Skip to main content

រលករិះគន់ក្នុងសង្គមកម្ពុជា




ចាប់តាំងពីសម័យដ៏សាហាវយង់ឃ្លងប៉ុលពតដួលរលំរលើងមក កម្ពុជាក៏ចាប់ផ្តើមមានសុខសន្តិភាពឡើងវិញ ប្រជាជនក៏ចាប់ផ្តើមមានសិទ្ធិដើរហើរសារជាថ្មី ជាសក្ខីភាពមួយដែលជម្រុញឱ្យប្រជាពលរដ្ឋទទួលបានការអប់រំ និងត្រិះរិះពិចារណា ព្រមទាំងមានគំនិតថ្មីៗសម្រាប់កសាងមាតុភូមិដ៏កំសត់មួយនេះ ឱ្យចេញពីនរកអវជ័យ។ រហូតដល់សម័យហ្វេសប៊ុកនេះ ក្មេងៗជំនាន់ក្រោយហាក់មានឱកាសបានក្រេបជញ្ជក់ចំណេះវិជ្ជាគ្រប់ទីស្ថានមិនថានៅសាលារៀន ផ្ទះសម្បែង និងសង្គមនោះឡើយ។ បណ្តាញសារព័ត៍មានកាន់តែទូលំទូលាយ ប្រជាជនកាន់តែទទួលដំណឹងបានយ៉ាងឆាប់រហ័ស ជាកាតាលីករដែលជំរុញឱ្យពលរដ្ឋទូទៅកាន់តែមានការពិចារណាបានយ៉ាងល្អិតល្អន់។ ជាមួយគ្នានេះដែរ ការរិះគន់គ្នាទៅវិញទៅមកទាំងល្អ និងអាក្រក់ ក៏បានចាប់បដិសណ្ឋិចេញពីផ្នត់គំនិតមនុស្សម្នាក់ៗទៅតាមការយល់ឃើញរបស់ពួកគេ រួចក៏បញ្ជេញវាក្នុងលក្ខណៈចូលរួមជួយបញ្ចេញ និងបន្ថែមមតិ នៅក្នុងបណ្តាញសង្គមនានា តួយ៉ាងដូចជាបណ្តាញសង្គមហ្វេសប៊ុកនេះជាដើម។

នៅក្នុងសម័យខ្មៅងងឹតប៉ុលពត គេលុបបំបាត់ចោលនូវពួកវណ្ណៈនាយទុន បើអ្នកណាហ៊ានប្រឆាំងនឹងអង្គការ គេចោទថាអ្នកនោះនៅមានគំនិតសួនទស្សន៏ និងប្រឆាំងនឹងអង្គការបដិវត្តន៍កម្ពុជា រួចត្រូវបានគេយកទៅអប់រំ ពោលគឺសម្លាប់ចោល។ គ្មានឡើយនូវរលករិះគន់ក្នុងសម័យនោះ គ្មានឡើយនូវសិទ្ធិបញ្ជេញមតិ និងគ្មានឡើយនូវការជេរប្រមាថគ្នាតាមបណ្តាញសង្គម ព្រោះតែការទើសគំនិតគ្នាទៅវិញទៅមកនោះឡើយ នេះបើតាមដំណើររឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ។

របបកុម្មុយនីស គេយល់ឃើញថាសង្គមសក្តិភូមិមានកំអែលទាសភាព ដែលយាយីឱ្យប្រជាជនមានការស្អប់ខ្ពើមគ្នាទៅវិញទៅមក និងមានការប្រកាន់វណ្ណៈអ្នកមាននិងអ្នកក្រ ក៏ដូចជាការទិទៀនគ្នាទៅវិញទៅមក ប្រៀបដូចជាស្រមោលអន្តរតាមប្រាណ តាមលងអ្នកទន់ខ្សោយមិនចេះឈប់មិនចេះហើយដូច្នេះដែរ។​ នៅក្នុងប្រទេសកាន់របបកុម្មុយនីស គេបំបិទសិទ្ធិសេរីភាពប្រជាជនមិនឱ្យធ្វើបាតុកម្មដើម្បីបញ្ជេញមតិនិង បំបិទមាត់ប្រជាពលរដ្ឋក្រោមលេសថា បានធ្វើឱ្យមានចលាចលសង្គម បង្អាក់ការអភិវឌ្ឍន៍នៃប្រទេសនិងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ដោយឡែកក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពពេញទីឱ្យប្រជាពលរដ្ឋរបស់ពួកគេបានបញ្ចេញមតិយោបល់ ត្រង់កន្លែងណាដែលខ្លួនមិនពេញចិត្ត ដូច្នេះវាជៀសមិនរួចឡើយពីរលករិះគន់នានាពីគ្រប់មជ្ឈដ្ឋាននិងស្រទាប់វណ្ណៈទូទៅ។

ងាកមកមើលប្រទេសកម្ពុជានៃយើងដែលកាន់របបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញមួយដែរនោះ ក៏បានទទួលរងនូវរលករិះគន់នេះផងដែរ។ ដូចអ្វីដែលយើងបានមើលឃើញស្រាប់ហើយថា ក្នុងបណ្តាញសង្គមហ្វេសប៊ុកសព្វថ្ងៃនេះដែលមានប្រជាជនកម្ពុជាប្រើប្រាស់ចំនួន បួនក្បៀសប្រាំបីលាននាក់ (4,8 million user) បានបញ្ចេញមតិផ្ទាល់ខ្លួនដើម្បីចូលរួមមតិ ដែលមានខ្លះបញ្ចេញមតិយោបល់ពេលគេឃើញកន្លែងណាដែលមិនល្អ ឬខុសឆ្គងចំនុចណាមួយ និងជួយចែវជួយគាស់ជាន់ពន្លិចថែមក៏មាន។




បើនិយាយអំពីចលនារិះគន់ គេយល់ច្បាស់គ្រប់គ្នាចែកចេញជាពីរផ្នែកគឺ រិះគន់ដើម្បីស្ថាបនា និងរិះគន់ដើម្បីជាន់ពន្លិច ដែលជាទូទៅមនុស្សដែលរស់នៅក្នុងសង្គមស៊ីវីល័យមួយ តែងតែអនុវត្តទៅតាមបរិបទដែលខ្លួនរស់នៅ និងចរិកឥរិយាគួបផ្សំនឹងការយល់ដឹងរបស់គេ។ គ្មានឡើយបុគ្គលដែលធ្វើអ្វីមួយបានល្អឥតខ្ចោះ សូម្បីតែព្រះសម្មាសម្ពោធនៃយើង ដែលអប់រំមនុស្សទូទៅ ឱ្យជៀសចេញឆ្ងាយអំពី អំពើអបាយមុខ និងមានអ្នកប្រតិបត្តិតាមរាប់លាននាក់នោះ ក៏គង់នៅតែមានមនុស្សទុយ៌សអន្តេរថៃ រិះគន់និងកើតចិត្តស្អប់ព្រះអង្គផង ចុះទម្រាំតែប្រជាពលរដ្ឋសាមញ្ញ ដោយគ្រាន់តែនិយាយទៅតាមអ្វីដែលជាគំនិតនូវការយល់ឃើញរបស់ខ្លួននោះ មិនដឹងជាមានមនុស្សប៉ុន្មាននាក់នៅចាំវិភាគ និងវាយតម្លៃខ្លួនតាមការយល់ឃើញរបស់គេវិញនោះទេ។ ការពិតមិនអាចប្រកែកបាន មនុស្សម្នាក់ៗរមែងតែងតែមានការយល់ឃើញខុសគ្នា ម៉្លោះហើយទើបផែនដីនេះមានការបែងចែកសាសនាខុសៗគ្នា ម្ល៉ោះហើយទើបសង្គមមនុស្សមានការបែងចែកវណ្ណៈ និងម្លោះហើយទើបសង្គ្រាមលោកកើតឡើងដល់ទៅពីរលើក។

ការរិះគន់មិនរមែងសុទ្ធតែអាក្រក់ទាំងអស់ឯណា ដរៀបណាដែលយើងចេះបើកចិត្តឱ្យទូលាយទទួលយកទស្សនៈសុទិដ្ឋិនិយម មកក្របលើប្រអប់ចំណេះដឹងរបស់យើងឱ្យមើលទៅកាន់តែមានភាពល្អផូរផង់ និងសាកសមជាមនុស្សម្នាក់ដែលអាចត្រូវគេធានាបានថា ជាបុគ្គលដែលចូលចំណោមគេចុះបាន។ នៅក្នុងទស្សនៈចិត្តវិទ្យានៃ មនុស្សលោកគេសង្កេតឃើញថា ក្នុងចំណោមមនុស្ស ១០នាក់ គឺមាន ៩នាក់ទៅហើយដែលមិនព្រមទទួលកំហុសរបស់ខ្លួន ហើយមានម្នាក់ដែលចេះខាំមាត់សង្កត់ចិត្ត ត្បិតការរិះគន់ពិបាកទ្រាំយ៉ាងណាក្តី ក៏គង់តែសាបរលាបទៅវិញក្នុងរយៈពេលណាមួយ ហើយអ្នកនោះហើយច្រើនជាបុគ្គលជោគជ័យក្នុងឆាកជីវិត។ ការមិនប្រមាថទើបជាហេតុមិនឱ្យយើងមានវិប្បដិសារី ការមិនប្រមាថទើបជាផ្លូវដ៏ល្អឆ្ពោះទៅកាន់ក្តីសុបិន្ត។

បុរាណលោកពោលថា ស្គាល់គ្នាក្នុងគ្រាក្រ សម្បុរល្អក្នុងខែកត្តិកជាសុភាសិតអប់រំមនុស្សឱ្យចេះជួយគ្នាក្នុងគ្រាក្រខ្សត់និងផ្តល់ជាយោបល់ក្នុងកិច្ចការណាមួយ ក្រែងបានជាមេរៀនមួយ ក៏ដូចជាចំណេះដឹងថ្មីៗដែលអាចអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរជាងមុន។ ការរិះគន់ដើម្បីស្ថាបនាជាការគួរមួយដែលគួរប្រត្តិបត្តិ ព្រោះវាមិនមែនជាការអាក្រក់ដែលនាំឱ្យមានការធ្លាក់ក្នុងអន្លង់អវជ័យនោះឡើយ តែជាអំពើល្អដែលជួយលើកកំពស់នូវការយល់ដឹងពីកំហុសដែលបុគ្គលនោះបានសាង។ ការរិះគន់ដើម្បីស្ថាបនាតែងតែពាំនាំយកនូវដំណោះស្រាយ និងគំនិតល្អៗមកជាមួយ ក្នុងន័យកសាង ដើម្បីជាបច្ច័យមួយទៅកាន់សេចក្តីសុខ។  

ដោយឡែក ការរិះគន់ដើម្បីជាន់ពន្លិច​គឺជាការទិទៀន សម្តីអាក្រក់ៗប្រកបដោយទុទិដ្ឋិនិយម និងអសីលធ៌ម គ្មានឡើយនូវដំណោះស្រាយ និងគ្មានចំនុចណាដែលនាំឱ្យមានការរីកចម្រើនណាមួយឡើយ។ ការរិះគន់ដើម្បីជាន់ពន្លិច កើតឡើងដោយសារហេតុផលមួយចំនួនតួយ៉ាងដូចជា៖ ការច្រណែនឈ្នានីស ការស្អប់ខ្ពើម ការធ្វើទៅតាមគ្នា ក៏ដូចជា​ការមិនពេញចិត្តនូវកន្លែងណាមួយ។​ យើងឃើញថា ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ការរិះគន់ជាន់ពន្លិចសឹងតែកើតមានគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាក្នុងរឿងនយោបាយ វិស័យសិល្បៈ​ កីឡា និងសង្គមទូទៅជាដើមដែរនេះបានបង្ករឱ្យមានការបែកបាក់សាមគ្គីជាតិ និងប្រជាជាតិដែលមានអរិយធ៌មប្រកបដោយក្រមសីលធ៌មក្នុងកាលដ៏យូរលុងណាស់មកហើយ ឱ្យក្លាយជាសង្គមដែលចេះតែឈ្លោះគ្នាឥតស្រាកស្រាំធ្លាក់ចុះនៃក្រមសីលធ៌មសង្គម ហើយពាក្យរិះគន់នេះទៀតសោតត្រូវបានគេប្រើន័យផ្សេងក្រោមស្លាកថា​ទើស 

នៅក្នុងវិស័យនយោបាយ គណបក្សមួយតែងតែរិះគន់គូ បដិបក្សខ្លួនថា ដឹកនាំប្រទេសអភិវឌ្ឍន៍ក្រោមតំណក់ទឹកភ្នែករាស្រ្ត ឬថាបង្ករចលាចលក្នុងសង្គម ក៏ដូចជាធ្វើឱ្យអសន្តិសុខសង្គមជាដើម ដែលនេះពុំមានបានប្រយោជន៏អ្វីជូនជាតិមាតុភូមិជាដុំកំភួន ក្រៅពីការចោទគ្នាទៅវិញទៅមកនោះឡើយ។ ហើយទាំងអស់នេះគឺសុទ្ធសឹងតែជាអំពើប្រជាភិថុត បោកប្រាស់រាស្រ្តទាំងស្រុង ត្បិតរាស្រ្តមិនដែលគិតចង់ឱ្យបក្សណាមួយប្រទិចគ្នាដោយគ្មានបានចំនុចណាយកមកអភិវឌ្ឍន៍ប្រទេសជាតិនោះឡើយ។ ការដែលរកមើលតែចំនុចអាក្រក់ ឬចាំតែចាប់កំហុសគ្នាទៅវិញទៅមករវាងបក្សនយោបាយមួយទៅបក្សមួយទៀត ដើម្បីរិះគន់គ្នាឱ្យពលរដ្ឋទូទៅឃើញនោះមិនមែនជាការល្អឡើយ ផ្ទុយមកវិញវារឹតតែធ្វើឱ្យរាស្រ្តស្អប់រអាលកាន់តែខ្លាំងទៅវិញទេ។

វិស័យសិល្បៈតែងធ្វើឱ្យទស្សនិកជនបានស្គាល់សិល្បៈករ សិល្បៈការិនីព្រោះពួកគេនេះហើយដែលតែងតែបង្ហាញមុខជាសាធារណៈ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង តាមរយៈការសម្តែង។ នៅក្នុងសម័យបច្ចេកវិទ្យាដែលកំពុងតែជឿនលឿនជាលំដាប់ បណ្តាញសង្គមត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនិងទទួលស្គាល់ជាសកល នូវព័ត៍មានដែលបានផ្សព្វផ្សាយចេញទៅ។ ថ្មីៗនេះយើងឃើញមានការរិះគន់គ្នាជាច្រើនអំពីការចម្លងបទចម្រៀងពីបរទេស និងចង្វាក់បទភ្លេងថា មិនត្រូវនឹងក្បួនច្បាប់បែកស្លុយ ឬថាគ្រាន់តែជាគំនិតផ្ទាល់ខ្លួនក្នុងការគិតតែប៉ុណ្ណោះ។ ដោយគ្រាន់តែបទចម្រៀងសោះក៏អាចធ្វើឱ្យខ្មែររិះគន់ ឈ្លោះគ្នានិងបែកបាក់សាមគ្គីគ្នាដែរ តើធ្វើម្តេចទើបយើងអាចលើកស្ទួយវិស័យសិល្បៈ ឬបទចម្រៀង ដែលជាទូទៅគេតែងនិយមថាជាបទមិនចម្លងគេកើត? ការផលិតបទចម្រៀងដោយគ្រាន់តែរិះគន់​និងសងសឹកគ្នា​គឺជាការខាតបង់យ៉ាងក្រៃលែងដែលបុគ្គលបានខិតខំចំណាយពេលវេលាឥតប្រយោជន៏ ហើយនេះពិតជាខ្ជះខ្ជាយកម្លាំងឥតបានការ។ កោធន​ ធម្មំ នបស្សតិ បានន័យថា ការខឹងក្រោធ មិនរមែងទទួលបានធ៌មល្អនោះឡើយ។ នៅក្នុងសង្គមទីផ្សារសេរី ប្រាកដណាស់ច្បាស់ជាមានការប្រកួតប្រជែងគ្នានិងធ្វើយ៉ាងណាដើម្បីបង្ហាញឱ្យសាធារណៈជនបានដឹងថាផលិតផលរបស់ខ្លួនល្អជាងដៃគូប្រកួតប្រជែង ដោយប្រើវិធីសាស្រ្តផ្សេងៗ។​ យ៉ាងណាមិញមិនមែនថារាល់វិធីសាស្រ្តទាំងអស់ គឺសុទ្ធសឹងតែល្អគ្រប់ដប់នោះឡើយ។ តួយ៉ាងក្នុងការប្រកួតប្រជែងបទចម្រៀងដែលក៏ដូចគ្នាដែរ ព្រោះថាការប្រើវិធីសាស្រ្តដើម្បីបង្ខូចកេរិ៍្តឈ្មោះគូប្រជែងពុំមែនជាការល្អឡើយ ម្យ៉ាងវា សបង្ហាញពីភាពអសីលធ៌មក្នុងសង្គមកម្ពុជា។ គំនុំគំគួនគ្នា ខឹងគេព្រោះគេរិះគន់ថាលួចចម្លងពីបរទេស រួចក៏ខំប្រឹងស្វែងរកចំនុចអាក្រក់ណាមួយដោយតាមចាប់កំហុសគេវិញ មិនព្រមទទួលយកការរិះគន់ដើម្បីទុកជាមេរៀនបានធ្វើឱ្យបុគ្គលនោះក្លាយជាមនុស្សទើសឥតល្ហែរ តែបែជាទម្លាក់កំហុសទៅលើគេវិញ ទាំងអស់នេះហើយដែរជាផ្លូវមួយដែលនាំឱ្យមានការប្រទូសរ៉ាយគ្នានោះ។

រីឯក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញក៏មិនខុសគ្នាច្រើនអ្វីប៉ុន្មាននោះដែរ ពោលការរិះគន់ដោយមិនពិចារណាកំពុងតែរីកដុះដាលដូចផ្សិត ពីមួយទៅមួយ ដោយសារការជឿលើព័ត៍មានមិនពិត ឬស្តាប់តែម្ខាងនៅពេលមានជម្លោះណាមួយដូចជា ប្តីប្រពន្ធគេឈ្លោះគ្នា ប៉ូលីសចាប់ចោរ ចោរវ៉ៃប៉ូលីស និងសកម្មភាពមិនប្រក្រតីមួយចំនួន។ ក្អែកមួយជាក្អែកដប់ ក្អែកដប់ជាក្អែកមួយរយ នេះហើយជាឥទ្ធិពលបណ្តាញសង្គមហ្វេសប៊ុកក្នុងសង្គមកម្ពុជា។ មានអ្នកខ្លះសូម្បីតែរឿងផ្ទៃក្នុងរបស់គេសោះ ក៏ចេះឈឺចាប់ជំនួសសាម៉ីខ្លួនគេដែរ តែមិនព្រមយកវាធ្វើជាមេរៀនសម្រាប់ខ្លូនឯងឡើយ។ ការរិះគន់ដោយមិនពិចារណាមើលសិនថា តើរឿងនោះពិតមែនដែរឬទេ? តើរឿងហេតុកើតឡើងយ៉ាងម៉េចខ្លះ ក៏កំពុងតែផ្ទុះកញ្ជ្រោលខ្លាំងនៅក្នុងបណ្តាញសង្គមដែរ។ មានអ្នកលេងហ្វេសប៊ុកមិនតិចនាក់ទេដែរវាយតម្លៃរឿងរ៉ាវត្រឹមតែជំហានដំបូង រួចជេរគេសុទ្ធតែអញ្ចេះ សុទ្ធតែអញ្ចោះ ទាំងមិនដឹងរឿងហេតុកើតឡើងដំបូងយ៉ាងម៉េចឡើយ តែចុងក្រោយទើបដឹងថា រឿងនោះជាការសម្តែងរបស់គេតែប៉ុណ្ណោះ។

ជារួមការរិះគន់គ្នាទៅវិញទៅមក នៅក្នុងសង្គមកម្ពុជាហាក់ដូចជាជ្រួលច្រឺមទៅតាមគ្នា ទាំងមិនដឹងថារឿងហេតុទាំងនោះពិត ឬក៏ជាការសម្តែង អ្នកណាខុសឬក៏ត្រូវ ដូចសុភាសិតមួយពោលថា កោកៗសឹកតែមាត់ត្រដោក ឆ្អែតពោះក្របីដូច្នោះដែរ។ មុនយើងរិះគន់នរណាម្នាក់ យើងគួរតែពិចារណានិងវិភាគអំពីដំណើរដើមទង និងស្វែងរកព័ត៍មានបន្ថែម ដើម្បីជាទឡ្ហីករក្នុងការរិះគន់ឱ្យត្រូវចំនុចនិងទុកជាមេរៀន។ ចំណែកឯជនជាប់ចោទពីការរិះគន់គេទៀតសោតក៏គួរតែបើកចិត្តឱ្យទូលាយ ទទួលយកការរិះគន់ល្អៗទុកជាមេរៀន និងចេះកែនូវកំហុស ដូចទស្សនៈវិទូដ៏ល្បីរបស់ឥណ្ឌា មហាត្មាត គន្ឋី ធ្លាប់ប្រាប់ថា នៅក្នុងជីវិត ខ្ញុំរៀនសូត្រពីមនុស្សដែលរិះគន់ខ្ញុំ ច្រើនជាងមនុស្សដែលសរសើរខ្ញុំ នោះយើងនឹងរស់នៅប្រកបទៅដោយភាពចុះសម្រុងគ្នានិងចេះយោគយល់គ្នាជាដ៏រាប។ ដូចនេះប្រសិនបើយើងនាំគ្នារិះគន់ដើម្បីស្ថាបនាដោយមានដំណោះស្រាយនិងមតិយោបល់ល្អៗមកជាមួយ ជៀសជាងរិះគន់ដើម្បីជាន់ពន្លិចគ្នានោះ​ យើងទាំងអស់គ្នាហាក់ដូចចូលរូមលើកកំពស់នូវការគិតនិងបង្កើនគំនិតគ្នាទៅវិញទៅមក ហើយក្រមសីលធ៌មក្នុងសង្គមក៏ត្រូវលើកស្ទួយទៅតាមការអនុវត្តរបស់យើងជាក់ជាពុំខាន៕

ដោយ​៖ កែវ សុង

Comments

Popular posts from this blog

កម្ពុជា ក្រោយឆ្នាំ១៩៧៩

កម្ពុជាក្រោយឆ្នាំ ១៩៧៩ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង  អារម្មណ៍កថា ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើត

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ