លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.
អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។
អូម ជាភាសាអង់គ្លេសគឺ “Om”ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។
មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម
ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម និង
ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ?
អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ
អា(A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ
“អា” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។
បន្ទាប់មកពួកគេស្រែកថា អ៊ូ(U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង
ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់
ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម (m) ឬ
ហៅម្តាយថា “ម៉ាក់” ឬ “ម៉ាម៉ា” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។
ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទើបគេគិតថាវាសញ្ញាអច្ឆរិយៈ។
មែនទែនទៅ
អូមគឺជាសញ្ញាមួយបង្កើតដោយសាសនាព្រាហ្មណ៍ដែលមានឥទ្ធិពលខ្លាំងបំផុតនៅប្រទេសឥណ្ឌាកាលដ៏យូរលុងណាស់មកហើយ។
បន្ទាប់មកគេឃើញមានសញ្ញានេះនៅក្នុងព្រះពុទ្ធសាសនាផងដែរ
ហើយនៅតែមានអត្ថន័យខ្លាំងរហូតមកដល់សព្វថ្ងៃ។ នៅក្នុងទ្រឹស្តីព្រហ្មញ្ញសាសនា អូមតំណាងឱ្យព្រះហរិហរៈ
ដែលយើងគ្រប់គ្នាស្គាល់ថាជាការរួមបញ្ចូលគ្នានូវព្រះបីអង្គពោលគឺ៖ ព្រះឥសូរ
ជាអ្នកបង្កើតលោក, ព្រះវិស្ណុ ជាអ្នកកសាងលោក និង ព្រះសិវៈ ជាអ្នកបំផ្លាញលោក។
ការភ្ជាប់ព្រះទាំងបីអង្គជាមួយនឹង អូម ហាក់ដូចជាស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងសម្លេងទាំងបីរបស់
អូមគឺ អា (ការចាប់ផ្តើម) អ៊ូ(ការវិវដ្ត)
និង អឹម(ការបញ្ចប់)។
ក្នុងទស្សនៈព្រះពុទ្ធសាសនា
ពិសេសក្នុងនិកាយមហាយានដែលប្រតិបត្តិខ្លាំងក្នុងទឹកដីទីបេ និងប្រទេសអាស៊ីកណ្តាល
អូមគឺជាសម្លេងនៃចក្រវាឡមហាសាល(The Sound Of Universe)។នៅក្នុងទីវត្តអារាម
ប្រសិនបើអ្នកបានស្តាប់ព្រះសង្ឃបន្លឺព្រះដីការ សម្លេងអូមយ៉ាងស្រុះគ្នានោះ
អ្នកប្រាកដជាមានអារម្មណ៍ព្រឺសម្បុរខ្ញាក់ ហាក់បានជាមានអ្វីម្យ៉ាងមកដាស់សតិអ្នកពីដំណេកដែលកំពុងតែលុងលក់ស្កុបស្កុល
ឱ្យមកស្តាប់ព្រះធម៌ដ៏ប្រសើរ។
ចក្រវាឡដ៏ធំមហិមានេះហើយដែលជាទីស្ថានដែលព្រះពុទ្ធបានទៅដល់ដែលគេហៅថា និព្វាន
ជាឋានសួគា៍ដ៏ស្ងប់ស្ងាប់បំផុត។ រូបំ ទុក្ខំ អនិច្ចំ អនត្តា បានសេចក្តីថា កើត ចាស់
ឈឺ ស្លាប់ វាជាមាគ្គាធម្មជាតិដែលមនុស្ស សត្វ ទាំងឡាយកំពុងប្រាស្រ័យ
និងធ្វើដំណើរជាមួយនឹងការប្រែប្រួលនៃសភាវៈរាងកាយដោយមិនចេះឈប់ឈរ។ ដោយហេតុនេះហើយទើបអ្នកនិយមសាករូបមួយចំនួនបានសាកសញ្ញាអូម
ដោយគេមានជំនឿរថាវាជាសញ្ញារបស់ព្រះ។ អូមក៏តំណាងឱ្យអតិតកាលដែលកន្លងផុតទៅ បច្ចុប្បន្នកាលដែលកំពុងតែកើតមាន
និងអនាគតកាលដែលនឹងប្រឈមទៅថ្ងៃខាងមុខ។
នៅមានការប្រើប្រាស់
និងការយល់ឃើញជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ រហូតមកដល់បច្ចុប្បន្ននេះ មិនត្រឹមតែព្រហ្មញ្ញសាសនា
និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដែលមានជំនឿរលើនិមិត្តសញ្ញានេះ មានសាសនាជាច្រើនទៀតនៅមជ្ឈឹមប្រទេសមួយចំនួនក៏ទទួលស្គាល់ផងដែរ
សូម្បីតែក្រុមសង្គមងងឹតមួយចំនួននៅអាស៊ី ក៏និយមប្រើជាសញ្ញាសំគាល់ដែរ។ ជារួម អូម(Om, Aum) ត្រូវបានមនុស្សទូទៅទទួលស្គាល់ដូចគ្នា នោះមានន័យថា “ព្រះ”។ “អូម” សម្លេងតែមួយម៉ាត សញ្ញាមួយតូច ប៉ុន្តែអត្ថន័យជ្រាលជ្រៅ
គឺជាសញ្ញាអច្ឆរិយៈមួយដែលពិតជាគ្មានអ្វីមកអាចកាត់ថ្លៃបានឡើយ៕
Comments
Post a Comment