ប្រទេស កម្ពុជាមកដល់សព្វថ្ងៃ មានមួយផ្នែកធំក៏ជា លទ្ធផលនៃការខំ បញ្ចប់ភាពឯកោនៅក្នុងអន្តរជាតិ នាពេលនោះ     ឯង។
          សរុបសេចក្តីមក ប្រទេសកម្ពុជានៅកំឡុងឆ្នាំ១៩៧៩-១៩៩០ គឺនយោបាយមានភាពមិន ប្រក្រតី កង្វះស្ថេរភាព និងមិនមានឯករាជ្យភាពគ្រប់គ្រាន់ឡើយ។ កិច្ចការក្នុងប្រទេសស្ទើតែ ទាំងអស់ត្រូវពឹងពាក់វៀតណាម ឬត្រូវវៀតណាមជាអ្នកកំណត់ ឬអាចនិយាយបានថាស្ថិត ក្រោមអាណានិគមរបស់វៀតណាម។ រហូតដល់ឆ្នាំ១៩៩១ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស និងឆ្នាំ១៩៩៣ មានការរៀបចំបោះឆ្នោតដែលទទួលបានការគាំទ្រពីអ៊ុនតាក់ ហើយ កម្ពុជាក៏បានកែប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិម្តងទៀត។ នៅក្នុងសម័យនោះដែរ កម្ពុជាបាន ខំប្រឹងប្រែងយ៉ាងខ្លាំងផ្នែកខាងទំនាក់ទំនងការទូត ក្នុងគោលបំណងបីសំខាន់ៗគឺ ព្យាយាមដើម្បីស្វែងរកដំណោះស្រាយការទូត១ ដើម្បីបង្កើតរដ្ឋាភិបាលដែលធ្វើឡើងដោយការព្រមព្រៀងគ្នានិងស្របច្បាប់នៅភ្នំពេញ១ និងដើម្បីបញ្ចប់ភាពឯកោរបស់ប្រទេសកម្ពុជានៅលើពិភពលោក១។ ក្រោយពីការធ្វើសេចក្តីអធិប្បាយ និងស្រាវជ្រាវវិភាគខាងលើមកយើង អាចសន្និដ្ឋានបានថាកិច្ចការងារការទូត ឬទំនាក់ទំនងការបរទេស ពិតជាមានសារៈសំខាន់ ណាស់ ដែលប្រទេសនីមួយៗមិនអាចខ្វះបាន និងមិនគួមើលរំលងឡើយ។ ការធ្វើឲ្យប្រទេស ជឿនលឿន ស៊ីវីល័យទាន់សម័យ អភិវឌ្ឍ និងកត្តាផ្សេងៗជាច្រើនទៀតចាំបាច់ត្រូវមានទំនាក់ ទំនងការទូតល្អ។ ជាចុងក្រោយខ្ញុំសូមសំណូមពរឲ្យប្រទេសកម្ពុជាបន្តធ្វើនូវកិច្ចការទូតដូចជា សព្វថ្ងៃ ហើយនឹងរឹងរឹតតែពង្រឹងបន្ថែមទៀតនូវការងារនេះ ក្នុងគោលបំណងដ៏មុះមុតបំផុតគឺ អភិវឌ្ឍប្រទេស។ បើសិនជាមានការអ្វីក៏ដោយត្រូវយកការសន្ទនា និងការចរចាគ្នាជាធំ ជៀស វាងការបង្កសង្គ្រាម ព្រោះសង្គ្រាមមិនបានធ្វើឲ្យប្រទេសរីកចម្រើនបានឡើយ ប្រើនយោបាយ សន្តិភាព ដើម្បីឲ្យពិភពលោកទាំងមូលប្រកបដោយភាពស្ងប់ស្ងាត់៕




ជំពួក ៥

មូលហេតុនៅពីក្រោយការដកកងទ័ពចេញរបស់
វៀតណាមពីកម្ពុជានៅ​ឆ្នាំ ១៩៨៩

បន្ទាប់អំពីការដួលរលំនៃរបបខ្មែរក្រហម យើងសង្កេតឃើញថាប្រទេសកម្ពុជានៅតែមានការឈ្លានពានពី សំណាក់បរទេសជាដើម។​ ឧទាហរណ៏ជាក់ស្តែង ដូចជាប្រទេសវៀតណាមជាដើម ដែលគាត់បានលើកកងទ័ពដើម្បីរំដោះប្រទេសកម្ពុជាឲ្យផុតពីរបបដ៏សាហាវឃោរឃៅមួយ​គឺរបបប្រល័យពូជសាសន៏ ប៉ុល​​ ពត។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពវៀតណាមដែលជាជនឈ្លៀតឪកាស មានមហិច្ឋតាលើសពីការមករំដោះប្រទេសខ្មែរទៅទៀត។ ដូចដែលយើងបានដឹងហើយមកថា ប្រទេសវៀតណាមមិន ដែលជួយខ្មែរដោយភាពស្មោះត្រង់ឡើយ ជាពិសេសនោះគឺគាត់ឈ្លៀតឪកាសនៅពេលដែលប្រទេសកម្ពុជាកំពុង ជួបវិបត្តិសង្គ្រាម ស៊ីវិល និងទន់ខ្សោយ។ យ៉ាងណាមិញ មានមូលហេតុជាច្រើនដែលធ្វើអោយកងទ័ពវៀត ណាមបង្ខំចិត្តដកកងទ័ពចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៨៩។

 1.ការផ្តាច់ឧបត្ថម្ភពីសូវៀត
           មានកត្តាមួយចំនួន ក្នុងនោះគឺដោយសារសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតបានដកទ័ព របស់ខ្លួនចេញពីប្រទេសអាហ្គានីស្ថាន ដោយបញ្ហាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ហើយក្នុងលក្ខណៈបែបនេះ សូវៀតបានផ្តាច់ និងឈប់ផ្តល់ជំនួយដល់កងទ័ពរៀតណាម ជាហេតុធ្វើអោយកងទ័ពវៀតណាមមានការចំណាយច្រើនពេកដែលមិនអាចទប់ទល់បានដោយអស់មានអ្នកឧបត្ថម្ភ។​ ហើយមិនត្រឹមតែប៉ុណ្ណោះ ដោយសារតែប្រទេសចិនបានសច្ចាថានឹងមិនបង្កើនទំនាក់ទំនងជាមួយ ទីក្រុង ម៉ូស្គូ (Moscow) ប្រទេសសូវៀត ដរាបណាវៀតណាមដកកងទ័ពចេញពីកម្ពុជាមុនសិន។ ដោយមានហេតុផលថា ប្រទេសរូស៊ីកំពុង តែជួបប្រទះបញ្ហាជាច្រើនដែលធ្វើអោយគាត់មិនអាចផ្គត់ផ្គង់ទៅដល់ប្រទេសវៀតណាម។ កាលពីដើមឡើយ ប្រទេសវៀតណាមបានរំដោះប្រជាជនខ្មែរអោយផុតពីរបបប្រល័យពូជសាសន៏ ដោយមានការឧបត្ថម្ភពីសូវៀតទៅលើកងទ័ពវៀតណាម ក្នុងការប្រឈមមុខជាមួយនឹងកងទ័ពខ្មែរក្រហម។  ដែលកាលនោះមានការសហការជាខ្លាំងរវាងប្រទេស សូវៀត និងប្រទេសវៀតណាមក្នុងការ ពង្រឹង កងទ័ពនៅក្នុងប្រទេសខ្មែរ។ (ដេវិឌ ឆាណ្ឌល័រ ​​​ប្រវតិ្តសាស្រ្តកម្ពុជា​ទំ. ២៧៧)
      2.ការរីកចំរើននៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្រៅពីនោះ យើងឃើញថារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាមានការរីកចំរើនជាងមុន អាចដឹកនាំប្រទេសដោយខ្លួនឯងបានដែលបានផ្លាស់ប្តូរទៅសម័យមួយទៀតគឺ សម័យរដ្ឋកម្ពុជានៅក្នុងឆ្នាំ ១៩៨៩។​ ដោយមានភាពជាម្ចាស់ការរបស់មេដឹកនាំនៃរបបរដ្ឋកម្ពុជាដែលប្រទេសខ្មែរមាន ការរីកចំរើនច្រើន ហើយដោយមានការដឹកនាំដ៏ល្អ ដែលជាហេតុធ្វើអោយប្រទេសវៀតណាម ដងកងទ័ពចេញពីប្រទេសកម្ពុជា។ ពីព្រោះប្រទេសខ្មែរក្នុងសម័យនោះមានភាពរីកចំរើនជាងរបបខ្មែរក្រហម ដែលអាចគ្រប់គ្រងទៅលើដែនដី និងអាចឈានទៅរកការអភិវឌ្ឍន៏បាន។ (ដេវិឌ ឆាណ្ឌល័រ ​​​ប្រវតិ្តសាស្រ្តកម្ពុជា​  ទំ. ២៧៧)​

3     3.ការរិគន់អំពីសហគមន៏អន្តរជាតិ
ចំណែកឯកត្តាមួយទៀតដែលធ្វើអោយកងទ័ពវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជា ពីព្រោះថាការវាយប្រហាររំលំរបប កម្ពុជាប្រជាធិបតេយ្យ ដែលសហគមន៏អន្តរជាតិបានចោទឡើងជាបញ្ហាមួយដ៏ធំនៅក្នុងឆ្នាំ ១៩៧៩ ពីព្រោះតែការរំលោភទៅលើ អធិបតេយ្យនៃប្រទេសខ្មែរយ៉ាងជាក់ស្តែង។ ទោះបីជាការ   អន្តរាគមន៏ខុសច្បាប់អន្តរជាតិដែលបានជួយប្រជាពលរដ្ឋខ្មែរ ដែលនៅសេសសល់ពីការសម្លាប់រង្គាលក្រោមរបបខ្មែរក្រហមក៏ដោយ ក៏អន្តរជាតិមានការថ្កោលទោសទៅដល់កងទ័ពវៀតណាមដែរ ដែលជាហេតុធ្វើអោយប្រទេសយួនមានការគិតពិរចារណាឡើងវិញ និងមានភាពភ័យខ្លាចដែលបានដកកងទ័ពចេញពីប្រទេស     កម្ពុជា។ បើយើងក្រឡេកទៅមើល អតីតកាលនៅពេលដែលកងទ័ពវៀតណាមបានមករំដោះ ប្រទេសកម្ពុជាអោយរួចផុតពីការសម្លាប់រង្គាលពីរបបខ្មែរក្រហម យើងឃើញថា ប្រទេសវៀតណាមមានគោលបំណងជាច្រើនទៀត។ គាត់មិនត្រឹមតែមករំដោះប្រទេសកម្ពុជាទេតែម៉្យាងទេ តែគាត់ឈ្លៀតឪកាសក្នុងការ បង្កើតយុទ្ធសាស្រ្តដើម្បីកេងចំណេញទាំងគ្រប់វិស័យក្នុងប្រទេសកម្ពុជា។ បន្ទាប់អំពីការលុកលុយរបស់កងទ័ពវៀតណាមមកលើ ប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៧៨ មក ប្រជាជនវៀតណាមបានមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ជាច្រើននាក់ ដូច្នេះហើយ យើងសង្គេតឃើញថាប្រទេសវៀតណាមមានគោលបំណងច្រើនហួសពីការស្មាន។ (វ៉ានឌី កាអុន ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ទំ. ១៨៩)

4   4.  ការខ្លាចប្រទេសខ្មែរត្រូវបានកាន់កាប់ដោយប្រទេសចិន
 កត្តាមួយទៀតដែលមានលក្ខណៈសំខាន់គឺប្រទេសវៀតណាមខ្លាចប្រទេសខ្មែរត្រូវបានកាន់កាប់ដោយប្រទេសចិន។ វាជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែចងចាំនោះ គឺការដែលកងទ័ពវៀតណាមបានចាក់ឬសគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ពេលនោះប្រទេសវៀតណាមបានរៀបចំយុទ្ធសាស្រ្តក្នុងការបញ្ចូលប្រជាជនគាត់មករស់នៅលើទឹកដីខ្មែរ​ និងគ្រប់ គ្រងប្រទេសខ្មែរអោយបានតទៅមុខទៀត ដែលជាកត្តាមួយដែលជាហេតុធ្វើអោយកងទ័ពវៀតណាមសម្រេចចិត្តដកខ្លួនចេញពីប្រទេសកម្ពុជា។ ដូចដែលប្រវត្តិសាស្រ្តបានសរសេរមកហើយ ថា ជនជាតិវៀតណាមគឺមិនដែលធ្វើអ្វីមួយដោយមិនសម្លឹងមើលអំពីផលប្រយោជន័ ដែលខ្លួន ទទួលបាននោះទេ ពោលគឺគាត់រំពឹងនឹងធ្វើអ្វីមួយដែលទទួលបានផលប្រយោជន៏ច្រើន នឹងមានការសំលឹងរំពៃចំពោះអ្វីមួយដែលមិនមែនជារបស់ខ្លួន អោយមកជារបស់ខ្លួន។ បើយោងទៅតាម ពាក្យសម្តីរបស់សម្តេចក្រុមព្រះ នរោត្តម សីហនុ ដែលជាស្តេចដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលបានទាមទារ ឯករាជ្យពីបារាំងសែសមក។ លោកទូលថា ប្រទេសវៀតណាម មកជួយប្រទេសខ្មែរមិនមែន ដោយសារតែចិត្តស្មោះនោះទេ។ ការមករំដោះនេះគឺដោយសារការសំលឹងរំពៃរកឃើញប្រយោជន៏ពីប្រទេសខ្មែរជាច្រើន។ ព្រះអង្គបន្ថែមទៀតថា មូលហេតុដែលវៀតណាមដក កងទ័ពចេញពីប្រទេសកម្ពុជាមិនមែនមកពីការដែលពួកគេគិតថាប្រទេសខ្មែរមានភាពរីកចំរើន អាចគ្រប់ គ្រងប្រទេសដោយខ្លួនឯងបានទេ គឺថាវៀតណាមដាក់គោលការណ៏មួយថា បើចង់អោយគាត់ ចេញពីប្រទេសខ្មែរ ទាល់តែរដ្ឋាភិបាលខ្មែរត្រូវប្រឆាំងជាដាច់ខានពីការឈ្លានពានរបស់ខ្មែរក្រហម ពីព្រោះថាខ្មែរក្រហមនៅពេលនោះមានការគាំទ្រពីប្រទេសចិន។ ដោយគាត់មិនចង់អោយប្រទេសខ្មែរធ្លាក់ក្នុង កណ្តាប់ដៃរបស់ប្រទេសចិន ដែលជាហេតុធ្វើអោយគាត់មានការទុកចិត្ត នឹងចាកចេញពីប្រទេស កម្ពុជាដោយបន្សល់ទុកនូវភ្នាក់ងារសើបអង្កេតពិសេសៗ នៅក្នុងស្រុកខ្មែរដើម្បីផ្តល់ដំណឹង ក៏ដូចជាតាមដានផងដែរ(ដកស្រង់ចេញពីវិដេអូមួយរបស់សម្តេចក្រុមព្រះនរោត្តម សីហនុ)
មានកត្តាជាច្រើនដែលធ្វើអោយកងទ័ពវៀតណាមដកខ្លួនចេញពីប្រទេសកម្ពុជា ដូចជាការឈប់ឧបត្ថម្ភពីសូវៀត ការរីកចំរើននៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ការរិះគន់ពី សហគមន៏អន្តរជាតិ និងការខ្លាចប្រទេសខ្មែរត្រូវបានកាន់កាប់ដោយប្រទេសចិន។ ប្រទេសខ្មែរបានជួបប្រទះនៅបញ្ហាជាច្រើននៅក្នុងប្រវត្តិសាស្រ្ត ហើយក្នុងនោះព្រឹត្តិការណ៏ដ៏គួរអោយខ្លាច និងរន្ធត់ជាងគេ គឺការសម្លាប់រង្គាលនៃរបបខ្មែរក្រហម។ ដោយបានការរំដោះពីប្រទេសវៀត ណាមដែលធ្វើអោយប្រជាជនខ្មែរខ្លះមានការដឹងគុណវៀតណាមដល់សព្វថ្ងៃ ប៉ុន្តែមតិរបស់ ប្រជាជន រឺក៏ប្រវត្តិសាស្រ្តខ្លះបានបញ្ជាក់ថា ថ្ងៃរំដោះនោះ គឺជាថ្ងៃដែលប្រជាពលរដ្ឋយួន ចូលមកប្រទេសខ្មែរច្រើន ក៏ដូចជាការឈ្លានពានប្រទេសខ្មែរដោយគាត់ជញ្ជក់នូវធនធានធម្មជាតិ ជាច្រើននៅប្រទេសខ្មែរ និងការប្រើប្រាស់យុទ្ធសាស្រ្តត្រជាក់ដើម្បីគ្រប់គ្រងប្រទេសខ្មែរទាំងមូល។ ប៉ុន្តែក៏មានចំណុចវិច្ចមានខ្លះដែលគាត់បានការពារទឹកដីខ្មែរដែរ៕


ជំពួក ៦
ឥទ្ធិពលរបស់យួនមកលើរដ្ធាភិបាលសាធារណរដ្ធប្រជាមានិតកម្ពុជា

 បើនិយាយអំពីឥទ្ធិពលយួនមកលើកម្ពុជា យួនតែងតែត្រូវបានប្រជាពលរដ្ឋកម្ពុជាស្ទើរតែគ្រប់គ្នា  ស្គាល់ និងស្អប់ដោយមានកត្តានយោបាយ ចង់ឈ្លានពានទឹកដីកម្ពុជា នេះបើតាមផ្នត់គំនិត របស់  ប្រជាជន ខ្មែរទូទៅ។ បញ្ហាយួន នៅតែជាប្រធានបទក្តៅកគុក ដដែលចំពោះអ្នកនយោបាយខ្មែរ  ដែលលើកយក មកបន្ទោសបង្អាប់គ្នា តាំងពីជំនាន់ដែលយួនចូលមកប្រឡូកផ្ទៃក្នុងដំបូង រហូត  មកដល់សម័យបច្ចុប្បន្ន។ ជាពិសេសបញ្ហានេះបានកើតឡើងជាញឹកញាប់ ក្នុងរបបនយោបាយរបស់  ខ្មែរ។ បញ្ហាធំជាងគេនោះ គឺជា បញ្ហាទឹកដី ដែលខ្មែរគ្រប់រូបបានទទួលស្គាល់ថា មហិច្ចតារបស់យួន  ចង់លេបត្របាក់ទឹកដីខ្មែរទាំងមូល ជាពិសេសគឺទឹកដីកម្ពុជាក្រោម ឬហៅថា កូសាំងស៊ីនត្រូវធ្លាក់  ចូលក្នុងកណ្តាប់ដៃរបស់យួន​ដោយពួក​អាណានិគមបារាំង ហើយក៏ត្រូវបានគណបក្សប្រឆាំងសព្វថ្ងៃ  លើកយកជា ប្រធានបទយ៉ាងសំខាន់​សម្រាប់ឃោសនាស្វែងរកសំឡេងឆ្នោតផងដែរ។ ជនអន្តោរ  ប្រវេសន៏យួននៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើឲ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភ និងបានចោទ  ប្រកាន់ដ្ឋាភិបាលថា មានការធ្វេសប្រហែស ឬលក់ក្បាលឲ្យយួនជាដើម។
ប្រវត្តិសាស្រ្តច្រំដែល យួនបានប្រើគ្រប់មធ្យោបាយទាំងអស់សម្ដៅធ្វើយ៉ាងណាវាទទី ទឹកដីខ្មែរឲ្យខានតែបាន។ តួយ៉ាងដូចជាសម័យព្រះបាទជ័យជេដ្ធាទី២ យួនបានលើកបុត្រីស្រីស្តេចយួន ព្រះនាម ង្វៀង ហ្វ៊ុក ង្វៀង (Nguyen Phuc Nguyen) ឬវួងសាយរបស់ ខ្លួនមកឲ្យព្រះមហាក្សត្រខ្មែរធ្វើជាព្រះម្ចាស់ក្សត្រិយ៏ ដែលគេហៅថា ព្រះអង្គចូវដែលមានឈ្មោះពិតថា ង៉ុកវ៉ាន់ (Ngoc Van)​ ដែរកាលនោះ ស្តេចយួន បានខ្ចីដីខ្មែរ ក្នុងនាមជាដន្លងរួចក៏បានលួចយកតែម្តង។ ក៏ដូចគ្នានេះ រដ្ឋាភិបាលហូជីមិញ ក៏បានខ្ចីដីកម្ពុជា ដើម្បីផលិតស្បៀង ធ្វើសង្គ្រាមជាមួយអាមេរិកហើយក៏បានយកទឹកដីកម្ពុជា ដែលធ្វើឲ្យសម្តេចសីហនុ ខ្ញាល់យ៉ាងខ្លាំង ហើយហៅ យួនគឺជាក្រពើរមិលគុណ ជាដើម--។  រហូតក្រោយសម័យរបបកម្ពុជា ប្រជាធិបតេយ្យ ដឹកនាំដោយបក្សកុម្មុយនិសកម្ពុជាដួលរលំ យួនបានចូលមកត្រួតត្រាទឹកដីប្រទេសកម្ពុជា ទាំងស្រុង។ ប្រហាក់ប្រហែលគ្នាជាមួយនឹងសម័យអាណានិគមបារាំងសេសដែរ យួនបានគ្រប់គ្រងគ្រប់ វិស័យធំៗទាំងអស់ ដោយឲ្យខ្មែរកាន់កាប់តែវិស័យតូចៗ ឬក៏រឿងកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ក្រោយមកក៏បាន ប្តូរបង្កើត របបថ្មីមួយនៅកម្ពុជាដែលគេហៅថា របបសារធារណៈរដ្ឋប្រជាមានិតកម្ពុជា”​​ ក្រោមការគ្រប់គ្រង របស់វៀតណាម។របបសាធារណៈរដ្ឋប្រជាមានិតនេះហើយ ជាសម័យកាលដែលយួនបានជិះជាន់មកលើប្រជាជន កម្ពុជា​ ក្នុងរយៈពេលប្រមាណជាង៣ទសវត្សន៏មកនេះ។

I.          និយមន័យនៃរបបសាធារណៈរដ្ធប្រជាមានិត
បើយោងទៅតាមវេបសាយ វៃគីភីឌា (Wikipedia.com)”បានឲ្យនិយមន័យនៃរបបសាធារណៈរដ្ឋ ប្រជាមានិតថាជារបបនយោបាយមួយដែលប្រើដោយ ពួកសាធារណៈរដ្ឋអាចផ្សារជាប់ជាមួយ ចលនាប្រជាជន ហើយអំណាចនៅលើ ដៃរបស់អ្នកនយោបាយ។ នោះមានន័យថា អំណាចស្ថិតនៅ លើដៃរដ្ឋាភិបាល ជោគវាសនារបស់ប្រទេសជាតិស្ថិតនៅលើដៃរបស់អ្នកនយោបាយ ប៉ុន្តែអ្នក នយោបាយទាំងនោះត្រូវតែផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន គោរពប្រជាជននិងសម្រេចចិត្តជំនួស ប្រជាជន។ បន្ទាប់មកវាក៏បានភ្ជាប់ ជាមួយនឹងបណ្តាប្រទេសប្រកាន់ខ្ជាប់ទៅនឹងលទ្ធិកុម្មុយនិស្តដូចជាប្រទេសចិនជាដើមបន្ទាប់ពីការបង្កើតនៃសហភាពសូវៀត។ មែនទែនទៅរបបនេះ គឺជារបបកុម្មុយនីស សុទ្ធសាធ គ្រាន់តែត្រូវគេប្តូរឈ្មោះដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងប្រជាជន និងកុំឲ្យគេថា ជារបបកុម្មុយនីសផ្តាច់ការតែប៉ុណ្ណោះ។

ដើមឡើយ របបនេះមានឈ្មោះថា របបសង្គមនិយមបង្កើតដោយ បក្សកុម្មុយនីស របស់ ម៉ាកស៊ីស លេនីន (Marxist Leninist) នៃប្រទេសអាឡឺម៉ង់ នៅដើមសតវត្សន៏ទី១៩។ លុះក្រោយមកក៏ចិនបានយក លំនាំរបស់ ម៉ាកស៊ីសនិយមនេះ ហើយកែឈ្មោះថាជា របបសាធារណៈរដ្ឋប្រជាមានិតចិន (The People’s Republic of China)នៅពេលដែល បក្សកុម្មុយនិសចិន ដឹកនាំដោយម៉ៅសេទុង បានប្រកាសឈ្នះសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤១ នៅទីលាន ធានអានមិន” (Tiannamen)។ រចនាសម្ពន្ធ័របស់ របបនេះ ត្រូវតែមានបក្សតែមួយគត់ ហើយក្តោបក្តាប់អំណាចដោយបក្សតែមួយគត់ គឺបក្សកុម្មុយនីសចិនប៉េកាំង លទ្ធិ ម៉ៅនិយមបានកែប្រែប្រទេសចិនទាំងមូល ពីប្រទេសតតិយលោក រហូតក្លាយជាមហាអំណាច សេដ្ធកិច្ចពិភពលោក រហូតមកដល់សព្វថ្ងៃ។ ឥទ្ធិពល សាធារណៈរដ្ឋប្រជាមានិតបានរីកសាយភាយ ពាសពេញពិភពលោក ក្នុងនោះរួម មានប្រទេសជាច្រើន ក៏ធ្លាប់ទទួលស្គាល់របបមួយនេះដែរ ដូចជា៖
Ø  សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ (Lao People’s Democratic Republic) ឆ្នាំ ១៩៧៥។
Ø  សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ (Democratic People’s Republic of Korea) ឆ្នាំ ១៩៤៨
Ø  សារធារណៈរដ្ឋប្រជាមានិត អាល់បានា (People’s Republic of Albania 1946-1976)
Ø  សារធារណៈរដ្ឋប្រជាមានិត អង់កូឡា (People’s Republic of Angola 1975-1992)
Ø  សារធារណៈរដ្ឋប្រជាមានិត កង់ហ្គោល (People’s Republic of Congo 1970-1992)
Ø  សារធារណៈរដ្ឋប្រជាមានិត ហុងគ្រី (Hungarian People’s Republic 1949-1989)
Ø  សារធារណៈរដ្ឋប្រជាមានិត ម៉ុងហ្គោល ( Mongolian People’s Republic 1924-1992)
Ø  សហពន្ធ័សាធារណៈរដ្ឋ យូហ្គោលស្លាវី (Federal People’s Republic of Yugoslavia 1946-1963)
Ø  រួមទាំងមានប្រទេសមួយចំនួនទៀតដែលបានហៅរបបនេះជារបបសង្គមនិយម ដូចជា៖ សាធារណៈរដ្ឋសង្គមនិយមវៀតណាម(Socialist Republic of Vietnam) និង សាធារណៈរដ្ឋសង្គមនិយមសូវៀត(Socialist Republic of Soviet) ជាដើម។

II.ឥទ្ធិពល សាធារណៈរដ្ឋប្រជាមានិតមកលើកម្ពុជា
          ក្រោយសម័យខ្មែរក្រហមឬរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ ដោយស្នាដៃកងទ័ពវៀតណាម និង រណៈសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជាដែលវាយចូលមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩មក ប្រទេសកម្ពុជាមាន ភាពច្របូកច្រុលយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា មានមតិជាច្រើនបានលើកឡើងអំពី ថ្ងៃ៧ មករាឆ្នាំ ១៩៧៩នេះ។ ដោយមានអ្នកខ្លះនិយាយថា ជាថ្ងៃដែលកងទ័ពយួន ចូលឈ្លានពានទឹកដីកម្ពុជា ហើយបានដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ ហេងសំរិន ជាស៊ីម និង ហ៊ុនសែន ព្រមទាំងប្រជាជនខ្មែររាប់លាននាក់ដែលរួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត បានចាត់ទុកថា គឺជាថ្ងៃដែលរំដោះជីវិតខ្លួនឲ្យចេញពីសេចក្តីស្លាប់ ឬជាថ្ងៃកំណើតទីពីររបស់ខ្លួន។--
          ចាប់ពីថ្ងៃទី៨ មករា ឆ្នាំ ១៩៧៩មក ប្រទេសកម្ពុជាក៏ចាប់ផ្តើមមាន               រដ្ឋាភិបាលពីរ ដែលមួយនៅ ក្រៅប្រទេសមានការគាំទ្រពីបណ្តាលលោកខាងលិច និង ចិន ហើយថែមទាំងមានការកាន់កាប់អាសនៈនៅ ក្នុងអង្គការសហប្រជាជាតិថែមទៀតផង ហើយនេះគឺជារដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដដែល។ ចំណែកឯមួយទៀត គឺជារដ្ឋាភិបាលទីពីរដែលមាន​ ហេងសំរិន ជាអ្នកដឹកនាំ និងគាំទ្រដោយប្លុកសង្គម និយម(យួន) សហភាពសូវៀត ហើយមានកាគ្រប់គ្រងប្រទេស រហូតដល់ទៅ៨០%។ ជារួមមក រដ្ឋាភិបាល ក្នុងស្រុក ត្រូវបានត្រួតត្រាដោយពួកកុម្មុយនីសយួន និងសូវៀត ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើរនោះគឺថា ការត្រួតត្រារបស់សូវៀតបានជួយអភិវឌ្ឍន៏ប្រទេសកម្ពុជាដូចជា៖ ការជួយអភិវឌ្ឍន៏ ហេដ្ធារចនាសម្ព័ន្ព និងការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើន។ ផ្ទុយពីសូវៀត វៀតណាមបែរ ជាមកគាបសង្កត់ប្រជាជនកម្ពុជា និង បំផ្លិចបំផ្លាញវប្បធ៌ម អរិយធ៌ម និងសង្គមខ្មែរទៅវិញ។ ដោយសារ តែកត្តានេះហើយទើបបណ្តាលឲ្យប្រជាជនកម្ពុជាស្អប់ពួករដ្ឋាភិបាលវៀតណាម រហូតដល់ប្រជាជនយួន ផងដែរ។
          នៅថ្ងៃទី ១២​ខែមករាឆ្នាំ ១៩៧៩ របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានចាប់បដិសន្ធិឡើងនៅ ទីក្រុងភ្នំពេញ។ ដូចដែរបានរៀបរាប់ពីខាងដើមថា ប្រទេសកម្ពុជានៅសម័យនោះមានរដ្ឋាភិបាលពីរ។ អ្វីដែលត្រូវចោទសួរនោះថា តើរដ្ឋាភិបាលមួយណាជារដ្ឋាភិបាលស្របច្បាប់? នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យកងទ័ព បរទេសដកចេញពីកម្ពុជា ដោយមានការសុំអន្តរាគមណ៏ពី រដ្ឋាភិបាលប្រជាធិបតេយ្យ ដឹកនាំដោយសម្តេចសីហនុ និង ប៉ុលពត។ ហើយចាត់ទុកកម្ពុជាប្រជាធិបតេយ្យជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៅកម្ពុជា​ រហូតដល់ថ្ងៃទី២១ ខែមករា ថៃប្រកាសទទួលស្គាល់កម្ពុជាប្រធិបតេយ្យ។ បើទោះបីជាមានការទទួលស្គាល់ពីសំណាក់អន្តរជាតិយ៉ាងណាក្តី ក៏អំណាចនិងការគ្រប់គ្រងក្នុងស្រុកត្រូវសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ជាអ្នកក្តោបក្តាបដដែល។រហូតនៅថ្ងៃទី១៩ កក្កដា កិច្ចចាប់ផ្តើមក៥ ដែលជាថ្ងៃដែលព្រៃឈើកម្ពុជាចាប់ផ្តើមកាប់ បំផ្លាញតាំងពីពេលនោះមក។ បើតាមពាក្យចាស់ៗនិយាយតៗគ្នាមកថា សម័យក៥ គឺជាសម័យដែល យួនចង់ផ្តាច់ពូជខ្មែរតែម្តង ព្រោះកាលនោះយួនបានចាប់យុវជនកម្ពុជាជាច្រើននាក់ឲ្យទៅចូលក្នុងព្រៃ ដែលសម្បូរណ៏ទៅដោយគ្រាប់មីន ដែលបានបន្សល់ទុកតាំងពីសម័យខ្មែរក្រហមនោះដើម្បីទៅ កាប់ឈើ។ហើយមានមនុស្សភាគតិចណាស់ដែលអាចរស់រានមានជីវិតត្រលប់មកវិញ ដូចដែរគេបាន និយាយថា ពេលទៅអង្ករមួយក្តាប់  មកវិញធាតុមួយចាន ជាដើម។មិនត្រឹមតែប៉ុណ្ណោះ យួនដែលជាអ្នកបង្កើតសាធារណៈរដ្ឋប្រជាមានិតនៅកម្ពុជាបានត្រួតត្រា ស្ទើរ តែគ្រប់វិស័យទាំងអស់ដូចជា៖

    A.  នយោបាយ

យួនបានផ្លាស់ប្តូរមេដឹកនាំ សាធារណៈរដ្ឋប្រជាមានិតកម្ពុជាស្រេចតែចិត្ត និង ជិតស្និតបំផុតជាមួយនឹងរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ កាលពីមុន យួនបានចាប់កុមារកម្ពុជាប្រមាណ ១០០នាក់ទៅអប់រំនៅទីក្រុង ហាណូយនៃប្រទេសវៀតណាម។ រហូតមកដល់សម័យ សាធារណៈរដ្ឋនេះ យួនក៏សម្រេចចិត្តជ្រើសរើសយកអ្នកដែលយួនបានចាប់ទៅនោះមកធ្វើជាមេដឹកនាំ ព្រោះយួនបានគិត ថា អ្នកទាំងនោះត្រូវលាងខួរក្បាល ឲ្យក្លាយជាយួនហើយ។ ក្នុងចំនោមនោះយួនសម្លឹងឃើញមានយុវជនបួន នាក់ដែលមើលទៅ យួនទុកចិត្តជាងគេ មានដូចជា៖ ហេងសំរិន, ប៉ែនសុវណ្ណ, ចាន់ស៊ី​ និងហ៊ុនសែន ជាដើម។នៅថ្ងៃទី ៨ខែមករា ឆ្នាំ ១៩៧៩ យួនបានចាត់តាំង លោក ហេង សំរិន គឺជាប្រធានបក្ស ប្រជាជនបដិវត្តកម្ពុជា និងជានាយករដ្ឋមន្រ្តីទី១រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។ កាលនោះ នាយក រដ្ឋមន្រ្តីខ្មែរ គឺជាកូនអុករបស់រដ្ឋាភិបាល វៀតណាមតែប៉ុណ្ណោះ ព្រោះវៀតណាមគឺជាអ្នកឧទ្ទិសនាម ហើយ វៀតណាមគឺជាអ្នកទម្លាក់ តាមតែចិត្តតែម្តង។

រដ្ធាភិបាល ហេងសំរិន


ហេង សំរិន នាយករដ្ឋមន្ត្រីនិងប្រធានបក្ស ឆ្នាំ ១៩៧៩

    Ø  អនុប្រធាន- រដ្ឋមន្ត្រីកាពារជាតិ                                    ប៉ែនសុវណ្ណ
    Ø  រដ្ឋមន្ត្រីមហាផ្ទៃ                                                        ជា ស៊ីម
    Ø  រដ្ឋមន្ត្រីការបរទេស                                                    ហ៊ុន សែន
    Ø  រដ្ឋមន្ត្រីឃោសនាការ- ព័ត៏មាន និង វប្បធ៌ម                    កែវ ចិន្តា
    Ø  រដ្ឋមន្ត្រីអប់រំ                                                             ចាន់ វ៉ែន     
    Ø  រដ្ឋមន្ត្រីសុខាភិបាល និង កិច្ចការសង្គម                          វេជ្ជបណ្ឌិត នូបេង

នៅថ្ងៃទី ៧ មិថុនា ឆ្នាំ ១៩៨១ ហេងសំរិនត្រូវបានទម្លាក់ពីតួរនាទីនាយករដ្ឋមន្ត្រី ហើយជំនួសមកវិញ ដោយ ប៉ែនសុវណ្ណ។ មូលហេតុ ដែលត្រូវទម្លាក់នេះមិនសូវមានព័ត៏មានណាច្បាស់លាស់នោះទេ។ បើយោងតាមអ្វីដែលខ្ញុំដឹងពីព្រឹទ្ធាចារ្យនៅសម័យនោះ ពួកគាត់សុទ្ធតែនិយាយថា ជារឿងជម្លោះផ្ទៃក្នុង របស់បក្ស  ហើយអ្នកខ្លះទៀតថា យួនបានមើលពីភាពអសមត្ថភាពរបស់លោក ក្នុងការគ្រប់គ្រង ឬ យួនចាប់ផ្តើមមិនទុកចិត្ត លោកសំរិនជាដើម។


រដ្ធាភិបាល ប៉ែនសុវណ្ណ


        ប៉ែនសុវណ្ណ នាយករដ្ឋមន្ត្រីនិងប្រធានបក្ស ឆ្នាំ ១៩៨១

រដ្ឋាភិបាល ប៉ែន សុវណ្ណបានជម្រូសមន្ត្រីវ័យក្មេងជាច្រើន និងជំនួសមកវិញនូវក្រុមបញ្ញាវន្តជាច្រើន នាក់ ដែលធ្វើឲ្យពួកវៀតណាម និងមន្ត្រីធ្វើការរិះគន់លោក ជាច្រើនថាលោក ជាអ្នកបញ្ញាវន្តនិយម និងក្បត់បក្សជាដើម។
Ø       ប្រធានខុទ្ទការល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី                       អ៊ុងផន
Ø       ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីការពារជាតិ                           ចាន់ស៊ី
Ø       ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីផែនការ                                ជាសុទ្ធ
Ø       ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីការបរទេស                           ហ៊ុនសែន
Ø       រដ្ឋមន្ត្រីមហាផ្ទៃ                                                        ខាងសារិន
Ø       រដ្ឋមន្ត្រីកសិកម្ម                                                        គង់សំអុល
Ø       រដ្ឋមន្ត្រីឧស្សាហ៏កម្ម                                                  កែវ ចិន្តា
និងក្រុមបញ្ញាវ័នមួយចំនួនទៀត ដូចជា លោកហោណាំហុង និង លោកគន់គាំ ជាដើម
រដ្ឋអំណាចរបស់ លោកប៉ែនសុវណ្ណ មានការយកចិត្តទុកយ៉ាងខ្លាំងមកលើប្រជាពលរដ្ឋ លោកបានបង្កើតគណៈកម្មាការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋហើយក៏ត្រូវសុំការអនុញ្ញាតិពីយួនផង ដែរ។ ដោយមានការគាបសង្កត់ពីយួនខ្លាំងពេក លោកក៏បានទៅសុំឲ្យសហភាពសូវៀតជួយ ប៉ុន្តែមិនបានសម្រេចឡើយ។ លោក ប៉ែនសុវណ្ណមានទំនាក់ទំនងល្អជាមួយនឹងយួនជាងលោក ហេងសំរិន។ លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាល កន្លងទៅថា ទោះបីជាលោកបានទៅរៀន នៅប្រទេសកុម្មុយនីសក៏ដោយក៏លោកនៅតែមានគំនិតស្នេហាជាតិ និងដាច់ខាតមិនធ្វើកញ្ជេះយួនរហូត ឡើយ។ ដោយមើលឃើញវៀតណាមរំលោភបំពានប្រទេសជាតិខ្លាំងពេកលោកបានសំនូមពរទៅខាង ភាគីវៀតណាមបង្កើតគណៈកម្មាការស្តីអំពីព្រំដែននិង ជនអន្តោប្រវេសន៏។ ប៉ុន្តែក្នុងការិយាល័យមជ្ឈឹម បក្សប្រជាជនបដិវត្តន៏ កម្ពុជាមិនយល់ព្រមជាមួយលោកឡើយ ហើយអ្នកដែលបានប្រឆាំងលោកខ្លាំងជាងគេ គឺលោកហ៊ុនសែន និង លោកហេងសំរិន ដោយអះអាងថាលោកមានជាតិនិយមខ្លាំងពេកហាក់ដូចជា ប្រឆាំងនឹងវៀតណាម ហើយលោក មិនគួរធ្វើដូចច្នេះឡើយព្រោះវៀតណាមបានជួយរំដោះប្រទេស កម្ពុជាពីរបបខ្មៅងងឹតប៉ុល ពត ម្យ៉ាងវៀតណាមបានចិញ្ជឹមនិងបង្រៀនលោក និងក្រុមយុវជនដែល រៀបរាប់ខាងដើម ទើបលោកមានអ្វីៗដូចសព្វថ្ងៃ។រហូតដល់មានថ្ងៃមួយ មានប៉ូលីសវៀតណាមចំនួន ៤នាក់ ព្រមទាំងលោកហ៊ុនសែន និង លោកសាយប៊ូថង ចូលមកដល់ផ្ទះរបស់លោក ហើយលោក ហ៊ុនសែនបានចង្អុលមុខលោករួចនិយាយថា៖ បងឯងក្បត់ជាតិ បងឯងចាំស្តាប់សមមិត្តហ៊ុនសែន រួចទាញឯកសារឲ្យលោកស្តាប់ដែលមានខ្លឹមសារដូចតទៅ៖

ការិយាល័យនយោបាយមជ្ឈឹមបក្សប្រជាជន បដិវត្តកម្ពុជាបានបើកសម័យប្រជុំវិសមញ្ញ ក្រោមអធិបតេយ្យសមមិត្តហេងសំរិន ធ្វើសេចក្តីសម្រេចចិត្ត ដករាល់តំណែងពីបង ប៉ែនសុវណ្ណ។ ទោសកំហុសរបស់បង ប៉ែនសុវណ្ណមានឯកភាពពីមជ្ឈឹមបក្សដូច ខាងក្រោម៖
1.   បងប៉ែនសុវណ្ណ ប្រឆាំងរបបកុម្មុយនីស កសាងទីផ្សារសេរី
2.បងប៉ែនសុវណ្ណមានចិត្តចង្អៀតចង្អុលជាតិនិយមហួសហេតុប្រឆាំងនឹងនិគមវៀតណាម ដែលតាំងលំនៅ លើប្រទេសកម្ពុជា។
3.   បងប៉ែនសុវណ្ណ ឲ្យយកពន្ធដារត្រារុស្ស៊ីនៅព្រលានយន្តហោះពោធិ៏ចិនតុង មិនយោគយល់ ដល់យន្តហោះវៀតណាម និងមិនគោរពតាមវៀតណាមដែលឲ្យបង្កើត ក៥។
បើយើងតាមទោសកំហុសដ៏ធ្ងន់ធ្ងរនេះ ការិយាល័យនយោបាយមជ្ឈឹមបក្សប្រជាជន បដិវត្តកម្ពុជាដករាល់តំណែងពីបង ប៉ែនសុវណ្ណនិងដាក់គុកនៅឯប្រទេសវៀតណាមរយៈពេល១០ឆ្នាំ។ នេះបើយោងតាមពាក្យសម្តីរបស់ លោកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ លោកប៉ែនសុវណ្ណ ប្រាប់ទៅវិទ្យុអាស៊ីសេរីនៅពេលដែលលោកត្រលប់ពីព្យាបាលជំងឺនៅឯប្រទេសសឹង្ហបុរីរយៈពេល ៣សប្តាហ៏ កាលពីខែកក្កដាឆ្នាំ២០១៥មក។


ទាំងអស់នេះហើយជាមូលហេតុដែលធ្វើឲ្យលោកធ្លាក់តំណែងពីជានាយករដ្ឋមន្ត្រីកម្ពុជា និងជាប់គុកនៅឯប្រទេសវៀតណាមរយៈពេល១០ឆ្នាំ នៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ១៩៨១នោះមក។ ក្រោយ​មក ទៀតបក្សកុម្មុយនីសវៀតណាមក៏បានតែងតាំងលោក ចាន់ស៊ីជានាយករដ្ឋមន្ត្រីកម្ពុជា ជំនួសលោក ប៉ែនសុវណ្ណវិញ។

រដ្ធាភិបាល ចាន់ស៊ី



    v  ប្រធានខុទ្ទការល័យនៃក្រុមប្រឹក្សារដ្ធមន្ត្រី                                អ៊ុងផន
    v  រដ្ធមន្ត្រីកសិកម្ម                                                                  គង់សំអុល
    v  រដ្ធមន្ត្រីការបរទេស                                                    ហ៊ុន សែន
    v  អនុរដ្ធមន្រ្តីការបរទេស                                               ហោណាំហុង
គង់ គាំ
ឌិត មុន្នី

លោកនាយករដ្ធមន្ត្រី ចាន់ស៊ីបានតែងតាំងរដ្ឋមន្ត្រីច្រើនជាងគេ បើប្រៀបធៀប ជាមួយនឹងអតីតនាយករដ្ធមន្ត្រី ប៉ែនសុវណ្ណ និងហេងសំរិន។ រហូតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៨៤ លោកត្រូវបាន បក្សប្រជាជនបដិវត្តន៏កម្ពុជា និង រដ្ឋាភិបាលកុម្មុយនីសវៀតណាម ទម្លាក់ពីតំណែង ដោយសារតែ លោកមិនព្រមធ្វើផែនការ ក៥ ដែលរដ្ឋាភិបាលវៀតណាមដាក់បញ្ជា។ ក្រោយមកគេមិនឃើញ មានវត្តមានលោកក្នុងឆាកនយោបាយទេ ហើយក៏មានពាក្យចចាមរ៉ាមថា លោកត្រូវវៀតណាម សម្លាប់ចោលព្រោះមិនព្រមធ្វើផែនការ ក៥នេះ ឯង។


រដ្ធាភិបាល ហ៊ុន សែន

ហ៊ុនសែន នាយករដ្ធមន្ត្រីនិងប្រធានបក្ស ឆ្នាំ ១៩៨៥

ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីចុងក្រោយ នៃរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ហើយក៏ ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេដែរ។ ដោយមើលឃើញ គំរូអតីតនាយករដ្ឋមន្ត្រីពីររូប ដែរបានប្រឆាំងនឹង ផែនការ ក៥ សុទ្ធតែគ្មានបានលទ្ធផលល្អ និង គាបសង្កត់ពីវៀតណាមខ្លាំងពេក នាយករដ្ធមន្ត្រីមួយនេះ ក៏យល់ ព្រម ឬ អនុញ្ញាតិឲ្យធ្វើផែនការ ក៥​របស់វៀតណាម នៅកម្ពុជាតែម្តង។
    Ø  នាយករដ្ធមន្ត្រី និង រដ្ធមន្ត្រីការបរទេស                                   ហ៊ុន សែន
    Ø  រដ្ធមន្ត្រីដឹកជញ្ជូន គមនាគមន៏និង ប្រៃសនីយ៏                           ទៀរ បាញ់
    Ø  រដ្ធមន្ត្រីកសិកម្ម                                                                  គង់សំអុល
    Ø  ឧបនាយករដ្ធមន្ត្រី និង រដ្ធមន្ត្រីការពារជាតិ                              ប៊ូ ថង
    Ø  ឧបនាយករដ្ធមន្ត្រី និង រដ្ធមន្ត្រីផែនការ                                   ជា សុទ្ធ
    Ø  នាយកធនាគារជាតិ                                                            ចា រៀង



    B.  សង្គមកិច្ច
បរិបទសង្គម សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ត្រូវមនុស្សសម័យនោះ ប្រាប់ក្មេងជំនាន់ក្រោយបានដឹងដែរថារដ្ឋាភិបាល មិនអនុញ្ញាតិឲ្យប្រជាជនរៀនភាសាអ្វីក្រៅពីភាសាយួន និងរុស្ស៊ីនោះឡើយ បើមាន នរណាម្នាក់ល្មើសរៀនភាសាដទៃនោះ នឹងត្រូវជាប់ទោសទណ្ឌដូចជាត្រូវជាប់ ពន្ធនាគារជាដើម។ បរិបទសង្គមនេះ មិនគ្រប់គ្រាន់ដែរត្រូវរៀបរាប់នោះឡើយ សម្រាប់អ្នកដែរស្អប់យួន ដល់ឆ្អឹង។ ឥទ្ធិពលរបស់យួន មកលើសង្គមកម្ពុជានាទសវត្សន៏ឆ្នាំ ១៩៨០នេះ បានធ្វើឲ្យប្រជាជនកម្ពុជា ចាំមិនភ្លេចរាល់ទង្វើរដ្ឋាភិបាលក្រុងហាណូយ គាបសង្កត់ រដ្ឋាភិបាលក្រុងភ្នំពេញនេះ។
បើយោងតាមបទសំភាសន៏រវាងវិទ្យុអាស៊ីសេរី និង អតីតនាយករដ្ធមន្ត្រីរបបសាធារណៈរដ្ឋ ប្រជាមានិតកម្ពុជា និងជាជនរងគ្រោះគឺលោកប៉ែនសុវណ្ណបានប្រាប់ឲ្យដឹងថាពីការជិះជាន់នោះបានប្រាប់ឲ្យដឹងថាវៀតណាមបានកេង ប្រវ័ញ្ជមកលើកម្ពុជា ស្ទើរគ្រប់រសជាតិ។ កាលដែរលោកធ្វើជានាយករដ្ឋមន្ត្រី លោកឃើញជនអន្តោប្រវេសន៏តាមទូករាប់ពាន់នាក់បានហូរចូលប្រទេសកម្ពុជាដូចជា កណ្តៀរមកធ្វើដំបូកអញ្ជឹងដែរ ហើយពួកគេ បានចូលតាមច្រកព្រំដែនសំខាន់ និង មករស់នៅក្បែរទីក្រុងភ្នំពេញ ដែរកាលនោះប្រជាជន វៀតណាមមានចំនួនច្រើនជាងប្រជាជនកម្ពុជាទៅទៀត។ ជាពិសេស គឺនៅតាមតំបន់ជាយក្រុងដូច ជា ច្បារអំពៅ ព្រែកបា្រ និង តាខ្មៅជាដើម។ ចំណែកឯឈើប្រណិតៗ ត្រូវរដ្ឋាភិបាល ក្រុងហាណូយ ដឹកទៅវៀតណាមទាំងថ្ងៃ ទាំងយប់ មិនត្រឹមតែប៉ុណ្ណោះ គ្រឿងចក្រ គ្រឿងផលិតនៅ ក្នុងរោងចក្រ ដែលបន្សល់ទុកតាំងពី សម័យសង្គមរាស្រ្តនិយមរបស់សម្តេចនរោត្តមសីហនុ ក៏ត្រូវកង ទ័ពយួនប្រមូលទៅស្រុកគេគ្មានសល់។ដោយប្រទេសកម្ពុជាយើងទើបតែរួចផុតពីសម័យប៉ុលពត ដូច្នេះប្រទេសបានបាត់បង់ធនធានមនុស្សជាច្រើន ម្លោះហើយវៀតណាមបាននាំយកជំនាញការ របស់គេមកបម្រើការងារនៅកម្ពុជា ហើយពួកជំនាញការនោះបានចាប់ផ្ទះនៅប្រទេសកម្ពុជាបាន ដោយសេរី ដោយមានអ្នកខ្លះចាប់សុទ្ធតែផ្ទះប្រណិតៗ និងចែកជូនបងប្អូនគេថែមទៀតផង។
អតីតនាយករដ្ធមន្ត្រី ប៉ែនសុវណ្ណបាន បន្តទៀតថា សម្បីតែកប៉ាល់ល្អៗនៅឯកំពង់ផែក្រុង ព្រះសីហនុក៏ត្រូវបានយួនលួចយកទៅដែរ។ រដ្ឋាភិបាលវៀតណាមបានសន្យាថាប្រទេសកម្ពុជា ឲ្យរួចផុតពីការស្លាប់ ហើយគ្មានបានដាក់លក្ខខណ្ឌអ្វីទាំងអស់ ប៉ុន្តែផ្ទុយមកវិញវៀតណាមបើជាជួយ ប្រមូលប្រដាប់ប្រដាល់ទៅស្រុកយួនស្ទើរគ្មានសល់។ ប្រជាជនយួនបានធ្វើអ្វីៗដោយសេរី បើគេចង់ហូបដូង គេត្រូវរំលំដើមជាដើម។ ចំណែកឯរបស់របរនៅក្នុងព្រះបរមរាជវាំងក៏ពួកនិគម វៀតណាមប្រមូលយកផងដែរ។ វៀតណាមក៏បានបញ្ជូនជំនាញការមួយក្រុមទៀតដើម្បីមកបង្រៀន និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប៉ុន្តែជំនាញការនោះហាក់ដូចជាមិនមែនជាជំនាញការ អាជីពឡើយ ព្រោះចំនេះដឹងពួកគេនៅស្ទើរនៅឡើយ។
របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាបានដួលរលំ នៅឆ្នាំ១៩៨៩ ដោយមានកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ របស់សម្តេចសីហនុនិង ប៉ុលពតនិងមានការជួយអន្តរាគមន៏ ពីសំណាក់អង្គការសហប្រជាជាតិ ហើយវៀតណាមបានយល់ព្រមដកទ័ពចេញពីប្រទេសកម្ពុជាទាំង ស្រុង ប៉ុន្តែជនអន្តោប្រវេសន៏យួនរាប់ពាន់នាក់នៅតែបន្តរស់នៅលើទឹកដីកម្ពុជាដដែល។ បើទោះជា យ៉ាងណាក៏ដោយ ក៏របបមួយនេះធ្វើឲ្យប្រទេសកម្ពុជាខាតបង់យ៉ាងច្រើន ទាំងទ្រព្យសម្បត្តិជាតិទាំង ទឹកចិត្តប្រជាជន និងធនធានមនុស្សនេះ ហើយគឺជាមូលហេតុមួយដែរធ្វើប្រជាជាតិទាំងមូលស្អប់រាល់ទង្វើរ របស់យួន និងទទួលស្គាល់ថាប្រជាជាតិយួនសម្បូរទៅដោយល្បិច ហើយជាបទពិសោធន៏មួយ សម្រាប់កម្ពុជាផងដែរ៕




ជំពួក ៧

មូលហេតុនៃការព្រមចុះកិច្ចព្រមព្រៀងរបស់ភាគីខ្មែរលើសិទ្ធិសញ្ញា ក្រុងប៉ារីស ២៨ កញ្ញា ១៩៩១

ប្រទេសនានាលើពិភពលោកនេះ​ រមេងតែងតែមានជំលោះនឹងគ្នា ខ្លះមានជំលោះ រឺសង្រ្គាមជាមួយប្រទេសផ្សេងៗ ឬប្រទេសជិតខាង ។ ឯខ្លះទៀតមានជំលោះក្នុងប្រទេស ឬសង្គ្រាមស៊ីវិល។ ឧទាហរណ៏ដូចជា ប្រទេសកូរ៉េ ប្រទេសវៀតណាម ដែលមានជំលោះគ្នាឯង រវាងខាងជើងនិងខាងត្បូង ពោលគឺ រវាងអ្នកកាន់លទ្ធិសេរី​និងលទ្ធិកុម្មុយនីស។ មិនមែនត្រឹមតែប្រទេសពីរនេះទេ នៅមានប្រទេសជាច្រើនទៀត ដូចជា ប្រទេសអាល្លឺម៉ង់ ប្រទេសស៊ីរី  និងប្រទេសអាហ្វិ្រចជាដើម។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលមានជំលោះទាំងក្នុងនិងក្រៅប្រទេស ដែរ។​ គិតចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកទល់នឹងឆ្នាំ១៩៨០ ដែលមានការបាញ់បោះ និងការបង្ហូរឈាមយ៉ាងច្រើនសន្ធឹកសន្ធាប់។​ ដូចនេះហើយទើបមានការចុះកិច្ចសន្យាមួយ ដែលហៅថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីអោយភាគីទាំងអស់ដាក់អាវុធចុះ សម្រុះសម្រួលគ្នា និងនាំគ្នាស្តារប្រទេសជាតិឡើងវិញ។ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀង ព្រឹត្តិការណ៏នយោបាយមួយ ដែលបានចុះហត្ថលេខាដោយតំណាងនានា របស់កម្ពុជា និង ១៨ ប្រទេសផ្សេងទៀត សម្រាប់ដោះស្រាយ ជម្លោះនៅក្នុងប្រទេសកម្ពុជា។ វាត្រូវបានកំណត់សម្គាល់ជា ទំព័រថ្មីមួយនៃប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជាក្នុងការបន្តនូវសន្តិសុខ សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។
របប ប៉ុល ពត បានបំផ្លាញ​ប្រទេសខ្មែរ​​អស់​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ដោយ​អំពើ​ហិង្សា​និង​ការ​បង្ហូរឈាម​ ឈាន​ដល់​ធ្វើអោយប្រទេសជួបនូវវីបាត់ដ៏ធ្ងន់ធ្ងរ ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ក្នុងឆ្នាំ១៩៧៤ -១៩៧៩។ ប្រជាជនខ្មែរ​ប្រមាណ​ជា 1,7 លាន​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​អំពើ​ហិង្សា និង​គ្រោះ​ទុរ្ភិក្ស​។ របបកម្ពុជាប្រជាធិបតេយ្យ (របប ប៉ុល ពត) ត្រូវបានបញ្ចប់ដោយការអន្តរាគមន៏របស់កងទ័ពវៀតណាមក្នុងឆ្នាំ១៩៧៨ ហើយប្រទេសកម្ពុជា បានស្ថិតនៅក្រោមវៀតណាម ដែលបានការគាំទ្រ ពីទីក្រុងហាណូយ។​ ហើយក៏មានសង្រ្គាមស៊ីវិលបានឆាបឆេះឡើងក្នុងកំឡុងទសវត្សឆ្នាំ ១៩៨០ ដែលប្រឆាំងនឹងរដ្ឋាភិបាល រវាងកងកម្លាំងបដិវត្តន៍ប្រជាជនកម្ពុជា នឹង  រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ។ ហេតុការណ៍ទាំងនេះហើយដែលបណ្តាលអោយមានកិច្ចប្រឹងប្រែងរកសន្តិភាពកាន់តែខ្លាំងឡើងនៅឆ្នាំ ១៩៨៩ និង ១៩៩១ ជាមួយនិងសន្និសីទអន្តរជាតិពីរ នៅទីក្រុងប៉ារីស និងជាការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បេសកកម្មជួយរក្សាបាននូវបទឈប់បាញ់គ្នាមួយ។  បន្ទាប់ពីមានការចរចារដ៏ស្វិតស្វាញមួយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គិតចាប់ពីការចរចារដំបូងរវាងសម្តេច សីហនុ និងលោកហ៊ុនសែន។ តែបន្ទាប់មកក៏មានការចូលរូមពីភាគី រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនៃសម្តេចសឺនសាន និងភាគីខ្មែរក្រហមតំណាងដោយលោកខៀវសំផន ភាគីទាំងឡាយមិនមានការពិបាកក្នុងការឯកភាពគ្នា ដើម្បីបង្កើតនូវស្ថាប័នជាតិជាន់ខ្ពស់មួយ ដែលជានិមិត្តរូបនៃអធិបតេយ្យភាពនោះទេ​ ប៉ុន្តែមានភាពតានតឹងមួយដែលអូសបន្លាយពេលយូរ គឺការចរចារកំណត់សមាសភាពនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។ ភាគីរដ្ឋាភិបានកម្ពុជាប្រជាធិបតេយ្យ និងបណ្តាប្រទេសមហាអំណាចទាំង៥ ក្នុងនោះជាពិសេសប្រទេសចិន។ នាថ្ងៃទី២១ កក្កដា ឆ្នាំ១៩៨៩ សម្តេចសីហនុ បានលើកសំណើរអោយបង្កើតអាជ្ញាធររួមមាន ៤ ភាគីដែលមានសិទ្ធអំណាចស្មើរៗគ្នា។ រីឯភាគីរដ្ឋកម្ពុជា ដែលដំណាងដោយ លោកហ៊ុនសែន គឺគោលការណ៏សមាសភាពស្មើរភាពគ្នារវាងភាគីរដ្ឋាភិបាលទាំងពីរ គឺរដ្ឋាភិបាលនៃរដ្ឋកម្ពុជា និង រដ្ឋាភិបាលចំរុះត្រីភាគី។ ដោយលោកហ៊ុនសែន​ ចាត់ទុកថាភាគីទាំងបីនៃគូប្រឆាំងនេះ គ្រាន់តែជាក្រុមតែមួយនៃរដ្ឋាភិបាលចំរុះត្រីភាគី។ ដូច្នេះគោលជំហររបស់ភាគីរដ្ឋកម្ពុជា គឺឈរលើគោលការណ៏ស្មើរភាពគ្នារវាងរដ្ឋាភិបាលទាំងពីរ ចំណែកគោលជំហររបស់រដ្ឋាភិបាលចំរុះត្រីភាគីគឺឈរលើគោលការណ៏ស្មើរភាពគ្នានៃភាគីទាំងបួន។ ការប្រទាញប្រទង់ដើម្បីស្វែងរកដំណោះស្រាយរួមមួយរវាងគោលជំហរពីរផ្ទុយគ្នានេះ បានអូសបន្លាយអស់រយៈពេល១០ខែ ទើបឈានដល់ការឯកភាពគ្នាកំណត់សមាសភាពសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ស្មើរគ្នាមួយរវាងភាគីរដ្ឋាភិបាលទាំងពីរ មិនមែនរវាងភាគីទាំងបួនទេ។ ក្នុងនោះរួមមានចំនួន១២រូប ក្នុងនោះមាន៦រូបមកពីរដ្ឋាភិបាលចំរុះត្រីភាគី ពោលគឺ២រូបពីភាគីហ៊្វុនស៊ិនប៉ិច ២រូបពីភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេចសឺនសាន ២រូបទៀតពីភាគីខ្មែរក្រហម និង៦រូបពីភាគីរដ្ឋកម្ពុជា។ បន្ទាប់មក នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្រ្តសំរាប់ប្រទេសកម្ពុជា ដែលកិច្ចព្រមព្រៀងអំពីដំណោះស្រាយនយោបាយទាំងស្រុងនៃជំលោះនៅកម្ពុជារួមនឹងឧបសម្ព័ន្ធភ្ជាប់មកជាមួយឬហៅកាត់ថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានតំណាងគ្រប់ភាគីកម្ពុជា និងប្រទេសចំនួន១៨ទៀត ចុះហត្ថលេខានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានវត្តមានរបស់លោក អគ្គលេខាអង្គការសហប្រជាជាតិផងដែរ ដែលជាសញ្ញានៃការបញ្ចប់ជាផ្លូវការនៃសង្គ្រាមកម្ពុជា-វៀតណាម។
v  សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស មានចែងនូវចំណុចសំខាន់ៗជាច្រើនដូចតទៅ៖
·         កំណត់រយៈពេលនៃដំណាក់កាលអន្តរកាល រហូតដល់មានការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី។
·         កំណត់ពីវត្តមាននៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា UNTAC
·         កំណត់អំពីក្រុមប្រឹក្សាជាតិជាន់ខ្ពាស់កម្ពុជា​ និងទំនាក់ទំនងរវាងក្រុមប្រឹក្សាជាតិជាន់ខ្ពស់និង UNTAC
·         កំណត់អំពីការដកកងកំលាំងបរទេសទាំងអស់ចេញពីកម្ពុជា និងការពិនិត្យបញ្ជាក់។
·         កំណត់អំពីការឈប់បាញ់គ្នា និងការបញ្ឈប់នូវការផ្តល់ជំនួយយោធាទាំងអស់ពីខាងក្រៅ។
·         កំណត់អំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៍។
·         កំណត់អំពីការគោរពសិទ្ធមនុស្សនៅកម្ពុជា។
·         កំណត់អំពីកិច្ចការធានាជាអន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា។
·         កំណត់អំពីការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន ជនផ្លាស់ប្តូរទីកន្លែង។
·         កំណត់អំពីការដោះលែងឈ្លើយសឹក និងជនស៊ីវិលជាប់ឃុំ។
·         កំណត់អំពីគោលការណ៍សំរាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា។
·         កំណត់អំពីការស្តារនិងការកសាងកម្ពុជាឡើងវិញ។
·         ការភ្ជាប់នូវឧបសម្ព័ន្ធមួយចំនួន បញ្ជាក់បន្ថែមនូវការអនុវត្តន៏ និងកិច្ចការត្រូវបំពេញ។

សេចក្តីសន្និដ្ឋានយោងតាមការការស្រាវជ្រាវរបស់នាងខ្ញុំ ខ្ញុំយល់ថាភាគគីទាំង ៤ យល់ព្រមចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដោយពួកគេទាំងអស់ចង់បានអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា គឺមានន័យថាមិនត្រូវអោយមានការដាក់ការគ្រប់គ្រងពីជនបរទេស និងបង្កើតរាជរដ្ឋាភិបាលដោយចេញពីការបោះឆ្នោត។ ជាពិសេសចង់អោយកងទ័ពវៀតណាមចាកចេញពីប្រទេសកម្ពុជា។ មួយវិញទៀតសម្តេច សីហនុ និងលោកហ៊ុនសែន ចង់មានការបនបំរួបបំរួមជាតិ និងបំបាត់សង្រ្គាមក្នុងប្រទេសជាមួយភាគគីទាំង ដើម្បីអភិវឌ្ឍន៍ប្រទេសសារជាថ្មី។ ដោយសារតែមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ទើបមានការបោះឆ្នោត ឆ្នាំ១៩៩៣ និងមានការរៀបចំប្រព័ន្ធគោលការណ៍សំរាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា៕

ជំពួក ៨
កម្ពុជាមុន និងក្រោយសម័យអ៊ុនតាក់

ប្រទេសកម្ពុជាមុននិងបានចូល​ក្នុងសម័យអ៊ុនតាក់មានរឿងកើតឡើងជាច្រើនដែលយើងមិនអាចបំភ្លេចបាន ប្រទេសកម្ពុជាបានទទួល​ភាពឈឺចាប់រាប់មិនអត់ចាប់តាំងពីសម័យ អាណានិគមបារាំង​។
ក្នុងឆ្នំា១៩៩២​ ខែ កុម្ភះ អ៊ុនតាក់ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជាដែលរៀបចំឡើងនៅក្រោម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ     សហប្រជាជាតិ៧៤៥ ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជានៃប្រទេសកម្ពុជាដែលនៅពេលនោះដើម្បីអនុវត្តកិច្ចព្រមព្រៀងសនិ្តភាពប៉ារីស។ មុនផ្តើងចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសខែតុលាឆ្នាំ១៩៩១​​ ប្រទេសកម្ពុជាមាន​បញ្ហា​ប្រែប្រួលជានិច្ច​ដូចជា​រឿងនយោបាលជាដើមប្រឈមមុននិងជំលោះជាច្រើន​ហើយទៅដល់ការប្រទូសរាយប្រដាប់អាវុច ការ​បំហូរឈាមគា្នទៅវិញទៅមក។​ ហើយមុននិងអ៊ុនតាក់បានបង្តើតឡើងប្រទេសកម្ពុជាបានរង់គ្រោះអស់រយះពេល២០ឆាំ្ន។​ សង្រ្គាមរវាងលន់ ណុល​ និងសម្តេចព្រះ    ប្រមុខរដ្ឋនរោត្តមសីហនុ គឹការធ្វើរដ្ឋប្រហារចង់ទំលាក់សម្តេចព្រះប្រមុខរដ្ឋនរោត្តមសីហនុនាឆ្នាំ១៩៧០។​ដើម្បីប្រឆាំងនឺងរដ្ឋប្រហារយោធានេះ សម្តេច សីហនុបានបង្កើត​រណតីរ្សរូបរួមជាតិ” (FUNK) ទៅទីក្រុងប៉េងកាំងដោយអំពាវនាវអោយប្រជារាស្ត្ររួបរួមគ្នាដើម្បីទប់ទល់និងលន់ ណុល ក្នុងនោះក៏មានចលនាខ្មែរក្រហមដែលដឹកនាំដោយសាឡុតសការសហការណ៏រវាងសម្តេចសីហនុ និងកម្លាំងខ្មែរក្រហមនេះក៏បានប្រតិបត្តិការជាបន្តបន្ទាក់ដូចជាចេនឡា១ ចេនឡា២របស់ពួកទាហានលន់ណុលត្រូវបានកងកម្លាំងយោធាវៀតណាមខាងជើងវាយបំបាត់យ៉ាងដំណំនៅកំលុងពេលនេះដែលនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥កម្លាំងយោធារបស់ខ្មែរក្រហមបានវាយសំរុកចូលកាន់កាប់រដ្ឋធានីភ្នំពេញ ពេលនោះហើយសាធារណរដ្ឋរបស់លន់ ណុលត្រូវដួលរលំទាំងស្រុង។ពេលនោះខ្មែរក្រហមក៏មានបំណងដើម្បីពង្រីកមហិច្ចតាក៏បានយករបបសាធារណរដ្ឋដែលបានពីការវាយរលំដូរ ទៅជាប្រជាធិតេយ្យឬ ក្រុមកម្មុយនិស្តដើរតាម លទ្ធិម៉ោ និយម។ ដោយខ្មែរក្រហមបានឆ្លៀតឳកាសនេះដើម្បីចង់កសាងសង្គមនិយមអោយបានសំរេចយ៉ាងរហ័សក្នុងពេល១០ទៅ១៥ឆាំ្នហើយពួកមេដឹកនាំខ្មែរក្រហកមបានអនុវត្តគោលនយោបាយមហាលោតផ្លោះ មហាអស្ចារ្យ បានកែប្រែសង្គមខ្មែរដល់ឫលគល់ធ្វើអោយប្រទេសកម្ពុជាវិនាសហើយភាពវិនាសនេះធើ្វអោយប្រទេសកម្ពុជាទាំងមូលប្រឈរមុខភាពខ្លោចផ្សាម្តងទៀតដោយជន្លៀសប្រជាជនពីទីក្រុងឲ្យរស់នៅធ្វើពលកម្មនៅតាមជនបទ ហើយបំផ្លាញប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី បញ្ឍប់ចាយវាក្រដាស់ប្រាក់​ លប់បំបាត់ចោលរបបកម្មសិទិ្ធកឯកជន​ លប់បំបាត់ចោលអី្វៗទាំងអស់ដែលជាសំណស់របបចាស់ៗ​ បំផ្លាញវត្តអារាម សាលារៀន មធ្យោបាយផលិតកម្មប្រពៃទំនាមទំលាប់ខ្មែរ។ល។​ យ៉ាងទៀត ពួកខ្មែរក្រហមត្រូវសំឡាប់រង្គាលទៅលើកពួករាជការ ទាហាន និងបញ្ញាវន័្តនៃរបបចាស់ហើយសំឡាប់ទៅដល់ជនរងគ្រោះន្ថែមទៀតតាមទ្រីស្តីរបស់ពួកខ្មែរក្រហម វាយជាខ្សែសង្វាក់ វាយគ្រប់ផ្នែក និង ជីកស្មៅ ត្រូវ ជីកទាំងឫសនេះហើយគឺជានយោបាយរបស់ខ្មែរក្រហមដើម្បីកសាងសង្គមមួយថ្មីទាំងស្រុង។ យើងអាចឃើងថាខ្មែរនូវមហន្តរាយនៃគ្រោះប្រល័យពូជសាសន៏ជាតិឯង។ សំណាងល្អដែលរបបនេះត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ អស់រយះ៣ឆ្នាំ ៦ខែ ២០ថ្ងៃមែនតែធ្វើអោយប្រទេសកម្ពុជាទាំងមូលដូចជាប្រទេសខ្មោច មានផ្ទះអស់មនុស្សនៅហើយបើសិនជានៅបន្តរទៀតប្រជាជនខ្មែរ និង​ប្រទេសកម្ពុជាអាចនិងរលាយបានតាមទស្សនះនិងការស្រោយជ្រាវរបស់ខ្ងុំ។ បន្ថែមទៀតនោះបន្ទាប់ពីបញ្ចប់សម័យមហន្តរាយប្រល័យពូជសាសន៏ហើយក៍ដោយក៍យើងមិនទាន់បានសនិ្តភាព១០០ភាពរយទេ ក៏មានរឿង សង្គ្រាមស៊ីវិលឡើទៀតនាឆាំ្ន១៩៧៩ ដល់ឆាំ្ន១៩៩១ ដែលនាំជម្លោះទៅកាន់អង្គការសហប្រជាជាតិនៅញូយ៉ក។​ បន្ទាប់ពីសង្រ្គាមស៊ីវ័លមកប្រទេសកម្ពុជាក៏មានសេចក្តីសង្ឃឹមនិងមានពន្លឺបានលេចឡើងនៅថ្ងៃទី២៣ តុលា ឆាំ្ន១៩៩១នៅទីក្រុងប៉ារីស គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងគ្នាអំពីដំណោះស្រាយនយោបាយទាំងស្រុងនៃជំលោះនៅកម្ពុជា។​ ក្នុងពេលនោះដែលក្រោមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនោះ គេត្រូវបានបង្កើតរដ្ឋភិបាលបណ្តោះអាសន្នដែលសម្តេចសីហនុបានប្រសិទ្ធនាមពួកគេជាបុគ្គលិក អ៊ុនតាក់(UNTAC)។ អ៊ុនតាក់មានបុគ្គលិក ២០៦០០នាក់រួមទាហាន​ នគរបាលនិង​ បុគ្គលិកស៊ីវ័លស័្មគ្រចិត្តច្រើនជំរុះជាតិសាស្ត្រមកពីជាង១០០ប្រទេសដែលចូលរួម។ អ៊ុន​ តាក់គឺជាសម័យមួយដែលប្រជាជនខ្មែរបានភាពសុខសនិ្តភាព​។គោលបំណងរបស់គឺដើម្បីស្តារសនិ្តភាព និងរដ្ឋាភិបាលអសេនិកនៅក្នុងប្រទេសមួយដែលបានខ្ទេចខ្ទីអស់ច្រើទសវត្សដោយសង្គ្រាមស៊ីវ័ល និងសង្គ្រាមត្រជាក់ និងដើម្បីបង្តើតការបោះឆ្នោតដៅយសេរីនិងយុត្តិឆម៌ដែលនាំទៅដល់រដ្ឋធម្មនុញថ្មី និងដើម្បីចាប់ភ្តើមបញ្ជេះនូវបុននីតិសម្បទាប្រទេសនេះវិញ។វាត្រូវបានប្រើការត្រូតត្រាលើ ឬ ការគ្រប់គ្រង លើគ្រប់ទិដ្ឋភាពទាំងអស់នៃរដ្ឋាភិបាល រួមមានកិច្ចការបរទេស ការពារជាតិសនិ្តសុខសាធារណះ និងព័តមាន ហើយនិងដើម្បីត្រួតត្រា ពិនិត្យ និង ផ្ទៀងផ្ចាត់ការដកទ័យថយ និងការមិនត្រឡប់មកវិញ នៃកងទ័យបរទេស ការដកហូតអាវុធ និងរំសាយកងទ័ពពីពួកក្រុមដែលប្រយុទ្ធគ្នារបស់កម្ពុជា ហើយរឹបអូសកន្លែងលាក់សពា្វវុធ និងគ្រឿងផ្គត់ផ្គង់ យោធា ជម្រក និងការពារសិទ្ធិមនុស្ស មើលលើសន្តិសុខយោធា និងប្រកាន់ច្បាប់ និង បទបញ្ជាធ្វើមាតុភូមិនិវត្តន៏ និង ឲ្យពួកជនភៀសខ្លូនតាំងទីលំនៅឡើងវិញ និងបំលាស់ទីមនុស្សមា្នក់ៗ ជួយដោះមីន និងការបង្កើតឡើងនូវកម្មវិធីហឹ្វកហ្វឹនក្នុងការបោសសំអាតមីន និងការយល់ដឹងអំពីមីន និងជួយក្នុងការកសាងសេដ្ឋកិច្ចនិង ការអភិវឌ្ឍន៏មកវិញ។ ដូចច្នេះហើយប្រជាជន កម្ពុជានៅបានទទួលសា្វគមន៏ពួកគេណាស់ ដែលចូលមកកាន់ប្រទេសកម្ពុជា​ ហើយនេះក៏ជាបំណងនិងគុណសម្បត្តិរបស់អ៊ុន តាន់។ នេះហើយបានជាប្រជាជនកម្ពុជាស្វាគមន៏ពួកគេនោះ។ បន្ថែមទៀតនោះព្រះនរោត្តម សីហនុក៏មានការទំនុកបម្រុងច្រើនអំពីអ៊ុនតាក់ទាំង​​     ស្រុង។ តែអ៊ុន តាក់មិនអាចនៅបន្តគ្រប់គ្រងកិច្ចការរដ្ឋបាលនៅកម្ពុជារហូតទេ ហើយចំពោះវត្តមានសន្ធឹកសន្ធាប់នៃកងទ័ពអ៊ុន តាន់បាននាំនូវការបំពាបំពាននិងការអាប់អោនកិត្តយសនៃពួកស្ត្រីកម្ពុជា ដែលកំពុងលើកសួយពេស្យាកម្ម និងការនាំអេដស៏ចូលមក ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានឆ្លងជំងឺអេដស៍ខាំ្លងបំផុតនៅអាស៊ី ហើយចំនួនពូកស្រីពេស្យាក្នុងរដ្ឋកម្ពុជាបានកើនឡើងពីប្រហែល៦០០០នាក់នៅឆាំ្ន១៩៩១ ទៅជាង២០០០០នាក់នេះជាកំហុសមួយដល់ធំរបស់ពួកអ្នកថែរក្សាសនិ្តភាពស.ប។ ក៏កាន់តែសំខាន់គឺបានចូលរួមដោយបុគ្គលិកស.បគឺត្រូវបានសំម្លាប់ដោយយានយន្តរបស់អ៊ុនតាន់ដែលបានបើកបរដោយពួកអ្នកបើកបរស.ប គា្នសមត្ថភាព រឺ ស្ររឹង។​ ហើយមុននិងមានការបោះឆ្នោតហិង្សបានកើតឡើងនៅគ្រប់ទីកន្លែង ហើយហិង្សនេះបានបងើ្កតឡើងពីពួកខ្មែរក្រហមដែលចង់បំផ្លាញការបោះឆ្នោតនិងចង់បំភ័យអ៊ុតាក់ឲ្យចេញពីកម្ពុជាហើយខ្មែរក្រហមនៅតែបន្តការវាយប្រហារប្រសិនបើបន្តធើ្វកិច្ចឈប់បាញ់គា្ន តាមរយះការវាយប្រហារទីតាំងឈរជើងរបស់រដ្ឋកម្ពុជាធ្វើអោយប្រជាជនកម្ពុជាប្រមាណ១០០នាក់ត្រូវបានស្លាប់ និង១៧៩នាក់ទៀតរងរបួសៗ។ការខូតបានរួមបញ្ជូលទាំងសមាជិករបស់ភាគីទាំងបួនក្រុម ព្រមទាំងបុគ្គលិកអ៊ុន តាក់ផងដែរ។ បន្ទាប់ពីបានឆ្លងកាត់រឿងជាច្រើននាឆាំ្ន១៩៩៣ អង្គសហប្រជាជាតិបានមានការបង្កើតការបោះឆ្នោតជាលើកដំបូងនៅប្រទេសកម្ពុជាដើម្បីបញ្ឍប់ការបាញ់គ្នា។ ហើយការបោះឆ្នោតនេះមានលក្ខណះជាប្រព័ន្ធហើយត្រូវបានអនុម័យដោយលោក អាកាស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩២ គណបក្សនយោបាយទាំងអស់ បានរៀបចំឃោនសាក្នុងអង្គមិទ្ទិង​ នាថ្ងៃ២៣ ឧសភា ១៩៩៣គឺជាថ្ងៃប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជាគឺគ្រប់ភាគីធ្លាប់តែច្បាំងគ្នា​ លើកលែងតែពួកខ្មែរក្រហម មិនបានសុខចិត្តដាក់អាវុធចុះដើម្បីធ្វើការប្រកួតប្រជែងគ្នាដំណ្តើមសន្លឹកឆ្នោតតាមលទ្ធិប្រជាធិបតេយ្យឡើយ។ ហើយមានមានបេក្ខជនទាំងអស់ចំនួន៣២៦៨នាក់ មកពីគណបក្សនយោបាយធំតូចចំនួន២០បានឈរឈ្មោះនៅតាមមណ្ឌលបោះឆ្នោតខេត្តកុ្រង២១ដើម្បីប្រគួតប្រជែងយកអាសន្នះចំនួន១២០ក្នុងរដ្ឋសភាជាតិ។ ការបោះឆ្នោតប្រព្រឹត្តទៅក្នុងរយះពេល៥ថ្ងៃ ពីថ្ងៃទី២៣ ដល់២៨ ឧសភា ១៩៩៣នៅតាមការិយាល័យបោះឆ្នោតអចល័តចំនួនជាង១៤០០ការិល័យនិងការិល័យចំនួន២០០ទៀត សំរាប់ចល័តទៅដល់ប្រជាជនអ្នកបោះឆ្នោតនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ ក៏ប៉ុន្តែការិល័យចំនួន៤០០បានបិទទ្វារនៅមុនពេលបោះឆ្នោតដោយសារមូលហេតុសន្តិសុខ ជាពិសេសការអុកលុយរំខានរបស់ពួកខ្មែរក្រហមដែលចង់បំផ្លាញការបោះឆ្នោះ។ ភាពគីខ្មែរក្រហមបានគំរាមកំហែងប្រជាពលរដ្ឋខ្មែរឪ្យទៅបោះឆ្នោត។​ ហើយពួកខ្មែរក្រហមក៏បានទស្សន៏ទាយថានឹងមានប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោតមិនច្រើនឡើយ។ តែទោះជាមានការគំរាមគំហែងរបស់ពួកខ្មែរក្រហមក៏ដោយ ដែលនៅតែមានប្រជាជនក្នុងថ្ងៃទី១បានចូលរួមចំនួន២.២លាននាក់ ស្មើមនឹង៤៦ភាពរយនៃអ្នកបានបោះឆ្នោត និងថ្ងៃបន្តបន្ទាប់ដល់ថ្ងៃចុងបញ្ចប់មានអ្នកចូលរួមចំនួន៤,២៦៨.១៩២នាក់  ស្មើមនឹង៨៩,៥៦ភាពរយនៃអ្នកចុះឈ្មោះបោះឆ្នោតជា៤,៧លាននាក់។ ហើយលទ្ធផលក៏បានចេញប្រកាសនាថ្ងៃទី១០ មិថុនា ១៩៩៣ ដោយយោងតាមប្រភពលទ្ធផលអ៊ុនតាក់ សរុប​មានចំនួន ៤,០១១.៦៣១សន្លឹក។ នាថ្ងៃទី១០ មិថុនាដែលប្រកាសដោយលោក អាកាស៊ី ប្រមុខរដ្ឋអ៊ុនតតាក់បានធ្វើការប្រកាសលទ្ធផលក្នុងសម័យប្រជុំអេស ស៊ី ភាគីគណបក្សហ៊្វុនស៊ិនប៉ិច  និងភាពគីគណប្សប្រជាធិបតេយ្យសេរីនិយបព្រះពុទ្ធសាសនា បានទទួលយកនូវលទ្ធផលបោះឆ្នោតនេះភា្លម គណបក្សហ៊្វុនស៊ិនប៉ិច មានសេចក្តីរំភើបរីករាយឥតឧបមាចំពោះជ័យជំនះ តែការជ័យជំនះរបស់គណបក្សហ៊្វុនស៊ិនប៉ិច មិនមែនជាស្នាដៃរបស់គណបក្សខ្លួនប្រគួតប្រជែងបាននេះទេ​ គឺជ័យជំនះនោះបានមកពីការគាំទ្រ ចំពោះសម្តេចនរោត្ត សីហនុនោះទេ។  បន្ទាប់មកគណបក្សប្រជាជនកម្ពុជាបានតវ៉ាប្រកែកយ៉ាងខ្លាំងហើយស្ថានភាពនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឡើង។ សម្តេចជា ស៊ីមដែលជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានជួបជាមួយសម្តេចសីហនុហើយក៏បានស្នើសុំសម្តេចសីហនុរៀបចំកិច្ចប្រជុំមួយជាមួយព្រះអង្គម្ចាស់រណឬទ្ធិដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការផ្សះផ្សាជាតិនិងទទួលស្គាល់ឆន្ទះរបស់រាស្ត្រដែលចង់បានសន្តិភាព។ សម្តេសជាស៊ីមក៍បានសរសេរសំបុត្រមួយច្បាប់ទៅកាន់អ៊ុនតាក់ប្រកាសថាគណបក្សប្រជាជនមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេប្រសិនជាការបោះឆ្នោះថ្មីមិនត្រូវបានធ្វើឡើងម្តងទៀតនៅខេត្តចំនួនបួនមានខេត្តបាត់ដំបង កំពង់ឆ្នាំង ភ្នំពេញ និងព្រៃវែងដែលគិតថាមិនប្រក្រតី។​ នាថ្ងៃទី៣ មិថុនា សម្តចជា ស៊ីមនិងហ៊ុន សែបានជួបជានឹងសម្តេចសីហនុហើយស្នើសុំព្រះអង្គកាន់កាប់អំណាចទាំងមូល។ ពួកគាត់ក៏ទាមទារការចែកអំណាចស្មើគ្នាជាមួយនឹងហ៊្វុនស៊ិន ប៉ិចនៅក្នុងគណះរដ្ឋមន្ត្រីថ្មី។ សម្តេចសីហនុក៏សម្រេចចិត្តធ្វើសកម្មភាព នៅថ្ងៃទី៣ មិថុនា ដែលគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការមួយស្តីពីកិច្ចព្រមព្រៀងរវាងគណបក្សហ៊្វុនស៊ិន ប៉ិចនិងគណបក្សប្រជាជនកម្ពុជាក្នុងការបង្កើតរដ្ឋាភិបាលជាតិបណោ្តះអាសន្នដោយមានសម្តេចសីហនុជាប្រមុនរដ្ឋជានាយករដ្ឋមន្ត្រីនិងជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនិងប៉ូលីស រឺឯហ៊ុនសែន និងព្រះអង្គម្ចាស់រណឫទ្ធិជាសហនាយករដ្ឋមន្ត្រី។ ហើយគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិន ប៉ិចចែកអំណាច៥០-៥០។ តែព្រះអង្គម្ចាស់រណឫទ្ធិមិនចង់ធ្វើការជាមួយលោកហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជាទេ ក្រោយមកយោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសការបោះឆ្នោតត្រូវបានគេគិតថានឹងបង្កើតសភារដ្ឋធម្មនុញ្ញដែលនឹងពា្រងនិងប្រកាសរដ្ឋធម្មនុញ្ញថ្មីមួយក្នុងរយះពេលកៅសិបថ្ងៃ សេចក្តីព្រាងរដ្ឋធម្មនុញ្ញត្រូវបានដាក់ជូនសភាធម្មនុញធ្វើការអនុម័តដោយសំឡេងគាំទ្រ១១៣ ប្រឆ្នាំង៥សំឡេងនិង ២សំឡេងអនុបវាទ។ ព្រះមហាក្សត្រចាត់តាំង វរះជនមួយរូវក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែឈ្នះឲ្យបង្កើតរាជរាដ្ឋភិបាល។ វរះជនដែលត្រូវបានចាត់តាំងនេះសហការីដែលតំណាងរាស្រ្តឬសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋភិបាល ដែលផ្គូរផ្គងឲ្យកាន់តំណែងផ្សែងៗក្នុងរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ហើយក្រោយពីអនុម័យរដ្ឋធម្មនុញ្ញមក សភាធម្មនុញ្ញបានកា្លយជារដ្ឋសភាជាតិ។​ នាថ្ងៃទី២៤ កញ្ញ ១៩៩៣ សម្តេចនរោត្តសីហនុត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឡើងគ្រងរាជជាថ្មី ជាព្រះចៅក្រុងកម្ពុជាធិបតី បន្ទាប់ពីព្រះអង្គបានដាក់រាជ្យនាឆ្នាំ១៩៥៥ ដើម្បីថ្វាយរាជ្យដល់ព្រះរាជបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត។ ព្រះរាជកិច្ចដំបូងរបស់ព្រះអង្គ គឺព្រះអង្គបានតែងតាំងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី​១ និងឯកឧត្តម ហ៊ុនសែន ជានាយរដ្ឋមន្ត្រីទី២នៃរាជរដ្ឋាភិបាលអាណត្តិទី១។ រាជរដ្ឋាភិបាលចំរុះនេះយោងតាមលទ្ធផលនៃការបោះឆ្នោត និងស្មារទីផ្សះផ្សាជាតិមាន ឧបនាយករដ្ឋមន្ត្រីចំនួន២រូបគឺលោកស ខេង មកពីគណបក្សធំទាំងពីរ បានបែងចែកអំណាចស្មើគ្នា នៅក្នុងក្រសួង និងរដ្ឋលេខាធិការ លើចំនួនក្រសួងទាំងអស់ចំនួន២៦ ស្ថាប័នពីរទៀត ត្រូវបានទៅខាងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាហើយម៉ូលីណាកាក៏មានតំណែងថ្នាក់អនុរដ្ឋលេខាធិកានៃក្រសួងមួយដែរ។ ហើយនាថ្ងៃទី២៦ ខែកញ្ញ ឆ្នាំ១៩៩៣ លោក អាកាស៊ីប្រមុខអ៊ុនតាក់បានធ្វើពិធីជំរាបលា និងចាកចេញពីកម្ពុជា ដែលជានិមិត្តរូបនៃការបញ្ចប់ទាំងស្រុងនៃបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ទុកឲ្យប្រជាជនកម្ពុជាដោះស្រាយបញ្ហាខ្លួនដោយខ្លួនឯង។ ហើយរូបមន្តនៃការបង្កើតរាជរដ្ឋាភិបាលមួយ ដែលមាននាយករដ្ឋមន្ត្រីពីរ បានធ្វើអោយប្រទេសកម្ពុជាមានសភាពល្អប្រសើរឡើងជាលំដាប់ ក៏ប៉ុន្តែក្នុងអំឡុងពេលពាក់កណ្តាលទីមួយនៃឆ្នាំ១៩៩៧ទំនាក់ទំនងរវាងសហនាយករដ្ឋមន្ត្រីទាំងពីរកាន់តែផ្តល់សញ្ញាអាក្រក់ ​ដោយព្រះអង្គម្ចាស់កាន់តែទទួលការគំរាមគំហែងឡើង និងប្រើល្បិចកលពីគ្រប់ទិសដោយលោកហ៊ុនសែន ប្រអង្គម្ចាស់ក៏បានធ្វើការវាយបកវិញ ដោយយុទ្ធសាស្ត្រគឺរុញលោកហ៊ុនសែន ឲ្យផុតច្រំាទន្លេ និងសកម្មភាពយ៉ាងប្រញប់ប្រញាល់បំផុត។ ហើយប្រឆាំងជាសាធារណះជាមួយលោកហ៊ុនសែនដោយផ្នែកទៅលើសម្មតិកម្មក្នុងចំណោមសម្មតិកម្មដទៃទៀត គាត់បានបាត់បង់ការគាំទ្រក្នុនបក្សរបស់គាត់ដោយសារតែទង្វើបែប<<ស្តាលីននិយម>> របស់គាត់នឹងថាគាត់ដើរតួជា<<ខ្លាក្រដាស>>ដោយគ្មានការគាំទ្រច្រើននៅក្នុងជួរកងទ័ពនិយ័តជាតិ។ គណបក្សហ៊្វុនស៊ិនប៉ិច ជឿជាក់ថា ដោយធ្វើការបង្ករឿងជាមួយនឹងលោកហ៊ុនសែនបែបនេះនឺងនាំឲ្យអន្តរជាតិជួយថ្កោលទោសលោកហ៊ុនសែន​ និងមិនធ្វើឲ្យមានការគាំទ្រច្រើននៅក្នុងគណបក្សរបស់គាត់ឡើយ។ ប៉ុន្តែអង្គសមាជគណបក្សប្រជាជនគឺជាសមាជធំជាងគេ និងលើកដំបូងបំផុតតាំងពីឆ្នាំ១៩៩២មក។ សមាជនេះបានកាត់ផ្តាច់ការអនុវត្តយុទ្ធសាស្ត្រនោះចោល ទោះជាគណបក្សហ៊្វុនស៊ិនប៉ិច និងពួកប្រឆាំងដទៃទៀតបានឃោសនាយ៉ាងទូលំទូលាយក៏លោកហ៊ុនសែនគ្មានអី្វបប៉ះទង្គិចឡើយ។ ហើយការប្រឈមមុខគា្នដោយកម្លាំងប្រដាប់អាវុធបានកើតឡើងជាលើកដំបូងម្តងទៀតរវាងកងទ័យដែលស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា និងកងទ័យដែលស្មោះត្រង់នឹងគណបក្សហ៊្វុនស៊ិនប៉ិចបានផ្ទុយឡើងនៅខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមករានេះអាចបង្ហាញឲ្យឃើញថាពិតជាអាចនាំដល់ការប៉ះទង្គិចគា្នធំយ៉ាងណាទៀតដែលមិនអាចស្មានដល់នៅក្រោយទៀតបាន​ គឺការសាកល្បងកម្លាំងជាលើកទី២គឺនៅចំកណ្តាលទីក្រុងភំ្នពេញតែម្តង នាយប់ថ្ងៃទី១៦ ខែមិថុនា ១៩៩៧ លោកឧត្តមដេនីយ៍ហូ សុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយនឹងលោកសេរីកុសល បាននាំកម្លាំងអង្គរក្សផ្ទាល់របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ​ ធ្វើករាពង្វាតយកទីតាំងការពាររហូតដល់ឡោមព័ទ្ធផ្ទះលោកឧត្តមដេនីយ៍ហុក ឡងឌីអគ្គនាយកនគរបាលជាតិខាងគណបក្សប្រជាជនកម្ពុជា ហើយយប់ថ្ងៃទី១៧ ខែមិថុនា កម្លំាងអង្គរក្សសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិបានប៉ះទងិ្គចដោយអាវុធជាមួយអង្គរក្សលោកលោកឧត្តមដេនីយ៍ហុក ឡងឌីបណ្តាលឲ្យស្លាប់២នាក់។ ហើយទី១មួយកក្កដា ១៩៩៧ មានផ្ទុះអាវុធនៅព្រែកតាទែន ក្បែរផ្លូវជាតិលេខ៥ ជិតទីក្រុងភ្នំពេញ រវាងកម្លាំងដែលលោកញឹក ប៊ុនឆៃបានបញ្ចូនជាសំងាត់ពីសំរោងចុងកាល និងកម្លាំងប្រដាប់អាវុធក្នុងរាជរដ្ឋាភិបាលដែលនិយមគណបក្សប្រជាជនកម្ពុជាដែលបានបញ្ចូនទៅដកអាវុធពួកគេ។ បន្ទាប់ពីដកអាវុធនៅព្រែកតាទែនរួច កម្លាំងប្រដាប់អាវុធក្នុងរាជរដ្ឋាភិបាលដែលនិយមគណបក្សប្រជាជនកម្ពុជាបានបន្តទៅដកអាវុធកម្លាំងគ្មានការអនុញ្ញតត្រឹមត្រូវនៅក្បែរវត្តភ្នៀត បន្ទាយស្រែអំពិល ស្រុកអង្គស្នួល រួមមក ក៏បន្តទៅដកអាវុធលាក់ទុកជាច្រើននៅផ្ទះលោកឧត្តមដេនីយ៍ចៅសម្បត្តិ នៅអូរបែកត្អម និងផ្ទះលោកឧត្តមដេនីយ៍ហុក ញ៉ឹក ប៊ុនឆៃ ម្តុំសំណង់១២ ហើយត្រូវកម្លាំងប្រដាប់អាវុធនិយមខាងគណបក្សបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងរាជរដ្ឋាភិបាលធ្វើការតបតវិញ បង្កើទជាសង្រ្គាមផ្ទុះអាវុធថ្ងៃ៥ ៦ កក្កដា ១៩៩៧ ដ៏សោកសៅ។ ហើយក្រោយពីការព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ៥ ៦ កក្កដា ១៩៩៧បានបញ្ចប់អំពើអនាធិបតេយ្យមួយបានកើតឡើង គឺការចូលគាស់យកទ្រព្យសម្បត្តិ​ ចូលយកម៉ូតូឡានតាមឃ្លាំងនានានិងចូលយកសម្ភារះបរិក្ខាតាមរោងចក្រកាត់ដេរមួយចំនួនពីពួកឱកាសនិយម និងទាហានគ្នាមវិន័យ ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលដាក់បទបញ្ជាបន្ទាន់ដកកម្លំាងទ័យប្រយុទ្ធចេញពីទីក្រុងភ្នំពេញ។ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ៥ ៦ កក្កដា ១៩៩៧គណះរដ្ឋមន្ត្រីបានបើកសម័យប្រជុំក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីទី២លោកហ៊ុនសែន។ មន្ត្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលនៅសេសសល់បានសំរេចជាឯកច្ឆ័ន្ទជ្រើសរើសលោកអ៊ឹងហួត រដ្ឋមន្ត្រីទី១ជំនួសសម្តេចកុ្រមព្រះនរោត្តម រណឫទ្ធិ។ អនុម័តដោយការលើកដៃ គាំទ្រការលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងបោះឆ្នោតដោយសំងាត់ក្នុងសំឡេងគាំទ្រ៨៦ ប្រឆាំង៤ អនុប្បវាទ៦ មិនបានការ៣ ជ្រើសតាំងលោកអ៊ឹងហួត ជានាយករដ្ឋមន្ត្រីទី១ជំនួសសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ។ ក៏ប៉ុន្តែទោះជាមានការរៀបចំ ជួសជុសរាជរដ្ឋាភិបាលឡើងវិញក៏ដោយ ក៏អាសនះព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ត្រូវទុកឲ្យនៅទំនេរដែលជាក្តីភាពមួយបញ្ជាក់ថា រាជរដ្ឋាភិបាលជួសជុសនេះពុំទទួលបានការគាំទ្រពេញលេញពីសហគមន៍អន្តរជាតិឡើយ ហើយក៏បានយល់ព្រមជាមួយគំនិតផ្តើមរបស់ប្រទេសជប៉ុនដើម្បីដាក់ស្នើដល់ប្រទេសកម្ពុជាដែលរួមមាន៤ចំណុច
១​ កាត់ទោសដោយកំបាំងមុខសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនៅប្រទេសកម្ពុជា
២ ក្រោយពីចេញសាលក្រមរួច សម្តេចហ៊ុនសែនស្នើព្រះមហាក្សត្រលើកលែងទោសសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
៣ ឈប់បាញ់រវាងកម្លាំងហ៊្វុនស៊ិនប៉ិចនិង គណបក្សប្រជាជនកម្ពុជាហើយបញ្ចូរកម្លាំងទ័ពហ៊្វុនស៊ិនប៉ិចក្នុងកងយោធពលខេមរភូមិវិញ
៤ នាថ្ងៃ៤ខែមិនាឆ្នាំ១៩៩៨ តុលាការយោធាបានបើកសវនាការកាត់ទោសដោយកំបាំងមុខសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិឲ្យជាប់ពន្ធនាគារចំនួន៣០ឆ្នាំ និងពិន័យជាប្រាក់៥៤លានដុល្លាអាមេរិក។
នាថ្ងៃទី២០ មិនា ១៩៩៣ ព្រះមហាក្ស្តត្រនរោត្តមសីហនុបានលើកលែងទោសសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ​ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រីទី២ហ៊ុនសែន។  ហើយក៏មានការបោះឆ្នោតសកលមួយនៅឆ្នាំ១៩៩៨ ដែលរៀបចំដោយកម្ពុជាផ្ទាល់ នាថ្ងៃទី៤ ខែឧសភា១៩៩៨ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោតខែកក្កដា ១៩៩៨ ដោយព្រះអង្គបានព្រទះនូវគណបក្ស ហ៊្វុនស៊ិនប៉ិចមួយ ដែលបែកបាក់ខ្ទេចខ្ចីរទៅជាគណបក្សតូចៗជាច្រើន ការបែកបាក់ខ្ទេចខ្ទីររបស់ហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សដ៏ធំតែមួយគត់អាចប្រកួតប្រជែងដ៏ស្មើមុនជាមួយប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣នោះបានធ្វើអោយគេមើលឃើញយ៉ាងជាក់ច្បាស់នូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតសកល ដែលប្រព្រឹត្តឡើងណាថ្ងៃ២៦ ខែកក្កដា ១៩៩៨រួចទៅហើយ។ ហើយនាថ្ងែទី១៨ ឧសភា ១៩៩៨ គឺជាថ្ងៃចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោតនេះត្រូវធ្វើបន្តរហូតពាក់កណា្តលខែមិថុនា។ យោងតាមតួរលេខផ្លូវការរបស់គណះកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា មានប្រជាជន ៥.៣៩៥.៥៩៥នាក់បានទៅចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាជនកម្ពុជាមានសិទ្ធិបោះឆ្នោត៥.៤៨៨.០២៩នាក់ទូទាំងប្រទេស។ មានគណបក្សនយោបាយចំនួនបានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមមានគណបក្សទាំង៣៩  មានតែគណបក្សនយោបាយចំនួន៤ប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះបោះឆ្នោតនៅគ្រប់មណ្ឌលខេត្ត ក្រុងទាំង២៣នៅក្នុងទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី និងគណបក្សធម្មធិបតេយ្យស្រ្តី និងជាតិ។ យុទ្ធជាការឃោសនាបោះឆ្នោតានរយះពេល៣០ថ្ងៃ។ នាថ្ងៃទី២៦ កក្កដា ១៩៩៨ ការបោះឆ្នោតបានប្រព្រឹត្តឡើងចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៤ល្ងាចក្នុងថ្ងៃតែមួយ។ ការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងលឿន រហូតដល់ថ្ងៃត្រង់ នៅតាមការិយាល័យបោះឆ្នោតភាពច្រើនមានមនុស្សប្រមាណ៨០ភាពរយបានបោះឆ្នោតរួច។ ហើយការបោះឆ្នោតគឺដូចមុននៅឆ្នាំ១៩៩៣ ការាប់សន្លឹកឆ្នោតបានប្រព្រឹត្តឡើងនៅថ្ងៃបន្ទាប់ទី២៧ កក្កដា ហើយបញ្ចប់នៅថ្ងៃដដែល។  នាថ្ងៃទី១ កញ្ញា ១៩៩៨ គណះកម្មាការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការ លទ្ធផល គណបក្សប្រជាជនបានជ័យជំនះ តែមានអ្វីគួរអោយភ្ញាក់ផ្អើលសោះ ក៏ប៉ុន្តែមានការភ្ញាក់ផ្អើលទៅលើពេលឃើញគណបក្សសមរង្ស៊ីបានទទួលសំឡេងច្រើនជាបង្គួរ នៅក្នុងការបោះឆ្នោតលើកទី១ក៏ដំណ្តើមបានអាសនះក្នុងរដ្ឋសភាលំដាប់ទី៣។
សង្រា្គមបានបញ្ចប់បន្ទាប់ពីមានការបោះឆ្នោះសកសនៅឆ្នាំ១៩៩៨បានមកនៅបញ្ចប់ប្រទេសកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ស្ថានការណ៍បែបនេះ គឺពិតជាមានភាពសប្បាយសរីករាយណាស់ ហើយក៏បានផ្តល់ផលប្រយោជន៍ដល់ដំណើរការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍពិតប្រាកដមែន។ ហើយអ្វីដែលអ៊ុនតាក់មិនអាចសម្រេចបានគឺត្រូវបានគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ៕





ជំពួក ៩
ដើមហេតុនៃការធ្វើរដ្ឋប្រហារថ្ងៃទី ៥-៦ ខែកក្តដា ឆ្នាំ ១៩៩៧

ក្រោម​ការ​ទំនុកបម្រុង​របស់​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា (អ៊ុ​ន​តាក់​) ដែល​ការបោះឆ្នោត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ ១៩៩៣ ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ម្ភៃ​នេះ​។ គណបក្ស​ធំ​ពីរ​ដែល​បាន​ឈ្នះ​សម្លេង​ឆ្នោត​ច្រើន​បំផុត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP​) និង​គណបក្សហ្វ៊ិនស៊ិនប៉ិច​។ ទោះ​បី​ជា​គណបក្សហ្វ៊ិនស៊ិនប៉ិច ​ទទួល​បាន​សម្លេង​ឆ្នោត​ច្រើន​ជាង​បក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ប្រជាជន​កម្ពុជា​គឺ​អាច​ចរចា​រ​ការ​រៀប​ចំ​ខាង​នយោបាយ​មួយ​នៅ​ក្នុង​ការ​ពេញចិត្ត​របស់​ខ្លួន​។ លទ្ធផល​នេះ​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ចម្រុះ​មួយ​ដែល​ដឹកនាំ​ដោយ​រដ្ឋ​ម​ន្រ្តី​ការ​សហ​នាយក​រដ្ឋ​ម​ន្រ្តី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​           រណឫទ្ធិ​ និង​លោក ​ហ៊ុន​ សែន​ដែល​លោក​បាន​គ្រប់​គ្រង​គ្នា​នៃ​ការ​ចែក​រំលែក​ស្មើគ្នា​នៃ​ផល​ប​ត្រ​ស​ន្ម​ត់​ខេត្ត​និង​រដ្ឋ​ម​ន្រ្តី​។ ទោះ​បី​ជា​មាន​តុល្យភាព​ជាក់​ស្តែ​ការរៀបចំ​របស់​នេះ រដ្ឋបាល​សន្តិសុខ​និង​យោធា​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ស្រាប់​បើក​វា​ដើម្បី​រក្សា​អំណាច​នៅ​ទូទាំង​ប្រទេស​។ បន្ទាប់​ពី​រយៈ​ពេល​ក្រេប​ទឹកឃ្មុំ​ខ្លី​នាយក​រដ្ឋ​ម​ន្រ្តី​ពីរ​នាក់​ត្រូវ​បាន​ចូល​ប្រឡូក​នៅ​ក្នុង​ការ​តស៊ូ​អំណាច​ជា​ខ្លាំង​ ភាព​តាន​តឹងរវាងគណៈបក្សប្រជាជន និង​គណៈបក្សហ្វ៊ិនស៊ិ​ន​ប៉ិច បានឆាបឆួលឡើងក្នុងអំឡុងឆ្នាំ ១៩៩៦។​​ នៅ​ទី​បំផុត​បាន​ផ្ទុះ​នៅ​ក្នុង​ពីរ​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី និង​ទី ខែកក្កដា​ឆ្នាំ ១៩៩៧ រវាង​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ និង​លោក​ ហ៊ុន ​សែន​។​ រដ្ឋប្រហារនេះបានបង្កើតឡើងដោយលោក ហ៊ុន សែន និងបក្សពួកមួយចំនួនក្នុងគណបក្ស​ប្រជាជន​កម្ពុជា។ តើមូលហេតុអ្វីធ្វើអោយមានរដ្ឋប្រហារនេះកើតឡើង? មានកត្តា ២ ដែលធ្វើអោយមានរដ្ឋប្រហារ​​ថ្ងៃ​ទី និង​ទី ខែកក្កដា​ឆ្នាំ ១៩៩៧ កើតឡើង៖

កត្តាទី ១ នយោបាយ៖ នៅអំឡុងឆ្នាំ១៩៩៦ ភាពតានតឹងរវាងគណៈបក្សប្រជាជន និង​គណៈបក្សហ្វ៊ិនស៊ិ​ន​ប៉ិច  ក៏មានការឆាបឆួលឡើងកាន់តែមានសភាពធ្ងន់ធ្ងរឡើងថែមទៀតដោយសារតែសម្ដេច ហ៊ុន សែន បានទទួលយកពួកខ្មែរក្រហមរត់ចោលជួរ មកបញ្ជូលទៅក្នុងកងទ័ពជាតិ គឺតាមពិត មានន័យថាបញ្ជូលទៅក្នុងកម្លាំងជុំវិញខ្លួនរបស់លោក។ ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ពិបាក​ហើយ​ក្រោយមក​ច្រើន​កាន់តែ​អាក្រក់​។ ភាព​តានតឹង​រវាង​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​បាន​ផុស​ឡើង​ជា​សាធារណៈ​នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​បាន​ប្រារព្ធ​ធ្វើ​សមាជ​ពីរ​ដង​ក្នុង​ការ​ព​ន្យា​ពេល​គណបក្ស​របស់​លោក​នៅ​ថ្ងៃ​ទី ២១-២២ ខែ​មីនា​ឆ្នាំ ១៩៩៦ ក្នុងនាម​ជា​ប្រធាន​គណបក្ស​, រណឫទ្ធិ​យក​បន្ទាត់​ស្វិត​ស្វា​ញ​ពាក់ព័ន្ធ​មួយ​ពាក់ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គំរាម​កំហែង​ឱ្យ​ចាក​ចេញ​ពី​ក្រុម​ចម្រុះ​នេះ​ប្រសិន​បើ​ហ្វ៊ិនស៊ិនប៉ិច ​មិន​ត្រូវ​បាន ដែល​បាន​ផ្តល់​អំណាច​ច្រើន​ឡើង​នៅ​កម្រិត​មូលដ្ឋាន​។ លោក​ត្រូវ​បាន​គេ​ដក​ស្រង់​ស​ម្តី​ដូច​ខាង​ក្រោម​: "ក្នុងនាម​ជា​អាយ៉ង​ដំបូង​នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ក្រសួង​នាយក​រដ្ឋ​ម​ន្រ្តី​អាយ៉ង​អនុ​រដ្ឋ​ម​ន្រ្តី​អាយ៉ង​អភិបាល​រដ្ឋ​អាយ៉ង​និង​អភិបាល​រង​និង​ឆាប់​ទៅ​ជា​ប្រធាន​អាយ៉ង​នៃ​ស្រុក ... ជា​អាយ៉ង​មួយ​គឺ​មិន​ល្អ​ណាស់​។ គាត់ បាន​ពេញ​ចិត្ត​ក្នុង​ការ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋសភា​។ការស្អប់គ្នាខាងនយោបាយ របស់នាយករដ្ឋមន្រ្តីទាំងពីរ កាន់តែខ្លាំងនៅពេលដែលចំនួននៃសមាជិករាជានិយមសភាបានជំទាស់ ភាពជាអ្នកដឹកនាំរបស់ព្រះអង្គម្ចាស់រណឫទ្ធិនៅពាក់កណ្តាលខែមេសា។ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩៦ លោក ហ៊ុន សែន បានិយាយនៅសាលាបណ្តុះបណ្តាវេជ្ជសាស្រ្តមួយ លោក ហ៊ុន សែន បានថ្លែងថា លោកនឹងការពាររដ្ឋធម្មនុញ្ញដោយកម្លាំងប្រសិនបើមានតម្រូវការ។​ លោកបានថ្លែងថាផងដែរថា: «ខ្ញុំបានត្រៀមរៀបចំអ្វីគ្រប់យ៉ាងដែលខ្ញុំបានប្រាប់អ្នករាល់គ្នាដោយយល់ដល់នាមរបស់អ្នកឥឡូវនេះគឺជាលើកទីប្រាំខ្ញុំបានប្រកាស ខ្ញុំនឹង ប្រើកម្លាំងនៅក្នុងករណីនៃការធ្វើរដ្ឋប្រហារដើម្បីរំលាយរដ្ឋធម្មនុញ្ញនេះ។

កត្តាទី ២ ការដណ្ដើមអំណាច៖ មានការដណ្ដើមអំណាចគ្នារវាងគណៈបក្សប្រជាជន និង​គណៈបក្សហ្វ៊ិនស៊ិ​ន​ប៉ិច ចាប់តាំងពីឆ្នាំ ១៩៩៣​  ដែលគណៈបក្សហ្វ៊ិនស៊ិនប៉ិច បានឈ្នះការបោះឆ្នោត នូវឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុ​ន​តាក់។ ទោះ​បី​ជា​គណបក្សហ្វ៊ិនស៊ិនប៉ិចបាន​ផុស​ឡើង​ជា​អ្នកឈ្នះ​នៅក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ទទួល​យក​អ្វី​តិច​ជាង​ការ​ចែកចាយ​សូម្បី​តែ​មួយ​នៃ​អំណាច​នយោបាយ​។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទទួល​បាន​គុណសម្បត្តិ​យោធា​។ សមាហរណកម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​បក្សពួក​ដោយ​ភាគី​បួន (គណបក្សហ្វ៊ិនស៊ិនប៉ិច​, គណបក្ស​ប្រជាជន​កម្ពុជា​, BLDP​, និង​មូលី​) ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ ត្រូវ​បាន​គេ​ក្រោយ​ពី​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​បាន​ព្យាយាម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។ នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា​ឆ្នាំ ១៩៩៣ របស់​សហ​មេបញ្ជាការ​នាយក​នៃ​កង​ប្រដាប់​អាវុធ​ជាតិ​ដែល​ត្រូវ​បាន​តែងតាំង​តាម​ពីក្រោយ​ដោយ​ការ​បង្កើត​ក្រសួង​ការពារ​ជាតិ​និង​បុគ្គលិក​ទូទៅ​នៃ​កងទ័ព​ជាតិ​នៃ​កម្ពុជា​និង​ការិយាល័យ​ក​ណ្តា​ល​បុគ្គលិក​ទូទៅ​នៃ​ជាតិ​នេះ កង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា​និង​ដោយ​ការ​តែង​តាំង​រដ្ឋ​ម​ន្រ្តី​សហ​មេធាវី​ការ​ពារ​ពីរ​នាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជាគណបក្សហ្វ៊ិនស៊ិនប៉ិច​នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​។ រដ្ឋាភិបាល​បាន​អនុម័ត​គោល​ន​យោ​បាយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។ នៅ​ក្នុង​ការ​ពិត​ផ្តួ​ច​ផ្តើ​ម​ការ​ធ្វើ​សមាហរណកម្ម​និង​ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​នេះ​បាន​បរាជ័យ​នៅ​ពេល​ក្រោយ​ខណៈ​ទាហាន​បក្សពួក​បាន​ប៉ះទង្គិច​នៅ​ក្នុង​ប​ណ្តា​ខេត្ត​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​បាត់ដំបង​។ នៅ​ចុង​ឆ្នាំ ១៩៩៦ ម​ន្រ្តី​យោធា​កំពូល​ដែល​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​ពាក្យ​សំដី​។ នៅ​ចុង​ខែ​ធ្នូ​នេះ​ពួក​គេ​បាន​ប៉ះទង្គិច​គ្នា​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ចោទ​ប្រកាន់​គ្នា​ពី​ផែនការ​ធ្វើឃាត​ជា​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ដើម្បី​ទាក់ទាញ​រត់ចោលស្រុក​ខ្មែរក្រហម​បាន​ចូលរួម​ជាមួយ​កង​កម្លាំង​របស់​ខ្លួន​ផ្ទាល់​។ ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​បាន​រាលដាល​ទៅ​ដល់​ឆ្នាំ ១៩៩៧ ដោយ​ខែ​មេសា​ខណៈ​ដែល​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​លោក ​ហ៊ុន ​សែន ​បាន​គំរាម​ជា​សាធារណៈ​ដើម្បី​សម្លាប់​មេ​ដឹក​នាំ​រាជា​និយម​ទាំង​បី​។ លោ ក​ញឹក​ ប៊ុ​ន​ឆៃ ​ជា​គោលដៅ​មួយ​។ (នេះ​ជា​ការ​ជាក់​ស្តែ​ង​ពីរ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​អគ្គ​ហូ​សុខ​ប្រហារជីវិត​នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​អំឡុង​ពេល​រដ្ឋប្រហារ​នេះ​និង​ជា​ទូទៅ​សេរី​កុសល​ជា​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង​) ។ នៅ​ក្នុង​រយៈពេល​ខ្លី​, បន្ទាប់​មក​, ការ​បរាជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​កង​យោធា​ជា​លទ្ធផល​នៅ​ក្នុង​ក្រុម​បន្ត​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​ជា​ឧត្តម​នុ​ភាព​យោធា​បាន​រីករាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងខែ            កក្កដា ឆ្នាំ ១៩៩៧ នេះលោក ហ៊ុន សែន បានធ្វើឱ្យការប៉ុនប៉ងមួយដើម្បីបង្វែរប្រទេសនេះត្រឡប់ទៅអតីតកាលដោយការលុបបំបាត់នូវប្រព័ន្ធសភានិងការទទួលយកតំណែងជានាយករដ្ឋមន្ដ្រីដំបូងពីនស៊ិនប៉ិចនោះទេ។ តុល្យភាព​នៃ​អំណាច​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ពេល​ក្រោយ​បាន​រារាំង​លេច​ធ្លោ​នៅ​ក្នុង​ការ​ពេញចិត្ត​នៃ CP គណបក្សហ្វ៊ិនស៊ិនប៉ិច ​បាន​ក្លាយ​​​ជា​ការ​បែង​ចែក​ខាង​ក្នុង​និង​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទាញ​យក​ប្រយោជន៍​នៃ​ការ​បែក​បាក់ ​នេះ​។

 សេចក្តីសន្និដ្ឋានតាមការគិតរបស់ខ្ញុំកត្តាដែលធ្វើអោយសម្ដេច ហ៊ុន សែន ធ្វើរដ្ឋប្រហារគឺ កត្តាដណើ្ដមអំណាច។ ដូចយើងដឹងហើយសម្ដេច  ហ៊ុន សែន និងគណបក្ស​ប្រជាជន​កម្ពុជា រួមទាំង កងទ័ពវៀតណាមដែលជាអ្នកមករំដោះប្រទេសចេញពីសម័យប្រល័យពូជសាសន៏ខ្មែរ ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ។​ ក្រោយពីការរំដោះប្រទេសខ្មែរចេញពីខ្មែរក្រហម ប្រទេសខ្មែរក៏មានការបោះឆ្នោត ឆ្នាំ ១៩៩៣ ដោយរៀបចំដោយ អ៊ុ​ន​តាក់។​ ការបោះឆ្នោត ឆ្នាំ ១៩៩៣ គណបក្សហ្វ៊ិនស៊ិនប៉ិច បានឈ្នះឆ្នោត។​ ក្នុងការទទួលជោគជ័យរបស់គណបក្សហ្វ៊ិនស៊ិនប៉ិច ក៏ធ្វើអោយគណបក្ស​ប្រជាជន​កម្ពុជាមិនសុខចិត្ត ហើយគណបក្ស​ប្រជាជន​កម្ពុជាបានប្រតិ្តកម្មថាមានភាពមិនប្រកតីក្នុងការបោះឆ្នោត។​ ពេលនោះធ្វើអោយមានភាពវឹកវរក្នុងប្រទេស ហើយព្រះបាទ នរោត្តម សីហនុ ទ្រង់បានយាងមកដោះស្រាយ ទ្រង់ក៏បានបញ្ជារអោយរំលាយសភា ហើយទ្រង់ឡើងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នដើម្បីបញ្ចៀសកុំអោយមានសង្រ្គាមក្នុងប្រទេស។ បន្ទាប់មកទ្រង់បានរាជបន្ទូលប្រាស់ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​   រណឫទ្ធិ អោយទ្រង់បែងចែកអំណាច ៥០ ភាគរយ ទៅអោយគណបក្ស​ប្រជាជន​កម្ពុជា ដើម្បីកុំអោយមានសង្រ្គាម។ ហើយរដ្ឋប្រហារ ឆ្នាំ ១៩៩៧ របស់សម្ដេច ហ៊ុន សែន គេបានមើលឃើញថា បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងខែកក្កដានេះលោក ហ៊ុន សែន បានធ្វើឱ្យការប៉ុនប៉ងមួយដើម្បីបង្វែរប្រទេសនេះត្រឡប់ទៅអតីតកាលដោយការលុបបំបាត់នូវប្រព័ន្ធសភានិងការទទួលយកតំណែងជានាយករដ្ឋមន្ដ្រីដំបូងពីនស៊ិនប៉ិចនោះទេ។ ទាំងនេះហើយសរបញ្ជាក់របស់លោក ហ៊ុន សែន ក្នុងឆ្នាំ ១៩៩៧ ការដណ្ដើមអំណាច និងអាចបាត់បង់អំណាចរបស់គាត់ ហើយក៏ដើម្បីការពារខ្លួនផងដែរ៕



ជំពួក ១០
កម្ពុជាក្នុងរបត់នៃប្រព័ន្ធនយោបាយថ្មីក្រោយឆ្នាំ ១៩៩៣

សេចក្តីផ្តើម
ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជា មិនទាន់រួចផុតពីទុក្ខវេទនាទាំងស្រុងនោះទេ គឺបញ្ហាជាច្រើននៅតែបន្តកើតមានឥតស្រាកស្រាន ជាពិសេស សង្រ្គាមស៊ីវិលនៅតាមបណ្តោយព្រំដែនខ្មែរ និងថៃភាគខាងជើង និងភាគពាយព្យ ព្រមទាំងចលនាតស៊ូរបស់សម្តេចស៊ឺនសាន្ត ខៀវ សំផន ក៏ដូចជាក្រុមចលនាតស៊ូខ្មែរចម្រុះក្រោមវត្តមានសម្តេចព្រះនរោត្តមសីហនុជាព្រះប្រធាន ក្នុងគោលបំណងបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាវិញផងដែរ។ ប៉ុន្តែ ដោយសារកិច្ចខំប្រឹងប្រែងពីភាគីរដ្ឋាភិបាលប្រជាមានិតកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ភាគីអន្តរជាតិដែលចង់ឃើញបញ្ហាសង្គ្រាមផ្ទៃក្នុងប្រទេសផុតរលត់ សន្ធិសញ្ញាជាប្រវត្តិសាស្រ្តមួយត្រូវបានផ្តួចផ្តើមបង្កើតឡើង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញានោះនាទីក្រុងបារីសនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៩១។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាបានដើរចេញពីរបត់ប្រព័ន្ធនយោបាយដឹកនាំប្រទេសតាមបែបកុម្មុយនីយ មកប្រើប្រាស់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រសូត្រចេញពីការបោះឆ្នោតលើកដំបូងនៅ ខែកក្កដា ឆ្នាំ ១៩៩៣ ដោយមានការរៀបចំឡើងដោយអាជ្ញាធរអន្តរកាលកម្ពុជារបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថាអ៊ុនតាក់ (David Chandler, History of Cambodia, P.240)
ក្រោយលទ្ធផលនៃការបោះឆ្នោតឆ្នាំ ១៩៩៣ បានប្រកាសជាផ្លូវការណ៍ ដែលជ័យជំនះត្រូវបានធ្លាក់ទៅលើគណបក្ស ហ៊្វុនស៊ិនប៉ិក កម្ពុជា ក៏ត្រូវធ្លាក់ចូលបញ្ហាជម្លោះនយោបាយជាថ្មីម្តងទៀត ដោយសារតែគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអសនភាគតិច មិនសុខចិត្តផ្ទេរអំណាចដោយសន្តិវិធី។ បញ្ហាមិនចេះចប់មិនចេះហើយដែលកើតឡើងក្រោយពីកម្ពុជាទទួលយកប្រព័ន្ធនយោបាយដឹកនាំប្រទេសថ្មីនេះ បានទាញឱ្យនាងខ្ញុំជាអ្នកសិក្សាប្រវត្តិសាស្រ្តខ្មែរមើលឃើញទឡ្ហីករសំខាន់ៗបី​ ដែលទាញឱ្យប្រទេសកម្ពុជាដើរលើផ្លូវនៃជម្លោះនយោបាយដែលមិនទាន់អាចដោះស្រាយរួចរហូតមកដល់សព្វថ្ងៃ។
- ដើមហេតុដែលនាំឲ្យកម្ពុជាឈានជើងចូលផ្លូវនៃជម្លោះនយោបាយ
        គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជារហូតមកទល់ថ្ងៃបោះឆ្នោតលើកដំបូង គឺឋិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមដឹកនាំរំដោះប្រជាជនកម្ពុជាជាមួយកងទ័ពសាធារណរដ្ឋសង្គមនិយមវៀតណាមឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដូច្នេះ ក្នុងផ្នត់គំនិតនៃជួរថ្នាក់ដឹកនាំបក្សកាន់អំណាច គឺប្រកាន់ខ្ជាប់ថា ខ្លួនជាអ្នកដែលបានផ្តល់កំណើតទីពីរដល់ប្រជាជនខ្មែរ ហើយខ្លួនគឺជាអ្នកខិតខំស្តារប្រទេសកម្ពុជាចាប់តាំងពីចំណុចសូន្យរហូតទទួលបានសុខសន្តិភាព។ ម្លោះហើយ ពុំអាចទៅរួចទេដែលខ្លួនត្រូវប្រគល់អំណាចទៅឱ្យគណបក្សដទៃដែលក្នុងកាលៈទេសៈប្រទេសជាតិឋិតក្នុងភាពអន្ធកាលគេរស់នៅសោយសុខឯបរទេស ហើយដល់ពេលប្រទេសសុខស្រួល ចង់មកកាន់អំណាច។ ទស្សនៈដូច្នេះហើយដែលជាដើមហេតុដែលជំរុញឱ្យប្រទេសកម្ពុជាមាននាយករដ្ឋមន្រ្តីពីរ បន្ទាប់ពីការផ្សះផ្សារជម្លោះនយោបាយក្រោយពីការមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ពីគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី ៥-៦ កក្កដា ១៩៩៧ មុនការបោះឆ្នោតអាណិតទី ២ មកដល់រយៈមួយឆ្នាំ ព្រឹត្តិការណ៍ពលប្រហារមួយបានផ្ទុះឡើងដែលធ្វើឱ្យមេដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិក គឺព្រះអង្គម្ចាស់នរោត្តមរណនរិទ្ធិរត់ភៀសព្រះកាយទៅប្រទេសបារាំង។ ព្រឹត្តិការណ៍នេះ គឺជាតឹកតាងនៃភាពមិនចុះសម្រុងគ្នាលើនយោបាយដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្រ្តីទី១ និងទី២ ដោយមិនអាចបន្តធ្វើការជាមួយគ្នានៅក្នុងជួររដ្ឋាភិបាលបាន។ ជាបន្តទៅមុខទៀត រាល់ពេលមុន និងក្រោយបោះឆ្នោតម្តងៗ ពោលគឺ នៅឆ្នាំ ២០០៣, ២០០៨ និង ២០១៣ ប្រទេសកម្ពុជាតែងតែធ្លាក់ខ្លួនចូលក្នុងវិប្បត្តនយោបាយ និងការកើនឡើងនៃកម្តៅនយោបាយជាប់ជានិច្ច។ ក្នុងនោះ ជាពិសេសគឺនៅក្នុងអាណិតទី ៣ និងទី ៥ ដែលធ្វើឱ្យកើតមានអំពើហិង្សា និងការជាប់គាំងដំណើរការបង្កើតរដ្ឋាភិបាលរហូតដល់ជិត១មួយក៏មាន។
- មនោគមវិជ្ជាប្រជាធិបតេយ្យ មិនអាចជំនួសមនោគមវិជ្ជាកុម្មុយនីស
        យើងដឹងហើយថា ជួរសមាជិកគណបក្សប្រជាជនកម្ពុជា គឺសុទ្ធសឹងតែបង្កើតឡើងដោយកម្មាភិបាលបក្សកុម្មុយនីស ហើយមុនការបោះឆ្នោតឆ្នាំ ១៩៩៣​ បក្សនេះមានឈ្មោះថា បក្សបដិវត្តន៍ប្រជាជនកម្ពុជា។ ពោលគឺ ជួរថ្នាក់ដឹកនាំកំពូលៗសុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលពីមនោគមន៍វិជ្ជាកុម្មុយនីសពីប្រទេសវៀតណាមទាំងអស់។ ម្លោះហើយ ប្រព័ន្ធនយោបាយគ្រប់គ្រងប្រទេសដែលសហគមន៍អន្តរជាតិតាក់តែងឱ្យកម្ពុជាអនុវត្តតាមនោះ ប្រាកដជាផ្ទុយស្រឡះពីផ្នត់គំនិតរបស់ពួកគេជាមិនខាន។ ក្នុងន័យនេះ ពួកគេគឺតែងចង់ដឹកនាំប្រទេសរហូតអស់មួយជីវិតតែម្តង ដោយពុំចង់អនុញ្ញាតឱ្យភាគីណាមួយជាពិសេស អ្នកដែលមានការបណ្តុះបណ្តាលពីលោកសេរីមកកាន់ការជំនួសឡើយ។
មានហេតុផលមួយទៀតដែលយើងអាចសង្កេតឃើញថា ប្រព័ន្ធនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យមិនអាចផ្លាស់ប្តូររបៀបដឹកនាំប្រទេសតាមបែបកុម្មុយនីសបានឡើយ ពិព្រោះ រចនាសម្ព័ន្ធដឹកនាំរបស់បក្សប្រជាជន គឺត្រូវបានរៀបចំឡើងតាមបែបកុម្មុយនីយ ដោយមានការបែងចែកជាគណកម្មាធិការអចិន្រ្តៃយ៍ និងគណកម្មាធិកាកណ្តាល។ ក្នុងនោះ ប្រសិនបើសមាជិកបក្សណាម្នាក់ៗត្រូវមាននាទីបម្រើបក្ស និងអនុវត្តតាមគោលនយោបាយដែលបក្សបានដាក់ឱ្យ។
- ទ្ធិប្រជាធិបតេយ្យមិនទាន់សាកសមប្រើក្នុងប្រទេសកម្ពុជា
        ជារួម នៅក្នុងសង្គមខ្មែរ យើងអាចសង្កេតឃើញថា ខ្មែរយើងភាគច្រើនពុំមានផ្នត់គំនិតតាមបែបប្រជាធិបតេយ្យពិតប្រាកដនោះឡើយ ដោយគេពុំសូវទទួលយកការបញ្ចេញមតិរបស់អ្នកដទៃនោះទេ គឺនរណាជាអ្នកធំ តែងឱ្យអ្នកតូចតាចស្តាប់បង្គាប់ និងធ្វើអ្វីៗតាមអំណាចដែលខ្លួនមាន។ យើងអាចសង្កេតឃើញច្បាស់នៅក្នុងក្រុមគ្រួសារនីមួយៗ ដែលឱពុកម្តាយតែចង់ឱ្យកូនធ្វើអ្វីទៅតាមការចង់បានរបស់ខ្លួន និងធ្វើអ្វីៗទៅតាមការសម្រេចចិត្តរបស់ខ្លួន ដោយឥតប្រកែក ជាពិសេស លើការជ្រើសរើសគូស្រករជាដើម។ ដូច្នេះ កុំថាឡើយថ្នាក់ដឹកនាំប្រទេស ដែលសុខចិត្តទទួលយកគំនិត របស់គណបក្សដទៃនោះ។
មួយវិញទៀតការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយឱ្យអាចទទួលបានលទ្ធផលល្អ លុះណាប្រជាជននៃប្រទេសនោះមានចំណេះដឹងគ្រប់គ្រាន់ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រជាជនកម្ពុជាដែលភាគច្រើនក្រីក្រ និងទើបងើបផុតពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ពុំសូវមានការសម្រេចចិត្តបានត្រឹមត្រូវឡើយ ជាពិសេសលើការជ្រើសយកតំណាងរបស់ខ្លួនឱ្យដឹកនាំប្រទេសនោះ។
សន្និដ្ឋាន
        យ៉ាងណាក៏ដោយ ដោយសារបរិបទនៃប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានវិទ្យាមានការរីកចម្រើនឆាប់រហ័ស ហើយប្រជាជនកម្ពុជាភាគច្រើនក៏ទទួលបាននូវការអប់រំ និងចំណេះដឹងទូលំទូលាយច្រើនឡើងជាបណ្តើរៗហើយ។​ ម្យ៉ាងទៀត ឥទ្ធិពលនៃប្រព័ន្ធនយោបាយដឹកនាំប្រទេសតាមបែបលទ្ធប្រជាធិបតេយ្យ បាននឹងកំពុងវិវឌ្ឍកាន់តែប្រសើរឡើងៗ នៅក្នុងប្រទេសដែលពីមុនបានប្រកាន់ភ្ជាប់ប្រព័ន្ធដឹកនាំផ្តាច់ការ។ តួយ៉ាងដូចជា ប្រទេស ហ្វីលីពីន ឥណ្ឌូនេស៊ី និងភូមាជាដើម។ ដោយប្រទេសទាំងនោះយល់ឃើញថា មានតែប្រព័ន្ធនយោបាយដឹកនាំប្រទេសតាមលោកខាងលិចប៉ុណ្ណោះ ដែលអាចធ្វើឱ្យប្រទេសជាតិរបស់ពួកគេមានភាពរីកចម្រើនដោយការអភិវឌ្ឍ តម្លាភាព និងប្រកបដោយភាពសុខដុមភានូវយកម្ម៕

 -ចប់ដោយបរិបូរណ៏-

ឯកសារយោង

ជំពូក ១៖
  •   ខៀវ សំផន «ប្រវត្តិសាស្រ្តកម្ពុជា» ពីដើមរហូតដល់សម័យ កម្ពុជាប្រជាធិ​ប​តេយ្យ

·         ហ៊ិន ស៊ីថាន «នរណាជាឃាតករ?»
·         David Chandler “History of Cambodia”, Third Edition
  • ·         រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
  • ·         គេហទំព័រព័ត៌មានអ៊ីនធើណែត «ភ្នំពេញប៉ុស្តិ៍» ដោយ មាស សុខជា ២៧ កក្កដា ២០១០ អាសយដ្ឋាន http://www.postkhmer.com/ព័ត៌មានជាតិ/ប៉ែន-សុវណ្ណ៖-ខ្ញុំ​ជា​បិតា-២​ធ្នូ-និង​៧-មករា​


ជំពូក ២៖
  • ·         សៀវភៅប្រវត្តិសាស្រ្តខ្មែរ រៀបរៀងដោយ លោក ដេវិឌ ឆាណ្ឌល័រ ទំព័រទី ២៦៨ ដល់២៧៦ បោះពុម្ពចេញផ្សាយ លើកទី៣។
  • ·         សៀវភៅសាធារណរដ្ឋប្រជាមានិតកម្ពុជាៈសង្រ្គាម នយោបាយ សេដ្ឋកិច្ចសង្គម (1979-1989)៖ ដំណាក់កាលចុងក្រោយនៃដំណើរវិវត្តន៍របបកម្មុយនីស្តនិយមក្នុងប្រទេសកម្ពុជា ទំព័រទី១២៧ ដល់១៧៤ រៀបរៀងដោយ លោកដៀប សុផល​។


ជំពូក ៣៖

  • ·         សៀវភៅដែលជាឯសារជំនួយ

-       «តើប៉ុល ពត ចូលកាន់អំណាចបែបណា?»
-       អ្នកនិពន្ធឈ្មោះ​កែង ថុងហ៊ាន
-       បោះពុម្ពនៅថ្ងៃទី ១៦​ មិថុនា ឆ្នាំ១៩៩១
-       ទំព័រ ៤៣៣
  • ·         «ប្រវត្តិសាស្ត្រខ្មែរ»

-       អ្នកនិពន្ធ ដេវិឌ ឆាណ្ឌល័រ


ជំពួក ៤៖
  • ·    សៀវភៅ ទំនាក់ទំនងអន្តរជាតិ និងច្បាប់ការទូត ដោយសាស្ត្រាចារ្យ វ៉ាន់ ច័ន្ទតារា (២០០៩)

·         សៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ដោយដេវិឌឆាណ្ឌល័រ


ជំពួក ៥៖

·         Judy Ledgerwood, Cambodian Since April1975, retrieved from:
·         Judy Ledgerwood, Cambodian Since April1975, retrieved from:
·         STEVEN ERLANGER, Vietnam Promises Troops will Leave Cambodian by Fall,  Retrieved from:
  • ·         វ៉ានឌឺ កាអុនប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា (ការតស៊ូដេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា)​ ទំព័រ១៨៩ ភាគទី២

·         ដេវិដ ឆាណ្ឌល័រប្រវត្តិសាស្រ្តខ្មែរ (ការដកកងទ័ពវៀតណាម) ទំព័រ ២៧៧ ចេញផ្សាយលើកទី ៣

ជំពួក ៦៖

  • ·         https://en.wikipedia.org/wiki/People%27s_Republic
  • បទសម្ភាសន៏របស់វិទ្យុអាស៊ីសេរី ជាមួយ លោកប៉ែនសុវណ្ណ ឆ្នាំ២០១៤ និង ២០១៥
                 https://www.youtube.com/watch?v=kXVQJPgdkqE
                https://www.youtube.com/watch?v=_F_0sxNW8aA
                https://www.youtube.com/watch?v=E-3FEE2Jt4k
                https://www.youtube.com/watch?v=NQ4kqxBi33w
                https://www.youtube.com/watch?v=lzP-ptAzD2M


  • សៀវភៅ អំណាចនិងរាជបល្ល័ង្គព្រះមហាក្សត្រខ្មែរសែ អង្គដួង នរោត្តម ស៊ីសុវត្ថិ
  • សៀវភៅ រដ្ឋាភិបាលកម្ពុជានិមួយៗ ក្នុងរយៈពេល ៦ ទសវត្សន៏ចុងក្រោយ


ជំពួក ៨៖
·         យោងតាមសៀវភាវការប្រៀបធៀបកម្លាំងនយោបាយនៅកម្ពុជាពីសន្ធិសញ្ញាក្រុងប៉ារីសរបស់ សូណារ៉ូ
·         យោងតាមសៀវភាវ សាក្សីប្រវត្តិសាស្រ្ត របស់បេន្នី វីដ្យូណូ
·         ប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ភាពទី៣ របស់វ៉ាន់ឌី កាអុន
·         Wikipedia Org របស់ អ៊ុនតាក់

ជំពួក ៩៖
·         FAS. (1997, September/October). Retrieved November 23, 2015, from FAS Website: http://fas.org/faspir/pir0997.htm
·         CHANTHOEUN. (2015, October 31). Cambodian Information Center. Retrieved November 23, 2015, from Cambodian Information Center Website: http://editorials.cambodia.org/2015/10/hun-sen-bodyguards-had-hand-in-beating.html
·         Roberts, D. (1993-1997). www.seasite.niu.edu/khmer/ledgerwood/july_56_1997_events.htm. Retrieved November 23, 2015, from www.seasite.niu.edu: http://www.seasite.niu.edu/khmer/ledgerwood/july_56_1997_events.htm

ជំពួក ១០៖
·         David Chandler, History of Cambodia, Third Edition


 សូមអរគុណ លោកអ្នកទាំងអស់ដែលបានអានអត្ថបទមួយនេះ តាំងពីដើមរហូតដល់ចប់។ ពួកយើងជឿរជាក់ថា លោកអ្នកប្រាកដជាទទួលបានចំណេះដឹងជាច្រើន អំពីប្រវត្តិសាស្រ្តកម្ពុជាយើងនេះ ដូចពាក្យចាស់លោកពោលថា អានច្រើន កើនចំណេះ។ ជាចុងក្រោយតាំងនាមពួកយើងតំណាងឲ្យនិស្សិតប្រវត្តិសាស្រ្តកម្ពុជាទាំងអស់ សូមជូនពរលោកអ្នកសូមទទួលបាននូវបញ្ញា និងជួប ប្រទះនូវធ៌មដ៏ ប្រសើរគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបានដល់ត្រើយបរមសុខ គឺព្រះនិព្វាននាពេលអនាគតកុំបីឃ្លៀងឃ្លាតឡើយ។

សូមអរព្រះគុណ និង សូមអរគុណ៕



Comments

Popular posts from this blog

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើត

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ