ទីក្រុងដែលផុសឡើងនៅកណ្តាលជ្រលងភ្នំដ៏គួរឲ្យអស្ចារ្យនិងហ៊ុំព័ទ្ធទៅដោយអព្ទ័ដ៏សែនត្រជាក់ដូចទឹកកក ;Sapa ; ពិតជាបានអន្ទងចិត្តខ្ញុំឲ្យនៅទីនោះរយៈពេលបីថ្ងៃនិងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលតាមបែបធម្មជាតិ លាយឡំជាមួយនឹងអាកាសធាតុប្រមាណជា ១៥អង្សារសេតែប៉ុណ្ណោះសម្រាប់ខែឧសភានេះ ។ ដំណើរកំសាន្តដ៏ពិសេសនេះយើងបានជ្រើសរើសការធ្វើដំណើរដោយដេកយប់នៅលើរថភ្លើងរបស់រដ្ឋដែលចេញពីទីក្រុងហាណូយនាវេលាម៉ោង ១០យប់ និងមកដល់ស្ថានីយ ;Lao Cai ; នៅម៉ោង ៦ព្រឹក ហើយនេះពិតជាបទពិសោធន៍ដ៏រំភើបមួយដែលយើងមិនដែលធ្លាប់បានជួបឡើយកាលពីពេលកន្លងមក។ ប្រសិនបើអ្នកជ្រើសរើសយកការធ្វើដំណើរតាមរថភ្លើង ដូច្នេះលោកអ្នកអាចទៅទិញសំបុត្រនៅឯស្ថានីយរថភ្លើងហាណូយ ( Ga Hanoi) ។ គួរបញ្ជាក់ផងដែរថារថភ្លើងនេះមានពីរប្រភេទដោយមួយជារបស់ឯកជនដែលមានតម្លៃសំបុត្រប្រមាណជាង ៣៥ដុល្លារ និងរថភ្លើងរបស់រដ្ឋដែលមានតម្លៃថោកជាងហ្នឹង។ ពួកយើងបានសម្រេចចិត្តជ្រើសរើសរថភ្លើងរបស់រដ្ឋដែលយើងបានទិញសំបុត្រក្នុងស្ថាន័យរថភ្ល
នេះប្រហែលជាដំណើរកំសាន្តដ៏ពេញនិយមមួយរបស់ប្រជាជនថៃមិនថាថ្ងៃចុងសប្តាហ៍ឬថ្ងៃធម្មតាឡើយ ដែលនរណាៗក៏តែងតែចង់ជិះរថភ្លើងមួយខ្សែនេះដើម្បីបានទស្សនានូវទិដ្ឋភាពតាមដងផ្លូវ និងចង់ឃើញដោយផ្ទាល់នៃចុងបញ្ចប់របស់ខ្សែរថភ្លើងមួយនេះដែលជារមណីយដ្ឋានកែច្នៃដ៏ស្រស់ស្អាតមួយកន្លែង។ ក្រោយពីបានទទួលបទពិសោធន៍នៃការធ្វើដំណើរកំសាន្តដ៏មានន័យមួយនេះមកពិតជាបានទាក់អារម្មណ៍ខ្ញុំឲ្យរៀបរាប់ពីដំណើរចរតាមរថភ្លើងពីទីក្រុងបាងកក សម្តៅឆ្ពោះទៅកាន់ខេត្តមួយដែលមានទេសភាពព្រៃភ្នំនិងសម្រស់ធម្មជាតិគួរឲ្យចង់គយគន់ជាទីបំផុត។ ផ្លូវឆ្ងាយមែនពិតក៏ប៉ុន្តែវាមិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធុញថប់ក្នុងអំឡុងពេលធ្វើដំណើរនោះឡើយ តែវាបានផ្តល់មកវិញនូវអារម្មណ៍ដ៏សប្បាយរីករាយក្នុងការជជែកសន្ទនាជាមួយនឹងប្រជាជនថៃដែលមានភាពរួសរាយរាក់ទាក់ប្រកបដោយស្នាមញញឹមពព្រាយជាមួយនឹងភ្ញៀវទេសចរជានិច្ច។ ......... Read more