ចាប់តាំងពីមនុស្សចេះប្រើភ្លើងចម្អិនអារហារ
រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងកាយនិងកេរ្តិ៏ខ្មាស់របស់ខ្លួនមក ពិភពលោកហាក់បាន ប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស។
រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនះជាមធ្យោបាយធ្វើដំណើរជាសក្ខីកម្មដែលសរបញ្ជាក់ថា
បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន
ហ្វេ្រនគ្លីន ( Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង
ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកប្រើផលិតជាពន្លឺពីអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅជំនាន់ដោយការបង្រៀន
និងការរៀនពីវប្បធ៌មចែករំលែកចំណេះដឹង និងការយល់ដឹងទៅឱ្យគ្នាទៅវិញទៅមក
និងបង្កើតគំនិតថ្មីៗពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ មនុស្សចេះបង្កើតវប្បធ៌ម
អរិយ្យធ៌ម និងក្បួនច្បាប់ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចេះដឹងចេះយល់
និងស្វែងរកអ្វីដែលថ្មីថ្មោង។ នេះហើយជាចំណុចដែលធ្វើឱ្យមនុស្សខុសគ្នាពីសត្វ
ព្រោះសត្វជំនាន់មុនៗមិនបានបង្រៀន ឬក្បួនច្បាប់ឱ្យសត្វជំនាន់ក្រោយនោះឡើយ។ វាត្រូវចាប់ផ្តើមពីចំណុចសូន្យឡើងមកវិញទាំងអស់នៅពេលដែលវាចាប់ផ្តើមឃើញពន្លឺព្រះសូរិយាដំបូង
ហើយអ្វីៗត្រូវរៀននិងស្វែងរកដោយខ្លួនឯងនិងប្រព្រឹត្តិទៅតាមធម្មជាតិដោយសម្មា អាជីវោ។
ច្បាស់ណាស់ថា មនុស្សគឺជាសភាវៈមានជីវិតដ៏អស្ចារ្យ ដែលអាចកែប្រែភពផែនដី ហើយក៏អាចបំផ្លាញកន្លែងដែលខ្លួនឯងកំពុងតែរស់នៅ។ តួយ៉ាងបច្ចេកវិទ្យាបានជម្រុញឱ្យមនុស្សចេះផលិតអាវុធដ៏កាចសាហាវដែលអាចសម្លាប់ជីវិតបានភ្លាមៗក្នុងមួយរំពេច ពោលគឺយន្តហោះចម្បាំង រថគ្រោះនិងគ្រឿងសព្វាវុធ ផ្សេងៗ។ ការពិតមិនអាចប្រកែកបាន គ្រាន់តែគ្រាប់បែកបរិមាណូមួយគ្រាប់អាចបំផ្លាញប្រទេសជប៉ុនអស់មួយជំហៀងនិងសម្លាប់មនុស្សសត្វរាប់លាននាក់ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីពីរពីឆ្នាំ១៩៣៩ ដល់ ឆ្នាំ ១៩៤៥។ប្រព័ន្ធអេកូសាស្រ្ត ដែលជួយសម្រួលក្នុងផ្នែកវិស័យសុខាភិបាលក៏ត្រូវបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ នៅក្នុងមន្ទីពេទ្យនៅពេលគេអាចទុកចិត្តបានថាជាមន្ទីពេទ្យល្អ លុះត្រាតែមានគ្រឿងបរិកា្ខរទំនើប និងគ្រូពេទ្យល្អ ។កាលពីសម័យបុរាណ ការវះកាត់ និង ការព្យាបាលគ្រឿងក្នុងមនុស្ស គឺសឹងតែមិនអាចធ្វើទៅបាននោះទេ ដូច្នេះលោកគ្រូពេទ្យមានតែប្រើឱសថដើម្បីទប់ៗកុំឱ្យមានការឈឺចាប់តែប៉ុណ្ណោះ។ បច្ចេកវិទ្យាជឿនលឿន គ្រឿងបរិក្ខារកាន់តែទំនើប និងការព្យាបាលកាន់តែមានប្រសិទ្ធិភាព។ បច្ចេកវិទ្យាបាននឹងកំពុងជួយសម្រួលដល់ការងារសុខាភិបាលបានយ៉ាងច្រើន។ការផ្លាស់ប្តូរដ៏ធំនៃបច្ចេកវិទ្យាគឺនៅពេលដែលទូរសព្ទមានវត្តមាននៅក្នុងពិភពលោក។ ទូរសព្ទត្រូវគេថាជាត្រចៀកទិព្ទ ព្រោះវាអាចឱ្យមនុស្សឆ្លើយឆ្លងគ្នាពីចម្ងាយបាន។ បច្ចេកវិទ្យាចេះតែមានការវិវត្តមិនចេះឈប់ឈរ បានធ្វើឱ្យទូរសព្ទនៅលើតុក្លាយជាទូរសព្ទដៃ ពីធំមកតូចហើយមកធំវិញ ពីនៅមួយកន្លែងរហូតក្លាយជាទូរសព្ទចល័ត។ យើងបន្តដំណើរទៅមុខទៀត ឃើញថាទូរសព្ទសឹងតែដើរតួរនាទីយ៉ាងសម្ខាន់ក្នុងឆាកជីវិតមនុស្ស។ រហូតដល់សតវត្សទីម្ភៃមួយនេះ ទូរសព្ទអាចប្រើការជំនួសកុំព្យូទ័របានទៅហើយ ព្រោះម៉ាស៊ីនកុំព្យូទ័រមួយផ្នែកធំត្រូវបានបញ្ចូលក្នុងម៉ាស៊ីនទូរសព្ទហើយត្រូវបានគេឱ្យឈ្មោះថាជាទូរសព្ទឆ្លាតវៃ (Smart Phone)។ដំណើរវិវឌ្ឍន៍នៃបច្ចេកវិទ្យាបានឈានដល់ប្រព័ន្ធបច្ចេកវិទ្យា AI (Artificial Intelligence) ។ AI គឺជាបច្ចេកវិទ្យាវៃឆ្លាតដែលអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាច្រើន។ វាជាប្រព័ន្ធស្វ័យប្រវត្តិ ដោយការបញ្ជារតែបន្តិចបន្តួចតែប៉ុណ្ណោះ។ ផ្តើមចេញពីប្រព័ន្ធស៊ីរី (siri) របស់ក្រុមហ៊ុនអេផភលដោយគ្រាន់តែនិយាយដាក់ទូរសព្ទក៏អាចបញ្ជាវាបាន ក្រោយមកប្រព័ន្ធ GPS នៅក្នុងឡានអាចដឹងថាអ្នកកំពុងនៅទីណានិងបង្ហាញផ្លូវលោកអ្នក ងាយស្រួលមិនឱ្យអ្នកវង្វេងផ្លូវនិងមិនស្គាល់ផ្លូវ។ ប្រព័ន្ធ AI បង្កើតឡើងដោយប្រើភាសាកូដកុំព្យូទ័រដើម្បីឱ្យឧបករណ៏អេឡិចត្រូនិចវាអាចទំនាក់ទំនងគ្នាបានដោយខ្លួនឯងដោយមិនចាំបាច់ឱ្យមនុស្សទៅបញ្ជាវាឡើយ។ នៅពេលគេបញ្ជូលប្រព័ន្ធ AI ទៅក្នុងមនុស្សយន្ត វានឹងធ្វើឱ្យមនុស្សយន្តនោះអាចធ្វើការដូចមនុស្សលោកដូច្នោះដែរ ពោលគឺវាអាចធ្វើការជាមួយនឹងមនុស្សបានដូចជា៖ការលេងអុក ការកម្សាន្តផ្សេងៗ ការចម្អិនម្ហូប ឬការជួយធ្វើការងារផ្សេងៗជំនួសមនុស្សបាន។ បើសិនជាគេបញ្ចូលប្រព័ន្ធនេះនៅក្នុងកុំព្យូទ័រ ទូរសព្ទ និងគ្រឿងអេឡិចត្រូនិចវិញ វានឹងជួយយើងក្នុងការស្វែងរកអ្វីដែលយើងចង់បាន និង ដឹងពីអ្វីដែលយើងកំពុងធ្វើ ក៏ដូចជាដឹងនូវអារម្មណ៍ដែលយើងកំពុងមានថែមទៀតផង ដូចនេះវាជួយសម្រួលការងាររបស់យើងបានយ៉ាងឆាប់។ បើទោះជាវាសម្រួលដល់ការរស់នៅរបស់យើងនឹងទំនើបកម្មយ៉ាងណាក្តី ក៏បុគ្គលល្បីៗមួយចំនួន ដូចជា លោកមហាសេដ្ឋី Elon Musk មហាសេដ្ឋី Bill Gate និងក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួនទៀតបានប្រមានរួចជាស្រេចពីហានិភ័យនៃប្រព័ន្ធឆ្លាតវៃ AI មួយនេះ។ យើងធ្លាប់តែឃើញនៅក្នុងភាពយន្តហូលីវូដបែបវិទ្យាសាស្រ្តមួយចំនួនរបស់ អាមេរិក ដែលសម្តែងពីបដិវដ្តមនុស្សយន្ត ឬម៉ាស៊ីនកុំព្យូទ័រប្រឆាំងនឹងមនុស្សលោក ធ្វើសង្គ្រាមជាមួយនឹងមនុស្សលោក និងបែរមកបញ្ជាលោកវិញ។ វាហាក់ដូចជាសុបិន្តក្លាយជាការពិតនៅពេលដែលយើងធ្លាប់តែឃើញក្នុងខ្សែភាពយន្តតែឥឡូវវាបានបង្ហាញរូបរាងមកហើយ។ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា ល្គិកណាយើងនៅតែអភិវឌ្ឍន៏ប្រព័ន្ធ AI ច្បាស់ណាស់កុំព្យូទ័រប្រាកដជាធ្វើបដិវដ្ដប្រឆាំងនឹងមនុស្សលោកជាក់ជាពុំខានឡើយ ព្រោះដោយសារតែប្រព័ន្ធវៃឆ្លាតមួយនេះអាចអនុញ្ញាតិឱ្យម៉ាស៊ីនកុំព្យូទ័រធ្វើការដោយខ្លួនឯង និងអាចបង្កើតភាសាសម្រាប់ទំនាក់ទំនងគ្នាដោយខ្លួនឯង។ការស្រមើស្រមៃរបស់បុព្វបុរសនៅអតីតកាល ជាទឡ្ហីករបង្ហាញឱ្យឃើញការពិតនៅបច្ចុប្បន្នកាល និងអនាគតកាល។ លោកបានបញ្ជូលផ្នត់គំនិតក្នុងភាពយន្ត និងសៀវភៅវិទ្យាសាស្រ្តដ៏អស្ចារ្យតួយ៉ាងមាន ឡានហោះ ទូកហោះនិងការធ្វើដំណើរដោយឆ្នាំពន្លឺរបស់ពួកអេលៀន ប្រើកាំភ្លើងឡាស៊ែរ។ ការវិវឌ្ឍន៍នៃវិទ្យាសាស្រ្ត និងការប្រកួតប្រជែងទីផ្សាររបស់ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចបានពន្លាត់ឱ្យឃើញកាន់ច្បាស់ពីឥទ្ធិពលនៃវិទ្យាសាស្រ្ត។ ថ្មីៗនេះយើងឃើញមានឡានដែលអាចហោះបាន និងបើកក្នុងទឹកផលិតដោយអ្នកបច្ចេកទេសមួយចំនួន ក្រុមហ៊ុន Tesla ផលិតរថយន្តដោយប្រើប្រាស់ថាមពលអគ្គីសនី។ មិនយូរមិនឆាប់ វិទ្យាសាស្រ្តនឹងនាំមនុស្សលោកទៅរស់នៅភពផ្សេង ក្រៅពីផែនដី។ ដរាបណាព្រះទិនករនៅតែជះពន្លឺលើដែនពសុធានេះ នោះបច្ចេកវិទ្យានឹងនៅតែបន្តវិវឌ្ឍន៏ជាដរាប។ ដូចនេះមនុស្សនិងវិទ្យាសាស្រ្តគឺរស់នៅជាមួយគ្នា មនុស្សអាចបញ្ជាបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាក៏អាចបញ្ជាមកមនុស្សវិញបានដែរ។ ម៉្ល៉ោះហើយយើងគួរតែមានការត្រិះរិះពិចារណា សម្មា សង្កប្បោ ឱ្យបានល្អិតល្អន់ និងសិក្សាឱ្យបានស៊ីជម្រៅមុននឹងធ្វើការអភិវឌ្ឍន៏បច្ចេកវិទ្យាណាមួយ ។ បើពុំដូច្នេះទេ ទីអវសាន្តរបស់មនុស្សលោកគឺមិនមែនដោយសារភពផែនដីនេះរលាយនោះទេ តែដោយសារតែការធ្វើបដិវត្ត របស់មនុស្សយន្ត និងបច្ចេកវិទ្យាខ្លាំងក្លាពេកនេះតែម្តង៕
ដោយ៖ កែវ សុង

Comments
Post a Comment